32 C
Phnom Penh

ឪពុក​​ម្តាយជន​រង​គ្រោះ​បារម្ភ​ខ្លាច​មាន​ការលាក់​បាំងនៅ​ក្នុង​​ឃាត​កម្ម​​​សម្លាប់​កូន​ស្រី​របស់​ខ្លួន​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​អង្គស្នួល​, ខេត្ត​កណ្ដាល-​​ក្រោយ​ពេល​​​បញ្ចុះ​សព​​ លីម ស្រីពេជ្រ​ កាល​ពី​រសៀល​​ថ្ងៃ​សុក្រ ឪពុក​ម្ដាយ​របស់​នាង​បាន​អះអាង​ថាមាន​​​ការ​លាក់​បាំង​ការ​ពិត​នៅ​ក្នុង​ការ​ធ្វើ​ឃាត​កូន​ស្រីអាយុ​១៩​ឆ្នាំ​របស់​ខ្លួន​ ដែល​ត្រូវ​បាន​មនុស្ស​​ដែល​នាង​បាន​ជួប​តាម​ហ្វេស​ប៊ុក (Facebook)​យក​ខ្សែ​រឹត​ក​សម្លាប់​កាល​ពី​ថ្ងៃ​អង្គារ​។

នៅ​ក្នុង​ពិធី​បុណ្យ​សព​របស់​ជន​រង​គ្រោះ​ឈ្មោះ​ លីម ស្រីពេជ្រ ឪពុក​របស់​នាង​ឈ្មោះ ​លីម អៀង​ស ​និយាយ​ថា គាត់​មាន​ការ​ភ្ញាក់​​ផ្អើល​ដោយ​សារ​នគរ​បាល​​បាន​​សាក​សួរ​តែ​​មនុស្ស​ម្នាក់ ថ្វីបើ​មាន​មនុស្ស​បួន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​សារ​សង្ស័យ​​ថា មាន​ការ​​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ចាប់​ជំរិត និង​សម្លាប់​នេះ​។

លោកអៀងសបាន​និយាយ​ថា “ ខ្ញុំ​​គិត​​ថាមាន​អ្នក​មាន​អំណាច​ និង​បុណ្យ​ស័ក្ដិ​ខ្ពស់​នៅ​ពី​ក្រោយ​ការ​ធ្វើឃាត​នេះ​”។

​ដោយ​សារ​មាន​តែ​​ការ​ចាប់​ខ្លួន​ស្ត្រី​អាយុ​២៣​ឆ្នាំ​​ពី​បទ​ធ្វើ​ឃាត​នេះ​ ហើយ​​ជន​សង្ស័យ​បី​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​​ការ​បញ្ជាក់​ប្រាប់​ពី​​មូល​ហេតុ​​កាល​ពី​ថ្ងៃ​សុក្រ​នោះ លោក អៀងស បាន​និយាយ​ថាគាត់​សង្ស័យ​ថាមាន​ការ​លាក់​បាំង​។  គាត់​​​និយាយ​ថា “ ​គេ​បាន​រៀប​គម្រោង​​ចាប់​ខ្លួន​​ជន​សង្ស័យ​តែ​ម្នាក់​​ ដើម្បី​យក​ទៅ​ផ្តន្ទា​ទោស​តែ​ប៉ុណ្ណោះ​”។

ឪពុក​ម្ដាយ​ជន​រង​គ្រោះ​ លីម ស្រីពេជ្របាន​និយាយ​ថា ពួក​គាត់​ជឿជាក់​ថា មាន​មនុស្ស​​​​លើល​ពី​​ម្នាក់​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នេះ​ ហើយ​គាត់​បាន​​ជំរុញឲ្យ​នគរបាល​បន្ដ​ការ​ស៊ើប​អង្កេត​​របស់​ខ្លួន។

ជន​រង​គ្រោះលីមស្រីពេជ្រ​ ដែល​កាល​ពី​​ខែ​មុន​បាន​​ជាប់​ជា​កញ្ញា​ឯក ស្ប៉ាយ​វ៉ាញ​ឃូល័រ ​(Spy Wine Color) ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​​ប្រឡាយ​មួយ​ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។

បន្ទាប់​ពី​គេ​បាន​រក​ឃើញ​សាក​សព​របស់​នាង​ នគរបាល​បាន​ធ្វើសន្និសីទ​កាសែត​មួយ​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នៅ​ទី​នោះ​ពួក​គេ​​​បាន​លើក​ឡើង​ថា ឃាតករ​ដែល​សម្លាប់​ជន​រង​គ្រោះលីមស្រីពេជ្រគឺ​ជា​ស្ត្រី​អាយុ​២៣​ឆ្នាំ​ម្នាក់​ឈ្មោះ ស៊ុន គីមហេង ដែល​ជន​រង​គ្រោះ​បាន​ជួប​នៅ​​តាម​គេហទំព័រ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​។ យោង​តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា គេ​ជឿ​ជាក់​ថា ជន​សង្ស័យឈ្មោះគីមហេង មានគម្រោង​​លក់​សម្លៀក​បំពាក់​

ម​ួយ​​ជាមួយ លីម ស្រីពេជ្រ ហើយ​ពួក​គេ​បាន​​ណាត់​ជួប​គ្នា​ ដើម្បី​ពិភាក្សា​អំពី​ការ​​រក​សុីនេះ។ ​ប៉ុន្ដែអ្នក​ដែល​ លឹមស្រីពេជ្រ​ បាន​ជួប​កាល​ពី​ថ្ងៃ​អង្គារ​ មាន​ផែនការ​ផ្សេង​​ទៅ​វិញ។

យោង​តាម​នគរបាល​បង្ហាញ​ថា ពួក​គេ​មាន​​គម្រោង​សម្លាប់​​ លីមស្រីពេជ្រហើយ​បន្ទាប់​មក​ទូរស័ព្ទ​ទៅ​ឪពុក​ម្ដាយ​របស់​នាង​ ដើម្បី​ទារ​ប្រាក់​លោះ​​ប្រហែល​៥០.០០០​មឺុនដុល្លារ​។

លោក ជួន ណារិន ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ​​ថ្លែង​ថា​ គីម​ហេង ដែល​គេ​សង្ស័យ​ថា ជា​ឃាតករ​ត្រូវ​បាន​សួរ​ចម្លើយ​នៅ​ឯសាលាដំបូង​រាជធានី​ភ្នំពេញ​ កាល​​ពី​ថ្ងៃ​សុក្រ ហើយ​និង​ត្រូវ​ឃុំ​ខ្លួន​បន្ដ​ ដើម្បី​រង​ចាំ​ការ​​ស​ម្រេច​ថា តើ​​ត្រូវ​​ចោទ​ប្រកាន់​ ឬក៏អត់។

យោង​តាម​លោកជួនណារិនបាន​ឲ្យ​ដឹង​ថាជន​សង្ស័យ​បី​នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ចាប់​ខ្លួ​នកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ នៅពេល​ក្រុម​នេះ​រួម​ទាំង​ជន​សង្ស័យ គីមហេង បាន​ទៅ​ទទួល​ប្រាក់​លោះ នៅឯ​ធនាគារ​មួយ​តាម​បណ្ដោយ​​មហាវិថី​ព្រះ​មុនីវង្ស​នោះ​ ត្រូវ​បាន​​ដោះ​លែង​​វិញ​ហើយ​។

​លោក​ស្នង​ការ​រងរូប​នេះ​​បាន​ថ្លែង​ថា “ ​ជន​​សង្ស័យ​កំពុង​តែត្រូវ​បាន​សួរ​ចម្លើយ​នៅ​តុលាការ​ ​ប៉ុន្ដែមនុស្ស​បី​នាក់​ផ្សេង​ទៀតត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ ពី​ព្រោះ​ពួក​គេ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ឡើយ។

អំឡុងពេល​នគរបាល​​កសាង​សំណុំ​រឿង​នៃការ​ធ្វើ​ឃាត​កាល​ពី​ម្សិលមិញ ជន​សង្ស័យ​ឈ្មោះ គីមហេង តែ​ម្នាក់​គត់បាន​​ធ្វើ​កាយ​វិការ​​ឡើង​វិញ​អំពី​របៀប​​នាង​​យក​ខ្សែ​រឹតក​សម្លាប់​ជន​រង​គ្រោះ​។​​ គីមហេង​  បាន​អះអាង​ថាជន​រង​គ្រោះ​ លីម ស្រីពេជ្រ មិន​ទាន់​ស្លាប់​ទេ​នៅ​ពេល​ដែល​ខ្លួន​យក​បង់​រុំមាត់​​ និង​ច្រមុះ​​ជន​រង​គ្រោះ​ដែល​​​សន្លប់​នោះ ​មុន​ពេល​អូស​ជន​រងគ្រោះ​ដាក់​ចូល​ក្នុង​ឃ្លុបរថយន្ដ​ ហើយ​បាន​ដឹក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​មួយក្នុង​ខេត្ត​កំពង់​ស្ពឺ។

នគរបាល​នៅ​មិនទាន់​​បង្ហាញ​ប្រាប់​អំពី

របៀប​ដែល​ជន​សង្ស័យ​បាន​លើក​ជន​រង​គ្រោះ​​ដែល​សន្លប់​ដាក់​ចូល​ក្នុង​ឃ្លុប​រថយន្ដ​ ហើយ​លើក​នាង​ចេញ​ម្ដង​ទៀត​បោះ​ចូល​ទៅ​​ក្នុង​ប្រឡាយ​នៅ​ខេត្ត​​នោះ​ទេ​។

កាល​ពី​រសៀល​ថ្ងៃ​សុក្រ​  ក្រុម​គ្រួសារ​ និង​មិត្ត​ភក្ដិ​ជា​ច្រើន​របស់​ជន​រងគ្រោះ​បាន​ដង្ហែ​សព​ជន​រងគ្រោះ​ទៅ​កន្លែង​បញ្ចុះ​សព​ដ៏​ស្ងាត់​មួយ​កន្លែង​ នៅ​ស្រុក​អង្គ​ស្នួល​ខេត្ត​កណ្ដាល​ ដែល​នាង​ត្រូវ​បាន​បញ្ចុះ​នៅ​​ទី​​នោះ​ក្នុង​ផ្នូរ​តាម​​បែប​ប្រពៃណី​ចិន​។

នៅ​ពេល​​ប្រមូល​ផ្ដុំ​គ្នា​ជុំ​វិញ​ផ្នូរ​របស់​ជន​រង​គ្រោះ​ លោក ឌីយ៉ាមុឺន អាយុ​២៧​ឆ្នាំ​បាន​​និយាយ​ថា ការ​ស្លាប់​របស់​ប្រពន្ធ​ខ្លួនគឺ​ជា​ការ​ក្រើន​រំឭក​មួយ​​អំពី​គ្រោះ​ថ្នាក់​នៃ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

លោក​បាននិយា​យ​ថា “ ​ឥឡូវ​នេះ​ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​កុំ​ឲ្យ​ប្រើ​”។លោក​បន្ដ​ថាខ្ញុំ​សុំ​បួង​សួង​ឲ្យ​ប្រពន្ធ​​ខ្ញុំ​ទទួល​បាន​សំណាង​​ល្អ ហើយ​សង្ឃឹម​ថា​ នាង​នឹង​ទៅ​​កាន់​​សុគតិភព​”។

អ្នក​ស្រីដាដានីម្ដាយ​របស់​ជន​រងគ្រោះ​ លីមស្រីពេជ្របាន​និយាយ​ថាគាត់​មាន​ការ​សោក​ស្ដាយ​ណាស់​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​យក​រូប​ថត​មិន​សូវ​សម​រម្យ​របស់​កូន​ស្រី​គាត់​ទៅ​ចុះ​ផ្សាយ។

អ្នក​ស្រី​បាន​និយាយ​ថា “ ​នាង​គឺ​ជា​កូន​ស្រី​ដ៏​ល្អ​ នាង​តែង​តែ​គោរព​ឪពុក​ម្ដាយ​ ស្វាមីនិង​ជីដូន​ជីតា​របស់​នាង​”។អ្នក​ស្រីដានីបាន​បន្ដ​ថា “ ចាប់​តាំង​ពី​នាង​នៅ​ក្មេង​រហូត​ដល់​ពេល​​គេ​សម្លាប់​ នាង​គឺ​ជា​មនុស្ស​ម្នាក់​ ដែល​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​មិន​ដូច​គេ​។ នាង​មិន​ចូល​ចិត្ត​អ្វី​ដែល​អ្នក​ដទៃ​ទៀត​ចូល​ចិត្ត​ឡើយ​។ នាង​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​ខុស​ពី​គេ​”។

ការ​ធ្វើ​ឃាត​យ៉ាង​ព្រៃ​ផ្សៃ​លើ​ជន​រង​គ្រោះ​ លីម ស្រីពេជ្រ គឺ​ស្រដៀង​ទៅ​នឹង​ការ​​ធ្វើ​ឃាតកាល​ពី​ខែ​កក្កដា នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា ទៅ​លើ​អតីត​តារា​បង្ហាញ​ម៉ូដ​​អាយុ​​២៤​ឆ្នាំ​មួយ​រូប ឈ្មោះ ស៊ីនធីយ៉ា អូសូកូហ្គូ (Cynthia Osokogu) ដែល​ត្រូវ​​មនុស្ស​ដែល​នាង​ជួប​តាម​ហ្វេសប៊ុក​សម្លាប់​ ​ដោយ​បាន​បញ្ចុះ​បញ្ចូល​នាង​ឲ្យ​ទៅ​ជួប​ ដើម្បី​ពិភាក្សា​អំពី​​ការ​ធ្វើ​ជំនួញ​សម្លៀកបំពាក់​រួម​គ្នា៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស