28 C
Phnom Penh

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​លើក​ឡើង​អំពី​​ព្រះ​បរម​សព​ព្រះ​មហា​​វី​រក្សត្រ នរោត្តម សីហនុ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ចាប់​តាំ​​​ង​ពី​​កា​រ​​យាង​​ចូ​ល​ទិ​វង្គត​​របស់​អតី​ត​​ព្រះ​​មហា​ក្សត្រ​ នរោត្តមសី​ហនុ ​កា​ល​​ពី​ថ្ងៃ​ទី​១៥ ខែ​តុ​លាមក កាល​ពី​ម្សិល​មិញ​​លោក​នាយក​​​រដ្ឋ​មន្ត្រីហ៊ុនសែន ​បា​ន​​ថ្លែ​ង​​ជា​​​សា​ធារណៈ​លើក​ដំ​បូង​ថា លោក​សូមថ្លែង​​អំ​​ណរ​គុណ​​គណៈ​​ប្រតិ​ភូ​​អា​ស៊ាន​​​​របស់​លោក​​ចំ​ពោះ​​កា​រ​​ចូ​ល​រួ​ម​សម្តែ​ង​​មរណ​ទុក​្ខ​​របស់​​ខ្លួន​​ដល់​​កា​រ​យាង​ចូល​ទិវង្គត​​​របស់​សម្តេចឪ។

​​នៅ​ក្នុ​ង​សុន្ទរក​ថាបើក​កិច្ច​ប្រជុំ​ក្រុ​ម​ប្រឹក្សា​​​សហ​គមន៍​​សង្គម​​​វប្ប​ធម៌​​អា​​ស៊ាន​​លើក​ទី​៨​ លោក​នា​​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​បា​ន​គូស​បញ្ជាក់​​ថា ​ក​ិច្ច​ប្រជុំ​នេះ​ធ្វើ​​ឡើង​ចំ​ពេល​​​មាន​កា​រ​​​កាន់​ទុ​ក្ខ​​​ទូ​ទាំង​ប្រទេស​ចំ​ពោះ​​ព្រះ​បរម​សព​​ព្រះ​មហា​វី​រ​ក្សត្រនរោត្តម សីហនុ ដែ​ល​​យាង​​ចូ​ល​ទិវង្គត​​​ដោ​យ​សារ​​គាំ​​ង​បេះ​ដូង​​នៅ​ក្នុង​ទី​ក្រុ​ង​​ប៉េកាំ​ង។

មនុស្ស​ប្រ​ហែល​​១​លាន​នាក់​​តម្រង់​ជួ​រ​នៅ​តាម​ផ្លូវ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​ នៅ​ពេល​​​ព្រះ​​បរម​សព​របស់​សម្តេចឪ បា​ន​យា​ង​និ​វត្ត​ពី​ប្រទេ​ស​ចិន​​កា​ល​ពី​ថ្ងៃ​ទី​១៧ ខែ​​តុ​លា និង​ដង្ហែ​ទៅ​កាន់​ព្រះ​បរម​រាជ​វាំ​ង​ ហើយចាប់​តាំ​ង​ពី​ពេល​​នោះ​មកមា​ន​​ម​​នុស្ស​រា​ប់​មុឺន​នាក់​បា​ន​ទៅ​កាន់​ទុក្ខ​​នៅ​មុខ​ព្រះ​​​បរម​រាជ​វាំ​ង​។

​កា​រ​ចូ​ល​រួ​ម​រំ​លែក​ទុក្ខ​នេះ​​ក៏​​មាន​មក​ពី​ទូ​ទាំ​ង​តំ​បន់​​ដែរ​ ហើយ​មន្ត្រី​អ្ន​ក​មុខ​អ្នក​កា​រ​​មួ​យ​​ចំ​នួន​​មក​ពី​បណ្តា​​ប្រទេ​ស​​អា​ស៊ាន ​​បា​ន​ធ្វើ​​ដំ​ណើរ​​​មក​កាន់​រាជ​ធានី​ភ្នំ​ពេញ​​ដើម្បី​​​គោ​រព​ព្រះ​​វិ​ញ្ញាណក្ខន្ធព្រះ​មហា​វី​រក្សត្រ​។​ ​លោកហ៊ុនសែ​នបា​ន​មា​ន​ប្រ​សាសន៍​ថា“ រាជ​​រដ្ឋា​ភិ​បាល​និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​សូ​ម​ថ្លែ​ង​អំ​ណរគុណ​​​ដល់​ប្រទេ​ស​ជា​សមាជិក​​​ អា​​ស៊ាន​ទាំ​ង​អស់​ ដែល​បា​ន​​ចូ​ល​រួ​ម​កាន់​ទុ​ក្ខ​​ព្រះ​បរម​សព​​សម្តេចឪ ដែល​​រាជ​រដ្ឋា​​ភិ​បាល​និង​ប្រជា​ពល​រដ្ឋ​កម្ពុជា​មា​ន​ការ​​សោក​ស្តាយ​​និង​ក្រៀម​ក្រំ​យ៉ាង​ខ្លាំ​ង​”។

​ក្នុង​​​សុ​ន្ទរក​​ថា​រយៈ​ពេល​កន្លះ​ម៉ោង​នេះ​លោក​នាយ​ករដ្ឋមន្ត្រី​​​​ ហ៊ុន សែន ក៏​បា​ន​លើក​ឡើង​អំ​ពី​បញ្ហា​សង្គម និង​វប្បធម៌​​​​នៅ​ទូ​ទាំ​ង​​តំ​​បន់ដែរ​៕

ប្រែសម្រួលដោយចេវប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស