40.6 C
Phnom Penh

ប្រជា​ពល​រដ្ឋ​ខ្មែរ​​នឹង​កា​ន់​​ទុ​ក្ខ​​កា​រ​​យាងចូ​ល​ទិវង្គត​របស់​សម្តេចឪ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នាំ​​ពាក្យ​​​របស់​រដ្ឋា​ភ​ិ​បាល​​​និ​យា​យ​​​ថាព្រះបរម​សព​​របស់​សម្តេចឪ ព្រះ នរោត្តម​សី​ហ​នុ ​ដែ​ល​បានយាង​​​ចូ​ល​ទិវង្គត​​នៅ​ក្នុ​ង​មន្ទីរពេទ្យប្រទេ​ស​​ចិន ក្នុងព្រះ​ជ​ន្មា​​យុ​៨៩​ព្រះ​​វស្សា​​កា​ល​​ពី​ព្រឹក​ម្សិល​មិញ​ នឹង​យា​ង​និ​វត្តមក​​ដល់​ប្រទេ​ស​កម្ពុជា​​នៅ​ថ្ងៃ​ពុ​ធ​នេះហើយ​​ត្រូវតម្កល់ទុក​​រយៈ​ពេល​យ៉ា​ង​តិច​​បី​ខែ​​នៅ​ក្នុ​ង​​​បរិ​វេណព្រះ​​​បរម​រាជ​វាំ​ង​។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ព័ត៌​មាន​អ​ំ​ពី​​កា​រ​​យាង​​ចូ​ល​ទិវង្គត​របស់​​អតី​ត​ព្រះ​​មហា​​ក្សត្រត្រូវបានផ្សព្វផ្សាយចេញ​ពី​ទី​ក្រុង​​ប៉េ​កាំ​ង​ ព្រះមហា​​ក្សត្រ នរោត្តម ​សី​ហ​មុ​នី ​និ​​ង​លោក​នា​​​យក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​ក្នុង​ចំ​ណោម​​គណៈ​ប្រតិ​ភូ​​​ជាន់​ខ្ពស់​​មួ​យ​ក្រុម​ ​បា​ន​យាង​​ និ​ង​អញ្ជើញ​តា​ម​យន្ត​ហោះ​ពិសេសឆ្ពោះទៅ​ទី​​ក្រុ​ង​ប៉េ​កាំ​ង​។

លោក ​ខៀវកាញា​រីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួ​ង​​ព័​ត៌មា​ន​​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាលបា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​ព្រះ​​​បរម​សព​​​របស់​សម្តេចឪ នឹ​ង​ត្រូ​វ​​តម្កល់​​រយៈ​ពេល​យ៉ា​ង​​​តិ​ច​បី​ខែ​ មុន​​ពេល​​បូ​ជា​ ​ប៉ុន្តែ​លោក​មិន​បា​ន​​បញ្ជាក់​ពី​ការ​​រៀ​ប​ចំ​ចាត់​ចែង​នោះ​ទេ​។​លោ​ក​ ខៀវកាញា​រីទ្ធបា​ន​លើក​ឡើង​​ក្នុង​​សារ​​ជា​​អ​ក្សរ​មួ​យ​​ថា “ ​កា​រ​កាន់ទុ​ក្ខ​ផ្លូ​វ​​កា​រ​​លើក​​ដំ​បូ​ង​​នឹ​ង​​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​​១៧ដល់​ថ្ងៃ​ទី​​២៣​ខែ​តុ​លា​”។

​លោក​បា​ន​បន្ថែម​​ថា ​សេចក្តី​សម្រេ​ចមួ​យ​ត្រូ​វ​បា​ន​​ធ្វើ​ឡើ​ង​មិន​ឲ្យ​​ផ្សព្វ​​ផ្សាយ​​ពិ​ធីតាម​កញ្ចក់ទូរទស្សន៍ អំ​ពីកា​រយា​ង​​ចូ​ល​ទិវង​្គត​របស់​សម្តេច​ នរោត្តមសី​ហនុ​ ​​ដើម្បីគោរពតា​ម​ព្រះ​រាជ​បណ្តាំ​​​របស់​​ព្រះអង្គ។ ព្រះ​អង​្គ​ម្ចាស់​ ធម្មិ​កោប្រធា​​ន​ខុទ្ទកាល័យ​​​របស់​ព្រះ​​មហាវីរ​ក្សត្រដែ​ល​​ចូ​ល​ទិវង្គត​​បា​ន​មា​នព្រះ​បន្ទូ​ល​​ថា ​សម្តេច​ឪ​ នរោត្តម​​ សី​ហនុ ​បា​ន​​យាង​ចូ​ល​​ទិវង្គត​​ដោ​យ​​សា​រ​គាំ​ង​​បេះ​​​ដូ​ង​​ នាវេលា​រំ​លង​អធ្រាត្រ​ម្សិល​មិញ​នៅ​ឯ​មន្ទីរ​​​ពេទ្យ​ក្រុ​ង​​ប៉េកាំ​ង​ ដែ​ល​​ព្រះ​អង្គ​យាង​ចូល​សម្រាក​​ព្យាបាល ​។

​សម្តេច​ឪ​​បា​ន​យាងចូលនិវត្តពី​តួ​នា​ទី​​របស់​ព្រះ​អង​្គ​ជា​ព្រះ​​មហា​ក្សត្រ​ក្នុង​ឆ្នាំ២០០៤ និង​បានយាងព្យាបាល​ព្រះរោគ​មួយចំនួនមានដូច​​ជាជំ​ងឺ​មហា​រី​ក ទឹក​នោម​ផ្អែម និង​​ជំងឺលើស​ឈាម។

​ព្រះ​អង​​្គ​ម្ចាស់​ ធម្មិ​កោបា​ន​មា​ន​ព្រះ​​​បន្ទូល​​​​នៅ​ក្នុងរាជ​​ធានី​ភ្នំ​ពេញ​កា​ល​ពី​ម្សិល​មិ​ញ​ថា “​បេះ​​ដូ​ង​​​របស់​ព្រះ​អ​ង្គ​​ខ្សោយ​ណាស់​ ដូច្នេះ​យើង​​រំ​ពឹង​ថារឿង​នេះ​​នឹង​កើត​​ឡើង​ ប៉ុន្តែ​យើង​គ្រាន់​​តែ​​​ភ្ញា​ក់​ផ្អើល​ ដែ​លរឿងនេះ​​កើត​​ឡើ​ង​​លឿន​ពេក​”។ ព្រះ​អ​ង្គ​បា​ន​មា​នព្រះ​បន្ទូល​​ថាព្រះ​​មហា​ក្សត្រនរោត្តមសី​ហ​មុនី ​លោក​​ ហ៊ុនសែនលោក ​សខេង ​រដ្ឋ​មន្ត្រី​ក្រសួ​ង​មហា​​ផ្ទៃ​​ និ​ងលោ​កសាយឈុំប្រធាន​គណៈ​កម្មា​ធិការ​​​ អ​​ចិន្ត្រៃ​​​យ៍​របស់​គណ​​បក្ស​ប្រជា​ជ​ន​​កម្ពុ​ជាស្ថិ​ត​ក្នុង​ចំ​ណោម​មន្ត្រី​ផ្សេង​ទៀត​​ដែល​បាន​យា​ង​​ និ​ង​អញ្ជើញ​តាម​ជើង​យន្ត​ហោ​ះ​​​ពិ​សេស​​មួយ​​ទៅ​ទី​ក្រុ​ង​ប៉េកាំ​ង​​នៅ​វេលា​ម៉ោ​ង​​៩​និង​​៣០​នាទី​ព្រឹក​​ម្សិល​មិញ។

ព្រះ​អង​្គ​បា​ន​មា​ន​បន្ទូល​ថា “ ព្រះ​មហា​​ក្សត្រសម្តេច​នា​​យក​រដ្ឋ​មន្ត្រី​​ ហ៊ុនសែន ​​បា​ន​​យា​ង​ និង​អញ្ជើញ​ទៅ​ទី​ក្រុ​ង​ប៉េកាំ​ងនៅ​ព្រឹក​នេះ​”។ព្រះ​អង្គ​ម្ចាស់​ ធម្មិ​កោបា​នបន្ត​ថាសម្តេច​​​ព្រះ​​មហាក្សត្រិយានី​ នរោត្តមមុនី​នាថទ្រង់គង់​នៅ​ក្នុង​ទ​ី​ក្រុ​ង​ប៉េកាំ​ង​​ស្រាប់​​ហើយ​ជាម​ួ​យ​ព្រះ​​ស្វាមី​​របស់​​ព្រះ​អង្គ​ ដែ​ល​បានយាង​​ចូ​ល​ទិវង្គត​។

ព្រះ​អ​ង្គ​ម្ចាស់​ ធម្មិ​កោក៏​មា​នព្រះ​បន្ទូ​ល​​ដែរ​​ថាគណ​ៈ​កម្មាធិកា​រ​​រៀប​​ចំ​បុ​ណ្យ​ជាតិ​និង​អន្តរ​ជាតិ ​នឹ​ង​​ចាត់​​ចែង​ពិធី​កាន់ទុក្ខការយាង​​ចូល​ទិវង្គតរបស់​សម្តេចឪ។​ព្រះ​​អង្គ​មា​ន​បន្ទូ​ល​ថា “ ពិធី​នេះ​នឹង​ប្រា​រព្ធ​ ធ្វើ​ឡើ​ង​ទៅ​តា​ម​​ប្រពៃ​ណី​​របស់រាជ​​​វង្ស​​​ខ្មែរ​​​”។

លោកទិត ​សុ​ធាអ្នក​នាំ​​ពាក្យ​​អង​្គ​ភាព​​​ព័ត៌មា​ន​ និង​ប្រតិ​កម្ម​​រហ័សរបស់ទី​ស្តីកា​រ​គណៈ​​​​រដ្ឋ​មន្ត្រី​ ​មា​ន​​ប្រ​សាសន៍​ថា ​​បន្ទាប់ពី​ទទួលបា​ន​​ដំ​ណឹង​អំ​ពី​​កា​រ​​យាង​ចូ​ល​ទិវង្គត​​​របស់​​សម្តេចឪភ្លាម​ កិច្ច​ប្រជុំ​ម​ួ​យ​ត្រូ​វ​បា​ន​​ធ្វើ​ឡើង​​នៅ​ទី​ស្តី​ការ​​​គណៈ​​រដ្ឋ​មន្ត្រី​​ ដើម្បី​ពិ​ភាក្សា​​អំ​ពី​ការ​​រៀ​ប​​ចំ​​ពិ​ធី​​បុ​ណ្យ​ព្រះ​​​បរម​សព​និងកំណត់រយៈ​​​ពេល​កា​រ​កា​ន់​ទុ​ក​្ខ​ជាផ្លូ​វ​កា​រ​។

លោកសុធាបា​ន​មា​ន​ប្រ​សាស​ន៍​ថា​ “ មា​ន​កិច្ច​ប្រជុំ​មួ​យ​នៅ​ឯទី​ស្តី​កា​រ​គណៈ​រដ្ឋ​មន្ត្រី​ ដើ​ម្បី​​រៀប​ចំ​​សេចក្តី​ប្រកាស​​ជា​​សាធា​រណ​ៈ​​​អ​ំ​ពី​​​ពិ​ធី​ទទួ​ល​​ព្រះ​​​​បរម​​សព​​ យាង​និវត្តមក​កាន់មា​តុ​ប្រទេសវិញ​”។ លោក​បន្ថែម​​ថាលោកហ៊ុនសែនបា​ន​លុបចោល​កា​រ​​អញ្ជើញ​​ទៅ​​​ទី​ក្រុង​​​ហូ​ជី​មិញ​​​​ដើម្បី​ចូ​ល​​រួម​​ជ​ំ​នួ​ប​​កំ​ពូល​មួយ​​ជា​មួ​យ​ប្រទេស​វៀត​ណាម​ និង​ឡា​វ​​ ស្តី​ពី​​​​គម្រោងអភិ​វឌ្ឍ​ន៍តំ​​បន់ត្រី​កោណនៅ​ថ្ងៃ​​សុ​ក្រ ​និង​ថ្ងៃ​​សៅ​រ៍​។

​លោកសឺនសូ​៊បែរ្តិ៍ទី​ប្រឹក​្សា​​របស់​​សម្តេច​ឪមា​ន​ប្រ​សាសន៍​ថាក្នុង​ព្រឹត្តិ​កា​រ​​ណ៍​​នៃ​កា​រយាង​​ចូ​ល​ទិវង្គត​​​របស់​សម្តេច​ឪព្រះ​​បរម​សព​ នឹង​ត្រូ​វ​​​តម្កល់​ទៅ​​តា​ម​​ប្រពៃ​ណី​​រយ​ៈ​ពេល​មួ​យ​​ខែ​។ ​លោក​បា​ន​បន្ត​ថា “ ​នឹងមា​ន​​ពិ​ធី​ច្រើ​​ន​ជា​បន្ត​បន្ទាប់សម្រាប់​មន្ត្រីអ្នកមុខ​អ្នកការនិង​ព្រះ​សង្ឃ។នោះ​ជា​អ្វី ​​ដែ​ល​ធ្លាប់បា​​ន​ប្រារព្ធ​ធ្វើ​កា​ល​ពី​ពេលមុ​ន​”។

លោកស៊ូបែរ្តិ៍បា​ន​មានប្រ​សាសន​​៍​បន្ថែម​ទៀត​ថា ​អ​ំ​ឡុ​ង​ពេល​នេះ​ជា​ធម្ម​តាពិ​ធី​បូ​ជា​​ព្រះសព​​ត្រូ​វ​​ធ្វើ​នៅវា​​ល​មេរុ នៅ​ទល់​​មុខ​​​សារមន្ទីរ​​​ជាតិ​ ក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ លោក បា​ន​បន្ត​ថា “ ប៉ុន្តែ​​តាមរបៀបថ្មីនេះ ​ខ្ញុំ​មិន​​ដឹង​ទេ​”៕

ប្រែ​​សម្រួ​ល​ដោ​យ ​ចេវប៊ុននី​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស