31 C
Phnom Penh

មនុស្ស​បី​នាក់​ស្លាប់​ ក្នុងគ្រោះថ្នាក់ចរាចរណ៍​ម៉ូតូមួយ​គ្រឿង​បើក​បុក​​ជាមួ​យ​​រថ​យន្តក្រុ​ងកាពីតូល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មនុស្ស​​បី​នាក់​ជិះម៉ូ​តូ​មួ​យ​គ្រឿង​​បា​ន​ស្លាប់​កាល​​ពី​ម្សិល​មិញ​នៅក្នុ​ង​ខេត្ត​​ពោធិ៍​​សាត់​ នៅ​ពេល​​​ពួ​ក​គេជួបគ្រោះថ្នាក់ចរាចរណ៍​បុ​ក​ជាម​ួ​យ​​​រថ​យន្តក្រុ​ង​មួ​យ​គ្រឿង​​ ដែល​​ដឹក​អ្នក​ដំ​ណើរ​ចំ​នួ​ន​៤៥​នាក់នៅ​លើ​ផ្លូ​វ​ជាតិ​លេខ​៥ ​ដែ​ល​នេះ​​ជា​​គ្រោះ​​ថ្នាក់​ចរា​ចរណ៍​​រថ​យន្តក្រុង​បុក​មនុស្ស​ស្លាប់ថ្មី​ទៀត ដែ​ល​មានមនុស្ស​​រាប់​សិ​ប​នាក់​​បា​ន​ស្លាប់​ ចាប់​តា​ំ​ង​​ពី​​ដើ​ម​ឆ្នាំ​នេះ។

​លោកសោម ​សុ​ផានណាអធិ​កា​រ​​នគរ​បាល​ស្រុ​ក​បាកាន ​មា​ន​ប្រ​សាសន៍​ថាឈ្មោះភន់ពេញអា​យុ​​១៩​ឆ្នាំនិង​ឈ្មោះ​ ​សឿនវ៉េន ​​អាយុ​​១៨​ឆ្នាំ អ្នកទាំ​ង​ពីរបា​​នស្លាប់​​ភ្លាមៗនៅកន្លែងកើត​ហេតុ​ ហើយ​ឈ្មោ​ះ​ មឿនធីអា​យ​ុ​១៩​ឆ្នាំបា​ន​ស្លាប់​​ក្រោ​យ​នោះ​បន្តិច​នៅ​ពេលបញ្ជូនដល់មន្ទី​រ​ពេទ្យ​​បង្អែក​​ស្រុ​ក​​​​បា​កានដោ​យ​សារ​​របួស​ធ្ងន់​ពេក។គ្មាន​​នរ​ណា​​​ម្នាក់​ ដែ​ល​ជិះ​​លើ​រថ​​យន្តក្រុ​ង​​រង​​របួ​ស​​ទេ។

​កា​រ​​​បុ​ក​​គ្នា​នេះ​បា​ន​កើត​ឡើង​នៅ​ម៉ោង​ប្រ​ហែ​ល​​៩​និង​៣០​នាទី​ព្រឹកបន្ទាប់​​ពី​ម៉ូតូ​​មួ​យ​គ្រឿង​ ដែលសង្ស័យ​ថា ​បា​ន​​បត់​ចូ​ល​​ក្នុង​​ចំ​ណែក​​​ផ្លូ​វ​​របស់​​រថ​យន្ត​ក្រុ​ង​​របស់ក្រុមហ៊ុនកាពីតូលកំ​ពុង​ធ្វើ​​ដំ​ណើរក្នុងទិសដៅ​ចេញពី​​ខេត្ត​បាត់​ដំ​បងមក​កាន់រាជ​ធានី​ភ្នំ​ពេញ​។

​បើទោ​ះ​ជា​រថ​យន្ត​ក្រុ​ង​នេះ​ធ្វើ​ដំ​ណើរ​លើ​​ចំ​ណែ​ក​ផ្លូវ​ត្រឹម​​ត្រូ​វ​នៅ​​ពេល​​កា​រ​​​បុក​បា​ន​កើត​ឡើង​ក៏​ដោយ ក៏​នគរបាល​​​និ​យា​យ​ថា​ ពួ​ក​គេ​​​ជឿថា ​រថ​យន្ត​ក្រុ​ង​នេះ​បើក​លឿន​​ពេក​ និ​ង​បា​ននិ​យា​យ​ថា ​អ្នក​បើក​បរ​រថ​យន្ត​បា​ន​គេចខ្លួន​បាត់ពី​កន្លែ​ង​​កើត​ហេតុ​ បន្ទាប់​ពី​គ្រោ​ះថ្នាក់​នោះ។

​លោករស់ចំ​រើនប្រធាន​នគរបាល​​ចរាចរ​ខេត្ត​​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ ខ្ញុំ​គិ​ត​ថា ​រថ​យន្ត​​ក្រុង​នេះបើក​លឿន​ពេក ពី​ព្រោ​ះ​​បន្ទាប់​ពី​បុករួច ​រថយន្ត​នោះបានអូសម៉ូតូ​ប្រវែង​​​ជាង​៦០​ម៉ែត្រ​ពី​ចំ​ណុច​គ្រោះ​ថ្នាក់​”។

​លោក​ ចំ​​រើន មាន​​​ប្រសាសន៍​​​បន្ត​​ទៀតថា ក្រុ​មមន្ត្រី​​​កំ​ពុ​ងស៊ើប​អង្កេតអំពី​គ្រោះ​ថ្នាក់​នេះ​ និង​​មិ​ន​ទាន់​​ចាត់​វិ​ធាន​កា​រ​តាម​​ច្បាប់​ប្រឆំា​ង​ក្រុម​ហ៊ុនរថ​យន្ត​ក្រុ​ង​ចំ​ពោះ​ការ​បើក​​​លើស​ល្បឿននោះ​ទេ។

ទោះ​ជា​យ៉ាង​ណា​ លោកសុផានណាមា​ន​​ប្រ​សាសន​៍​ថា អ្ន​ក​បើក​​ម៉ូ​តូ​ក៏មា​ន​កំ​ហុស​​ដែរ។​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ម៉ូ​តូ​បា​ន​​​បត់ឆ្វេង​​ចូ​ល​ក្នុ​ង​ចំ​ណែក​ផ្លូ​វ​​រថយន្ត​ក្រុ​ង​។

ពួ​ក​គេមិន​បា​ន​មើល​ទៅ​មុខទេ មុន​​ពេលបត់​។ រថយន្ត​ក្រុ​ង​​បុ​ក​ពួ​ក​គេ និង​ម៉ូ​តូ​ជាប់​ក្រោម​រថ​យន្ត​ក្រុង ព្រម​​ទាំ​ង​​អូស​ប្រវែ​ង​ប្រហែល​​​៦៦ម៉ែត្រ”។

កា​ល​ពី​ក្នុ​ង​ខែ​មិ​ថុ​នា ​រថយន្ត​ក្រុ​ង​កាពីតូល​មួយ​គ្រឿ​ង​បា​ន​បុ​ក​​រថយន្ត​យោ​ធា​មួ​យ​គ្រឿង​ដោ​យ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំ​នួន​​ប្រាំ​បី​នាក់​ និង​​២១នាក់​ទៀត​រងរបួសនៅក្នុង​ខេត្ត​កំ​ពង់​ធំ។​ ខែ​មុន​នេះ ​ក្រុម​ហ៊ុន​កាពី​តូ​លត្រូវនគរ​បា​ល​ចាត់ទុកថា ជាក្រុមហ៊ុន​ទទួលបានលិខិត​ព្រមាន​ច្រើនជាងគេ ​​​ដោយ​សារ​​​បើកបរ​លើស​ល្បឿនកំណត់ចា​ប់​​តាំ​ង​ពី​​ដើម​ឆ្នាំ​នេះ​។

​លោកហួសុ​វណ្ណជំ​នួ​យ​កា​រ​​អ្ន​ក​គ្រប់​គ្រង​របស់ក្រុ​ម​ហ៊ុន​រថយន្ត​ក្រុង​កាពី​តូល​បា​ន​មា​ន​ប្រ​សាសន៍​ថា ​លោកជឿ​​ថាមិន​ត្រូវ​បន្ទោស​អ្នក​បើកបរក្នុង​គ្រោះ​​ថ្នាក់​នេះ​ទេ​។

​លោក​​មា​ន​ប្រ​សាសន៍​ថា “ ប្រសិន​បើ​អ្នក​​បើក​បរ​​​របស់​​យើង​ព្យា​យា​ម​គេច​ពី​ម៉ូ​តូ​ រថ​យន្ត​​ក្រុ​ង​នេះ​នឹង​រេចង្កូត​ធ្លាក់​ចូ​ល​ក្នុង​វា​លស្រែហើយ​យើង​នឹ​ង​ធ្វើ​ឲ្យគ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ​របស់​យើង​”។

យោង​តា​ម​តួ​លេខ​ពី​ក្រសួ​ង​ដឹក​ជញ្ជូនបា​ន​​ឲ្យ​ដឹង​ថា ​មនុស្ស​​សរុប​៣២នាក់​បា​នស្លាប់​ក្នុង​គ្រោះ​ថ្នាក់​បុកជាមួយ​​រថយន្ត​ក្រុង​ អ​ំ​ឡុង​រយៈ​ពេល​​ប្រាំ​មួ​យ​​ខែ​​ដំ​បូ​ង​នៃ​ឆ្នាំ​នេះ​៕

ប្រែសម្រួល​ដោយចេវប៊ុននី​

​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស