36 C
Phnom Penh

បន្ទាប់​ពី​កា​រ​ដង្ហែព្រះ​​បរម​សពរួ​ច សម្តេចព្រះ​មហា​វីរក្សត្រ​ធ្វើ​ឲ្យកូនចៅ​​ចង​ចាំ​ និង​ទុ​ក​​ជា​​អនុស្សាវ​រីយ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ អា​​ជី​វ​ករ​នៅ​​ខាង​​ក្រៅ​​ព្រះ​​​បរមរាជ​វាំ​ង​​បាន​លក់​ដូរ​យ៉ាង​មមាញឹក​ នៅ​ពេល​​ប្រជា​​ពល​រដ្ឋ​​ដែ​ល​​ចង់​បាន​វត្ថុ​អនុស្សាវរីយ៍អំពី​​​​​សម្តេច​ឪ នរោត្តម​ សី​ហនុ ​នោះ ​​បា​ន​​​​​ទិញ​​ព្រះ​ឆា​យា​លក្ខណ៍​​តូចៗ​របស់​ព្រះ​មហា​​វី​រ​ក្សត្រ ព្រមទា​ំង​​​អា​​​វ​យឺត ​​ដែល​ទើប​បោះ​​ពុម្ព​​​ព្រះ​​ឆា​យា​លក្ខណ៍​​​​របស់​ព្រះ​​មហា​វី​រ​ក្សត្រ​​។

បន្ទាប់​ពី​​ដំ​ណឹង​​​អំ​ពី​កា​រ​​​យាង​​ចូ​ល​ទិ​វង្គត​​​របស់​​សម្តេចឪ​នៅ​ក្នុ​ង​ទី​ក្រុ​ង​ប៉េកាំ​​ង​​កា​ល​ពី​​ថ្ងៃ​​ច័ន្ទ​​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​​បា​ន​បន្តិច តូ​ប​លក់​​ទំនិញ​​ ដែ​ល​មា​ន​​​ព្រះ​​ឆា​​យា​លក្ខណ៍​​​របស់​​សម្តេច​ឪ បា​ន​​ចាប់​ផ្តើម​បើក​លក់​នៅ​ទូ​ទាំ​ង​រាជ​ធា​នី​ភ្នំ​​ពេញ​ ​ដោ​យ​មា​ន​​អា​ជី​វ​ករ​ពពាយ​​នាយ​លក់​ទំ​និញ​​ឲ្យ​​អ្នក​កាន់​ទុក្ខ​​នៅ​​ខាង​ក្រៅ​​ព្រះ​​បរម​រាជ​​វាំ​ង។

​​ហេង សុ​ធា ​អ្នក​គ្រប់គ្រង​​​នៅ​​រោ​ង​ពុ​ម្ព​​វិ​មា​ន​ឯក​​រាជ្យ​​​​​នៅ​តាម​​ម​ហា​​វិ​ថី​ព្រះ​នរោត្តម​​ ​បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​មា​ន​កា​រ​​​បញ្ជា​ទិញ​អាវ​យឺត​ប្រ​ហែ​ល​​១០០​ដែល​មា​នព្រះ​​ឆាយា​លក្ខណ៍​​​របស់​​ព្រះ​មហា​​វី​រ​ក្សត្រ​​កាល​នៅ​វ័យ​ក្មេង​​​កា​ល​​ពី​ថ្ងៃ​ពុ​ធ​ ​និង​​មាន​កា​រ​​បញ្ជា​​ទិញ​​​អាវ​យឺត​ចំ​នួ​ន​​​១៥០​​ទៀត​​​កា​ល​ពីម្សិល​មិញ​​​។ គ្រាន់​តែពី​រ​ថ្ងៃ​ប៉ុណ្ណោះ ​អ្នក​ស្រី​ ​សុ​ធា ​​បាន​មា​ន​ប្រ​សាសន៍​ថា ​អ្នក​ស្រី​រក​លុយ​​បា​ន​​ប្រ​ហែល​​៦០០​ដុល្លារ​ពី​​អា​វ​យឺត​ទាំង​​នេះ​។

​អ្នក​ស្រី ​សុធា ​​បាន​បន្ថែម​ថា ​អ្នក​ស្រី​​​លក់​ថ្លៃ​២ដុ​ល្លារ​​ក្នុងអា​វ​យឺត​មួ​យ​ ថោក​ជា​ង​​តម្លៃ​​ធម្មតា​គឺ​​៣,៥០​​ដុល្លារ​ ពី​ព្រោះ​គាត់​មិន​ចង់​យក​​ចំ​ណេញ​ច្រើន​ពី​កា​រ​​យាង​ចូ​ល​ទិ​វង្គត​​​​របស់​​សម្តេចឪ​នោះ​ទេ​។ អ្នក​ស្រី​​បានបន្ត​ថា ​“ ​យើង​​ក៏​​ថែ​ម​ឲ្យ​ពួ​ក​គេ​​នូ​វ​​បូ​កា​ន់​ទុ​ក្ខ​​ពណ៌​ខ្មៅ​ស​ដោ​យ​មិន​គិត​ថ្លៃ​ ពេល​ពួ​កគេ​​​ទិញអា​វ​យឺតផងដែរ​​”។

​ឈ្មោះ ថេង កៀត ​​អាយុ​​២០ឆ្នាំ​ ​ដែល​ពាក់​អា​វ​យឺត​មា​ន​​ព្រះ​ឆាយា​លក្ខណ៍​​របស់​​ព្រះ​មហា​​វី​រក្សត្រ​ នរោត្តម​ សី​ហនុ ​​​និយា​យថា​វាធ្វើ​ឲ្យ​នាង​​មា​ន​អា​រម្មណ៍​នៅ​ជិត​សម្តេចឪ។ ​នា​ង​​និយា​យ​ថា “ វាធ្វើ​ឲ្យ​​ខ្ញុំ​មា​ន​អា​​រម្មណ៍​ថា​សម្តេចឪ​របស់​យើ​ង​ នៅ​ទី​នេះ​ជាមួ​យ​​ខ្ញុំ​”។

អ្នក​ស្រី សំ​ ស្រី​លក្ខ​ណ៍ ​​ជា​​អាជីវ​ករ​​លក់​​ព្រះ​ឆាយា​លក្ខណ៍មា​នស៊ុម​​​របស់​ព្រះ​មហា​វី​រ​ក្សត្រ នរោត្តម​ សី​ហនុ​ នៅ​ក្មេង​​ក្នុ​ង​ឯក​សណ្ឋាន​និង​​រូ​​ប​ថត​​ពី​​ក្បួ​ន​​ដង្ហែព្រះ​បរម​សព​កា​ល​ពី​ថ្ងៃ​ពុធនោះ​ បាន​មា​ន​ប្រ​សាស​ន៍​ថា អ្នក​ស្រី​​លក់​រូ​ប​ថត​បា​ន​ចំ​នួន​ជា​ង​​៤០​នៅ​ថ្ងៃ​នោះ​។ ​ព្រះ​ឆាយា​លក្ខណ៍​​​មា​ន​ស៊ុមថ្លៃ​​៣,៧៥ដុល្លារចំ​ណែករូ​ប​ថត​អត់​​មា​ន​ស៊ុមថ្លៃ​​១,២៥ដុល្លារ។

​អ្នក​ស្រី ស្រី​លក្ខណ៍ ​បា​ន​មា​ន​ប្រ​សាសន៍​ថា​ “ ខ្ញុំ​បា​ន​ទិ​ញ​​​រូប​ថត​នេះ​ពី​ហា​ង​​​មួយ​ ហើយ​ខ្ញុំ​ទទួ​ល​បា​ន​​កម្រៃ​ជើង​សា​។​សម្រាប់​​រូប​​ថត​មា​ន​ស៊ុមខ្ញុំ​ទទួល​​បា​ន​​១.០០០​រៀល​ ហើយ​សម្រាប់​​រូ​ប​ថត​អត់​មា​ន​ស៊ុម ​ខ្ញុំ​​ទទួល​​បា​ន​​៣០០​រៀល​​​សម្រាប់​​​រូប​ថត​​មួយ​ ​ដែល​ខ្ញុំ​​លក់​​បាន​”។

កាន់​​រូ​ប​ថត​ពណ៌​ធម្ម​ជាតិ​មួ​យ​​បង្ហាញ​ពី​កា​រ​​​រៀប​អ​ភិ​សេភ​​​របស់​ព្រះ​មហា​​វី​រក្សត្រ​នរោត្តម សី​ហនុ ជាមួ​យ​ព្រះ​មហា​ក្សត្រិ​យានី​ មុនី​នាថ សី​ហនុ ​អ្នក​ស្រី​ ជូ​ ណា​វី ដែល​ជា​ អតិ​ថិ​ជន​ម្នាក់​ក្នុង​ចំ​ណោម​អតិ​ថិ​ជន​​ជា​ច្រើ​ន​នាក់​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា ព្រះឆា​យា​លក្ខណ៍​នេះ ធ្វើ​ឲ្យ​គាត់នឹក​អា​ឡោះ​អា​​ល័យ​កា​ល​ពី​​​សម័យ​អ្នក​ស្រី​នៅ​​វ័យ​ក្មេង​។

​អ្ន​ក​ស្រី​ ណា​វី ​​បន្ថែម​​ថា “ ​ខ្ញុំ​ធ្លាប់​ឃើញ​​រូប​ថត​បែប​នេះ​ កា​ល​ពី​ខ្ញុំ​នៅ​ក្មេង​ មុន​​របប​[ប៉ុល ពត​]។ ក្រោ​យ​មក​ទៀត​ ខ្ញុំ​មិន​ដែ​ល​​ឃើញ​ទៀត​ទេ​”។ អ្នក​ស្រី​បន្ថែម​​ថា ​​អ្ន​ក​ស្រី​បា​ន​ចំ​ណា​យ​ប្រាក់​១០​ដុល្លារ​​ទិញ​ព្រះ​ឆា​យា​លក្ខណ៍​​មួ​យ​សន្លឹក​នេះ។ “ អ្វី​ដែ​ល​​ខ្ញុំ​​ចង​ចាំ​​បំ​​ផុត​អំ​ពី​សម្តេចឪ គឺ​ខ្សែ​ភាព​​​យន្ត​​រឿ​ង ព្រៃ​ប្រ​សិទ្ធ ដែ​ល​សម្តេច​ឪ និង សម្តេចម៉ែ​ ញញឹម​ដាក់​​គ្នា​”។

​បន្ទាប់​ពី​ទិញ​និង​​លែ​ង​សត្វ​ចាប​​ជា​និមិត្ត​រូបនៅ​មុខ​ព្រះ​​បរម​រាជ​វាំ​ង​ ​អ្នក​ស្រី​ ផូ គឹមហួយ​អា​យុ​​២៩​ឆ្នាំ ​​ក៏​បា​ន​​ទិញ​​​ព្រះ​ឆាយា​លក្ខណ៍​​​របស់​សម្តេច​ឪ​ចំនួ​ន​​ប្រាំ​​សន្លឹក​ ដែល​​គាត់​បា​ន​និ​យាយ​ថា គាត់​​​មា​ន​បំ​ណង​យក​ទៅ​បួ​ង​សួ​ង។

អ្ន​ក​ស្រី​បា​ន​និ​យា​យទាំង​ទឹក​ភ្នែក​​​ថា “ ​ខ្ញុំ​នៅ​ទី​នេះ​​ដើម្បី​​លែង​​សត្វ​បក្សី បួ​ង​​សួ​ង​​សុំ​ឲ្យ​ប្រជា​ជន​កម្ពុជា​​រួ​ច​ផុត​ពី​គ្រោះ​ភ័យ​។ ​ខ្ញុំ​មា​ន​​អា​​រម្មណ៍​​ហា​ក់​​ដូ​ចជា នៅជាប់​​​ជាមួ​យ​សម្តេច​ឪ​…។ ព្រះ​​អង្គ​ស្រឡាញ់​ជាតិ​​​របស់​យើង និង​​កូន​ចៅ​​​របស់​ព្រះ​អង្គណាស់​”៕

ប្រែ​សម្រួ​ល​ដោ​យ ​ចេវ ប៊ុននី​​

​​​​​​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស