សម្ដេចឪនរោត្ដមសីហនុជាព្រះមហាក្សត្រ ដែលមិនគិតពីភាពនឿយព្រះកាយ និងពោរពេញដោយការទុកព្រះទ័យ ដែលបានដឹកនាំប្រទេសកម្ពុជាទទួលបានឯករាជ្យនៅក្នុងឆ្នាំ១៩៥៣ ដែលបានឃើញប្រទេសរបស់ព្រះអង្គធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍ ហើយធ្លាប់បានសោយរាជ្យម្ដងទៀត ខណៈប្រទេសកំពុងតែតស៊ូ ដើម្បីទទួលបានភាពរឹងមាំឡើងវិញ។ព្រះអង្គទ្រង់បានសោយទិវង្គតកាលពីម្សិលមិញ ក្នុងទីក្រុងប៉េកាំង ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា។
ព្រះមហាក្សត្រដែលបានទាមទារឯករាជ្យដោយសន្ដិវិធីពីប្រទេសបារាំងមកជូនប្រទេសកម្ពុជាវិញ និងធ្លាប់បានដឹកនាំគណបក្សនយោបាយចម្រុះនៅក្នុងទសវត្សរ៍៨០ ដើម្បីទទួលបានសន្ដិភាព និងបានឡើងគ្រងរាជ្យជាលើកទី២ ដោយធ្វើឲ្យវិបត្តិផ្ទៃក្នុងរបស់ប្រទេសកម្ពុជារលត់ទៅនៅក្នុងទសវត្សរ៍១៩៩០។សម្ដេចឪ នរោត្ដមសីហនុនឹងត្រូវបានគេចងចាំមិនភ្លេចថាជាមេដឹកនាំមួយរូបក្នុងចំណោមមេដឹកនាំផ្សេងៗទៀត ដែលពូកែជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ នាចុងទសវត្សរ៍១៩៦០។
លោក ហ្គដុនឡុងមៀ (Gordon Longmuir) អតីតឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសកម្ពុជា លើកឡើងក្នុងសារតាមអុីម៉េលមួយកាលពីម្សិលមិញថា “ ព្រះបាទ នរោត្តមសីហនុពិតជាព្រះបិតាដឹកនាំជាតិដ៏ឆ្នើម និងជាវីរបុរសដ៏អស្ចារ្យមួយរូប ដែលយើងជួបបានតែម្ដងប៉ុណ្ណោះក្នុងឆាកជីវិតរបស់យើង”។
លោកបានលើកឡើងបន្ដថា “ ជាវីរបុរសដ៏ឆ្នើមមួយរូប ក្នុងចំណោមវីរបុរសផ្សេងៗទៀតនៅក្នុងសតវត្សរ៍ទី២០ និងជាវីរបុរសមួយរូប ដែលនាំជោគជ័យមិនអាចបំភ្លេចបានមកឲ្យប្រជាពលរដ្ឋ។ព្រះបាទ នរោត្តមសីហនុនឹងត្រូវប្រជាពលរដ្ឋកម្ពុជា និងមិត្តភក្ដិជាច្រើនរបស់ព្រះអង្គនៅបរទេសចូលរួមកាន់ទុក្ខ និងគោរពយ៉ាងជ្រាលជ្រៅបំផុត”។
សម្រាប់ប្រជាពលរដ្ឋទូទាំងពិភពលោក អតីតព្រះមហាក្សត្រ ដែលបានសោយទិវង្គតកាលពីថ្ងៃច័ន្ទ និងបន្សល់ទុកនូវស្នាមញញឹមរហូតដល់ពេលបច្ចុប្បន្ន សម្រាប់ប្រទេសកម្ពុជា គឺស្នាមញញឹមដ៏ថ្លៃថ្លាមួយ ក្នុងចំណោមស្នាមញញឹម ដែលប្រជាពលរដ្ឋកម្ពុជាបានស្គាល់គ្រប់ៗគ្នា។
ដោយត្រូវបង្ខំឲ្យនិរទេសខ្លួនចំនួនពីរលើក និងបានឡើងគ្រងរាជ្យសម្បត្តិពីរលើក សម្ដេចឪ នរោត្ដមសីហនុមិនដែលទទួលបរាជ័យអ្វីធំជាងការយាងចូលទិវង្គតឡើយ។ លក្ខណៈសម្បត្តិពោរពេញដោយទំនុកចិត្តរបស់ព្រះអង្គ និងរបៀបដឹកនាំប្រកបដោយការគ្រប់គ្រង គឺជាទេពកោសល្យមួយដ៏ល្អឥតខ្ចោះសម្រាប់ជីវិតរបស់ព្រះអង្គ ហើយព្រះអង្គបានចងក្រងនូវសៀវភៅមួយចំនួនដែលមានចំណងជើងដូចជា “ សង្គ្រាមរបស់ខ្ញុំ ជាមួយនឹងទីភ្នាក់ងារស៊ីអាយអេ” និង “ អ្នកទោសរបស់ខ្មែរក្រហម”។
នៅក្នុងឆ្នាំ១៩៨០ ព្រះអង្គគឺជាមេដឹកនាំដែលប្រទេសមហាអំណាចនៅក្នុងសម័យសង្គ្រាមត្រជាក់ជឿទុកចិត្ត និងជឿជាក់ថាជាអ្នកអាចបញ្ចប់សង្គ្រាមស៊ីវិល ដែលកើតមានរាប់ទសវត្សរ៍មកហើយនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ប្រជាពលរដ្ឋខ្មែរកាលពីដើមឆ្នាំ១៩៩០សម្ដេចឪ នរោត្ដមសីហនុបានក្លាយទៅជានិមិត្តរូបនៃសម័យមួយ ដែលបានស្គាល់សន្ដិភាព មុនការឡើងកាន់អំណាចរបស់របបខ្មែរក្រហម កាលពីដើមឆ្នាំ១៩៧០។
សម្ដេចឪនរោត្ដម សីហនុមានថ្ងៃមួយបានហៅខ្លួនឯងថា “ ជាមេដឹកនាំធម្មតារបស់ប្រទេសកម្ពុជា”។ព្រះអង្គតែងតែហៅប្រជាពលរដ្ឋរបស់ព្រះអង្គថា “ កូន” ជាភាសាបារាំងនិងហៅថា “ចៅ” ជាភាសាខ្មែរ។ អ្នកសរសេរជីវប្រវត្តិមួយចំនួនបានលើកឡើងថា ព្រះអង្គតែងតែចាត់ទុកខ្លួនឯងថា ជានិមិត្តរូបនៃប្រទេសកម្ពុជា។អ្នកដែលកោតសរសើរព្រះអង្គបានលើកឡើងថា លក្ខណៈសម្បត្តិបែបនេះរបស់ព្រះអង្គបានធ្វើឲ្យព្រះអង្គធ្វើការមិនខ្លាចនឿយហត់ ដើម្បីប្រយោជន៍ប្រទេសជាតិ រីឯអ្នករិះគន់ព្រះអង្គបានលើកឡើងថាលក្ខណៈសម្បត្តិបែបនេះរបស់ព្រះអង្គ បានធ្វើឲ្យព្រះអង្គមិនចេះទ្រាំនឹងការ
រិះគន់ខ្លាំងៗ។ប៉ុន្ដែ អ្នករិះគន់របស់ព្រះអង្គបានបញ្ជាក់ថា សម្តេចនរោត្ដម សីហនុគឺជាបុគ្គលតែមួយគត់ និងជាបុគ្គលដែលមានឥរិយាបថប្រែប្រួលចុះឡើង ឲ្យតម្លៃលើខ្លួនឯងខ្ពស់ ជាមនុស្សដែលមិនអាចមើលចិត្តធ្លុះ និងជួនកាលគឺជាមនុស្សដែលមានការអត់ធ្មត់ខ្លាំងបំផុត។ ព្រះអង្គបានប្រើនូវជំនាញផ្នែកការទូតដ៏ប៉ិនប្រសប់របស់ព្រះអង្គ ដើម្បីទទួលបានជោគជ័យជាមួយនឹងដៃគូពិភាក្សា ដែលព្រះអង្គបានជួបជាមួយ។
លោកដេវិឌឆាណ្ឌល័រ (David Candler) អ្នកប្រវត្តិសាស្ត្រដ៏ល្បីល្បាញបានលើកឡើងកាលពីម្សិលមិញថា “ សេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ព្រះអង្គចំពោះប្រជាពលរដ្ឋខ្មែរមិនមានមេដឹកនាំកម្ពុជាណាដែលខ្ញុំធ្លាប់ដឹងក្នុងប្រវត្តិសាស្ត្រ អាចធ្វើដូចព្រះអង្គបានឡើយ ហើយត្រូវប្រជាពលរដ្ឋខ្មែរគោរពស្រឡាញ់ទៅមុខបន្ដទៅទៀត។ លោកបានបន្ដថា “ ភាពអត់ធ្មត់ និងជំនឿចិត្តរបស់ព្រះអង្គ ក៏ជាកត្តាមួយយ៉ាងសំខាន់ ដែលធ្វើឲ្យព្រះអង្គមានភាពអង់អាចយ៉ាងដូច្នេះ។ ដោយមិនដូចមេដឹកនាំកម្ពុជាផ្សេងៗទៀតតាំងពីមុនមក ហើយព្រះអង្គមិនដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅពេលព្រះអង្គកំពុងកាន់អំណាចឡើយ។
លោកហិនរីកាម (Henry Kamm) អ្នកយកព័ត៌មានឲ្យកាសែត ញូវយ៉កថែមស៍ (The New York Times) បានសរសេរនៅក្នុងសៀវភៅរបស់លោក នាឆ្នាំ១៩៩៨ថា “ សម្ដេច នរោត្ដម សីហនុ គឺជាមេដឹកនាំប្រទេសមួយរូប ខុសពីមេដឹកនាំដទៃទៀត ដែលខ្ញុំធ្លាប់បានជួបពីមុនមក”។
លោកបានលើកឡើងនៅក្នុងសៀវភៅរបស់លោកថា “ ព្រះអង្គធ្លាប់មានព្រះបន្ទូលដោយធ្លោយមាត់ និងមិនបានគិតអំពីការពិតថា ប្រមុខរដ្ឋដទៃទៀតតែងតែលាក់ការពិតសម្រាប់ខ្លួនឯង លើសពីនេះទៅទៀត ព្រះ អង្គតែងតែទទួលស្គាល់ភាពខ្សោយរបស់ប្រទេសជាតិជាជាងបង្ហាញពីភាពខ្លាំងរបស់ខ្លួន។ ព្រះអង្គតែងតែសើចចំអកឲ្យខ្លួនឯងច្រើនជាងអ្នកផ្សេងៗសើចចំអកឲ្យព្រះអង្គ”។
ការទទួលស្គាល់នៃភាពប្រេះស្រាំក្នុងប្រទេសរបស់ព្រះអង្គដោយប្រឈមទៅនឹងប្រទេសធំៗជិតខាងខ្លួន និងប្រទេសមហាអំណាច ដែលគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន អាចជាគន្លឹះមួយយ៉ាងសំខាន់សម្រាប់ព្រះអង្គក្នុងការធ្វើឲ្យប្រទេសកម្ពុជាគេចផុតពីសង្គ្រាមជាមួយនឹងវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកនេះ ទោះជាយ៉ាងណា ទីបំផុតប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមនៅប៉ុន្មានឆ្នាំចុងក្រោយនៃរបបដឹកនាំរបស់ព្រះអង្គ ដែលត្រូវបានបញ្ចប់ថា ប្រមុខរដ្ឋដ៏ទៃទៀតតែងតែលាក់ការពិតសម្រាប់ខ្លួនឯង លើសពីនេះទៅទៀត ព្រះ អង្គតែងតែទទួលស្គាល់ភាពខ្សោយរបស់ប្រទេសជាតិជាជាងបង្ហាញពីភាពខ្លាំងរបស់ខ្លួន។ ព្រះអង្គតែងតែសើចចំអកឲ្យខ្លួនឯងច្រើនជាងអ្នកផ្សេងៗសើចចំអកឲ្យព្រះអង្គ”។
ការទទួលស្គាល់នៃភាពប្រេះស្រាំក្នុងប្រទេសរបស់ព្រះអង្គដោយប្រឈមទៅនឹងប្រទេសធំៗជិតខាងខ្លួន និងប្រទេសមហាអំណាច ដែលគិតតែពីផលប្រយោជន៍ផ្លាល់ខ្លួន អាចជាគន្លឹះមួយយ៉ាងសំខាន់សម្រាប់ព្រះអង្គក្នុងការធ្វើឲ្យប្រទេសកម្ពុជាគេចផុតពីសង្គ្រាមជាមួយនឹងវៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកនេះ តែទោះជាយ៉ាងណា ទីបំផុតប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមនៅប៉ុន្មានឆ្នាំចុងក្រោយនៃរបបដឹកនាំរបស់ព្រះអង្គ ដែលត្រូវបានបញ្ចប់ដោយរដ្ឋប្រហារយោធាក្នុងឆ្នាំ១៩៧០។
សម្ដេចនរោត្ដមសីហនុបានមានព្រះបន្ទូលទៅកាន់លោក ហិនរីកាមដោយពន្យល់អពីហេតុផលដែលព្រះអង្គប្រកាន់គោលនយោបាយអព្យាក្រិត្យដោយមិនបង្កសង្គ្រាមជាមួយនឹងប្រទេសវៀតណាមថា “នៅក្នុងពិភពលោក មួយដែលគ្មានធម៌មេត្ដា ការរស់រានមានជីវិតនៃប្រទេសដ៏តូចមួយ ដូចជាប្រទេសកម្ពុជា គឺពឹងផ្អែកលើព្រះអាទិទេព និងព្រះពុទ្ធជាអម្ចាស់”។
ដោយរដ្ឋប្រហារយោធានៅក្នុងឆ្នាំ១៩៧០។
សម្ដេចនរោត្ដមសីហនុបានមានព្រះបន្ទូលទៅកាន់លោក ហិនរីកាមដោយពន្យល់
អំពីហេតុផលដែលព្រះអង្គប្រកាន់គោលនយោបាយអព្យាក្រឹតដោយមិនបង្កសង្គ្រាម
ជាមួយនឹងប្រទេសវៀតណាមថា “ នៅក្នុងពិភពលោក មួយដែលគ្មានធម៌មេត្ដា ការរស់រានមានជីវិតនៃប្រទេសដ៏តូចមួយ ដូចជាប្រទេសកម្ពុជា គឺពឹងផ្អែកលើព្រះអាទិទេព និងព្រះពុទ្ធជាអម្ចាស់”។
ព្រះនរោត្ដមសីហនុប្រសូតនៅថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២ ហើយគឺជាកុមារតែម្នាក់គត់ដែលត្រូវបានអនុញ្ញាតឲ្យចូលសិក្សានៅក្នុងសាលាបឋមសិក្សាបារាំងនៅរាជធានីភ្នំពេញ និងនៅវិទ្យាល័យបារំាង នៅទីក្រុងសៃហ្កន (Saigon)។ព្រះអង្គត្រូវបានជ្រើសតាំងឲ្យឡើងគ្រងរាជ្យជាព្រះមហាក្សត្រ កាលពីព្រះអង្គទើបតែមានព្រះជន្ម១៨វស្សានៅឡើយ ហើយព្រះអង្គបានមានព្រះបន្ទូលថា ទ្រង់ព្រះកន្សែងនៅពេលគិតអំពីការឡើងគ្រប់គ្រងអំណាច។
ព្រះអង្គត្រូវបានរដ្ឋបាលបារាំងជ្រើសតាំងឲ្យឡើងគ្រងរាជ្យជាព្រះមហាក្សត្រ ដោយសារតែបារាំងគិតថាព្រះអង្គគឺជាមនុស្ស
មិនសូវរឹងរូស ហើយងាយស្រួលគ្រប់គ្រង ក៏ប៉ុន្ដែក្រោយមកព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបញ្ចប់របបអាណានិគមបារាំងចេញពីតំបន់ឥណ្ឌូចិន។
ព្រះអង្គធ្លាប់បានសរសេរថា “បារាំងជ្រើសរើសខ្ញុំ ពីព្រោះពួកគេគិតថាខ្ញុំជាកូនចៀម។ក៏ប៉ុន្ដែ ក្រោយមកពួកគេមានការភ្ញាក់
ផ្អើលដោយឃើញថា ខ្ញុំគឺជាខ្លាទៅវិញ”។
នៅពេលព្រះមហាក្សត្រ មុនីវង្ស ចូលទិវង្គតនៅក្នុងឆ្នាំ១៩៤១ លោក អាដមីរាលដឺគូ (Admiral Decoux) រដ្ឋបាលបារាំងប្រចាំនៅកម្ពុជា បានណែនាំព្រះអង្គម្ចាស់ខ្មែរអង្គនេះដែលកំពុងតែសិក្សានៅវិទ្យាល័យមួយក្នុងទីក្រុងសៃហ្កន ឲ្យឡើងសោយរាជ្យបន្ត។
ឯកសារបារាំងជាច្រើនស្ដីអំពីសម័យនោះនៅតែត្រូវបានលាក់កំបាំងរហូតមកទល់សព្វថ្ងៃនេះនៅឡើយ ក៏ប៉ុន្ដែ បើយោងតាមអ្នកប្រវត្តិសាស្ត្រជាច្រើនបានបង្ហាញថា ហេតុផលចម្បងក្នុងការជ្រើសរើសព្រះអង្គម្ចាស់ សីហនុ ដោយសារតែព្រះអង្គទំនងជាមនុស្សងាយស្រួលបញ្ជា ហើយទំនងជាមិនមានសកម្មភាពតវ៉ា ដើម្បីឯករាជ្យដូចព្រះអង្គម្ចាស់ផ្សេងៗទៀត។
បារាំងមានការសោកស្ដាយយ៉ាងខ្លាំងដែលបានសម្រេចចិត្តជ្រើសរើសព្រះអង្គឲ្យឡើងគ្រងរាជ្យ នៅពេលព្រះអង្គព្យាយាមបញ្ចុះបញ្ចូលសារព័ត៌មាន និងមេដឹកនាំនានានៅលើពិភពលោកឲ្យបង្ខំរដ្ឋាភិបាលបារាំងឲ្យប្រគល់ឯករាជ្យមកប្រទេសកម្ពុជាវិញនៅឆ្នាំ១៩៥៣។
មូលហេតុជាផ្លូវការអំពីការជ្រើសព្រះអង្គឲ្យឡើងគ្រងរាជ្យគឺថា ព្រះអង្គជាប់ញាតិវង្សទាំងខាងព្រះបិតារបស់ព្រះអង្គ គឺរាជវង្ស នរោត្តម និងខាងព្រះមាតារបស់ព្រះអង្គ
គឺរាជវង្ស ស៊ីសុវត្ថិ ដូច្នេះការជ្រើសតាំងព្រះអង្គឲ្យឡើងគ្រងរាជ្យ នឹងបញ្ចប់ជម្លោះដណ្តើម
រាជ្យរវាងរាជវង្សទាំងពីរ។ហេតុដូចនេះហើយនៅខែតុលាឆ្នាំ១៩៤១ ខណៈដែលសង្គ្រាមកំពុងតែឆាបឆេះខ្លាំងនៅតំបន់អឺរ៉ុប ហើយប្រទេសកម្ពុជាកំពុងស្ថិតនៅក្រោមការគ្រប់គ្រងពីសំណាក់យោធាជប៉ុន តាមរយៈរដ្ឋបាលបារំាង ដែលមានភាពស្មោះត្រង់
ចំពោះប្រទេសមហាអំណាចដូចជា អាល្លឺម៉ង់
និងជប៉ុននោះ ព្រះមហាក្សត្រ សីហនុបានឡើងគ្រងរាជ្យ។
ដូច្នេះ ការចាប់ផ្ដើមឡើងគ្រងរាជ្យរបស់ព្រះអង្គ ដែលទស្សនាវដ្ដី ថែមស៍ ម៉ាហ្គាស៊ីន (Time Magazine) បានចាត់ទុកកាលពីឆ្នាំ១៩៩៩
ថាជាមេដឹកនាំម្នាក់ដ៏មានឥទ្ធិពលនៅអាស៊ី ក្នុងសតវត្សរ៍ទី២០ជាមេដឹកនាំគួរឲ្យចាប់អារម្មណ៍ម្នាក់ និងជាអ្នកនយោបាយដ៏ពូកែមួយរូប ដែលជួនកាលសកម្មភាពរបស់ព្រះអង្គមានភាពអស្ចារ្យ និងជារឿយៗមានភាពចម្រូងចម្រាសនោះនឹងត្រូវបានអ្នកប្រវត្តិសាស្ដ្រ ព្រមទាំងអ្នកវិភាគនយោបាយលើកយក
ទៅពិភាក្សានៅប៉ុន្មានទសវត្សរ៍ខាងមុខនេះ។
ក៏ប៉ុន្ដែត្រូវចំណាយពេលយូរទើបដឹងថា ព្រះ នរោត្តមសីហនុ ជាព្រះមហាក្សត្របែបណា។
លោកដេវិឌឆាណ្ឌល័រ បានសរសេរថា នៅពេលបារាំងជ្រើសរើសព្រះអង្គឲ្យឡើងគ្រងរាជ្យ មិនបានបង្ហាត់បង្រៀនក្សត្រវ័យក្មេងអង្គនេះឲ្យបំពេញព្រះរាជកិច្ចនោះឡើយ។
ព្រះនរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា ដំបូងបារាំងគ្រប់គ្រងព្រះអង្គយ៉ាងតឹងតែង ហើយនៅមុនឆ្នាំ១៩៥២ ព្រះអង្គគិតតែពីរឿងស្រីៗច្រើនជាងកិច្ចការរបស់រដ្ឋ។
នៅពេលព្រះអង្គមានព្រះជន្ម២៤វស្សាព្រះអង្គមានបុត្រប្រាំមួយអង្គ ហើយនៅឆ្នាំ១៩៥៤ព្រះអង្គមានមហេសីប្រាំនាក់ និងមានបុត្រ១៣អង្គ។
ក៏ប៉ុន្ដែ ព្រះអង្គក៏ទទួលបានមេរៀនពីព្រះរាជកិច្ចរបស់ព្រះអង្គជាមេដឹកនាំប្រទេសមួយអង្គផងដែរ បន្ទាប់ពីព្រះអង្គបានបញ្ជាក់ឲ្យឃើញបន្ទាប់ពីការអនុម័តឲ្យប្រើប្រាស់រដ្ឋ
ធម្មនុញ្ញរបស់ប្រទេសកម្ពុជាឆ្នាំ១៩៤៧ និងការបោះឆ្នោតជាតិនៅឆ្នាំ១៩៥១។
នៅខែមករា ឆ្នាំ១៩៥៣ សម្តេចព្រះ នរោត្តម សីហនុ បានចេញព្រះរាជសំណើឲ្យរដ្ឋសភាថ្វាយអំណាចពិសេសដល់ព្រះអង្គ ដោយព្រះអង្គបានមានព្រះបន្ទូលថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់។ រដ្ឋសភាបានបដិសេធមិនព្រមអនុម័តថ្វាយអំណាចពិសេសនេះឡើយហើយព្រះអង្គក៏បានដាក់ទ័ពឡោមព័ទ្ធអគាររដ្ឋសភា និងរំលាយសភាចោលតែម្តង ពេលនោះអ្នកនយោបាយប្រមាណជា១០នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ ហើយព្រះអង្គបានកាន់កាប់អំណាចពេញទំហឹងតែម្ដង ដោយផ្ដោតលើ “ ព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យ” ពេញលេញ តាមការសន្យារបស់ព្រះអង្គនៅចំពោះបជាជាតិខ្លួនថា នឹងទាមទារឯករាជ្យជូនប្រទេស
កម្ពុជាឲ្យបានក្នុងរយៈពេលបីឆ្នាំ។
លោកមីលតុនអូសបន (Miton Obsorne)ជាប្រវត្តិវិទូបានសរសេរថា “ ការវិនិច្ឆ័យដោយផ្ទាល់របស់សម្តេច នរោត្តម សីហនុ ប្រកបដោយជំនឿចិត្តនិងការជឿជាក់ឥតងាករេ ដែលព្រះអង្គទ្រង់ជ្រាបពីអ្វីជាការល្អបំផុតសម្រាប់ប្រទេសកម្ពុជានោះ គឺការដឹកនាំរបស់ព្រះអង្គ រហូតដល់នយោបាយក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមធ្លាក់ចុះនាចុងទសវត្សរ៍ឆ្នាំ១៩៦០”។
ដោយអនុវត្តតាមការសន្យារបស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យពីបារាំងព្រះអង្គបានធ្វើដំណើរទៅកាន់ប្រទេសបារាំងនៅខែកុម្ភៈឆ្នាំ១៩៥៣។ នៅពេលនោះព្រះអង្គបានដាក់
លោកមីលតុនអូសបន (Miton Obsorne)ជាប្រវត្តវិទូបានសរសេរថា “ការវិនិច្ឆ័យដោយផ្ទាល់របស់សម្តេចនរោត្តម សីហនុ ប្រកបដោយជំនឿចិត្តនិងការជឿជាក់ឥតងាករេ ដែលព្រះអង្គទ្រង់ជ្រាបពីអ្វី ជាការល្អបំផុតសម្រាប់ប្រទេសកម្ពុជានោះ គឺការដឹកនាំរបស់ព្រះអង្គ រហូតដល់នយោបាយនៅក្នុងប្រទេសកម្ពុជាបានចាប់ផ្តើមធ្លាក់ចុះនាចុងទសវត្សរ៍ឆ្នាំ១៩៦០”។
ដោយអនុវត្តតាមការសន្យារបស់ព្រះអង្គ ក្នុងការទាមទារឯករាជ្យពីបារាំងព្រះអង្គបានធ្វើដំណើរទៅកាន់ប្រទេសបារាំងនៅខែកុម្ភៈឆ្នាំ១៩៥៣។នៅពេលនោះព្រះអង្គបានដាក់ញ្ញត្តិទៅរដ្ឋាភិបាលបារំាង ដើម្បីទាមទារឯករាជ្យ។ប៉ុន្តែ ការទាមទារឯករាជ្យរបស់ព្រះអង្គមិនត្រូវបានគេយកចិត្តទុកដាក់ទេ។បន្ទាប់ពីការជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់របស់បារាំងជាច្រើនលើក រួមទាំងការសោយអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីបារាំងលោកវ៉ាំងសង់អូរីយ៉ុល (Vincent Auriol)ដែលនៅទីបំផុតគណៈប្រត្តិភូបារាំងទទួលបន្ទុកប្រទេសពាក់ព័ន្ធលោកហ្សង់ឡេតូណូ (Jean Letourneau) បានទូលព្រះអង្គថាសំណើរបស់ព្រះអង្គ ” គឺ មិនទាន់ដល់ពេលវេលាទេ”។
ដោយត្រូវបារាំងច្រានចោលនូវសំណើនេះព្រះអង្គបានចាប់យកវេទិការអន្តរជាតិដោយព្រះអង្គបានយាងទៅកាន់សហរដ្ឋអាមេរិក កាណាដានិងប្រទេសជប៉ុន ដើម្បីផ្តល់បទសម្ភាស ឲ្យមានការគាំទ្រដល់ការទាមទារឯករាជ្យជាតិ។ព្រះអង្បានសម្ភាសជាមួយបញ្តាញទូរទស្សន៍របស់ប្រទេសកាណាដាស៊ីបីស៊ី(CBC) នៅទីក្រុងម៉ុនរេរ៉ាល់និងសម្ភាសជាមួយកាសែត ញូវយ៉កថែម(The New York Times) ហើយបានទទួលអត្ថបទវិចារណកថាគាំទ្រពីនិពន្ធនាយកនៅក្នុងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ (The Washington Post)។
រដ្ឋាភិបាលបារំាង ដែលកាន់តែចុះខ្សោយដោយសារចាញ់សង្គ្រាមជាមួយអ្នកជាតិនិយមវៀតណាម បានយល់ព្រមចរចារ ដើម្បីប្រគល់ឯករាជ្យដោយសន្តិវិធីដល់ប្រទេសកម្ពុជា។នៅថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ១៩៥៣សម្តេចនរោត្តម សីហនុបានប្រកាសឯករាជ្យសម្រាប់ប្រទេសរបស់ព្រះអង្គ។ហើយរបបគ្រប់គ្រងនៅឥណ្ឌូចិនរបស់បារាំងត្រូវបានរំលាយចោលនៅឆ្នាំបន្ទាប់មកទៀត។
ព្រះយុវរាជសីហនុ ដែលឥឡូវនេះជាព្រះបិតាឯករាជ្យព្រះអង្គមានទស្សនៈវិស័យផ្ទាល់របស់ទ្រង់ សម្រាប់ប្រទេសកម្ពុជាហើយព្រះអង្គមិនសព្វព្រះរាជហឫរទ័យនឹងព្រះរាជាអាស្រ័យរដ្ឋធម្មនុញ្ញទេ។នៅឆ្នាំ១៩៥៥ ព្រះអង្គបានដាក់រាជ្យជាព្រះមហាក្សត្រ ដោយថ្វាយរាជបល្ល័លទៅព្រះបិតារបស់ទ្រង់ឲ្យឡើងគ្រងរាជ្យសម្បត្តិបន្ត ហើយព្រះអង្គបានចូលប្រឡូកក្នុងឆាកនយោបាយ ដើម្បីបង្កើតគណបក្សនយោបាយមួយឈ្មោះថាសង្គមរាស្រ្តនិយម ដែលបានឡើងកាន់អំណាចរហូតដល់ឆ្នាំ១៩៧០។
ក្នុងអំឡុងពេលកាន់អំណាចរយៈ១៥ឆ្នាំ សម្តេចនរោត្តមសីហនុបានចាប់ផ្តើមផែនការដ៏មានមហិច្ឆតាមួយ ដែលបានធ្វើឲ្យទីក្រុងភ្នំពេញក្លាយជាទីក្រុងមួយដ៏មានលេចធ្លោជាងគេនៅក្នុងតំបន់អាសុី។
ពេលនោះជាពេល នៃការចាប់ផ្តើមដំបូង ដែលប្រជាពលរដ្ឋកម្ពុជាមានវ័យចំណាស់បានរំឭកឡើងវិញថា សម័យនោះជាសម័យដ៏មហារុងរឿង។ នៅក្នុងឆ្នាំក្រោពីទទួលបានឯករាជ្យពីបារាំងការអប់រំមានការរីកចម្រើនដោយបានសាងសង់សាលាបឋមសិក្សារាប់ពាន់ខ្នង។មានសិស្សជាងមួយលាននាក់ បានចូលរៀនថ្នាក់បឋមសិក្សា ព្រមទាំងមានសកលវិទ្យាល័យចំនួនប្រាំបួន ត្រូវបានកសាងឡើង ដោយមាននិស្សិតចំនួន១០.០០០នាក់ បានចូលរៀន។មន្ទីរពេទ្យថ្មីៗ និងគ្លីនីកឯកជនជាច្រើនត្រូវបានកសាងឡើង។ប្រទេសកម្ពុជានៅក្នុងរយៈពេលទទួលបានឯករាជ្យមានស្ថាបត្យករល្បីៗដូចជាលោកវ៉ាន់ម៉ូលីវណ្ណជាអ្នកបានអភិវឌ្ឍន៍សំណង់ស្ថាបត្យកម្មម៉ូតប្លែកៗ ដែលស្នារដៃទាំងនោះ នៅសល់រហូតដល់សព្វថ្ងៃនេះ។
នៅក្នុងឆ្នាំ១៩៦១ នៅពេលសង្គ្រាមរវាងវៀតណាមខាងជើង និងវៀតណាមខាងត្បូងបានផ្ទុះឡើងនោះសម្តេចនរោត្តមសីហនុបានចាប់ផ្តើមប្រកាសដាក់ប្រទេសកម្ពុជាជាប្រទេសអព្យាក្រិត្យ បានរយៈពេលប្រាំបួនឆ្នាំ។លោកឆាណ្ឌល័រ មានប្រសាសន៍ថា “ការលះបង់ដ៏មានតម្លៃបំផុតរបស់ព្រះអង្គចំពោះប្រវត្តិសាស្រ្តកម្ពុជា ខ្ញុំគិតថាគឺការរក្សាប្រទេសកម្ពុជាមិនឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមវៀតណាម ដែលព្រះអង្គបានព្យាយាមធ្វើកន្លងមក”។
នៅពេលសម្តេចសីហនុបានស្វែងរកការគាំទ្រជាអន្តរជាតិនូវជំហរអព្យាក្រិត្យភាពរបស់ទ្រង់ ព្រះអង្គបានក្លាយជាមេដឹកនាំនៃចលនាមិនចូលបក្សសម្ព័ន្ធ មានដូចជាប្រទេសឥណ្ឌាអេហ្សីបនិងប្រទេសឥណ្ឌូណេស៊ីដែលបានបដិសេធមិនចូលរួមក្នុងសង្គ្រាមត្រជាក់។ខណៈពេល សម្តេចនរោត្តមសីហនុក្លាយជាវីរបុរសនៃចលនាឆ្វេងនិយមអន្តរជាតិ ព្រះអង្គក៏បានកៀងសង្កត់គណបក្សឆ្វេងនិយមនៅក្នុងប្រទេសរបស់ព្រះអង្គផងដែរ តាមរយៈការឈ្លបយកការ និងការចាប់ខ្លួន។
នៅក្នុងពេលដូចគ្នានោះដែរក្នុងទសវត្សរ៍ឆ្នាំ១៩៦០ដែលជាថ្ងៃដ៏សប្បាយរីករាយក្នុងជីវិតនៅក្នុងទីក្រុងភ្នំពេញព្រះមហាក្សត្រ នរោត្តមសីហនុមានជីវិតភាពដ៏ថ្លៃថ្លា។
លោកអូសបនបានរំឭកថាតាមរយៈការលេងឧបករណ៍តន្ត្រីមានដូចជាសាកសូហ្វូននិងត្រែសម្តេចនរោត្តមសីហនុអាចដឹកនាំក្រុមភ្លេងមួយក្រុមដែលបទភ្លេងនិពន្ធដោយអ្នកអង្គម្ចាស់ជាមិត្តភក្តិរបស់ព្រះអង្គ ដែលតែងតែលេងនៅពេលព្រឹកព្រលឹម នោពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៣០ នូវបទភ្លេងដ៏ពេលនិយមរបស់បារំាង និងបទចំរៀងរបស់ព្រះអង្គផ្ទាល់។នាឆ្នាំនោះនៅពេលទទួលទានអាហារល្ងាចក្រុមអ្នកការទូតផឹកស្រាសំប៉ាញ និងរំាលេងពេញមួយយប់ក្នុងព្រះបរមរាជវាំង។
កោះសន្តិភាព គឺពាក្យគេនិយាយសំដៅដល់ប្រទេសកម្ពុជានៅក្នុងអំឡុងឆ្នាំនោះ និងជាឆ្នាំនៃការធ្លាក់ចុះរបស់ព្រះអង្គផងដែរ។គោលនយោបាយនិយាយឥតសំចៃ អំពីជ័យជំនះលើគូប្រជែងផ្នែកនយោបាយរបស់ទ្រង់ បានធ្វើឲ្យមានការថ្នាំងថ្នាក់ខាងផ្លូវចិត្ត។បន្ទាប់ពីការចាប់ខ្លួនក្រុមបញ្ញវន្តឆ្វេងនិយម និងការកៀបសង្កត់លើការផ្សព្វផ្សាយ បានធ្វើឲ្យក្រុមឆ្វេងនិយមរត់ភៀសខ្លួនចូលព្រៃហើយក្រោយមកបានលេចឡើងជាខ្មែរក្រហមដ៏សាហាវឃោរឃៅ។នៅពេលនោះសកលវិទ្យាល័យនានាបានបណ្តុះបណ្តាលបញ្ញវន្តជាច្រើន ប៉ុន្តែមានឪកាសរកការងារធ្វើបានតិចតូចប៉ុណ្ណោះ ហើយធ្វើឲ្យពួកគេមានកំហឹង ចំពោះជីវិតដ៏ហឺហាររបស់អ្នកមាន និងអំពើពុលរលួយនៅក្នុងទីក្រុង។