28.4 C
Phnom Penh

យុវជន​​​គណបក្ស​​​ សម ​រង្ស៊ី ​គ្រោង​​​ធ្វើការ​​​តវ៉ា ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​ទណ្ឌិត​​​នយោ​​​បាយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ចលនា​​​យុវជន​​​គណបក្ស​​​ សម រង្ស៊ី គ្រោង​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​​សួន​សេរី​​​ភាព​​​ ក្នុង​​​​រាជធានី​​​ភ្នំពេញ​​​ នៅ​​​ថ្ងៃទី​​​៩​​​ខែ​​​វិច្ឆកា​ដែល​ជា​​​​ថ្ងៃ​​​បុណ្យ​​​ឯករាជ្យ​ ដើម្បី​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​​ទណ្ឌិត​​​នយោ​​​បាយ​​​​​​ទាំង​​​អស់​​​​​។​​​

យោង​​​តាមលោក សួង សោភ័ណ មេដឹក​​​នាំ​​​ចលនា​​​យុវជន​​​គណបក្ស​​​ សម រង្ស៊ី បាន​​​ឲ្យ​​​ដឹង​​​​​​ថា ក្រុម​​​អ្នក​​​តវ៉ា ដែល​​​គេ​​​រំពឹង​​​ថា នឹង​​​មាន​​​​​​ចំនួន​​​១.០០០​​​នាក់នោះ​​​​​​ នឹង​​​ដាក់​​​​​​ញត្តិ​​ទៅ​​​​​​​ព្រះ​​​បរម​​​រាជវាំង​​​ស្នើ​​​សុំ​​​ឲ្យ​​​ព្រះ​​​មហា​​​ក្សត្រ ​នរោត្តមសី​​​ហមុនី ប្រ​​​ទាន​​​ការ​​​លើក​​​លែង​​​ទោស​​​ដល់​​​ទណ្ឌិតនយោ​​​បាយ​​​ទាំង​​​អស់​​​។ ពួកគេ​​​នឹង​​​​​​ដាក់​​​ញត្តិ​ចម្លង​​​មួយ​​​ច្បាប់ៗ​​​ទៅក្រសួ​​​​​​ង​​​យុត្តិ​​​ធម៌រដ្ឋ​​​សភា និង​​​ក្រសួង​​​មហាផ្ទៃផង​​​ដែរ។

លោក សោភ័ណ ​​​លើក​​​ឡើង​​​​​​ថា ​ “ យើង​​​នឹង​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដោះ​​​លែង​​​ទណ្ឌិត​​​នយោ​បាយ​​​ទាំង​​​អស់ និង​​​ [ឲ្យ​​​មាន​​​ការ​​​លើក​​​លែង​​​ទោសដល់​​​​​​]​​​អ្នក​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ដែល​​​បាន​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​​បទ​​​ព្រហ្មទណ្ឌ​​​ ព្រោះ​ការ​​​សម្រេច​​​របស់​​​តុលា​ការ​​​​ [​​​ដើម្បី​ផ្ដន្ទា​​​ទោស​​​ពួកគេ​​​នោះ] ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ក្រោម​​​ឥទ្ធិពល​​​របស់​​​គណបក្ស​​​កាន់​​​អំណាច”។

ញត្តិ​​​នេះ​​​នឹង​​​ស្នើ​​​សុំ​​​ដោយ​ត្រង់​ៗ​​​ឲ្យ​​​មាន​​​​​​ព្រះ​​​រាជទាន​លើក​លែង​​​​ទោស​​​​​ដល់​​​លោក ​សមរង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ សម រង្ស៊ី ដែល​​​កំពុង​​​រស់​​​នៅ​​​ដោយ​​​​ការ​និរទេស​ខ្លួន​ឯង​នៅ​ក្នុង​​​ប្រទេស​​​បារាំង​​​ តាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក ដេើម្បី​​​គេចវេះពី​​​​ទោស​​​ជាប់​​​ពន្ធ​នាគារ​​​រយៈពេល​​​១១ឆ្នាំ​​​ពីបទ​​​ញុះ​​​ញង់ បរិហារកេរ្តិ៍ និង​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​ ។

កាល​​​ពីសប្ដាហ៍មុន លោក សម រង្ស៊ី បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ទៅ​​​ទី​​​ស្ដី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី និង​​​ខុទ្ទកាល័យ​​​ព្រះ​​​មហាក្សត្រ ​នរោត្តម​សីហមុនី ស្នើ​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​​​​លោក​​​អាច​​​ត្រឡប់​​​មក​​​កម្ពុជា ដើម្បី​​​​គោរព​​​​​​ព្រះ​​​វិញ្ញាណ​​​ក្ខន្ធ សម្ដេចឪ​​​ នរោត្តម សីហនុ។

នៅ​​​សប្ដាហ៍នេះ ព្រះ​​​អង្គ​​​ម្ចាស់ ​ស៊ីសុវត្ថិ ​ធម្មិកោ ប្រធាន​​​ខុទ្ទកាល័យ​​​ព្រះមហាវីរក្សត្រ​នរោត្តម សីហនុ ​បាន​​​មាន​​​បន្ទូល​​​ប្រាប់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថា ដោយ​សារ​ព្រះ​​​មហា​​​ក្សត្រ​​​នរោត្តម សីហមុនី មិន​​​អាច​​​អន្ដរាគមន៍បាន​​​រដ្ឋា​​​ភិបាល​​​គួរតែ​​​លើក​​​លែង​​​ទោសទណ្ឌិត​​​នយោបាយ​​​ទាំង​​​អស់​​​ ដើម្បី​​​​បង្ហាញ​ពី​​​ការ​​​គោរព​​​ចំពោះ​​​អតី​​​តព្រះ​​​មហា​​​ក្សត្រ។

នៅ​​​ក្នុង​​​បញ្ជី​​​របស់​​​ចលនា​​​យុវជន​​​នេះ​​​ដែរ ក៏​​​មាន​​​ឈ្មោះ​​​លោក ម៉ម សូណង់​​​ដូ ម្ចាស់​​​ស្ថានីយវិទ្យុ​​​ឯករាជ្យ ដែល​​​ត្រូវ​​​បាន​​​ផ្ដន្ទា​ទោស​​​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈពេល​​​២០​​​ឆ្នាំ​​​ពី​​​បទ​​​ដឹក​​​នាំ​​​ចលនា​​​អប​​​គមន៍​​​កាល​​​ពី​​​ដើម​​​ឆ្នាំ​​​នេះ និង​​​សកម្មជន​សហគមន៍​​​បុរី​​​កីឡា និង​​​បឹង​​​កក់។​​​​​​​​​

លោក គុយ ប៊ុនសន អគ្គនាយក​​​នៃ​​​អគ្គ​​​នាយក​​​ដ្ឋាន​​​ពន្ធ​​​នាគារ​​​នៃ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​បដិសេធថា គ្មាន​​​នរណាម្នាក់​​​នៅ​ក្នុង​​​ចំណោម​​​ទណ្ឌិត​​​​​​កម្ពុជា​​​ជាង​​​១.០០០​​​នាក់​​​នោះ​​​ជា​​​ទណ្ឌិត​​​នយោ​​​បាយ​​​នោះទេ។ លោក ប៊ុនសន​​​​​​​​​​​​ បាន​​​មាន​​​​​​​​​ប្រសាសន៍​​​ថា

“ អ្នក​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធ​​​នាគារ​​​ទាំង​​​​​​នោះ​​​[បាន​​​ប្រព្រឹត្តបទល្មើស] ​​​ដូច​​​ជា​​​លោក​​​ ម៉ម ​សូណង់​​​ដូ​​​ ជាដើម ​ជាប់​​​ពន្ធ​​​នាគារ​​​ដោយ​​​សារ​តែគាត់​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ចលនា​​​អបគមន៍​ ចំណែក​​​ លោក សម រង្ស៊ី ក៏​​​បាន​​​ប្រព្រឹត្ត​​​បទ​​​​ល្មើស​ដែរ”។ លោកបាន​បន្ដ​​​ថា“ គ្មាន​​​ទណ្ឌិត​​​នយោ​បាយ​​​ណា​ម្នាក់​​​​​​ជាប់​​​ពន្ធ​​​នាគារនៅ​​​​ក្នុង​​​ប្រទេស​​​​កម្ពុជា​​​នោះ​​​ទេ ពួកគេ​​​ទាំង​​​អស់​​​ត្រូវ​​​បាន[​​​ផ្ដន្ទា​​​ទោស]​​​តាម​​​​ក្រម​​ព្រហ្ម​ទណ្ឌ”៕ ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស