33.3 C
Phnom Penh

លោក ហ៊ុន សែន ច្រាន​ចោល​សំណើ​របស់​លោក សម​ រង្ស៊ី​ សុំវិល​ត្រ​ឡប់​មក​ប្រ​ទេស​កម្ពុជា​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​លោក ​ខៀវកាញារីទ្ធ​ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ លោកនាយក​រដ្ឋ​មន្ត្រីហ៊ុនសែនបាន​ច្រាន​ចោល​​សំណើ​របស់លោក​ សម ​រង្ស៊ី​​ ប្រ​ធានគណបក្ស​​ប្រ​ឆាំង ​សុំ​វិល​ត្រឡប់​មក​កម្ពុជា​​វិញ ​​ដើម្បី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ​ព្រះ​មហា​វីរ​ក្សត្រ​ នរោត្តម​ សីហនុ​ ដែល​យាង​ចូល​ទិវង្គត​​ដោយ​មិន​មាន​​ការ​ចាប់​ខ្លួន​។

ក្នុង​សារ​ជា​អក្សរ​កាល​ពី​ថ្ងៃ​សុក្រ​ លោកកាញ្ញារីទ្ធ​​  លើក​ឡើង​ថា ​ លោកនាយក​រដ្ឋ​មន្ត្រី​​មិន​អាចយល់​ព្រមតាម​សំណើ​របស់​លោក សម ​រង្ស៊ី​​ ដែល​កាល​ពី​មុន​​​​មេ​​ដឹក​នាំ​គណបក្ស​ប្រ​ឆាំង​រូប​នេះ​បានរិះ​គន់​លោកបាន​​ទេ។

លោកកាញ្ញារីទ្ធ​ បាន​សរសេរ​ថា​ “ សម្ដេច​ហ៊ុនសែន​ មាន​ប្រ​សាសន៍​ថា ​​តើ​ [អាច​ឲ្យ​គាត់]​ សម្រេច​លើ​សំណើ​របស់​លោក សម​រង្ស៊ី​ យ៉ាង​ដូចម្ដេច​នៅ​ពេល​លោកសម ​រង្ស៊ី​ ក្រោយ​មក​បាន​ប្រ​កាស​ថា​ ឈប់​ពិភាក្សា​ជា​មួយ​លោក ហ៊ុនសែន​​ ពី​ព្រោះ​ ហ៊ុនសែន​គ្រាន់​តែ​ជា​អាយ៉ងប៉ុណ្ណោះ។​លោក សម​រង្ស៊ី​​ មាន​ប្រ​សាសន៍​ថា ​​លោក​នឹង​ពិភាក្សា​តែ​ជា​មួយ​ចៅ​ហ្វាយ​របស់​លោកហ៊ុនសែន​ប៉ុណ្ណោះ​។​ដូច្នោះ​សូម​ឲ្យលោក សម ​រង្ស៊ី​​[ធ្វើ]​​ តាម​បំណង​របស់​គាត់​ចុះ”។

លោកយឹមសុវណ្ណ​ អ្នកនាំពាក្ស​គណបក្ស​សម​ រង្ស៊ី​ បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា​ លោក សម​ រង្ស៊ី​ នៅ​តែ​មាន​ក្តី​សង្ឃឹម​ចំពោះ​​សំណើ​របស់​លោក ​អាច​នឹង​ត្រូវ​គេ​ពិចារណា។

លោក​ សុវណ្ណ​ បាន​មាន​ប្រ​សាសន៍​បន្តថា​ “ ​​មិន​ទាន់​​មាន​ការ​ឆ្លើយ​តប​ជា​អវិជ្ជមាន​នៅ​ឡើយ​ទេ​​ ដូច្នេះ​យើង​​នឹង​រង់​ចាំ​មើល​សិន​។​យើង​នៅ​មាន​ពេល​បី​ខែ​ទៀត​”។

ព្រះ​បរម​សព​ព្រះ​មហា​វីរក្សត្រ​ ដែល​បាន​យាង​ចូល​ទិវង្គត​ដោយ​សារ​ព្រះ​រោគ​គាំង​បេះ​ដូង​​នៅ​ទី​ក្រុងប៉េកាំង ​ប្រ​ទេស​ចិនកាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា​​នោះ​ នឹង​ត្រូវ​ធ្វើ​ព្រះ​រាជ​ពិធី​បូជា​នៅ​ខែ​កុម្ភៈឆ្នាំ​ក្រោយ​នេះ​។​

លិខិត​​សំណើ​របស់​លោក សម ​រង្ស៊ី​ បាន​ដាក់​ជា​លើក​ដំបូង​​​​ ហើយ​​ត្រូវ​បាន​បញ្ជូន​ត្រ​ឡប់​​មក​ស្នាក់​ការ​គណបក្ស​ សម​ រង្ស៊ី​ វិញ​ម្តងហើយ​ម្តងទៀត​​ កាល​ពី​ពីរ​សប្តាហ៍​កន្លង​មក​នេះ។

ដោយ​ប្រ​ឈម​នឹង​ការ​ដាក់​ទោស​ជាប់​ព​ន្ធនាគារ​១១​ឆ្នាំ​ពី​បទ​​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ញុះញង់​​និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​នោះ​ លោកសម​ រង្ស៊ី​​ បច្ចុប្បន្ន​នេះ​​បាន​រស់​នៅ​និរទេស​ខ្លួន​នៅ​ទី​ក្រុង ប៉ារីស​ប្រ​ទេស​បារាំង៕

ប្រែសម្រួល​ដោយឃិនណៃ​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស