28 C
Phnom Penh

ជនរងគ្រោះ​ដោយ​​សារគ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់ផ្ទុះ​​​ថយ​ចុះនៅ​ឆ្នាំ​នេះ ​ប៉ុន្តែ​​កា​រ​ស្លាប់​កើន​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​ទិន្នន័យ​ចុង​ក្រោ​យ​របស់​​រដ្ឋា​​​ភិ​បាលបានបង្ហាញ​ថា ​បើទោ​ះ​ជា​មា​ន​​​ការ​កើន​ឡើង​​​​​នូវ​កា​រ​ស្លាប់​​​ជន​ស៊ី​វិល​​​ដោ​យ​សារ​គ្រាប់​មី​ន​ប្រឆំាង​រថ​ក្រោះ​​ក៏​ដោយ ​ក៏​​ចំ​នួនអ្ន​ក​​ស្លាប់​និង​​រង​របួស​​​ដោយ​សារ​​គ្រាប់​មី​ន ​​​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​​ពី​​ខែ​​មករា ​ដល់​ខែ​កញ្ញាបា​ន​​​ថយ​ចុ​ះតិច​តួច ​​បើ​ប្រៀប​ធៀបទៅ​នឹង​​ឆ្នាំ​មុន​។​​

យោង​តា​ម​​របាយ​កា​រណ៍ប្រចាំ​ខែ​ចុង​ក្រោយ​​​​ពី​​​អាជ្ញា​ធរ​កម្ចាត់​មីន​កម្ពុជា​​​ឲ្យ​ដឹង​ថាគ្រាប់​មីន​និង​យ​ុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​បាន​ធ្វើ​ឲ្យ​​មនុស្ស​ចំ​នួន​​១៤៣​នាក់​ស្លាប់​និង​​របួស​​​គិត​​​ត្រឹម​ថ្ងៃ​ទី​​៣០ខែ​​កញ្ញាបើ​ប្រៀប​ធៀប​​នឹង​​​ពេល​ដូ​​ចគ្នា​​ ក្នុង​ឆ្នាំ​២០១១មា​ន​​​មនុស្ស​​ចំ​នួន​​១៥១នាក់​បា​ន​ស្លាប់​ និង​របួស។

ទោះ​​​ជា​យ៉ា​ង​ណា​ មក​ទល់​ពេល​នេះ​​ក្នុង​ឆ្នាំ​នេះ​ចំ​នួ​ន​​មនុស្ស​ស្លាប់​បា​ន​កើន​ឡើង​ពី​​​​៣២នាក់កា​ល​ពី​ឆ្នាំ​មុន​ដល់​​​៣៧​នាក់​។នៅក្នុ​ង​​​​ចំ​ណោ​ម​នោះ​ មា​ន​​២០​​​​នាក់​ស្លាប់​​ដោ​យ​សារ​គ្រាប់​មី​ន​ប្រឆំា​ង​​រថ​ក្រោះហើយ​​នៅ​ឆ្នាំ​នេះ ​​​មាន​​ជន​រង​គ្រោះ​​​២០​នាក់​​ ប៉ុន្តែ​ បាត់​បង់​អវ​យ​​​វៈ​ និង​៨៦នាក់​​រង​របួ​ស​ស្រាល។

​ជ​ន​រង​គ្រោ​ះ​​​តែជាង​ពាក់​កណ្តាល​​​ប៉ុណ្ណោះ​​​​ក្នុង​ឆ្នាំ​នេះបា​ន​ស្លាប់​ឬ​របួស​ដោ​យ​សារ​គ្រាប់មីន​​និ​ងយុទ្ធ​ភណ្ឌ​មិនទាន់​ផ្ទុះ​ ដូ​ចជា​​គ្រាប់​រ៉ុ​ក​កែតគ្រាប់​បែក​ទម្លាក់និង​គ្រាប់​បែ​ក​ដៃ។ទោះ​ជា​យ៉ា​ង​ណាគ្រោះ​ថ្នាក់​បណ្តាល​ឲ្យ​ស្លាប់​​នៅ​ក្នុ​ង​ខែ​​កញ្ញា​ គឺដោយ​សារ​​គ្រាប់​​មី​ន​ប្រឆំា​ង​រថ​ក្រោះ​​ ដែល​បា​ន​​ផ្ទុះ​នៅ​ក្នុង​ខេត្ត​បាត់​ដំ​បង​​ដោ​យ​សារ​បើក​គោយន្ត​កិននៅ​ពេល​មាន​ភ្លៀង​ជោកជាំ​ធ្វើ​ឲ្យ​ដី​ជ្រាយ​។ការ​​​​ផ្ទុះ​មួ​យ​​ករណី​នេះ​ បា​ន​សម្លាប់​មនុស្ស​​​ចំ​នួ​ន​៧នាក់​។

ចំ​នួន​អ្នក​ស្លាប់​​ និង​របួស​​ដោយ​សារ​​គ្រាប់​មី​ន​​​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​​សល់​ពី​កា​រ​​ទម្លាក់​គ្រាប់​បែ​ក​​​របស់​អា​មេរិ​ក​​អំឡុង​​សង្គ្រាម​​ឥណ្ឌូ​​ចិន​លើក​ទី​២ ​អំឡុង​របប​ខ្មែរ​ក្រហមនិ​ង​​បន្ទាប់​មក​គឺ​សង្គ្រាម​ស៊ី​វិល​នោះ​​ បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​​ចាប់​តាំង​ពី​មាន​ការ​​ចាប់​ផ្តើម​កត់​ត្រា​ទុកឯក​សារ​ជាដំ​បូ​ង​​​ក្នុង​ឆ្នាំ​​១៩៧៩មក​។ចំ​នួ​ន​អ្នក​ស្លាប់​និង​រង​របួស​បា​ន​ធ្លាក់​​ចុះមក​ត្រឹម​ចំ​នួន​​​២១១​នាក់​​កា​ល​ពី​ឆ្នាំ​មុន​ ពី​ចំ​នួ​ន​​២៨៦នាក់​ក្នុង​ឆ្នាំ ​២០១០។ ទោះ​​ជា​យ៉ាង​ណាមី​ន​ប្រឆំាង​រថ​ក្រោះ​ដែ​លមា​ន​កម្លាំ​ង​ខ្លាំង​ជាង​​មី​ន​ប្រឆាំ​ង​​មនុស្ស​នោះ ​ធ្វើ​ឲ្យ​មាន​ជន​រងគ្រោះ​ច្រើន​ជាង​​​។

ក្នុង​ចំ​ណោម​​មនុស្ស​​​ចំ​នួន​​៨០៥នាក់​​ដែល​បាន​​ស្លាប់​ដោ​យ​សារ​គ្រាប់​មីន​​ក្នុងឆ្នាំ​​១៩៩០ ​មា​ន​មនុស្ស​តែ​បួន​នាក់​ប៉ុណ្ណោះ​ស្លាប់​ដោយ​សារគ្រាប់​មី​ន​ប្រឆាំ​ង​រថ​ក្រោះ​។

គិតត្រឹម​ឆ្នាំ​​២០១០ក្នុង​ចំ​ណោម​​មនុស្ស​​៣៩នាក់​ដែល​ស្លាប់​​ដោ​យ​សារ​គ្រាប់​មី​នមា​ន​​​​​​២៩​នាក់​ស្លាប់​ដោ​យ​សារ​គ្រាប់​មី​ន​ប្រឆាំ​ង​រថ​ក្រោះ។ លោកហេង ​រតនាអគ្គ​នា​យក​​មជ្ឈមណ្ឌល​​​សកម្មភាព​​​កម្ចាត់​មីន​កម្ពុជា (CMAC) ​​ចាត់​ទុក​កំណើន​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ប្រឆាំង​រថ​ក្រោះ​នេះ​​ដោ​យ​សារ​មាន​កា​រ​ប្រើ​ប្រាស់​គ្រឿង​​​យន្ត​​​​ធុន​ធ្ងន់​​កាន់​តែ​​ច្រើន​​ឡើង​​នៅ​​ភាគ​ពាយព្យ​​​​នៅក្នុ​ង​ប្រទេ​ស​ដែល​ជា​តំបន់​ជនបទ​កំពុង​អភិវឌ្ឍ​។ ​ទម្ងន់គ្រឿង​​​យន្ត​បែ​ប​​​នេះអា​ច​​​​​​​​​​ធ្វើ​​ឲ្យ​គ្រាប់​មី​ន​ប្រឆំា​ង​រ​ថ​ក្រោះ​ផ្ទុះជា​ពិសេស​នៅ​​រដូ​វ​ភ្លៀង​ ដែល​​ពេល​នោ​ះ​​ដី​ជ្រាយ​ ពីព្រោះ​​គ្រាប់​មី​ន​ទាំ​ង​នេះ​ទំ​នង​ជា​កប់​ជ្រៅ​ជា​ង​គ្រាប់​មី​ន​ប្រឆំាង​មនុស្ស​។

សីុម៉ាក់​ដែល​ធ្វើ​ប្រតិបត្តិការ​​ដោះ​មីន​​នៅ​ក្នុង​ប្រទេ​សនេះ​ បា​ន​ចាប់ផ្តើម​​ដោះ​ស្រាយ​​​បញ្ហា​នេះ។

លោក ​រតនា ​​​មាន​​​ប្រសាសន៍ថា “យើង​​​​​​​មា​ន​​សកម្ម​​​ភាព​​​​ជាក់លាក់​ខ្លះ​​ដើម្បី​​ដោះ​ស្រាយ​​​​បញ្ហា​​​​នេះ​”។លោក​បា​ន​បង្ហាញ​ឧបករណ៍​រាវ​មីន​​​ដែ​ល​​សីុម៉ាក់​បា​ន​សិក្សា​ពី​​របៀប​​ដោះ​មីនតា​ម​រយៈកា​រ​ស្រាវ​ជ្រាវ​​របស់​ខ្លួន​​ផ្ទាល់​​ក្នុ​ង​កា​រ​រា​វ​មី​ន​​ជម្រៅ​​បួ​ន​ម៉ែត្រ​។ ​លោក​បា​ន​​មាន​​​ប្រសាសន៍​​​បន្ដ​ថា ​ សុីម៉ាក់​មា​ន​​ឧបករណ៍​រាវ​​មីន​ប្រមាណ​​៥០​គ្រឿ​ង​ដែល​កំ​ពុង​ប្រើ​ប្រាស់​​បច្ចុប្បន្ន​៕

ប្រែ​សម្រួល​ដោ​យចេវប៊ុននី​​​​

​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស