34 C
Phnom Penh

សា​លា​ឧទ្ធរណ៍បើក​ស​វ​នា​ការ​ជំនុំ​ជម្រះ​រឿងក្តី​មេ​​ដឹក​នាំ​ចលនា​ក្បាល​ខ្លា​​ ពី​បទ​ភេរវកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិ​ល​មិញ​ សា​លា​ឧទ្ធរណ៍បាន​​ជំនុំ​ជម្រះ​សក្ខី​កម្ម​​របស់​ជន​សង្ស័យបួន​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រ​កាន់​ពី​បទ​​ភេ​រវ​កម្ម​​​ចំពោះ​ការ​ចូល​រួម​ក្នុង​ចល​នា​តស៊ូ​ដែល​មាន​ឈ្មោះ​​ថា​​ ចល​នា​ក្បាល​ខ្លា​​ ។

សាលា​ដំ​បូង​រាជ​ធា​នី​ភ្នំ​ពេញ​ បាន​​ផ្តន្ទា​ទោស​​លោក សោម ឯក​ មេ​​ដឹក​នាំ​ចល​នា​ក្បាល​ខ្លា​ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​២៨​ឆ្នាំ​កាល​ខែ​តុ​លា ​ឆ្នាំ​២០១០​​ ចំពោះ​ការ​ដាក់​​​គ្រាប់​បែក​​នៅ​តាម​ទី​សា​ធា​រ​ណៈ​និង​បង្វឹក​ភេរវ​​ជន​ ក្រោយ​ពី​បាន​រក​ឃើញ​គ្រាប់​បែក​តូច​ៗនៅ​ជិត​ក្រ​សួង​ការ​ពារ​ជាតិ​ និង​​នៅជិត​​ស្ថាន​ីយទូរ​ទស្សន៍​ប៉ុស្តិ៍​លេខ​៣ ​​​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​។

សមា​ជិក​ដទៃ​ទៀត​របស់​ចល​នា​ក្បាល​ខ្លា ​មាន​ ឈ្មោះ​ ឡឹក​ ប៊ុន​ហ៊ាន​ អា​យុ​៤៩​ឆ្នាំ​ឈ្មោះ​ ប៉ូក​ វណ្ណា​រ៉ា​ អាយុ​៥៧​ឆ្នាំ​ និង​ឈ្មោះ​ ជា​ គីម​យ៉ាន អាយុ​៤៥ឆ្នាំ​ ត្រូវ​បាន​សា​លា​ដំ​បូងរាជ​ធា​នី​ភ្នំ​ពេញ​​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នា​​គារ​​ម្នាក់​ៗ​​រយៈ​ពេល​២០​ឆ្នាំ​​តាម​​បទ​ចោទ​ប្រ​កាន់​ដូច​គ្នា​​នេះ។

កាល​ពី​ម្សិល​មិញ​ លោកសោម​ ឯក​ អា​​យុ​៥១​ឆ្នាំ​បាន​ប្រ​កែក​​ម្តង​ហើយ​ម្តង​ទៀត​ថា​គាត់​មិន​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​​ដាក់​​គ្រាប់​បែក​​ទាំង​នោះ​ទេ​ ប៉ុន្តែ​គាត់​បាន​ទទួល​ស្គាល់​ថា ​បាន​​បង្កើត​​ចល​នា​ត​ស៊ូ​​​នេះ​មែន។

លោកសោម​ ឯក​ បាន​និយាយ​ថា​ “ ខ្ញុំ​ពិត​ជា​បាន​បង្កើត​​ចល​នា​តស៊ូ​ក្បាល​ខ្លា​នេះ​មែន​ ប៉ុ​ន្តែ​ខ្ញុំ​សូម​បដិសេធ​ចំពោះ​ការ​​ដាក់​​គ្រាប់​បែក​ទាំង​នេះ​”។

ជន​សង្ស័យ​បី​នាក់​ផ្សេង​ទៀត ​​បដិ​សេធ​ថា​ ខ្លួន​មិន​បាន​ចូល​រួម​ក្នុង​ចល​នា​ក្បាល​ខ្លា​នោះ​ទេ​។តុលាការ​នឹង​ប្រ​កាស​សាល​ក្រម​នៅ​ថ្ងៃ​ទី​១៤​ខែ​វិ​ច្ឆិកា​។

កាល​ពី​ដើម​ខែ​នេះ​ សា​លា​ឧទ្ធរណ៍​បាន​​តម្កល់​​​សាល​ក្រម​​ផ្តន្ទា​ទោស​​លោក​​ សោម​​ ឯក​ នៅ​ក្នុង​រឿង​ក្តី​​ដោយ​ឡែក​​មួយ​ទៀត​ ដែល​​នៅ​ក្នុង​នោះ លោក​ត្រូវ​បាន​ផ្តន្ទា​​ទោស​ឲ្យ​ជាប់់​ពន្ធ​នា​គារ​រយៈ​ពេល​១៦​ឆ្នាំ​ពី​បទ​​រៀប​ចំ​​ផែន​ការ​​ដាក់​គ្រាប់​បែក​បំផ្ទុះ​​​ស្តូប​មិត្ត​ភាព​កម្ពុជា​វៀត​ណាម​ កាល​ពី​ឆ្នាំ​២០០៧​៕

ប្រែ​សម្រួល​ដោយ​ ថូ​ ណា​រឿន​​​​

​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស