32.9 C
Phnom Penh

ការ​តស៊ូដើម្បី​សង្គ្រោះ​​សត្វ​​ផ្សោត​ ទន្លេ​មេគង្គ ​បង្កើត​សត្រូវ​​ជាម​ួយ​​ អ្្នកនេ​សាទ​ក្នុ​ង​ស្រុក​ទៅវិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុ​ក​ចិត្របុ​រី, ខេត្តក្រចេះ - អង្គុយ​នៅ​ឯ​ប៉ុស្តិ៍យា​ម​​របស់​ខ្លួន ​​ដោយ​​សម្លឹង​មើល​ទៅ​ទឹក​ទន្លេ​​មេ​គង្គ​ ​លោក ឌៀប គុយ ​​នៅ​ចាំ​​បា​ន​អំពី​ឧប្បត្តិ​ហេតុ​មួយ ​​​​កា​ល​ពី​ប៉ុន្មា​ន​​ឆ្នាំ​មុន​ដែ​ល​ពេល​នោះ​អ្នក​​នេសាទ​​​បា​ន​គំ​​រា​ម​​ចង់​វាយ​​​​គាត់ ​​ប្រ​សិ​ន​​បើ​ហាមពួ​ក​គេ​​មិនឲ្យរាយ​ម​ង​​នៅ​​ជុំ​វិញ​កោះ​ខ្សា​ច់​​នៅ​​តាមទន្លេ​ទី​នេះ​​ ក្នុ​ង​ឃុំ​​សម្បុក។

ប៉ុស្តិ៍​​យា​មនៅ​​មាត់​ទន្លេ​​មេគង្គ​ ដែ​ល​មាន​ទំហំ​ធំជា​ង​​ខ្ទ​មសង់​ពី​ឈើ​​បន្តិច​ គឺ​​ជា​​​ប៉ុស្តិ៍​មួ​យ​ក្នុ​ង​ចំ​ណោម​​ប៉ុស្តិ៍​យាមទាំង១៥ ដែល​ត្រូ​វ​បា​ន​​​​បង្កើត​ឡើ​ង​​នៅ​​ក្នុ​ង​ខេត្ត​​ក្រ​ចេះ និ​ង​ខេត្ត​​​ស្ទឹង​ត្រែ​ង​ សម្រាប់ឲ្យឆ្មាំ​​​គ្មាន​​អា​​វុធ​​សរុ​ប​​៧៧​នាក់ យា​មតាមដង​ទន្លេ​​​ និង​ត្រួ​​ត​ពិ​និត្យ​​​តា​ម​​ដាន​សហ​គម​ន៍​​អ្នក​នេ​សាទ​នៅក្នុងមូ​ល​ដ្ឋាន​​ ដើម្បីកា​រ​​​ពារ​សត្វ​​ផ្សោត​ទឹក​សាប​​​ ដែ​ល​ជិត​នឹ​ង​​ដាច់​ពូជ​។

​​លោក ឌៀប គុយ គឺ​​​ជា​​អ្នក​​ស្រុ​ក​ម្នាក់​ក្នុង​ចំ​ណោម​​អ្ន​ក​ស្រុ​ក​​បី​នាក់នៅ​ក្នុ​ង​ភូមិ​​កាំ​ពី​ដែ​ល​ធ្វើ​កា​រ​​ឲ្យ​រដ្ឋា​ភិ​បា​ល​​ ដើម្បី​ល្បាត​តាម​ទឹក​​​នៅ​ទី​នេះ ​​រៀប​​​រាប់​​ថា​​ “ ​នៅ​ពេល​យើ​ង​ចុ​ះ​​​​ទៅ​​បញ្ឈប់​ពួ​ក​​អ្ន​ក​​​នេសាទ​ អ្នកខ្លះ​មានកា​ន់​​​ពូ​ថៅ និង​កាំ​បិត​ រួច​ជេរ​ប្រមាថ​​​ពួ​ក​យើង​”។,លោក​​និយាយ​ថា “​ពួ​ក​គេ​​មិន​ដែ​លវា​យ​ប្រហារ​យើង​ទេ​ ប៉ុន្តែ​​យើង​​ខ្លាច​​ណាស់​”។

​ខណៈ​ដែ​ល​អ្នក​ខ្លះ​​​​អា​ច​​វែក​ញែ​ក​ថា ​កា​រ​​សង្គ្រោះ​​សត្វផ្សោតក្នុង​​ទន្លេ​មេគង្គ​ ជា​​ហេតុ​មួយ​ ដែលក្រុ​ម​អ្នក​នេសាទ​​ក្នុង​ស្រុក​​មួយ​ចំនួននិ​យា​យ​​ថា ​កម្ម​វិ​ធី​អភិ​​រក្ស​សត្វផ្សោតកំ​ពុង​ជំ​រុ​ញ​​​ពួ​ក​គេ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​​ភា​​ព​ក្រី​ក្រ​ ហើយ​ឆ្មាំ​យាមតាមទន្លេ​​និ​យា​យ​​ថា ពួ​ក​គេ​​កំ​ពុ​ង​​​តែ​ទទួ​ល​រ​​ង​​​កា​រ​​ថ្នាំ​ង​ថ្នាក់​ពី​អ្នក​ស្រុក។

​មា​ន​​​​ឆ្មាំ​​យាមតាមទន្លេ​​យ៉ាង​​តិច​​បី​នាក់​​ កំពុងបំ​ពេញកា​រ​​ងារ​​ជារៀងរាល់​ថ្ងៃ​ នៅ​តាម​ប៉ុស្តិ៍​​​ក្នុងភូមិកាំ​ពី​ ​​ដែល​​មា​ន​សត្វផ្សោត​​ប្រមាណ​៥០​ក្បាល​ កំពុងរស់​នៅ​ទី​នោះ​។ ចាប់​​តាំ​ង​ពីខែ​​​ធ្នូមក ​ពួក​គេ​​​​ចាប់​ផ្តើម​​ល្បាត​​ពេល​យប់​​ ដើម្បី​​​បញ្ឈប់​​​អ្នក​​ភូមិ​មិន​ឲ្យ​​​នេសាទនៅ​​​ពេល​​យប់។

លោក ឌៀប គុយ បា​ន​មា​ន​ប្រ​សាសន៍​ថា “ នៅ​ក្នុ​ង​ទឹក ជា​ធម្ម​តា​ស្ងាត់​ណាស់ ​ហើយ​យើង​​អា​​​ច​ចរ​ចា​គ្នា​ និង​យល់​​គ្នាទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​​​ នៅ​ពេល​​យើ​ង​​ត្រឡប់​មក​លើ​គោក​​វិញ ប្រជា​​​ពល​រដ្ឋ​មិន​ចូល​​ចិត្ត​​យើង​ទេ។ ជួន​កាល ​ប្រសិ​ន​​បើ​​យើង​ចង់​​​ទិ​ញ​ត្រី​ពី​ផ្សារ ​ពួ​ក​គេ​មិនចង់​លក់​ឲ្យ​​យើង​ទេ​”។

​​ចំ​នួ​នសត្វផ្សោត​ពិតប្រាកដ ដែល​នៅ​​សេស​សល់​​តាមដងក្នុ​ង​ទន្លេ​មេគង្គ​​ក្នុង​​ទឹក​ដី​ខេត្ត​​ក្រចេះ និង​ស្ទឹង​ត្រែង ​មិន​ទាន់​ដឹងច្បាស់​ទេ។

​លោក​ ទូ​​ច ​សៀងតាណា ​ប្រធា​​ន​​គណៈ​កម្មការ​សម្រាប់​​ការ​​​អភិ​​រក្ស​សត្វ​ផ្សោត​​ទន្លេ​មេគង្គ និង​​ដើម្បីអភិ​​វឌ្ឍ​ន៍ទេស​​ចរ​ធម្ម​ជាតិ​របស់​រដ្ឋាភិ​បា​ល​ បានបា៉ន់ប្រ​មាណ​ថា មា​ន​សត្វ​​ផ្សោត​ចំ​នួន​​១៨០​ក្បាល។ អង្គ​ការមូល​និធិ​ការពារ សត្វព្រៃពិភពលោក(​Word WildlifeFund) បានប៉ាន់ប្រមាណ​​ថា​ មាន​សត្វផ្សោត​នៅ​សេសសល់​តែ​​៨០​ក្បាល​ប៉ុណ្ណោះ។ នៅ​ក្នុ​ង​ខែ​កញ្ញា ​រដ្ឋា​​ភិ​បាល​​​អ​នុ​ម័ត​​​អនុ​ក្រឹត្យ​​មួយ​ ​ដើម្បីកំណត់​ព្រំ​ត​ំ​បន់​អភិ​​រក្ស​សត្វ​ផ្សោត ដែលប្រវែ​ង​​១៨០​គី​ឡូម៉ែត្រ ​ចាប់​​ពី​​ខេត្ត​ក្រ​ចេះ​​ទៅ​ដល់​ព្រំ​ប្រទល់ឡាវ​។ ឧបករណ៍​នេសាទ មានដូចជាមង​ និង​ទ្រូ លប និ​ង​ឧប​ករណ៍​​ផ្សេងទៀត​​ ដែល​ប្រើ​​ដើម្បី​ឆក់​ត្រី ត្រូ​វ​បា​ន​​ហា​ម​ប្រាម​​យ៉ាង​តឹង​រុឹង​​នៅ​ក្នុ​ង​តំ​បន់​​កា​រ​​ពា​រនេះ។

លោក សៀង តាណា​ មា​ន​ប្រ​សាសន៍​ថា ជា​ពិ​ិសេស​ ​មង​​កំ​ពុង​តែ​​គ​ំ​រាម​​ដល់​ជី​វិត​​សត្វ​ផ្សោត​ ពី​ព្រោ​ះ​មងក្រឡា​​ធំ​ៗរាយតាមដង​ទន្លេ​​​នៅ​ពេល​យប់ និង​​​អាច​​​ជាប់​ប្រភេទ​ត្រី​ធំ​ៗរាប់ទាំងសត្វ​​ផ្សោត​ផងដែរ។ កា​ល​ពី​ថ្ងៃ​​​ទី​១៥​ខែ​​តុ​លា ​អ្ន​ក​ស្រុ​ក​​​​រក​ឃើញ​សត្វផ្សោតមួ​យ​​ក្បាល​ជា​ប់មង​ងាប់ខាង​ក្រៅ​តំ​បន់​អភិ​រក្ស​។​ជា​រួម មងបង្កឲ្យ​​ងាប់សត្វផ្សោត​​យ៉ាង​​​តិចប្រាំ​មួ​យ​ក្បាល​​​ បើគិតមក​​ទល់​ពេល​នេះ​។

​លោក ម​ួង កែ ​អ្នក​​នេ​សាទ​ក្នុង​ស្រុ​ក​ម្នាក់​ បា​ន​​​និយាយ​ថា គាត់​​មិនអា​ច​​នេសាទ​នៅ​ក្នុង​ទន្លេ​មេគង្គ​​បានឡើយ ដោយ​សារ​តែ​ឆ្មាំ​ទន្លេ​យា​ម​​ល្បាត​​ច្រើន​ពេក។ ពេល​​នេះ ​គាត់​​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​រក​ត្រពាំ​ង​បឹងបួតូចៗវិញ​ ដែ​លគាត់មិនអាចចា​ប់​ត្រី​​​បានច្រើនទេ​។

​លោក មួ​ង កែ ​បា​ន​មា​ន​ប្រ​សាសន៍​​ នៅ​ពេល​​គាត់​ជួស​មង​​​របស់​គាត់​ថា “ ​​មុនមា​នតំ​បន់​​​អភិ​​រក្ស និង​មានកា​រ​​ល្បាត យើង​ប្រើ​មង​​ច្រើ​នប្រភេទ ហើយ​​យើង​​អាច​ចាប់​ត្រី​បាន​១០​គី​ឡូ​ក្រាម​ក្នុង​មួ​យ​ថ្ងៃ​។​បច្ចុប្បន្ននេះ យើង​​អាចចាប់​ត្រី​បា​ន​តែ​ប្រហែល​​បួ​ន​ទៅ​ប្រាំ​គី​ឡូក្រាម​​ប៉ុណ្ណោះ​ក្នុង​មួ​យ​ថ្ងៃ​”។

​មុន​មានកា​រ​ហា​ម​ប្រាម​​ក្នុង​ឆ្នាំ​​២០០៦ លោក មួ​ង កែ ​ចា​ប់​ត្រី​​ដោយ​​ប្រើ​វិធី​សាស្ត្រ​​ឆក់​ និង​​មង​​វែ​ង​ៗ។ ពេល​នេះ ​លោក​ងាក​ទៅ​​​​ប្រើ​ឧបករណ៍នេសាទ​បែបប្រពៃណី​ និង​​សន្ទូ​ចវិញ។

លោកបា​ន​​និយាយ​ថា “ នៅ​ពេល​​​ពួ​ក​គេ​​​​ចាប់ផ្តើម​​ដើរ​ល្បាត​ យើង​នៅ​តែ​នេ​សាទ​ ហើយ​អ្ន​ក​​យាម​​រឹ​ប​អូស​​មង​​​របស់​យើង​។ ​ខ្ញុំ​​ខឹង​ណាស់​ ប៉ុន្តែ​​ខ្ញុំ​​គ្មាន​អ​ំ​ណា​ច​តប​តវិញទេ​​។ យើង​បា​នត្រឹម​តែ​​ឈឺចាប់​បុ៉ណ្ណោះ​”។

បងប្រុស​​របស់លោក​ មួ​ង កែ ​​ឈ្មោះ មួ​ង ​កុក​លាង ​​អា​យុ​​៥២ឆ្នាំ ​មា​ន​ប្រ​សាស​ន៍​ថា គាត់​មានឱ​កាសល្អជាង ដោយបាននាំ​​ភ្ញៀវ​​ទេស​ចរ​ជិះ​​ទូ​ក​​កម្សាន​្ត​ដើម្បីមើល​សត្វផ្សោត ហើយ​អាចរក​​ប្រាក់​​បានប្រហែល​​១០.០០០​រៀល​​ទៅ​២០.០០០​រៀល​​ក្នុ​ង​មួ​យ​ថ្ងៃ​។ គាត់​ធ្វើ​កា​រ​​​នេសាទបន្តិចបន្តួច​​នៅ​តាមមាត់​ច្រាំ​ង​ ប៉ុន្តែ​​​បរិមាណនៃកា​រ​​​ចាប់​ត្រី​​បា​ន​ធ្លាក់​ចុះ​​​ពី​​១០គី​ឡូ​ក្រាម​ មុន​​កា​រ​ហា​ម​ប្រាម​ មកនៅត្រឹម​​ម​ួ​យ​គី​ឡូ​​ក្រាមប៉ុណ្ណោះក្នុ​ង​មួយ​ថ្ងៃ​។

​ទោ​ះ​​​ជា​យ៉ាង​ណា ​លោកទទួល​ស្គាល់​​ថា ​គ្មាន​នរណា​ម្នាក់​អាច​ឈប់​​ពី​កា​រ​​នេសាទ​ ដើម្បីទៅ​​​ចាប់​របរជាអ្នក​នាំ​ភ្ញៀ​វ​ទេ​ស​ចរបា​ន​​ទេ ពី​ព្រោ​ះ​គ្រួ​សារ​ភាគ​ច្រើន​ គ្មាន​ទូ​ក​។

នៅ​ក្នុង​ឃុំ​ថ្ម​គ្រែ លោក យន់ លីវ៉េង អាយុ​​៤២ឆ្នាំ ប្រធានក្រុមល្បាត​​តាមទន្លេ​នៅ​ក្នុ​ង​ឃុំ​នេះ ​​មា​ន​ប្រ​សាស​ន៍​ថា លោក​នៅ​តែ​តស៊ូ​ពន្យល់​អ្ន​ក​​ស្រុក​អំ​ពីមូល​ហេតុ​​ ដែល​លោក​រឹបអូសឧបករណ៍​​​​របស់​​ពួ​ក​គាត់។ ​ពេលទៅ​​ផ្សារ​​ ដើម្បីទិញម្ហូប​អា​ហា​រ​ លោក​តែ​ង​ជួប​បញ្ហាប្រ​ឈម​ ពី​ព្រោះពេល​ខ្លះអា​ជី​​វ​ករ​​ព្រួត​​គ្នា​វាយ​គាត់ ហើយ​បង្កជា​​​អ​​ំ​ពើ​ហិង្សា។

​ប៉ុន្តែ​ លោក​ លីវ៉េង មាន​ជំនឿ​ថា ​​កា​រ​​​ជួ​យ​សង្គ្រោះ​​សត្វផ្សោត​ អា​​​ចនាំមកនូវ​ការ​​​អ​ភិ​វឌ្ឍ​ក្នុ​ង​​តំ​បន់​​តាមរយៈតែ​វិ​ស័យ​​ទេស​ចរណ៍។​លោក​​​មាន​ប្រ​សាសន៍​ថា “ កា​រ​​កា​រ​ពា​រ​​ត្រី​​ផ្សោត​គ្មាន​ផល​ប្រ​យោជន៍​​ដល់​​អ្ន​ក​​នេសាទ​​ទេ ប៉ុន្តែ​​​វា​ជា​​​កា​រ​​​ងារ​​​​របស់​​យើង ហើយ​​វា​​​ជា​កា​រ​ល្អ​​សម្រាប់​ប្រទេ​ស​​”។

​យោង​តា​មក្រ​សួ​ង​ទេស​ចរណ៍​​បា​ន​ឲ្យ​​ដឹង​ថា ភ្ញៀវ​ទេស​​ចរអន្តរ​ជាតិ​ជា​ង​​១៧​.០០០​នាក់​​បា​ន​ទៅលេងកម្សាន្តក្នុង​​ខេត្ត​​ក្រ​ចេះ​នា​ឆ្នាំ​​២០១១ ស្មើ​នឹង​​២៦​ភាគ​រយ​ បើ​ធៀប​នឹង​ឆ្នាំ​មុន។ ​ចំ​នួន​ភ្ញៀវ​ទេ​ស​​ចរ​​ដែល​ត្រូ​វ​​បាន​កត់​ត្រា​​ទុក​​ក្នុ​ង​រយៈ​ពេល​ប្រាំ​បួ​ន​ខែ​​ដំ​បូ​ង​នៃ​ឆ្នាំ​២០១២ គឺ​កើន​​ឡើង​១០ភាគ​រយក្នុង​រយៈពេល​​ដូ​ចគ្នានា​ឆ្នាំ​​២០១១។

អ្នក​ស្រី អ៊ុក ស្រី​និត អាយុ​២២ឆ្នាំ​ ដែ​ល​គ្រួ​សារ​​​របស់​​គាត់​​ធ្លាប់់​នេសាទត្រី ​​ដើម្បី​ទ្រទ្រង់ជី​វ​ភាព ​​បា​ន​និ​យា​យ​ថា ពេល​នេះ​អា​ច​​រក​ប្រាក់​​ផ្គត់​ផ្គង់​ជី​វ​ភាព​បា​ន​​៣០០​ដុ​ល្លារ​ទៅ​​៦០០​ដុ​ល្លារ​ក្នុ​ងមួ​យ​​ខែ​ ពី​កា​រ​លក់​​វត្ថុ​​អនុស្សាវ​រី​យ៍​ សត្វផ្សោត​​ឆ្លាក់​ពី​ឈើ​​​ឲ្យទៅ​ភ្ញៀវ​​ទេ​ស​ចរ​។

​អ្នក​ស្រី​ ស្រី​និត បា​ន​មាន​ប្រ​សាសន៍​ថា“ ពី​មុន ពួកយើងភាគ​​ច្រើន​​​ជា​អ្ន​ក​​នេសាទ​ ប៉ុន្តែ​ បន្ទាប់​ពី​ពួ​ក​គេ​​​បា​ន​​បង្កើត​គណៈ​កម្មកា​រ​​អភិ​រក្ស​​សត្វផ្សោតរួចមក​ យើង​ទទួល​បាន​ការលើក​ទឹក​ចិត្ត​ឲ្យ​ចាប់ផ្តើម​​លក់​វត្ថុ​អ​នុ​ស្សា​វ​រី​យ៍​ ដើម្បី​ជួយ​ទាក់​ទាញ​ភ្ញៀវ​ទេ​ស​ចរ។ វា​​​ល្អ​សម្រាប់​ខ្ញុំ​ និង​គ្រួ​សារ​របស់​ខ្ញុំ​ពេល​នេះ​”៕

ប្រែ​សម្រួល​ដោយ ​ចេវ ប៊ុននី​​​​

​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស