28.4 C
Phnom Penh

ចំនួន​ក្រុម​ហ៊ុន​ចុះ​បញ្ជី​ធ្វើ​អាជីវកម្ម​នៅ​ប្រទេសកម្ពុជា​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិន្នន័យ​មួយ​ ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ការ​តាំង​ពិព័រណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​ កាល​ពី​ម្សិល​មិញ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​រយៈ​ពេល​ប្រាំ​បួន​ខែដំបូង​ ឆ្នាំ​២០១២​នេះ​ មាន​​ក្រុម​ហ៊ុន​អាជីវកម្ម​ចំនួន​២.៦០៦​ក្រុម​ហ៊ុន​​ហើយ​ ដែល​បាន​ទៅ​ចុះ​បញ្ជី​បើក​ធ្វើ​អាជីវ​កម្ម​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពោល​គឺ​បាន​កើន​ឡើង​​​១១,៦​ភាគ​រយ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១១​កន្លង​ទៅ​នេះ។

យោង​តាម​តួលេខ​ ដែល​ក្រសួង​ពាណិជ្ជ​កម្ម​​បាន​ចេញ​ផ្សាយ​​បង្ហាញ​ឲ្យ​ដឹង​ថា​ គ្រាន់​តែ​​​ក្នុង​​ខែ​កញ្ញា​ តែ​មួយ​ខែ​ប៉ុណ្ណោះ​ ក្រសួង​ពាណិជ្ជ​កម្ម​​បាន​ចុះ​បញ្ជី​​ឲ្យ​បើក​ក្រុម​ហ៊ុន​អាជីវ​កម្ម​ថ្មីៗ​​ចំនួន​៣០៦​ក្រុម​ហ៊ុន​ ដោយ​បាន​កើន​ឡើង​​ពី​ចំនួន​២១៧​ក្រុម​ហ៊ុន​ ដែល​ក្រសួងបាន​​ចុះ​បញ្ជី​ យល់​ព្រម​ឲ្យ​បើក​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១១។

លោក​ គង់​ ពុទ្ធារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ស្ថិតិ​ នៅ​ឯ​ក្រសួង​ពាណិជ្ជ​កម្ម​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ថ្មីៗ​ ដែល​បាន​ទៅ​សុំ​ចុះ​បញ្ជី​បើក​នៅ​​ឯ​ក្រសួង​ពាណិជ្ជ​កម្ម​ ភាគ​ច្រើន​គឺ​ជា​ក្រុម​ហ៊ុន​ ដែល​ប្រកប​អាជី​វកម្ម​ខាង​វិស័យ​កាត់​ដេរ​ សំណង់​ ​ព្រម​ទាំង​ខាង​វិស័យមុខ​ជំនួញ។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ “ ​ យើង​កំពុង​តែ​ឃើញ​មាន​ទាំង​ក្រុម​ហ៊ុន​បរទេស​ ទាំង​​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ ដែល​កំពុង​ចូល​មក​ក្នុង​ទី​ផ្សារ​ ខណៈ​ពេល​ពួក​គេ​បង្កើន​ទំហំ​អាជីវកម្ម​របស់​ខ្លួន​នៅ​ទីនេះ” ហើយ​លោក​​បន្ថែម​ទៀត​ថា​ ក្រុម​ហ៊ុន​អាជីវកម្ម​មួយ​ចំនួន​ បាន​មក​ពី​ក្រុម​ហ៊ុនមាន​ស្រាប់​ ដែល​ស្វែង​រក​បើក​សាខា​ថ្មី​របស់​​ខ្លួន​​នៅក្នុង​ក្រុង​មួយ​ចំនួន​ ដូចជា​នៅ​សៀម​រាប​  និង​បាត់​ដំបង​ ជា​ដើម៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស