40.6 C
Phnom Penh

​ឱ​នភាព​ពាណិជ្ជកម្ម​​​​កម្ពុជា​កើន​ឡើងដល់​​ជិត​២ពាន់​លានដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ទិន្នន័យ​ដែល​ក្រសួង​ពា​ណិជ្ជ កម្ម​បានចេញ​ផ្សាយ​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន បាន​បង្ហាញ​ថា ឱនភាព​ពាណិ​ជ្ជកម្ម​របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​១,៩៩​ពាន់​លាន​ដុល្លា​រ ក្នុងរយៈ​ពេល​ប្រាំបួនខែ​ដំបូង​នៃឆ្នាំ​នេះ ពោល​គឺកើន​ឡើ​ង៣៣​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពីឆ្នាំ២០១១​។

ទីភ្នាក់​ងារ​ព័ត៌​មាន​រដ្ឋ​នៅ​ប្រទេស​ចិន ស៊ីន​ហួ (Xinhua) បាន​រាយការណ៍​ថា តម្លៃ​សរុប​នៃ​ទំនិ​ញ​នាំចូល​មក និង​ទំនិញ​នាំចេញ​ពី ប្រទេស​កម្ពុជា បាន​កើន​ឡើង​១០,០៩​​​ពាន់​លា​ន​ដុល្លារក្នុង​ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កញ្ញា ពោល​គឺ​កើន​ឡើង​២០​ភាគរយ​។

ទំហំ​នាំចូល​ក្នុងប្រទេស​បាន​កើន​ឡើ​ង​២៥ភាគ​រយ​ ដល់​៦,០៤​ពាន់​លានដុល្លា​រ​ ខណៈ​ដែល​ទំហំ​នាំចេញ​បាន​កើន​ឡើង​១៣​ភាគ រយ​ដល់​៤,០៥​ពាន់​លានដុល្លារ​ ភាគ​ច្រើន​ដោយ​សារតែ​បរិមាណ​ផលិផល​សម្លៀក​បំពាក់​ដែល​បាននាំចេញទៅលក់នៅ​លើ​ទីផ្សារ​​អាមេរិក​ និងតំបន់​អឺរ៉ុប​ បាន​កើន​ឡើង​។ លោក ហ៊ីរ៉ូ​ស៊ី ស៊ូហ្សូ៊​គិ (Hiroshi Suzuki) ប្រធានសេដ្ឋ​វិទូ​​នៅ​វិទ្យាស្ថាន​សិក្សាស្រាវ​ជ្រាវ​ពាណិជ្ជកម្ម​ កម្ពុ​ជា (Business Research Institute for Cambodia) ថ្លែងថា “ ​​និយាយ​រួម​ ឱនភាព​នេះ​អាច​​ជា​​បញ្ហា​សម្រា​ប់​សេដ្ឋកិច្ច​ ប៉ុន្តែ ចំពោះ​កម្ពុជាវិញ សេដ្ឋកិ​ច្ច​មាន​កំណើន​រឹងមាំ​ណាស់ ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ពីសមាសធាតុសេដ្ឋកិច្ចសំខាន់ៗ ដូចជា វិនិយោគ​ផ្ទាល់​ពី​បរទេស​ វិស័យទេស​ចរណ៍ និង​ជំនួយ​ផ្នែកហិរ​ញ្ញ​វត្ថុ​​​ពីបរ​ទេស​”។

ក៏​ប៉ុន្តែ លោក ស៊ូហ្សូ៊គិ បា​នថ្លែងថា សេដ្ឋ​កិច្ច​ដែល​ងា​យនឹង​ធ្លាក់​ចុះនៅ​តំបន់​អឺរ៉ុប អាច​បង្ក​ផល​ប៉ះ​ពាល់​អវិជ្ជមានដល់​ទំហំ​តម្រូវ​ការ​ផលិ​តផល​សម្លៀក​បំពាក់​ ដែល​នាំចេ​ញ​ពីប្រ​ទេស​កម្ពុជា​ ហើយ​បញ្ហា​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នេះអាច​បណ្តាលឲ្យ​​សេដ្ឋកិច​្ច​​កម្ពុជា​​ជួប​បញ្ហា​ ពោល​​គឺ​អាច​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​​ប្រ​ទេស​នេះ​ដើរ​ទៅ​មុខ​នៅលើ​និន្នាការ​ធ្លាក​់ចុះ​៕

​Philip Heijmans

ខេមបូឌា ដេលី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស