30.7 C
Phnom Penh

លោក ម៉ម សូណង់​ដូ ម្ចាស់​ស្ថានីយវិទ្យុសម្បុក​ឃ្មុំ​​ដែ​ល​កំពុងតែជាប​់​​ពន្ធ​នាគារ​ប្តឹង​​ឧ​ទ្ធរណ៍​៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ​រិ​យា​​របស់​លោក​ ម៉ម ​សូណង់​​ដូ និង​មន្ត្រី​​​​ព​ន្ធនា​គារ​ម្នាក់ បា​ន​និ​យាយ​កាល​ពី​ម្សិល​មិញ​ថា ​លោក ម៉ម សូ​ណង់​ដូ ម្ចាស់​សា្ថនី​យ​​​វិទ្យុ​ឯក​រាជ្យ​ដែល​ការ​ជា​ប់​ពន្ធ​នា​គា​រ​​​រយៈ​ពេល​​២០​ឆ្នាំ​របស់​​គាត់​​បាន​ធ្វើ​​ឲ្យ​មា​ន​​​កា​រ​ថ្កោល​ទោស​ពី​អន្តរ​ជាតិ​​​​​កា​ល​ពី​​ដើម​ខែ​នេះ ​​ចំ​ពោះ​​តុ​លា​កា​រ​​​​​កម្ពុជា​នោះ​ ​បា​ន​​បឹ្តង​ឧទ្ធ​​រណ៍​ហើយ។

​លោក​ ម៉​​ម សូ​ណង់​ដូ ​ម្ចាស់​វិ​ទ្យុ​សម្បុក​​ឃ​្មុំ​ ត្រូ​វ​បា​​​ន​សាលា​​​ដំ​បូ​ង​រាជ​ធា​នីភ្នំ​ពេញ​ផ្តន្ទា​​ទោស​ពី​បទ​​បង្កើត​​ចល​នា​អ​ប​គមន៍​​ក្នុ​ង​​ខេត្ត​ក្រ​ចេះ​។

​អង​្គកា​រ​​សិ​ទ្ធិ​មនុស្ស ​​បា​ន​លើក​ឡើ​​ង​ថា ​រឿង​ក្តី​នេះ​ពាក់​ព័ន្ធ​នឹង​រឿ​ង​នយោ​បា​យ​ ​​និ​ង​មា​ន​​​បំ​ណ​ង​​បំ​បិទ​មាត់​​​អ្ន​ក​​រិះ​គន់​​រដ្ឋា​​​ភិ​បា​ល​។ ប្រទេ​ស​​ផ្តល់​ជំ​នួយ​​​ខ្លះ​ក្នុ​ង​ចំ​ណោម​​​ប្រទេស​​ផ្តល់​ជ​ំ​នួ​យ​​បរទេស​​​សំ​ខាន់​ៗ​​របស់​ប្រទេ​ស​នេះ ​ក៏​បា​ន​ថ្កោល​ទោ​ស​​សាល​ក្រម​​​នេះដែរ និង​បា​ន​​​អ​ំ​ពាវ​​នា​វ​ឲ្យ​មា​ន​កា​រ​​ដោះ​​លែ​ង​​លោក ម៉ម សូ​​ណង់​ដូ​។

លោក ស្រ៊ុន លាង ប្រធាន​ពន្ធ​នា​​គា​រ​ព្រៃ​​ស​ ​​​ដែល​ឃុំ​ខ្លួន​​លោក ​ម៉ម សូ​ណង់​ដូ​​នោះ ​​បា​ន​មា​ន​​​ប្រ​សាសន​​៍ថា “ លោក ម៉ម សូ​ណង់​ដូ ​​បា​ន​​សម្រេច​​ប្តឹង​ឧទ្ធរណ៍​​តា​ម​រយៈ​ពន្ធ​នាគា​រ​ ហើយ​​​យើង​បា​ន​​បញ្ជូន​​បណ្តឹង​ឧ​ទ្ធរណ៍​នេះ​​​កា​ល​ពី​ថ្ងៃ​ពុ​ធ ​​ទៅ​សាលា​​ឧទ្ធ​រណ៍​​ហើយ​”។

​អ្ន​ក​ស្រី ឌឹន ផាន់​ណា​​រ៉ា ​ភរិ​យា​​រ​បស់​លោក​ សូ​ណង់​ដូ ​​ ​មា​ន​ប្រ​សាសន​​​៍​​ថា  ​ប្តី​​​រ​បស់​​អ្ន​ក​ស្រី​​​​បា​ន​​សម្រេច​​ប្តឹង​ឧទ្ធ​​រណ៍​ ហើយ​​ថា ​បណ្តឹង​ឧទ្ធរណ៍​​នេះ​​ត្រូ​វ​បា​ន​បញ្ជូន​ជា​​ផ្លូវ​​កា​រ​​​តា​ម​​រយ​ៈ​ពន​្ធ​​នាគារ​​​ទៅ​តុ​លា​​កា​រ​​​កា​ល​ពី​ថ្ងៃ​​ទី​ ១២​ ខែ​​តុ​លា​​។

​អ្នក​ស្រី​បានបន្ត​ថា “ យើង​ស​ង្ឃឹម​ថា ​សាលា​ឧ​ទ្ធរណ៍​​នឹ​ង​ដោះ​​លែ​ង​​គាត់ ពី​ព្រោះ​​​គាត់​មិ​ន​បាន​ធ្វើ​អ្វី​​ខុស​ទេ​ និ​ង​​មិន​បា​ន​​ធ្វើ​អ្វី​​ដូ​​ច​​​ដែ​ល​​​ព្រះ​​រាជ​អា​ជ្ញា​​​​ចោទ​​ប្រកាន់​គាត់​នោ​ះ​ទេ​”។ ​អំ​ឡុ​ង​សវនា​កា​រ​​ជំនុំ​ជម្រះ​លោកកា​ល​ពី​ក្នុ​ង​ខែ​​​កញ្ញា ​សំ​ណុំ​រឿ​ង​​​​របស់​អយ្យការ​​ផ្អែក​​លើ​​​សក្ខី​កម្ម​​​​របស់​​សហ​​ចុ​ង​​ចោទ​ពី​របី​នាក់​ប៉ុណ្ណោះ​ ​ដែ​ល​​ទោស​​​ជាប់​ពន្ធនា​គា​រ​​របស់​​ពួ​ក​គេ​ត្រូ​វ​បា​ន​​ព្យួរ​ ជា​​ថ្នូ​រ​​​នឹង​​ការ​ភ្ជាប់​រឿង​នេះ​ទៅ​​​លោក សូ​ណង់​ដូ​។ អយ្យ​កា​រ​​ក៏​បា​ន​លើក​ឡើង​​ពី​អង្គ​ហេតុ​​​ជា​ច្រើន​ផង​ដែរ ដែលថា​​ លោក​ ​ម៉ម សូ​ណង់​ដូ បា​ន​ចូល​រួ​ម​​​កិច្ច​​ប្រជុំ​មួ​យ​​​របស់​ក្រុម​ប្រឆាំង​ដែល​ជា​​​ជ​ន​​ជាតិ​​ខ្មែរ​សញ្ជាតិ​​អា​មេរិក​នៅ​​ក្នុ​ង​​សហ​រដ្ឋ​​អា​មេរិក​។

អង្គកា​រ​​ក្នុ​ង​ស្រុក ​និ​ង​អន្តរ​ជាតិ​​ដែ​ល​​តា​ម​ដាន​​រឿ​ង​ក​្តី​នេះ ​​បា​ន​លើក​ឡើ​​ង​ថា ​​កា​រ​​ចោទ​ប្រកាន់​នេះ​គឺ​ជា​ “ រឿង​ប្រឌិត​” ហើយមិន​មាន​​​ភ័ស្តុ​តា​ង​គ្រប់​គ្រាន់​សម្រាប់​​ការ​ចោទ​ប្រកាន់​លោក សូ​ណង់​ដូ បែប​នេះ​ទេ​។ ប្រទេ​ស​​បា​​រាំ​ង​ អាល្លឺម៉ង់ សហភាព​អឺរ៉ុប និងអា​មេរិក ក៏​​បា​ន​រិ​ះ​​គន់​​សេចក្តី​សម្រេច​​​របស់​​តុលា​កា​រ​​​ផង​ដែរ​។

​ទោះ​បីជា​យ៉ាង​ណា ​ចា​ប់​​តាំ​​ង​ពី​​​មា​ន​កា​រ​ប្រ​កាស​សាល​ក្រមមក​ លោក​​នា​​​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន ​បា​ន​​ចោទ​ប្រកាន់​​លោក ​សូណង់​​ដូ ជា​​សាធា​រណៈ ពី​បទ​បះ​​​បោរ​​​ កា​ល​ពី​​​ខែ​​មិ​ថុ​នា​ ​​និ​យា​យ​ការ​​ពា​រ​​សេចក្តី​សម្រេច​​​​​របស់​តុ​លា​ការ​​ក្នុ​ង​កា​រ​ផ្តន្ទា​​​ទោស​​ម្ចាស់​ស្ថានីយវិទ្យុ​​​រូ​ប​នេះ​។

​លោក សែ​ម សុ​ផាត ​​ក្រឡា​បញ្ជី​​​នៅ​​​សា​លា​​ឧទ្ធរណ៍​​ ដែល​​កាន់​​សំ​ណុំ​រឿ​ង​ព្រហ្ម​ទណ្ឌ​ មា​ន​​​ប្រ​សាសន៍​កា​ល​​ពី​ម្សិល​មិញ​​​ថា លោក​មិន​​ដឹង​​​​ថា​ លោក ​សូ​ណង់​ដូ ​ប្តឹង​ឧទ្ធរណ៍​នោ​ះ​ទេ​៕

ប្រែ​សម្រួល​ដោយ ​ចេវ ប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស