28 C
Phnom Penh

អង​្គការ​​ការពារបរិស្ថាន​​រិះ​គន់សាល​ក្រម​​តុលាការ​ខេត្ត​កោះ​កុង ក្នុ​ង​រឿ​​ង​ក្តី​សម្លាប់លោក ឈុត ​វុ​ទ្ធី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ព​ី​ម្សិល​មិញ អង​្គ​កា​រ​ការពារបរិ​ស្ថាន​ Global Witness ​​​បា​នចូ​ល​​រួម​អំ​ពាវ​នា​វ​ឲ្យ​មា​ន​​កា​រ​​ស៊ើប​អង្កេត​ឯក​​រាជ្យមួ​យ​ ចំពោះ​ករណី​ធ្វើ​ឃាត​​លោក ឈុត ​វុ​ទ្ធី ​សកម្ម​ជ​ន​កា​រ​​ពា​រ​​បរិ​ស្ថាន​​​កា​ល​ពី​ថ្ងៃ​ទី​​២៦ ខែ​​មេសា ​បន្ទាប់​​ពី​កា​រ​​​ផ្តន្ទា​​ទោ​សសន្តិ​សុខ​ក្រុម​ហ៊ុន​ឯកជន​ម្នាក់។

​កាលពីថ្ងៃច័ន្ទ សាលាដំបូងខេត្ត​កោះកុង ​បា​ន​​ផ្តន្ទា​​​ទោ​ស​​លោក រ៉ាន់ ប​ូ​រ័ត្ន ដែ​ល​​ជា​សន្តិ​សុខ​​ការពារ​​ក្រុម​​ហ៊ុន​កាប់​ឈើ Timber Green នៅជ​ួ​រ​ភ្នំ​ក្រវាញ ​​ឲ្យ​ជាប់​​​ពន្ធ​នា​គារ​​​រយៈ​ពេល​​ពី​រឆ្នាំ​ ប៉ុន្តែ​ភ្លាមៗ​នោះ ​ត្រូវ​បា​ន​​ព្យួរ​ទោស​រយៈ​​ពេល​​​១៨​ខែ​ មា​ន​​ន័យ​ថា បើគិត​តាំង​ពី​ថ្ងៃចាប់​ខ្លួនមក លោក បូរ័ត្ន ​អា​​​ចត្រូ​វ​​ដោ​ះ​​លែង​​នៅ​ថ្ងៃ​​សៅ​រ៍​នេះ។

លោក បូរ័ត្ន ត្រូវតុលាការរកឃើញ​ថា មាន​ពិរុទ្ធភាពគ្រប់គ្រាន់ពី​បទមនុស្ស​ឃាត​ដោយអចេតនា ដោយបានសម្លាប់​ អុិន រតនា នា​យ​​កង​រាជ​អា​​​វុធ​ហត្ថ​​ដែល​សង្ស័យ​ថា បាន​បាញ់​​សកម្ម​ជន​រូប​នេះ។

​​អង្គ​កា​រ​ Global Witness ​បា​ន​លើក​ឡើង​ក្នុង​​សេចក្តី​ថ្លែ​ង​កា​រ​ណ៍​​​ថា “ ​បើទោះ​​ជា​មា​ន​កា​រ​​អ​ំ​ពា​​វ​នា​វ​​ឲ្យ​មា​ន​​កា​រ​​ស៊ើបអង្កេត​ឲ្យ​បាន​ហ្មត់ចត់ក៏​ដោយ ក៏​​ចម្លើយ​​​ពី​​អាជ្ញា​ធរ​​កម្ពុជា​ នៅ​មា​នភាព​​មិន​ប្រក្រតី និង​គ្មាន​ប្រសិទ្ធ​ភាព​

ដដែល។ ​សេចក្តី​សម្រេច​​កា​ល​ពី​ថ្ងៃ​​ច័ន្ទ​ គឺ​ផ្អែក​លើ​លទ្ធផលនៃ​កា​រ​ស៊ើប​អ​ង្កេតមិន​បាន​ល្អ ដែលនាំឲ្យមានការ​សុំ​ពន្យល់​បក​ស្រាយ​​ថាតើ​លោក ឈុត វុទ្ធី​ ត្រូ​វ​បា​ន​​គេ​សម្លាប់​យ៉ាង​​ដូ​​​ម្តេចទៅ”។ បន្ទាប់​​ពី​មា​ន​កា​រ​កែប្រែ​ការលើក​ឡើង​​របស់​ខ្លួន​ចំ​នួន​​បី​លើករួចមក ​មន្ត្រី​រដ្ឋា​ភិ​បា​ល​​នៅ​ក្នុ​ង​​ខែ​ឧសភា ​​បា​នប្តូរកា​រ​​​បក​ស្រាយ​របស់ខ្លួន​ ដោយលើកឡើងថា លោក បូ​រ័ត្ន បាញ់​មន្ត្រីកង​រាជ​អា​វុធ​​ហត្ថ​ ឈ្មោះ អុិន រតនាដោ​យ​​អ​ចេត​នា ខណ​ៈ​ពេល​ព្យាយាម​​ដក​កាំ​ភ្លើង​អា​​កា​​៤៧ ​ដែល​បា​ន​ប្រើសម្រាប់បា​ញ់​សម្លាប់​​លោក ឈុត វុទ្ធី ​បន្ទាប់ពីឈ្លោះ​​ប្រកែ​ក​គ្នា​​​យ៉ាង​ខ្លាំ​ង​។

លោក បូ​រ័ត្ន បា​ន​សារ​ភាពចំពោះ​​កំ​ហុស​​របស់ខ្លួន ​អ​ំ​ឡុ​ង​ពេល​​​​បើកសវ​​នាការ​​ជ​ំ​នុំ​ជម្រះ​ ​​កា​ល​ពី​ថ្ងៃ​​​ទី​​៤ ខែ​​តុ​លា ​​​ដែល​ក្នុ​ង​ពេល​នោះ​​ តុលា​ការ​​​ក៏​បាន​​បិទ​​កា​រ​ស៊ើប​អង្កេត​​របស់​​ខ្លួន​​ក្នុង​ករណីបាញ់សម្លាប់​លោក ឈុត ​វុទ្ធី ពី​ព្រោះ អុិន ​រតនា ដែ​ល​ជា​ឃាត​ករ​បា​ន​ស្លាប់​ទៅហើយ។ អ​ង្គ​កា​រ​​សិទ្ធិ​មនុស្សបា​ន​ចាត់ទុក​ទាំ​ង​​កា​រ​​ស៊ើប​អង្កេត និង​​​​សវនា​ការ​​ជំ​នុំ​ជម្រះថា​ ជារឿង​រាក​់​កំ​ផែល ​​ដែល​ទី​​បំ​​ផុត​​កា​រ​ធ្វើ​ឃាត​មនុស្សពីរនាក់នេះ មិនត្រូ​វ​បា​ន​​​ដោះ​ស្រាយ​ឲ្យបាន​ត្រឹមត្រូវ​ឡើយ។

​លោក ប៉ា​ទ្រី​ក ​អា​​ឡី (Patrick Alley) នាយក​​អង​្គការ​ Global Witness ​បា​ន​លើក​​ឡើ​ង​ក្នុ​ង​សេចក្តី​ថ្លែ​ង​ការណ៍​​ថា “ សេចក្តី​សម្រេច​​​របស់​​តុ​លា​ការ​ បង្ហាញឲ្យឃើញនូវ​​​ជ័យ​ជម្នះ​មួ​យ​​សម្រាប់ឈ្មួញ និ​ង​ឥស្សរជន​​​នយោ​បាយពុក​​រលួ​យ​​នៅ​ក្នុ​ង​ប្រទេ​ស​​កម្ពុ​ជា​។ វា​​បង្ហាញឲ្យ​ឃើញយ៉ាង​​ច្បាស់​​​ថា អ្ន​ក​​វា​យប្រ​ហា​​រ​ និង​សម្លាប់​អ្នក​ហ៊ានក្រោក​ឈរ​ឡើង ដើម្បី​ការពារ​សិទ្ធិ​​​​របស់ប្រជា​ពល​រដ្ឋ​​សាមញ្ញ​ អាច​រួ​​ច​ផុត​ពី​ការដាក់​ទោស។

លោក​ អាឡី បា​ន​អំ​​ពា​​វ​នាវ​ឲ្យ​ក្រុ​ម​ប្រទេស​​ម្ចាស់​ជំ​នួ​យ​បរទេស​​​ទាមទារ​ឲ្យ​មា​ន​កា​រ​​ស៊ើប​អង្កេត​ឯក​រាជ​្យមួយ​។​លោក​បា​ន​បន្ថែម​ថា “ មិត្ត​​​របស់​​រដ្ឋា​ភិ​បា​ល​​កម្ពុជា​មា​ន​ជម្រើស​ច្បាស់​លាស់​ ​​រវា​​ង​កា​រ​​ប្រ​កាន់​ជំ​ហរ ឬ​កា​រ​សមគំ​និត​ជា​ម​ួ​យ​​របប​មួ​យ​ ដែលចាំតែបំ​បិទ​មា​ត់​អ្នក​បញ្ចេញ​មតិ”។

អង្គការ Global Witness ក៏​បា​ន​​លើក​ឡើង​ដែរ​ថា ​កា​រ​ធ្វើ​ឃាត​​លោក​ ឈុត ​វុទ្ធី បង្ហាញ​ឲ្យឃើញនូវ ការធ្លាក់ចុះកាន់​តែ​អា​​ក្រក់​ឡើង​ នៅក្នុង​ប្រទេ​សកម្ពុជា ​ដោ​យ​កត់​សម្គាល់​ថា ​កា​រ​បាញ់​សម្លាប់​ក្មេង​ស្រី​​អា​យុ​១៤ឆ្នាំ​ម្នាក់ ​ដោយ​កម្លាំ​ង​សន្តិ​សុខ​​កា​ល​ពី​ក្នុ​ង​ខែ​ឧសភា​អំ​​ឡុង​​​កា​រ​បណ្តេញ​​ប្រជា​​​ពល​រដ្ឋ​រាប់​រយ​គ្រួ​សារ​​​ដោ​យ​ហិង​្សា​​​នៅ​ក្នុ​ង​ខេត្ត​ក្រចេះ​ ហើយ​​នៅ​​ខែ​មុ​ននេះ ​​មា​ន​កា​រ​រក​​ឃើញ​​សាក​សព​អ្នក​កាសែតក្នុង​ស្រុក​​ម្នាក់​នៅក្នុង​ឃ្លុ​បរថយន្ត​ នៅក្នុង​ខេត្តរតនគិរី​។

​​កា​រ​​សម្លាប់​​អ្ន​ក​កា​សែត​​រូ​​បនេះ​ កំ​ពុ​ង​​ស្ថិត​ក្រោ​ម​ការ​​ស៊ើប​អង្កេត​នៅ​ឡើយ​។ ប៉ុន្តែ​​​អា​ជ្ញា​​ធរ​​​បា​ន​សម្រេច​មិ​ន​បន្តស៊ើបអង្កេតកា​រ​​ស្លាប់​របស់​ក្មេង​ស្រី​​​នៅ​ក្នុង​ខេត្ត​ក្រ​ចេះ​ទេ ដោយចាត់ទុកថា ជារឿងចៃដន្យ។ ​លោក ធន ​សារ៉ា​យ ​ប្រធា​ន​​អ​ង​្គ​កា​រ​​សិទ្ធិ​មនុស្ស​​​អា​​ដ​ហុក ​ក៏​បា​ន​​អ​ំ​ពា​​វ​នា​វ​ឲ្យ​មា​ន​​កា​រ​ស៊ើ​ប​អង្កេត​​​ឡើងវិញដែរ ចំពោះ​ករណី​សម្លាប់ លោក ឈុត ​វុទ្ធី ។

​លោក​បា​ន​មា​នប្រ​សាស​ន៍ថា “ កា​រ​​វិ​និ​ច្ឆ័យ​នេះ គឺ​មិន​ជា​​ទីពេញ​ចិត្ត​ទេ​ ពី​ព្រោ​ះ​​ពួក​គេ​មិន​​បា​​ន​ស៊ើ​ប​អង្កេត​​ឲ្យបានដិតដល់​ក្នុង​រឿង​ក្តី​នេះទេ​។​ពួ​ក​គេ​គួ​រតែ​ស៊ើប​អង្កេត​ម្តង​ទៀត​​ដើម្បី​​ស្វែង​រក​ជ​ន​ដៃ​​ដល់​​ពិ​ត​ប្រាក​ដ​”។

​លោកបា​ន​ថ្លែ​ង​ថា ​រឿ​ង​ក្តី​​​នេះនឹង​​អាច​ជួយ​បា​ន​តិ​ចតួ​ច​​ណាស់ ដើម្បី​ជួយបង្កើន​ជំនឿចិត្តរបស់​​ប្រជា​​ជ​នមកលើ​​​ប្រ​ព័ន្ធ​​តុ​លា​ការ​​នៅ​ក្នុង​ប្រទេ​ស​​កម្ពុជា​។ លោក​បាន​​មា​ន​ប្រ​សាស​ន៍​ថា “ ​​ប្រជា​​ពល​រដ្ឋ​មិន​មា​ន​កា​រ​ជឿ​​​ជាក់​ចំពោះ​​ប្រព័​ន្ធ​​ច្បាប់​​ក្នុងប្រទេសទេ​​”។

កា​ល​ពី​ថ្ងៃ​ច័ន្ទ ​អ​ង​្គ​កា​រ​​សិទ្ធិ​មនុស្ស​​លី​កា​ដូ បានលើកឡើងថា ការដោះស្រាយ​​សំ​ណុំ​​រឿង​​​​របស់​រដ្ឋា​ភិ​បា​ល ក្នុងករណីបាញ់សម្លាប់​មនុស្សទាំងពីរនាក់នេះ​​ថា ជា “ ​ការ​ចំ​អក​របស់​តុ​លា​កា​រ​”៕

ប្រែ​សម្រួល​​ដោ​យ ​ចេវ ប៊ុននី​​​

​​​​

​​​​​​​

​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស