31 C
Phnom Penh

តុលាការខេត្តកោះកុង​ នឹង​ដោះ​លែង​ឃាតករ​នៅ​ក្នុ​ង​ករណី​បាញ់​សម្លាប់​​លោក ​ឈុត វុទ្ធី​ ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ព​ី​​ម្សិល​មិញ ​​សាលា​​ដំ​បូង​​ខេត្ត​កោះ​​កុង​បា​ន​​ផ្តន្ទាទោសសន្តិ​សុខ​ឯ​ក​ជ​ន​ម្នាក់​​ ពី​បទ​​សម្លាប់​​ដោ​យ​ចៃ​ដន្យនូវមន្ត្រី​កង​រាជ​​​អា​វុធហត្ថ​ម្នាក់​​​​ ​ដែ​ល​បា​ន​បាញ់​សម្លាប់​​​លោក ឈុត វុទ្ធី​ ស​កម្ម​ជ​ន​កា​រ​​​​ពា​​រ​បរិ​ស្ថា​ន​​​ដ៏​​លេចធ្លោ​​បំ​ផុត​ កា​ល​ពី​ក្នុង​​ខែ​មេ​សា ​​និង​ត្រូ​វ​បា​ន​​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធ​នា​គា​រ​​​រយៈ​ពេល​​ពីរឆ្នាំ​។

​ក៏​ប៉ុន្តែ​​ភ្លាមៗនោះ ចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​ជំនុ​ំជម្រះ ​លោក ខាំ ​សុ​ផា​​រី ​បា​ន​ព្យួរ​ទោស​​រយៈ​​ពេល​​១៨​ខែ​នៃ​ទោស​ពីរឆ្នាំ​ ​មា​ន​​ន័យ​​ថា ​​ឈ្មោះ ​រ៉ា​ន់ បូ​រ័ត្ន ​ដែ​ល​​ត្រូ​វ​បា​ន​​ចាប់​ខ្លួន​​កា​ល​ពី​ថ្ងៃ​ទី​​២៧ ​ខែ​មេសា ​អា​​ច​ត្រូ​វ​ដោះ​លែ​ង​​​នៅ​ថ្ងៃសៅរ៍​នេះ​។

​​ចៅ​ក្រម​ សុ​ផារី ​​​បាន​មា​នប្រ​សាសន៍​ពេល​​ទា​ក់​​​ទង​តា​ម​ទូ​រស័ព្ទ​បន្ទាប់​ពី​ប្រកាស​សាល​ក្រមកា​ល​ពី​ម្សិល​មិញ​ថា “ ​​​តុ​លា​កា​រ​ផ្តន្ទា​​​ទោស​ រ៉ាន់បូ​​រ័ត្ន ​​​រយៈ​ពេល​​ពី​រឆ្នាំ ​ដោ​យ​​​ជាប់​ពន្ធ​នា​​​គា​រ​​រយៈ​ពេលប្រាំ​​មួ​យ​ខែ គិ​ត​ចាប់​ពី​ថ្ងៃ​​ចា​ប់​ខ្លួន”។ លោក​​បា​ន​​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​​ថែ​​ម​​ទៀតទេ។ តាមក្រម​ព្រហ្ម​​ទណ្ឌ​ ​ទោស​អតិ​បរមា​ពី​បទ​​​សម្លាប់​ដោ​យ​ចៃ​​ដន្យ​ គឺ​​​ត្រូ​វ​​​ជាប់​​​​ពន្ធ​នា​គារ​រយៈ​ពេល​​បី​ឆ្នាំ​។

​កា​ល​ពី​ម្សិល​មិញ អ​ង្គកា​រ​​សិ​ទ្ធ​ិ​ម​នុស្ស​​បាន​បន្ទោសតុ​លា​កា​រ​​​​ ចំពោះ​​​សាល​​ក្រម​ប្រកាស​កា​ល​ព​ី​ម្សិល​មិញ​ និងដំណើរការ​ស​វ​នាកា​រ​​ជំ​នុំ​ជម្រ ះ​​​កា​ល​ព​ី​​ថ្ងៃ​ទី​​៤ ខែ​តុ​លា​ ​ដែ​ល​លោក​​ចៅ​ក្រម​ ​សុ​ផា​​រី ​ក៏​បា​ន​ប្រ​កា​សដែ​រ​​​​ថា លោក ​បា​ន​​បិទកា​រ​​ស៊ើប​អង្កេតករណីបាញ់​​សម្លាប់​​លោក​ ឈុត វុទ្ធី​ កា​ល​ពី​ថ្ងៃ​​​ទី​​២៦ ខែ​​មេ​សា ពី​ព្រោះ​​មន្ត្រី​​រូ​ប​នេះ​​ដែ​លសង្ស័យថា​ អ្នក​សម្លាប់នេះ​ បាន​​ស្លាប់​ទៅ​ហើយ​។ លោក​ចៅ​ក្រម​ សុ​ផារី ​បា​ន​មា​ន​ប្រ​សាស​ន៍​​នៅ​ពេល​​​នោះ​ថា ​កា​រ​ស៊ើប​អង្កេតករណីបាញ់​សម្លាប់​សកម្ម​ជន​ប្រឆាំ​ង​នឹង​កា​​រ​កាប់​ឈើ​រូ​ប​នេះបា​ន​បញ្ចប់ ពី​ព្រោ​ះ​មន្ត្រី​​យោ​ធា​​ ដែ​ល​សង្ស័យ​​ថា​​ បា​ន​​បាញ់​សម្លាប់​​លោក ឈុត ​វុទ្ធី​ ​​បា​ន​​ស្លាប់​ហើយ​។

លោក ឈុត វុទ្ធី ដែ​ល​ជា​រឿ​យ​ៗ​ឈ្លោះ​ជាមួ​យ​​​អាជ្ញា​ធរ​​​ ដោយសារ​តែកា​រ​ងា​រ​​​​​​កា​រ​​​ពា​រ​​ព្រៃ​​ឈើរបស់​​គាត់ បា​ន​​ស៊ើប​អង្កេត​​សេចក្តី​រា​យ​កា​រណ៍​​​អំ​ពី​កា​រ​​កា​ប់ឈើ​​ខុស​​ច្បាប់​​នៅ​ក្នុង​​​តំបន់​ដាច់ស្រយាល​មួ​យ​នៅ​តា​ម​​ជួ​រ​ភ្នំ​ក្រវាញ​ក្នុ​ង​ខេត្តកោះ​​កុង​ នៅ​​ពេល​លោក​​​ត្រូ​វ​ទាហាន​បាញ់​​ស្លាប់ កា​ល​​ពី​ថ្ងៃ​ទី​​២៦ ខែ​មេសា​។

តំ​បន់​ដែល​លោក​​ស៊ើប​អង្កេត​ គឺស្ថិត​នៅ​ក្រោ​ម​​ការ​ត្រួ​តត្រា​​របស់​​ក្រុម​ហ៊ុន​Timber Greenដែ​ល​​​ឈ្មោះ រ៉ាន បូ​រ័ត្ន ​ជា​​អ្្នកយាម​។

​លោក ឈុត ​វុទ្ធី​បា​ន​ធ្វើ​​ដំ​ណើរជា​ម​ួ​យ​​អ្ន​ក​យក​ព័ត៌មា​ន​​​ពីរនាក់​​​ ពី​កា​សែត​ខេមបូឌា ដេលី ​នៅ​​ពេល​មា​ន​កា​រ​​បាញ់​សម្លាប់​នោះ​។ ​កា​រ​​បាញ​់​ប្រ​ហា​រ​នោះ​ កើត​ឡើង​​ក្រោ​យ​​​ពី​​លោក រ៉ាន់ បូ​រ័ត្ន និងកង​រាជ​អាវុធ​ហត្ថ​ និង​ទាហា​ន​ខ្លះផង បា​ន​​រឹប​អូស​​ម៉ា​​ស៊ីន​ថត​​ពី​​អ្ន​ក​យក​ព័ត៌​មា​ន​ និង​លោក​ ឈុត វុទ្ធី ​និងហាម​មិន​​ឲ្យ​​​ពួ​ក​គេ​ចាក​ចេញពី​តំ​បន់​នោះឡើយ។

​នៅក្នុងសវ​នា​កា​រ​ជំ​​នុំ​ជម្រះ​​ កា​ល​ពីថ្ងៃ​​​ទី​៤​ ខែ​តុ​លា ​លោក រ៉ាន់ បូ​​រ័ត្ន ​​បា​ន​អះ​អាង​ថា មន្ត្រីកង​រាជ​អា​​វុធ​​ហត្ថឈ្មោះ អុិន រតនា បា​ន​យក​កាំ​​ភ្លើង​អា​កា៤៧​ មកបាញ់​លោក ឈុត វុទ្ធី បន្ទាប់​ពី​បានឈ្លោះ​ប្រកែ​ក​គ្នា​​យ៉ាងក្តៅ​គគុក​​រវាង​​​បុរស​ទាំ​ង​ពីរ​។​​ដើម្បី​ទប់​ស្កាត់​​កុំ​ឲ្យ​មានកា​រ​បាញ់​ប្រហា​រ​​​ថែ​ម​ទៀត ​លោក រ៉ាន់ បូរ័ត្ន ​​បា​ន​អ​ះ​​អា​ង​ថា ​​ខ្លួន​ពេល​នោះ​​​បា​ន​ព្យាយាម​​ដណ្តើម​​កាំភ្លើង​​ពី​ អុិន រតនា ​​ដែល​ពេល​​នោះ​ហើយ​​​កាំ​ភ្លើង​បា​ន​​​រាល​កៃ​ដោ​យ​អចេត​នា​​​ ហើយទៅ​ត្រូ​វ​​​ចំ​ទ្រូ​ង​ អុិន រតនាចំ​នួ​ន​​ពី​រ​គ្រាប់។

​ប៉ុន្តែ​មន្ត្រីអ​ង​្គ​កា​រ​​សិទ្ធិ​មនុស្ស ​បា​ន​លើក​ឡើង​អំពី​កា​រ​​មន្ទិល​​សង្ស័យ​​​ថា ​ការលើក​ឡើង​អំ​ពី​កា​រ​សម្លាប់​​លោក ឈុត វុទ្ធី​​ និង ​អិុន​ រតនា ចាប់​តាំ​ង​ពីកើតហេតុ​ភ្លាម​​ម៉្លេះ ​កា​ល​ពី​ក្នុ​ង​ខែ​​ឧ​សភា ​នៅ​​ពេល​គណៈ​​​កម្មការ​ពិ​សេស​មួយ ​​​របស់​រដ្ឋា​ភិ​បា​ល​​ ​ត្រូវបា​ន​​​​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​ករណីបាញ់​សម្លាប់​អ្ន​ក​ទាំ​ង​ពីរ​​នេះ​។

នៅ​ក្នុង​សេចក្តី​ប្រ​កា​សមួ​យ​​កា​ល​ពី​ម្សិល​មិញ អង​្គកា​រ​សិទ្ធ​ិ​ម​​នុស្ស​ក្នុង​ស្រុក​លី​កា​​ដូ ​​បា​ន​ហៅ​​ដំ​ណើេរ​​កា​រ​កាត់​ក្តី​ទាំ​ង​ស្រុ​ង​នេះ​ចា​ប​់​ពី​​​កា​រ​ស៊ើប​អ​ង្កេតកា​រ​សម្លាប់​ទ្វេ​​រហូត​​​ដល់​កា​រ​​​ផ្តន្ទាទោស​កា​ល​​ពី​ម្សិល​មិញ​ថា​ជា “ ការចំ​អក​របស់​តុ​លា​កា​រ​​ចាប់​ពី​ថ្ងៃ​ដំបូងមកម៉្លេះ​”។

លោកស្រី ណាលី ពីឡូក ​លើក​ឡើង​ក្នុង​​សេចក្តី​​ប្រកាសមួ​យ​ថា​ “ ​​កា​រ​បាញ់​ប្រ​ហា​រនេះ​​​ធ្វើ​ឲ្យ​​សកម្មជនកា​រ​ពា​រ​​បរិ​ស្ថានដ៏​លេច​ធ្លោ​ម្នាក់​​និង​​មន្ត្រី​ក​ង​​រាជ​អា​វុ​ធ​ហត្ថ​ម្នាក់​ស្លាប់ ​ហើយ​លទ្ធ​​ផល​​​នៃ​កា​រ​​ស៊ើប​​អង្កេត ​គឺ​ថា ​បុគ្គលិក​សន្តិ​​សុខ​ឯក​ជន​ម្នាក់​​ ដែ​ល​គ្មាន​អា​​វុធ​សោះ​​​​អំ​ឡុ​ង​ឧប្បត្តិ​​ហេតុ​នោះ ​ត្រូ​វ​ជាប់ពន្ធនាគា​រ​​រយៈ​ពេល​​​ប្រាំ​មួ​យ​ខែ​”។ លោក​ស្រី ពីឡូក ​​បា​ន​មា​ន​ប្រ​សាសន៍​ថា “ នេះ​ជា​គ​ំ​រូ​គួ​រ​ឲ្យ​ខ្លាច​បំ​ផុត​សម្រាប់​អ្ន​ក​ដែ​ល​​ចង់​និ​យាយ​គ្មាន​​សំ​ចៃមាត់​ប្រឆំា​ងនឹង​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​​”។

​អង្គ​កា​រ​លី​កា​ដូ ក៏​បាន​​រិ​ះ​គន់​​តុ​លា​ការ​​ផង​ដែរ​​​ពី​កា​រ​​បិទសំណុំរឿង​ករណីបាញ់​សម្លាប់​លោក ​ឈុត វុទ្ធី​​​​ ដោ​យ​មិន​បាន​បញ្ជាក់​​ឲ្យ​បាន​ច្បាស់​លាស់​​ថា ​លោក អុិន រតនា ​ពិត​ជា​​ឃាត​ករមែន​។

​​សេចក្ត​ី​​ថ្លែ​ងការណ៍​​នេះ ​​បា​ន​ឲ្យ​ដឹង​ថា “ ​ប្រសិន​បើ​គ្មាន​ភស្តុ​តាងទេ ​វាមិន​​អា​ច​បញ្ជាក់​ឲ្យ​ត្រឹម​ត្រូវ​តាមច្បាប់ថា ​ទង្វើ​របស់ បូរ័ត្ន ​គឺ​​ដើម្បី​កា​រ​​​ពា​រ​​​ខ្លួន​ ពេល​ព្យាយា​ម​​​ដក​អា​វុធ​​ពី​ អុិនរត​នា​​។ គ្មាន​ភ័ស្តុ​តាងណា​​គួ​រឲ្យ​ជឿ​បា​ន​​អំ​ពី​កំ​ហុស​​របស់​លោក រត​នាត្រូ​វ​បា​ន​​បង្ហាញ​នៅក្នុងសវ​នាការ​​ជំ​នុំ​ជម្រះ​​ដែល​មាន​រយៈ​ពេល​៩០នាទី​​​នោះ​​​ទេ។ តា​ម​​​​​​​ពិត ​នៅ​​​ក្នុង​​សវ​នា​ការនោះ​​គា្ម​​ន​ភ័ស្តុ​តា​ង​​គ្រប់គ្រាន់ទេ​”។

សេចក្តី​ថ្លែ​ងការណ៍​​នេះ​បា​ន​​បន្ត​ដាក់​កំ​ហុស​លើ​អាយ្យ​ការ ដោ​យ​សារ​មិ​​ន​​បង្ហាញ​អំពីកា​រ​ធ្វើ​កោសល្យវិច័យគ្រាប់កាំ​ភ្លើង​ ​ស្នាម​​មេដៃ និងស្នាមត្រូវគ្រាប់​នៅ​លើ​​ទ្រូ​ង​​ អុិន រតនា។ តុលា​ការក៏គ្មាន​ភ័ស្តុ​តា​ង​​បង្ហាញ​​ទី​តាំ​ង​ ឬ​​ចំ​នួន​​គ្រាប់​កាំ​ភ្លើង​​ ដែ​ល​បន្សល់​ទុ​ក​នៅ​កន្លែ​ង​កើត​ហេតុដែរ។

​អង​្គ​កា​រ​លី​កា​ដូ​​ បា​ន​​បញ្ជាក់​ថា មា​ន​តែ​សាក្សី​ពិ​កា​រ​​ភ្នែក​​ម្ខាង​ម្នាក់ប៉ុណ្ណោះ បា​ន​រៀបរាប់​​អំ​ពីការលើកឡើងរបស់លោក​ បូ​រ័ត្នហើយ​ថា ​តុលា​កា​រ​មិន​បា​នបញ្ជាក់​មូលហេតុ​​វត្ត​មា​ន​​​របស់​សា​ក្សី​មួ​យ​ចំ​នួ​ន​​​ទៀត​ ដែល​មិន​បាន​ចូ​ល​​រួ​ម​ក្នុងពេលបើក​​សវ​នា​កា​រ​​ជំនុំ​ជម្រះ​ឡើយ។

​កា​រ​បក​ស្រាយ​​​អ​ំ​​ពី​ព្រឹត្តិ​កា​រ​​ណ៍​ ដែ​ល​បា​ន​បង្ហាញ​​​អ​ំ​ឡុ​ង​​កា​របើក​​សវ​នា​​កា​រ​ជំ​នុំ​ជម្រះ​ ក៏​​ភ័ស្តុតាង​ ដែល​​ត្រូ​វ​បា​ន​រៀបចំ​ដោ​យ​​​អាជ្ញា​ធរ​​រដ្ឋា​ភិ​បាល មិនបាន​ច្បាស់​លាស់​​ដែរ។ មុន​​គណៈ​កម្មកា​រ​ពិ​សេស​​​​បា​ន​​ចេញ​​សេចក្តី​សន្និ​ដ្ឋាន​​​រ​បស់​ខ្លួន​ ​ក្រុម​មន្ត្រីន​​​អះ​​អា​ង​​​ថា បន្ទាប់​​ពី​​​កា​រ​​បាញ់​ប្រ​ហារ ​លោក ឈុត វុទ្ធី ភ្លាម លោក អុិន រតនា ​​បា​ន​យក​កាំ​​ភ្លើង​អា​កា​​៤៧ បាញ់​​សម្លាប់​ខ្លួនឯង។

​លោក អំ សំ​​អាត ប្រធា​ន​ក្រុម​បច្ចេក​​ទេស​​​​របស់​អ​ង​្គ​ការ​​​លី​កា​ដូ ​​បា​ន​មាន​​ប្រ​សាសន៍​ថា ​អ​ង្គ​កា​រ​របស់​​លោក​នឹ​ង​បន្ត​ស៊ើប​អង្កេត​​​ករណី​ស្លាប់​​​របស់​លោក ឈុត វុទ្ធី ​ដោយ​សង​្ឃឹម​​ថា អាចឲ្យ​​តុ​លា​កា​រ​​បើក​សវនា​កា​រ​​ជំនុំ​ជម្រះ​​ឡើង​​វិញ។

​កូ​ន​ប្រុ​ស​លោក ឈុត វុទ្ធី ឈ្មោះ ចូវ ឧត្តម​​រស្មី ​​និ​យា​យ​ថា ​លោក បូ​រ័ត្ន ​សម​នឹ​ងទទួល​​​ទោស​ធ្ងន់​​ជាង​នេះ ហើយ​ថា ​ខ្លួនមិន​សប្បាយ​​​ចិត្ត​​ចំ​ពោះ​សេចក្តី​សម្រេច​​​របស់​​តុ​លា​ការ ​​​​ដែល​​បិទរឿ​ង​​ក្តី​ឃាតកម្ម​ឪពុក​លោក​ឡើយ។

​​គាត់​បា​ន​បន្តថា “ ​​​ខ្ញុំ​​ខក​ចិត្ត​​​ចំ​ពោះ​​សេចក្តី​សម្រេច​​របស់​​តុលា​ការ​​​ដែ​ល​បានបិទសំណុំ​​រឿង​ឪពុ​ក​របស់​ខ្ញុំ​ ដោយមិន​បា​ន​​ស៊ើប​អង្កេត​​ថែ​ម​ទៀត​​ ដើម្បី​ស្វែ​ង​រក​ឃាត​ករ​ ដែ​ល​​បាញ់​សម្លាប់​​គាត់ ខណៈ​​​ដែ​ល​​គាត់​​កំ​ពុង​​តាម​មើល​សកម្មភាព​រក​សុី​កាប់​ឈើ​​ខុស​​ច្បាប់​”៕

(រាយ​កា​រ​ណ៍​បន្ថែម​ដោយ Zsombor Peter)

ប្រែ​សម្រួ​ល​​ដោ​យ ​ចេវ ប៊ុននី​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស