29 C
Phnom Penh

ប្រជា​ពល​រដ្ឋ​ខ្មែរ​អំពាវ​នាវ​ឲ្យកសាងព្រះ​​​រូប​សំណាកសម្ដេច​ឪ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​​​ពីបញ្ចប់​​​រយៈ​​​ពេល​​​កាន់​​​ទុក្ខ​​ផ្លូវ​​ការ​ចំពោះ​​​​ព្រះ​​​បរម​​​សព​​​សម្តេច​​​ឪ​​​ នរោត្តម ​សីហនុកាល​​​ពី​​​ថ្ងៃ​​​អង្គារ ប្រជា​​​ពល​​​រដ្ឋ​​​​​ជា​​ច្រើន​​​​​​បាន​​​បន្ត​​​ជួប​​​ជុំ​​គ្នា​​​​​​នៅ​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង ​​​​កាល​​​​ពី​​​ម្សិល​​​មិញ ហើយ​ពួកគាត់​​​​​​​បង្វែរ​​​​ការចាប់​​​អារម្មណ៍​​​ទៅ​លើ​ការ​​ថែ​ទាំ​​​កេរ​​​ដំណែល និង​ព្រះ​​​បរម​​​សព​​​ព្រះ​​​មហា​​​វីរ​ក្សត្រ​​​​វិញ។

​​​អ្នក​​​កាន់​​​ទុក្ខ​​​​​​បាន​​​អើត​​​មើល​​​តាម​​​ខ្លោងទ្វារ​​​​​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ ដោយ​​​សង្ឃឹម​​​ថា​​​ នឹង​អាច​​​មើល​​​ឃើញ​​​ព្រះ​​​មញ្ជូសា (មឈូស) ​ សម្តេច​​​ឪប៉ុន្តែ​​​ឆ្មាំ​​​វាំង​​​បាន​​​បិទ​​​​​ទ្វារ​​​ជិត ហើយ​​​​​​និយាយ​​​ថា ប្រហែល​ជា​​មួយ​​ខែ​ទៀត​ទើប​អាច​​​​បើក​​​ទ្វារ​​​​ឲ្យ​​​សាធារណ​​​ជន​​​ចូល​​​បាន​​​​​​។

លោក ឡុង ឌីម៉ង់ ​​​អ្នក​​​នាំ​​​ពាក្យ​​​សាលា​រាជ​​​ធានី​​​ភ្នំពេញ ​មាន​​​​ប្រ​​​សាសន៍​​​ថា មិន​​​ទាន់​​​មាន​​​សេច​​​ក្តី​​​សម្រេច​​​ណា​​​មួយ​​​ថាតើ ពេល​​​ណា​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​សាធារណជន​​​ចូល​​​ក្នុងព្រះ​​​បរម​​​រាជ​​​វាំង​​​ដើម្បីគោរព​​​​វិញ្ញាណក្ខន្ធ​​​ព្រះ​​​បរម​​​សព​​​​សម្តេច​​​ឪ​​​ ដែល​​​នឹង​​​ត្រូវ​​​​​តម្កល់​​​យ៉ាង​​​ហោច​​​ណាស់​​​រយៈ​​​ពេល​​​បី​​​ខែ​​​​​នោះ​​​ទេ។

អ្នក​​​ស្រី នៅ សុផាណារី អាយុ​​​៥១​​​ឆ្នាំ បា​​​ន​​​និយាយ​​​នៅ​​​ពេល​​​អ្នក​​​ស្រី​​​ឈរ​​​ជា​​​មួយ​​​ក្រុម​​​គ្រួសារ​​​របស់​​​គាត់​នៅខាង​​​ក្រៅ​​​ព្រះ​​​បរម​​​រាជ​​​វាំងថា “ ខ្ញុំ​​​ស្មាន​​​តែ​​​គេ​​​អនុញ្ញាត​​ឲ្យ​​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចូល​​​ក្នុង​​ព្រះ​​​បរម​​​រាជ​​​វាំង​​​នៅថ្ងៃ​​​នេះ។​ប៉ុន្តែ​​​រដ្ឋាភិបាល​​​មិន​​​ទាន់​​​អនុញ្ញាត​​​នៅ​​ឡើយ​​​ទេ។​​​ប្រសិន​​​បើ​​​គេ​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ចូល​​​​​​ យើង​​​នឹង​​​ចូល”។ “ យើង​​​ពិតជា​​​ចង់​​​ឃើញ​​​ព្រះ​​​ករុណា​​​ជីវិត​​​តម្កល់​​​លើ​​​ត្បូង​​​ក្នុង​​​ព្រះ​​​បរម​​​រាជវាំង​​​ណាស់” នេះ​​​ជា​​​ការ​​​លើក​​​ឡើង​​​របស់​​​អ្នក​​​ស្រី ជាម ​ផាត អាយុ​​​៦៤ឆ្នាំ ដែល​​​បាន​​​ធ្វើ​​ដំណើរ​​​​​ពី​​​ខេត្ត​​​​កំពង់​​​ស្ពឺ មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញជា​​​មួយ​​​មិត្ត​​​ភក្តិ​​​មួយ​​​ក្រុមកាល​​​ពី​​​ម្សិលមិញ​​​និង​​​បាន​​​ ចំណាយ​​​ពេល​​​មួយ​​​ថ្ងៃ​​​បួង​​​សួង​​​នៅ​​​ចំពោះ​​​ព្រះ​​​ឆាយា​​​ល័ក្ខណ៍​​​ដ៏​​​ធំ​​​របស់​​​សម្តេច​​​ឪ​​​​ដែល​ដាក់​តាំង​នៅ​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង។

អ្នក​​​ស្រី​​និយាយ​​​ថា “ ខ្ញុំ​​​ធ្លាប​​​់​​​បាន​​​ឃើញ​​​ព្រះ​​​អង្គ​​​កាលពី​​​ព្រះ​​​អង្គនៅ​​​ក្មេង ប៉ុន្តែ​​​​​ពេល​​​នេះព្រះ​​​អង្គ​​​នឹង​​​ចាក​​​ចេញ​​​ពី​​​ពួក​​​យើង​​​ជា​​​រៀង​​​​រហូត។ខ្ញុំ​​​គ្រាន់​​​តែ​​​ចង់​​​ឃើញ​​​ព្រះ​​​អង្គ​​​ដោយ​​​ផ្ទាល់​​​​​​ម្តង​​​ទៀត​​​​ប៉ុណ្ណោះ”។

​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ផ្សេងៗ​​​ទៀត​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​កាលពី​​​ម្សិល​​​​មិញ​​​ បាន​​​និយាយថា ពួកគាត់​​​ចង់​​​​ឲ្យ​មាន​ការ​កសាង​ព្រះ​​រូប​សំណាក​​ព្រះ​​មហា​​​វីរ​ក្សត្រ​​​​​ទុក​សម្រាប់​គោរព។

ព្រះ​​​តេជ​​​គុណ យុទ្ធ រតនា ​និមន្ត​​​មក​​​ពី​​​វត្ត​​​កោះប្រាក់ចាស់ បាន​​​មាន​​​សង្ឃ​​​ដីកាថា “អាត្មា​​​​ចង់​​​ឲ្យ​​កសាង​​​ព្រះ​​​រូប​​​សំណាក​​​ព្រះ​​​មហា​​​វីរ​​​ក្សត្រ​​​ដាក់​​​នៅ​​​កន្លែង​​​មាន​​​មនុស្ស​​​ច្រើន​​​ ហើយបើ​​​ដាក់នៅ​​​ខាង​​​មុខ​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ គឺជា​​​ការ​​​ប្រ​​​សើរ។​​​កសាង​ព្រះ​រូប​សំណាក​មាន​ប្រយោជន៍​ច្រើន​ណាស់​ ពីព្រោះ​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​​កម្ពុជា នឹង​​​ចង​​​​​​ចាំ​​​​​​ព្រះ​​​អង្គ ​​​នៅពេល​​​ពួកគេ​​​ឃើញ​​​ព្រះ​​​រូប​​​សំណាក​​​នោះ”។

នៅ​​​ក្នុង​​​លិខិត​​​មួយ​ច្បាប់​​​ផ្ញើ​​​ជូន​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន កាល​​​ពី​​​ម្សិល​​​មិញ​លោក​​​ ជា មុនី ប្រធាន​​​សហ​​​ជីព​​​សេរី​​​កម្ម​​​ករ​​​ ក៏​​​បាន​​​ស្នើ​​​សុំ​​​ឲ្យរាជ​​​រដ្ឋាភិបាល​​​កសាង​​​ព្រះ​​​រូប​​​សំណាក​មួយ​​​ ដើម្បី​​​គោរព​​​​​​ព្រះ​​​បរម​​​សព​​​សម្តេច​​ឪ ព្រះមហាវីរក្សត្រ នរោត្តម សីហនុ​។​សហ​​​ជីព​​​របស់​​​លោក ជា​​​ មុនី ក៏​​​បាននាំ​​​សមា​ជិករបស់​​​ខ្លួន​​​ជាង​​​៥.០០០​​​នាក់​​​មក​កាន់​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ផងដែរ​​​ កាល​​​ពី​​​ម្សិល​​​មិញ។

លោក ជា មុនី​​​ មាន​​​ប្រ​​​សាសន៍​​​ថា “ ព្រះ​​រូបសំណាក​​​គួរ​​​តែ​​​ដាក់​​​នៅ​​​ក្នុង​​​អគារ​​​​មួយ ​ដើម្បី​ឲ្យ​​ប្រជាពល​​​រដ្ឋ​​អាច​ទៅ​​​គោរព​បូជា​​​បាន​​​។​​ព្រះ​​​រូប​​​សំណាក​​​នោះ​​​​គឺ​​ជា​​​និមិត្ត​​​រូប​​​នៃ​​​ការ​​​ផ្សះ​​​ផ្សា​​​ជាតិ”។

លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​បង្វែរ​​​សំណួរ​​ទាក់​​​ទិន​​​នឹង​​​ព្រះ​​​រូប​​​សំណាក​​​សម្តេច​​ឪ ​នរោត្តម ​សីហនុ ​ទៅ​​​លោក ឡុង ឌីម៉ង់ ដែល​​​បាន​​​មាន​​​ប្រ​​​សា​សន៍​​​ថា លោក​​​មិន​​​ដឹង​​​ពី​​​ផែនការ​​​កសាង​​​ព្រះ​រូប​សំណាក​​​​​ឡើយ។

ព្រះ​​​អង្គ​​​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ​​​ទី​​​ប្រឹក្សា​​​អតីត​​​ព្រះ​​​មហា​​​ក្សត្រ បាន​​​មាន​​​​​​បន្ទូល​​​ថា ព្រះ​​​អង្គ​​​សង្ឃឹម​​​ថា​​​ សាលារាជ​​​ធានី​​​នឹង​​​កសាង​​​ស្តូប​​​សាធារណៈ​​​មួយ​​​ថ្វាយ​​​សម្តេច​​​ឪ។ ព្រះ​​​អង្គបាន​មាន​​​បន្ទូល​​​ថា “ ខ្ញុំ​​​សូម​​​កោត​​​សរ​សើរ​​​រដ្ឋាភិបាល​​​ចំពោះ​​​ការ​​​ចង​​​ចាំ​​​ស្នា​​​ព្រះ​​​ហស្ត​​​របស់​​​ព្រះ​​​ករុណា​​​ជីវិត​​​តម្កល់​​​លើ​​​ត្បូង​​​សម្រាប់​​​ប្រទេស​​​កម្ពុជា និង​​​​ចាត់​ទុក​ព្រះ​អង្គ​​​​ជា​​​វីរបុរស​​​ជាតិ”៕

ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស