34 C
Phnom Penh

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ បាន​​​ស្តី​បន្ទោស​​​ដល់​​​ពួក​​​ឧទ្ទាម​សាសនា​មកពី​​​ខាង​​​ក្រៅតំបន់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ពុធ​ ​លោក​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន ​សែន​បាន​ស្តី​បន្តោស​ប្រទេស​មិន​មែន​ជា​​សមា​ជិក​អា​ស៊ាន​ចំពោះជម្លោះ​ខាង​​​សាសនា​នៅ​​​ក្នុង​តំ​បន់​ និង​បាន​ជំរុញឲ្យ​​​​រដ្ឋ​​ជា​សមាជិក​​អា​ស៊ាន​បង្កើន​​​កិច្ច​​​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន ​​​ដើម្បី​ជំរុញ​​ឲ្យ​មាន​​​ការ​​​​​អត់​ឱន​​ទៅ​វិញ​ទៅ​មក​​​រវាង​​​​អ្នក​​​មាន​​​ជំនឿសាសនា​ខុសគ្នា។

ថ្លែង​​​សុន្ទរកថាបើក​​​​​កិច្ច​ប្រជំុ​ក្រុម​ប្រឹក្សា​សហ​គ​មន៍​សង្គម​វប្ប​ធម៌​​អាស៊ាន​​​លើក​ទី​៨​​​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​ ​​លោក​នាយក​រដ្ឋ​មន្ត្រី​សង្កត់ធ្ងន់​ថា “ បច្ចុ​ប្បន្ន​នេះ​ជម្លោះ​សាសនា​លើ​ពិភព​លោក​កំ​ពុង​ហូរ​ចូល​​ក្នុង​ប្រទេស​​​​ជា​សមាជិក​អាស៊ាន​ ដូច្នេះ ចាំ​បាច់​​ត្រូវ​​​​បន្ត​ផ្ដោត​ការ​យក​ចិត្ត​ទុ​ក​ដាក់​លើ​ជម្លោះ​សាសនា​ ដើ​ម្បី​ធានា​ស្ថិរភាព​”។

លោកហ៊ុន​ សែនមិន​​​បាន​បញ្ជាក់​ច្បាស់​​ថា​​ តើ​​​ជម្លោះ​ទាំង​នោះ​​ហូរ​​​ចូល​​​មក​​​ពីណា​​​នោះ​ទេ ហើយ​​​ក៏​​​មិ​​​បាន​​​​បញ្ជាក់​​​​ថា សមាជិក​​​ប្រទេស​​​អាស៊ាន​​​ណាមួយ​ កំពុង​​​ទទួល​​​រង​ផល​​​ប៉ះ​​​ពាល់​​​ផង​ដែរ។ ប៉ុន្តែ​​ ពួក​ឧទ្ទាម​​​​សាសនា​អុី​ស្លាម​នៅ​​ភាគខាង​ត្បូង​​ប្រទេស​ថៃ​បាន​​​ចាប់​​​ផ្ដើ​​ម​​​​​ចលនា​អបគមន៍​ជាង​មួយ​ទស​វត្ស​រ៍មក​​​ហើយថែម​​​ទាំង​​​បាន​​​បណ្តាល​ឲ្យ​មាន​កុបកម្ម​​​សម្លាប់​​​មនុស្ស​​​ផ្ទុះ​​​ឡើង​​​នា​​​ពេល​ថ្មីៗ​​រវាង​អ្នក​​​កាន់​​​សាសនា​​​អីុស្លាម​​​ រ៉ូហីុងយ៉ា ​(Rohingya)​និង​អ្នក​​​កាន់ព្រះ​ពុទ្ធសាសនា​​នៅក្នុងប្រ​ទេស​​ភូមា​​ភាគ​ខាង​លិច​​។

ដើម្បី​ជា​ការ​រួប​រួម​គ្នា​​លោក​ ហ៊ុន សែន​បាន​កត់​សម្គាល់ថា ​​​​​​​​​​​​​​ទំ​នាក់​ទំ​នង​ប្រកប​​​ដោយ​​​សន្តិភាព​​រវា​ង​ពុទ្ធ​​​សាសនិកជន និង​បងប្អូន​​​ខ្មែរ​​​​អុីស្លាម​នៅ​​កម្ពុជា​ដែល​មាន​​​ប្រហែល​ជា​​២​ភាគ​រយ​នៃ​ប្រជា​ជន​​កម្ពុជា​។

លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​បន្តថា“ ​ទោះ​បី​ជា​វា​​ដូច្នេះ​ក៏​ដោយ ក៏ការ​ជំរុញសន្តិ​ភាព​​​ចាំ​បាច់​ណាស់​ ព្រោះ​​យើង​មិន​​ភ្លេច​ថា ការ​ការ​ពារ​គឺ​ប្រសើរ​ជា​ង​ការ​ព្យាបាល​​”​៕

    ប្រែ​សម្រួល​ដោយព្រំម៉ា​រ៉ា​ឌី

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស