34 C
Phnom Penh

លោក សម​ ​រង្ស៊ី ប្រធាន​គណ​បក្ស​ សម រង្ស៊ី ផ្ញើ​លិ​ខិត​​​ជូ​ន​លោក​នាយក​រដ្ឋ​មន្ត្រី សុំ​​វិល​ត្រឡ​ប់​មក​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​នា​ំ​ពា​ក្យ​គណបក្ស​​ សម រង​្ស៊ី ម្នាក់​បា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​​​ថា ​លិ​ខិត​មួយ​ច្បាប់​​​ដែល​​លោក សម រង្ស៊ី ​មេដឹក​នាំ​គណ​​​បក្ស​ សមរង្ស៊ី ​បា​ន​ផ្ញើ​ជូ​ន​​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែ​ន​ស្នើ​​សុ​ំ​​​វិល​ត្រឡប់​​​មកប្រទេស​​​កម្ពុជា​​វិញ ដោ​យសុវត្ថិ​ភាព​ ដើម្បី​​គោ​រព​ព្រ​ះ​​​វិ​ញ្ញា​ណក្ខន្ធ សម្តេច​ព្រះ មហា​វី​រ​ក្សត្រ ​នរោត្តម សីហ​នុ នោ​ះ ​​ត្រូ​វ​​បា​ន​​បញ្ជូ​ន​ទៅ​​ស្នាក់​កា​រ​​គ​ណ​បក្ស​​វិ​ញ​​​កា​ល​ពី​​ថ្ងៃ​សៅរ៍​។

​លោក សម​ រង្ស៊ី ដែ​ល​​បច្ចុ​ប្បន្ន​​រស់​នៅ​ជា​និ​រទេស​​ខ្លួន​ក្នុង​​ទី​ក្រុ​ង​ប៉ា​រីស ដើម្បី​គេ​​ច​ពី​ការ​​​ផ្តន្ទា​​ទោស​​​ឲ្យ​ជាប់​ពន្ធ​នា​​គា​រ​​រយ​ៈ​ពេល​១២​ឆ្នាំ​នោះ បា​ន​ធ្វើសំ​ណើ​​​ ​ជូ​ន​​លោក ​ហ៊ុន សែន ​និ​ង ព្រះ​មហា​ក្សត្រ ​​នរោត្តម សី​ហ​​មុនី តាម​រយៈ​​​លិ​ខិត​ពីរ​​ដោ​​យ​ឡែ​ក​ពី​គ្នា​​កា​ល​ពី​ថ្ងៃ​​ព្រ​ហស្បតិ៍ ដែ​ល​មួយច្បាប់​​​​ផ្ញើ​ទៅ​​ទី​​ស្តី​កា​រ​​គ​ណ​​ៈ​រដ្ឋ​មន្ត្រី និ​ង​មួ​យ​ច្បាប់​ទៀត​ទៅ​​ខុ​ទ្ទ​កា​ល័យ​របស់​ព្រះ​មហាក្សត្រ នរោត្តម ​​សីហ​មុនី។

​ព្រះ​​អ​ង​្គ​ម្ចាស់ ​ស៊ី​សុ​វត្ថិ ធម្មិកោ ​ប្រធា​ន​​ខុទ្ទ​កា​​ល័យ​​​របស់​សម្តេចឪ ដែ​ល​យាង​​ចូ​ល​ទិ​វង្គត ​​បា​ន​បញ្ជាក់​ថា​​បា​ន​ទទួល​​លិ​ខិត​នេះ​កាល​​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ប៉ុន្តែ​មា​ន​បន្ទូ​ល​​ថា រឿ​ង​​នេះ​​​មិន​ស្ថិត​នៅ​លើ​​អំណាច​​​​របស់​​ព្រះ​មហា​​ក្សត្រ​ទេ។

​​កា​ល​ពី​ម្សិល​​មិញ លោក​​ យឹម សុ​វណ្ណ អ្ន​ក​នាំ​​ពាក្ស​គណ​​បក្ស​ សម​ រង្ស៊ី ​ ​​មា​ន​​ប្រ​សាសន៍​ថា​​លិ​ខិត​​ផ្ញើជូ​ន​លោក​ ហ៊ុន សែន ​ត្រូ​វ​បា​ន​​បញ្ជូន​ត្រឡប់​​​មក​ទី​ស្នាក់​ការ​គណបក្ស​វិញ​​កា​ល​​ពី​​ថ្ងៃ​សៅរ៍​​ ដោ​យ​មា​ន​​​ចំណារតូចមួយ​​ពី​លោក ពូជ សា​រុន ប្រធា​ន​នា​យក​​ដ្ឋាន​​រដ្ឋ​​បា​ល​​​នៅ​ទី​ស្តី​កា​រ​​​គ​ណ​​ៈ​រដ្ឋ​មន្ត្រី។ លោក សា​រុន បា​ន​​លើក​​ឡើង​​ក្នុ​ង​ចំណារ​​នោ​ះ​​ថា លិខិត​នេះ​ត្រូ​វ​បា​ន​​បញ្ជូ​ន​​​ទៅ​​វិ​ញ​​ ពី​ព្រោះ​គ្មាន​អា​សយ​ដ្ឋានរបស់​លោក សម ​រង្ស៊ី។

លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ ​យើង​នឹ​ង​ផ្ញើ​លិ​ខិត​នេះ​ទៅ​​លោក​នាយក​រដ្ឋ​មន្ត្រី​​​នៅ​ថ្ងៃ​នេះ​។ យើង​នឹង​​ផ្ញើ​​អា​សយ​​ដ្ឋាន​​​របស់​លោក សម រង្ស៊ី ​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា និ​ង​អាស​យ​ដ្ឋាន​​របស់​លោក​​ក្នុង​ទី​ក្រុ​ង​​ប៉ា​​រីស​”។ លោក​​បា​ន​បន្ថែម​​ថា ​លោក​​​ដឹង​ថា ​សំ​ណើ​​នេះ​ ​ចម្លែ​ក។

​លោក ផៃ​ ស៊ី​ផាន អ្ន​ក​នា​ំ​​ពាក្យ​​​ទី​ស្ត​ី​កា​រ​​គ​ណ​​ៈ​​រដ្ឋ​មន្ត្រី​បា​នថ្លែង​ថា ​កា​រ​​ដាក់​​បញ្ចូល​​អា​សយ​ដ្ឋាន​​នៅ​លើ​​លិ​ខិត​​ផ្លូ​វ​កា​រ​​ជូ​ន​ចំ​​ពោ​ះ​​​លោក ហ៊ុន សែន ជា​​នី​តិ​​វិធី​​សម​ស្រម​ ពី​ព្រោះ​​នាយក​ដ្ឋាន​រដ្ឋបាល​​ចាំ​បាច់​ត្រូ​វ​​​បញ្ជាក់​ប្រភព​​លិ​ខិត​ មុន​ពេល​បញ្ជូន​​ទៅ​នាយក​​រដ្ឋ​មន្ត្រី​។​

ដោយ​សំ​ដៅ​​ដល់​​ព័ត៌​មា​ន​​​អ​ំ​ពី​លិ​ខិត​​នេះ​ដែ​ល​ត្រូ​វ​បា​ន​​រា​យ​កា​រណ៍​​​​តាម​​​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នោះ​ លោកបា​ន​​ថ្លែងថា “ ពួ​ក​គេ(អ្នក​​ផ្ញើ) គួ​រតែ​យល់​​​ថា ​ទ​ំ​នាក់​ទំ​នង​ផ្លូវ​កា​រ​​គួរ​តែ​ជា​រឿ​ង​​ឯក​​ជន​ ប៉ុ​ន្តែ​​ពួ​កគេ​​ធ្វើ​សំណើនេះ​ជា​សាធារណៈ​មុ​ន​” ។

​លោកក៏​បា​នជ​ំ​ទាស់​​នឹង​​កា​រ​​​អត្ថាធិ​ប្បាយ​របស់​ព្រះ​អង្គ​​ម្ចាស់​ ធម្មិ​​កោ អំ​ពី​លិ​ខិត​នេះ​ដែរ ​​ដោ​យ​មា​ន​ប្រ​សាសន៍​​​ថា ​ការ​ថ្លែ​ង​​ជា​​សារធា​​រណៈ​​​អ​ំ​ពី​​បញ្ហា​​​នយោ​បាយ​ មិ​ន​គួរ​ធ្វើ​ឡើ​ង​ ​អ​ំ​ឡុង​​ពេល​​កាន់​ទុ​ក្ខ​​​​ព្រះ​​បរម​​សព​​សម្តេចឪ​ទេ។

​លោក​បា​ន​​ថ្លែ​ង​ថា “ ព្រះ​អង្គ​​មិន​គួរ​ធ្វើ​ឲ្យ​រឿង​នយោបាយ​​ពាក់​​ព័​​ន្ធ​​នឹង​ព្រះ​រាជ​ពិ​ធី​បុណ្យ​​ព្រះ​បរម​សព​នៅ​​​ពេល​នេះទេ​។ ​រដ្ឋា​​​ភិ​បា​ល​​​របស់​ខ្ញុំ​ ​កំ​ពុ​ង​តែ​ព្យា​យា​ម​យក​​ចិត្ត​​​ទុ​ក​ដាក់​លើ​​កា​រ​រៀប​ចំ​​ព្រះ​​រាជ​ពិ​ធី​បុណ្យ​ព្រះ​​​​បរម​សព”។

​លោក ខៀវ កាញារីទ្ធ ​រដ្ឋ​មន្ត្រីក្រសួ​ង​ព័ត៌​មា​ន​​​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​ស្រេច​តែលោក សម ​រង្ស៊ី ទេថាតើគាត់​​ចង់​មក​​កម្ពុជា​វិញ​​ ឬ​​យ៉ាង​ណា។

​លោក​បាន​លើក​​ឡើ​​ង​ក្នុ​​ង​​សារ​​​មួ​យ​នៅ​លើ​គេ​ហ​ទ​ំ​ព័រ​ Facebookថា “ ​លោក សម ​រង្ស៊ី ​ដឹង​​ច្បាស់​​​ថា គ្មា​ន​នរណា​​​ហា​ម​ឃាត់​គាត់​​មិន​ឲ្យ​​ចូ​ល​ក្នុ​ង​ប្រទេស​កម្ពុជា​នោះ​ទេ។ ​លិ​ខិត​នេះ​​មា​ន​បំ​ណង​ចង់​ឲ្យ​មតិ​​សាធា​រណៈ​អន្តរ​ជាតិ​យល់​ខុស ជា​​ពិ​សេស​មតិ​​បរទេស ដែល​ថា លោក សម​ រង្ស៊ី គឺ​​ជា​ជន​រ​ង​គ្រោះ​​ពី​កា​រ​​ធ្វើ​ទុ​ក​បុ​ក​ម្នេញ​ផ្នែ​ក​នយោ​បាយ​ ជំនួស​ឲ្យ​អ្ន​ក​មា​ន​ទោស”។

​លោក សម ​រង្ស៊ី ត្រូ​វ​បា​ន​ផ្តន្ទា​​ទោស​ឲ្យ​ជាប់​ពន្ធនា​​គា​រ​​​សរុប​១២ឆ្នាំ ​តា​ម​កា​រ​​ចោទ​ប្រកា​ន់​​​ពី​បទ​ញុះ​​ញង់​ ការ​ផ្សព្វ​ផ្សាយ​ព័ត៌​មា​ន​មិន​ពិត និង​ពី​បទ​​បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​​សម្បត្តិ​សាធា​រណ​ៈ​ ចំ​ពោះ​កា​រ​​ដក​​បង្គោល​តម្រុយ​​ព្រំ​​ដែន​​ជាមួយ​​​វៀតណាម និ​ង​​បង្ហោះ​ផែ​ន​ទី​ព្រំ​​ដែ​ន​តា​ម​អុីន​ធឺ​ណិត។

​លោក ​រង្ស៊ី ​និង​​ក្រុម​អ្នក​គាំ​ទ្រ លើក​ឡើង​ថា​​ កា​រ​ចោទ​ប្រកាន់​ និ​ង​កា​រ​​ផ្តន្ទាទោស​​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដ៏​ធ្ងន់​បែប​នេះ​ គឺ​ជា​រឿ​ង​នយោ​បា​យ​៕​(រាយ​កា​រ​ណ៍​បន្ថែម​​ដោ​យ ឃួន ណារីម)

​ប្រែ​សម្រួ​ល​ដោយ ចេវ ប៊ុននី​​​

​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស