38.1 C
Phnom Penh

កញ្ចប់​​​បញ្ញើ​ប្រៃសណីយ៍​ភាគ​​​ច្រើន​​​​​​ផ្ញើ​​​ពី​កម្ពុជា​ ទៅ​​​បរទេស​ជា ​​​ចំណី​​​អាហារដូច​ជា​ប្រហុក​ និង​ត្រីឆ្អើរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ប្រៃសណីយ៍​​​កម្ពុជា​​​បាន​​ឲ្យ​ដឹង​​​​កាល​​​ពី​​​​​ម្សិល​​​មិញ​​​ថា ៧០​​​ភាគ​​​រយ​​​នៃ​​​កញ្ចប់បញ្ញើ​​​ទាំង​​​អស់​​​ដែល​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា តាម​​​រយៈសេវា​​​កម្ម​​​ទទួល​​​បញ្ញើ​​​ ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ មាន​​​ផ្ទុក​​​ទៅ​​​ដោយ​​​ផលិត​​​ផល​​​ចំណី​​​អាហារ​​​ក្នុង​​​ស្រុក​​​ ដែល​​ផ្ញើ​​​ទៅ​​​ឲ្យ​​​​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​​​​កម្ពុជា​រស់​​​នៅ​​​បរទេស។

លោក អោក បូរ៉ា ​​​អគ្គ​​​នាយក​​​​​ប្រៃ​​​សណីយ៍​​​កម្ពុជា ​​​មាន​​​ប្រ​​​សាសន៍ថា​ក្នុង​​​ចំណោម​​​កញ្ចប់​​បញ្ញើ​​​ចំនួន​​​២៦.៦៧៨​កញ្ចប់​​​ ដែល​​​មិន​​​រាប់​​​បញ្ចូល​​​កញ្ចប់ឯក​​​សារ និង​​​​​​ដែល​​​ត្រូវបាន​​​ផ្ញើ​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​បួន​​ខែ​ដើម​​​ឆ្នាំ​​​នេះ​​​១៨.៦៧៥​​​កញ្ចប់​​​មាន​​​ផ្ទុក​​​ទៅ​​​ដោយ​​​ចំណី​​​អាហារ​​​ក្នុង​​​ស្រុក​​​ដូចជា​​​ ប្រ​​​ហុក​​ និង​​​ត្រី​​​ងៀត​​​ត្រីឆ្អើរជា​​​ដើម។

លោក​​​មាន​​​ប្រ​​​សាសន៍​​​ថា “ ការ​​​ផ្ញើ​​​ចំណី​​​អាហារ​​​ប្រ​​​ភេទ​​​ទាំង​​​នេះ​មាន​តម្លៃ​ថ្លៃ​បន្តិច​ហើយ​ ប៉ុន្តែ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា ដែល​​​កំពុង​​​​​បម្រើ​​ការងារ​​​ ឬ​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​ប្រទេស​​​ផ្សេងៗ​​​ ពិត​​​ជា​​​មិន​​​ចូល​​​ចិត្ត​​​​រស់​ជាតិ​អាហារ​​​បរទេស​​​ទេ”។​​​លោក​​​បន្ថែម​​​ថា ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង ម៉ាឡេស៊ី​​​និង​​​​ជប៉ុន ស្ថិត​​​ក្នុង​ចំណោម​​​​គោល​​​ដៅកំពូលៗ​​របស់​​​កញ្ចប់​​​ទាំង​​​នេះ។

លោកបាន​​​បន្ត​​​ទៀត​​​ថា “ យើង​សង្កេត​​​ឃើញ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​របស់​​​យើង​​ផ្ញើ​​ចំណី​​​អាហារ​​​ទៅ​​​ឲ្យ​​​មិត្ត​​​ភក្តិ​​​ ឬ​​​ក្រុម​​​គ្រួសាររបស់​​​ខ្លួន​​​ ដែល​នៅ​​​​រហូត​​​ដល់​​​សហ​​​រដ្ឋ​​​អាមេរិក និង​​​បារាំង”។​​​លោក ​​​បូរ៉ា មាន​ប្រ​​​សាសន៍​​​ថា កញ្ចប់​ផ្សេង​ទៀត​​ ភាគ​​​ច្រើន​​​មាន​​​ផ្ទុក​​​ទៅ​​​ដោយវត្ថុ​​​អនុស្សាវ​​​រីយ៍​​​តូចៗ។

យោងតាម​​​តារាង​​​តម្លៃ​​​សម្រាប់​​​ការ​​​ផ្ញើ​​​កញ្ចប់​​​បញ្ញើ​​​នៅ​​​ប៉ុស្តិ៍​​​ប្រៃ​​​សណីយ៍​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ​ការ​ផ្ញើ​កញ្ចប់​​​មួយ​​​ដែល​​​មាន​​​ទម្ងន់​​​ចន្លោះ​​​ពី​​​១គីឡូក្រាម​​​ទៅ​​​៥​​​គីឡូក្រាម​​​ ដែល​​​ជា​​​​​​​​​កញ្ចប់ចំណី​​​អាហារ ទៅ​​​ប្រទេស​​​ម៉ាឡេស៊ី​​​មាន​​​តម្លៃ​​​១៦​​​ដុល្លារ​​​ ទៅ​សិង្ហ​​​បុរី មាន​​​តម្លៃ​២៨​​​ដុល្លារ ទៅកូរ៉េ​​​ខាង​​​ត្បូង​​​​ ឬហុង​កុង​មាន​តម្លៃ​ពី​​​​២០​​​ដុល្លារ​ទៅ​​​​៤៤​​​ដុល្លារ។

និស្សិត​​​​ម្នាក់​​​ក្នុង​​​រាជ​​​ធានី​​ភ្នំពេញ ឈ្មោះ​​​​​​ស៊ុន ធីតា អាយុ​​​២០​​​ឆ្នាំ ​​​និយាយ​​​ថា​“ លោក​​​​យាយ​​​របស់​​​ខ្ញុំ​​រស់​​​នៅ​​​ក្នុង​​​សហ​​​រដ្ឋ​​​​​​អាមេរិក​ហើយ​​​ខ្ញុំ​​ផ្ញើ​​​ប្រហុក​​​ទៅ​​​ជូន​​​គាត់​​​ជា​​​ច្រើន​​​លើក​ក្នុង​​​មួយ​​​ឆ្នាំ។​​​នៅពេល​​​មាន​​​អ្នក​​​មក​​​លេង​​ស្រុក​ខ្មែរ​​ ម្តាយ​​​​​​របស់​​​ខ្ញុំ​​​ផ្ញើ​​​ប្រ​​​ហុក ​​​និង​​​ត្រី​​​​ងៀត​​​ត្រី​​​ឆ្អើរ​​​​តាម​​​ពួកគាត់​​​​​​ទៅ​​​វិញ ព្រោះ​​​យើង​​​មិន​​​ចង់​​​ចំណាយ​ប្រាក់​​ច្រើន​​​នៅ​​​ប៉ុស្តិ៍​​​ប្រៃ​​​សណីយ៍​​​ ពីព្រោះ​​​វា​​​មាន​​​តម្លៃ​​​ថ្លៃ​​​ណាស់”។​​​​​​​​​​

លោក បូរ៉ា​​ បាន​មាន​​​ប្រ​​​សាសន៍​​​ថា ប្រាក់​​​ចំណូល​នៅ​​​ប៉ុស្តិ៍​​​ប្រៃ​​​សណីយ៍​​​កម្ពុជា បាន​​កើន​ដល់​​​២,៨៧​​​​លាន​​​ដុល្លារ​​​សម្រាប់​​​រយៈ​​​​ពេល​ប្រាំ​​​បួន​​ខែ​​​ដំបូង​​​ដើម​​​ឆ្នាំ​​​នេះ ពោល​​​គឺ​​​កើន​​​ឡើង​​​៣,៩៧​​​ភាគ​​​រយ​​​បើ​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូចគ្នា​​​នេះ​​​កាល​​​ពី​​​ឆ្នាំ​​​មុន។​​​លោក​​​បន្ថែមថា ប្រាក់​​​ចំណេញ​​​បាន​​​ឈាន​​​ដល់​​​៣០០.០០០​​​​ដុល្លារ​​​មុន​​​ពេល​​​កាត់ពន្ធ​​​រួច។

លោក​​​បន្ត​​​ថា “ ពេល​​​នេះ យើង​​​កំពុង​ស្ថិត​​​​នៅ​​​ក្នុង​​​រដូវ​​​កាល​​​មាន​​​ភ្ញៀវ​​​ទេស​​​ចរ​​​ទាប ​ដូច្នេះ​​​​យើង​​​សង្ឃឹម​​​ថា​​ កញ្ចប់​​​បញ្ញើ​​​នឹង​​​កើន​​​ឡើង​​​ជា​​​ថ្មី​​​ទៀត​​​ក្នុង​​​ខែ​​​វិច្ឆិកា​​​និង​​​ខែ​​​ធ្នូ ហើយ​​​យើង​​​ក៏​​​រំពឹង​​​ថា នឹង​​​ទទួល​​​បាន​​​កំ​​​ណើន​​​​​​ប្រហែល​​​១០​​​ភាគ​​​រយ​​​ផងដែរ​​​សម្រាប់​​​ឆ្នាំ​​​នេះ”។

កាល​​​ពី​​​ខែ​​​មិថុនា​​​ឆ្នាំ​​​២០១០ សេវា​ប្រៃ​​​ស​ណីយ៍​​​របស់​​​កម្ពុជា ទទួល​​​បាន​​​ឯក​​​រាជ្យ​​​​ពេញ​​​លេញ​​​ពី​​​ក្រសួង​​​ប្រៃ​​​សណីយ៍និង​​​ទូរគ​​​មនា​គមន៍​​​ ដោយ​​​​បាន​ក្លាយ​​ជាសហគ្រាស​​​សាធា​រណៈ​មួយ។នៅ​​​មុន​ពេល​​​បំបែក​​​ខ្លួន​​​ចេញ ​លោក ​បូរ៉ា បាន​មាន​​​ប្រ​​​សាសន៍​​​បន្ដ​ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សេវា​​​​ប្រៃ​​​ស​ណីយ៍​​​មិន​ចំណេញ​​ទេ។

លោក​​បាន​​​ថ្លែងថា “ ចាប់​​​តាំង​​​ពី​​​យើងផ្តាច់​​​ខ្លួន​​​ចេញ​​​ពី​​​ក្រសួង​ប្រៃសណីយ៍​​​​ និង​​​ទូរ​គម​នា​​​គមន៍​​​មក យើង​​​​​​​​​​​មិន​​​បាន​​​ចំណេញ​ទេ​ ទើប​​​តែ​​​​បាន​ចំណេញ​នៅ​ពេល​នេះ​ប៉ុណ្ណោះ”៕

​​​ប្រែ​​​សម្រួល​​​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស