27 C
Phnom Penh

កំណត់​​​យក​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​តុលា ជា​​​ថ្ងៃ​​​កាន់​​​ទុក្ខ​​​របស់​ជាតិ​​​ ចំពោះព្រះ​​​ករុណាព្រះ​​​បាទសម្ដេច  នរោត្តម​​​ សី​​​ហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សារាចរណែនាំ ចុះ​​​ហត្ថ​​​លេខា​​​​​​ដោយលោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន កាល​​​ពី​​​ម្សិលមិញ បាន​​​ឲ្យ​​​ដឹង​​​ថា ថ្ងៃ​​​ទី១៥​​​ ខែ​​​តុលាជា​​​ថ្ងៃ​​​ដែល​​​ព្រះ​​​ករុណា សម្ដេច​​​ឪ នរោត្តម សី​​​ហនុ បាន​​​យាង​​​ចូល​​​ទិវង្គត​​​នោះ នឹង​​​ក្លាយ​​​ជា​​​ថ្ងៃ​​​កាន់​​​ទុក្ខ​​​ប្រចាំ​​​ឆ្នាំ​​​ ចំណែក​​​ឯ​​​បុណ្យ​​​ចម្រើន​​​ព្រះជន្ម​​​របស់ព្រះអង្គ នៅ​​​ថ្ងៃទី​​​៣១​​​ខែ​​​តុលា​​​នោះនឹង​​​មិន​​​កំណត់​​​ជា​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​ទៀត​​​ទេ​​​។

លោក ជា គាន អនុ​​​ប្រធាន​​​គណៈ​​​កម្មា​​​ធិការ​​​​​​រៀប​​​ចំ​​​បុណ្យ​​​ជាតិ ​​​និ​​​ង​​​អន្ដរជាតិ​​​បាន​​​មានប្រសាសន៍​​​ថា “ រដ្ឋាភិបាល​​​បាន​​​សម្រេច​​​ឲ្យ​​​ឈប់​​​សម្រាក​​​មួយ​​​ថ្ងៃនៅ​​​ថ្ងៃ​​​ទី​​​១៥ ​​​ខែ​​​តុលា​​​ដើម្បីកាន់​​​ទុក្ខ​​​ចំពោះ​​​សម្ដេច​​​ឪ”។

សារាចរណែនាំនេះ​​​បាន​​​បញ្ជា​​​ឲ្យ​​​ស្ថាប័ន ​​​ជាតិ​​​ទាំង​​​នៅ​​​ក្នុង​​​ប្រទេស និង​​​ក្រៅប្រទេស​​​កណត់​​​យក​​​ថ្ងៃ​​​នេះជា​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​វិញ​​​។

សារាចរណែនាំបាន​​​បន្ដថា “ គ្រប់​​​ក្រសួង​​​របស់រដ្ឋា​​​ភិបាល​​​ និង​​​អង្គការ​​​ក្រៅ​​​រដ្ឋា​​​ភិបាល​​​ទាំង​​​អស់​​​ត្រូវ​​​តែ​​​រៀប​​​ចំ​​​ពិធី​​​​​​តាម​​​ប្រពៃ​​​ណី​​​ខ្មែរ​​​នៅ​​​ថ្ងៃ​​​ទី​​​១៥​​​ ខែ​​​តុលា ដើម្បី​​​សម្ដែង​​​នូវ​​​ការ​​​ចូល​​​រួមរំលែកទុក្ខ​​​របស់​​​ខ្លួន​​​ចំពោះ​​​សម្ដេចឪ”​​​។

​​សារាចរណែនាំ​​​បាន​​​បន្ថែម​​​ថា​​​ ​ស្ថាន​​​ទូត ​​​ស្ថាន​​​កុង​​​ស៊ុល វត្តអារាម អាជ្ញាធរ​​​ស្រុក​​-ខណ្ឌនិង​​​​​​អាជ្ញាធរ​​​ឃុំ-សង្កាត់ ក៏​​​ត្រូវ​​​តែ​​​កំណត់​​​យក​​​ថ្ងៃ​​​នេះ​​​ដែរ ហើយ​​​ថ្ងៃបុណ្យ​​​ ចម្រើន​​​ព្រះ​​​ជន្ម​​​សម្ដេច​​​ឪ នៅ​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​តុលា ​​​ដែល​​​​​​​​​ពី​​​មុន​​​ជា​​​ថ្ងៃ​​​ឈប់​​​សម្រាកនោះ នឹង​​​មិន​​​ត្រូវ​​​កណត់​​​ជា​​​ថ្ងៃ​​​ឈប់​​​សម្រាក​​​ទៀត​​​ទេ។

ប្រាំ​​​ពីរ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​ព្រះ​​​ករុណា​​​សម្ដេច​​​ព្រះ​​​បាទ​​​ នរោត្តម សី​​​ហនុ បាន​​​យាង​​​ចូល​​​ទិ​​​វង្គត​​​ដោយសារ​​​គាំង​​​បេះ​​​ដូង​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​ក្នុង​​​ទី​​​ក្រុង​​​ប៉េកាំង​​​​​ នៃ​​​សាធារណរដ្ឋ​​​ប្រជា​​​មានិតចិន ក្នុង​​​ព្រះ​​​ជន្មាយុ៨៩​​​ព្រះ​​​វស្សា​​​មក​​​អ្នក​​​កាន់​​​ទុក្ខ​​​រាប់​​​លាននាក់​​​បាន​​​នាំ​​​គ្នាស​​​ម្រុក​​​មក​​​​កាន់​​​​​ព្រះ​​​បរម​​​រាជវាំង ​​​ដែល​​​ជា​​​កន្លែង​​តម្កល់​​​​​​ព្រះ​​​បរម​​​សព​​​ព្រះ​​​ករុណា ដើម្បី​​​​​​គោរព​​​ព្រះវិញ្ញាណក្ខន្ធ នៅ​​​ខាង​​​មុខ​​​ព្រះ​​​ឆាយា​​​​​​លក្ខណ៍​​​ដ៏ធំ​​របស់ព្រះអង្គ។

លោក ហោ ណាំហុង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​​​​កម្ពុជា បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ក្រសួង​​​​​​ការ​​​បរទេស​​​ថា កាល​​​ពី​​​ម្សិល​​​មិញ​​​លោក​​​ ម៉ាទី ​​​ណាតាឡេហ្គាវ៉ា (Marty Natalegawa) រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​ឥណ្ឌូណេស៊ី បាន​​​ដឹក​​​នាំ​​​គណៈ​​​ប្រតិ​​​ភូ​​មានសមាជិកប្រាំ​​​​​មួយ​​​នាក់ មក​​​កាន់​​​​​​ព្រះ​​​បរម​​​រាជវាំង​​​ ដើម្បី​​គោរព​​​ព្រះ​​​វិញ្ញាណ​​​ក្ខន្ធ​សម្ដេច​​​​​​ឪ​​​។

គណៈប្រតិ​​​ភូមក​​​ពីប្រទេស វៀត​​​ណាម ​​​ឡាវ ថៃ សិង្ហបុរី ភូមា និង​​​កូរ៉េ​​​ខាង​​​ជើង បាន​​​គោរព​​​​​​ព្រះវិញ្ញាណក្ខន្ធ​​ព្រះ​​​ករុណា​​​នៅឯ​​​ព្រះ​​​បរម​​​រាជវាំង​​​រួច​​​ហើយ ខណៈ​​​ពេល​​​ព្រះ​​​សង្ឃ​​​២.០០០​​​អង្គ​​​បាន​​​សូត្រ​​​ធម៌​​​ឧទិ្ទសកុសល​​​ថ្វាយ​​​ព្រះ​​​វិញ្ញាណក្ខន្ធ​​​ព្រះ​​​ករុណានៅ​​​ឯព្រះ​​​បរម​​​រាជ​​​វាំង​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​សៅរ៍៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស