29 C
Phnom Penh

ម្ចាស់ផ្ទះ​ជួលនិយាយថា មិត្តប្រុស​ជា​អ្នក​ជួ​ល​ផ្ទះ​​ល្វែ​ង​កន្លែង​ដែល ​’ឃាតកម្ម​តា​ម​រយៈ​ហ្វេស​ប៊ុក​’ ​កើត​ឡើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្ចាស់​ផ្ទះ​ជួ​ល​​​នៅ​តាម​​ផ្លូ​វ​លេខ៩៥ក្នុង​​រាជ​​ធានី​ភ្នំ​ពេញ​ ជា​ទី​​ដែ​លឃាត​កម្ម​​ដ៏​​​សាហា​វ​លើ​​កញ្ញាឯក​បា​ន​កើត​ឡើង​កា​ល​ពី​សប្តាហ៍មុន​​នោះ​ បា​ន​​និ​យា​យ​ថា តា​ម​ពិ​ត​ផ្ទះ​​ល្វែ​ង​នេះជួ​ល​​​ឲ្យ​មិត្ត​ប្រុស​របស់​ស្ត្រី​ដែល​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​​នេះ។

ស៊ុន គី​ម​ហេង អា​យុ​២៣ឆ្នាំ​ ត្រូ​វ​បា​ន​ចោទ​​ប្រ​កាន់​ពី​បទ​ធ្វើ​ឃាត​ លីម ស្រីពៅអាយុ១៩​ឆ្នាំ ហើយ​នគរបា​ល​បញ្ជាក់​​ថា ​នាង​បា​ន​ធ្វើ​សកម្ម​ភាព​តែ​ម្នាក់​ឯង​ទេ។ បើទោះ​​ជា​​​ពី​ដំបូង​ នគរ​បាល​បាន​ចា​ប​់​ខ្លួន​មិត្ត​ប្រុសរបស់​​ ​គីម​ហេង ​រួម​ជាមួយបុរស​ម្នាក់​​និង​​ស្ត្រី​ម្នាក់​ទៀត​ក៏​ដោ​យក៏​​ពួក​គេ​​​បាន​ដោ​ះ​លែ​ង​​អ្ន​ក​ទាំ​ង​បី​​នោះ​វិញបន្ទាប់​​​ពី​សាក​​សួ​រ​​អស់​រយៈ​​ពេល​​​ពី​រ​ថ្ងៃ​​។

គ្រួសារ​ លីមស្រី​ពេជ្រ ​​បា​ន​​ចោទ​ថា ​មា​ន​កា​រ​លាក់​កំបាំ​ង​ ដោ​យ​និ​យា​យ​ថា ពិត​ជា​​មាន​មនុស្ស​ច្រើ​ន​ជា​ង​ម្នាក់​​ពាក់​ព័ន្ធ​ក្នុង​​ផែន​កា​រ​ចាប់​ជ​ំ​រិតនិងកា​រ​ធ្វើ​ឃាត​នេះ​។   ​លោកហេងសំ​រេច ​ជា​ម្ចាស់​ផ្ទះ​​​ដែ​ល​ជ​ន​​សង្ស័យ គីម​ហេង បា​ន​រឹត​ក​ លីម ស្រី​ពេជ្រ ​​មុន​ពេល​យក​សាក​សព​នា​ង​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយមួយ​នៅខេត្ត​កំពង់ស្ពឺ បា​នថ្លែង​កា​ល​ពី​ម្សិល​មិញ​ថា ​មិត្ត​ប្រុស​របស់​ ​គីម​ហេងឈ្មោះ លីម សៀង ​​បា​ន​ជួល​ផ្ទះ​នេះ​​កា​ល​ពី​​ខែ​​កញ្ញា មិន​មែន​​ជន​សង្ស័យ​​អ្នក​ជួល​នោះ​ទេ។​

លោកថ្លែងថា ​អ្នកទាំង​ពី​រ​រស់​នៅ​ក្នុង​ផ្ទះ​នេះជាមួ​យ​ស្ត្រី​បម្រើ​ម្នាក់​​ ​ហើយ​​មិត្ត​ប្រុស​​រូ​ប​នេះជាអ្នក​នាំ​ចូ​ល​​​សម្លៀក​​បំពាក់​​ពី​ប្រទេ​ស​ចិន​។គេ​និ​យា​យ​ថា គីមហេង បា​ន​ជួ​ប​ លីមស្រី​ពេជ្រតា​ម​ហ្វេស​ប៊ុក ហើយ​​​​​ជ​ន​រង​គ្រោះ​​​ទៅ​លេង​ផ្ទះ​នៅ​តាម​​​ផ្លូវ​លេខ​៩៥​េនះ​ដើម្បី​ពិភាក្សា​ពី​ការ​​​រក​ស៊ី​លក់​សម្លៀក​បំ​ពាក់​។

ដំ​បូ​ង​​ នគរបា​ល​​បា​ន​និ​យា​យ​ថា ​គីមហេងមា​ន​ជាប់​​ទាក់​ទង​ជាមួ​យ​​មនុស្ស​បី​នាក់​​ទៀត​ក្នុង​កា​រ​សម្លាប់​​េនះ​ ហើយ​បាន​​នាំ​ទៅ​រក​​កា​រ​ចាប់​ខ្លួន​មនុស្ស​ទាំង​នេះ​​ទៀត​។ ទោះ​ជា​យ៉ាង​ណា ​​ក្រោយ​មក​ នគរបា​ល​​​និ​យា​យ​ថានាង​​សារ​ភាព​​ថាបា​ន​ធ្វើ​សកម្មភាព​នេះ​តែ​ម្នាក់​ឯង​។

កាល​ពី​ថ្ងៃ​ច័ន្ទ អ្នក​ជិត​ខាង​​​នៅ​ក្នុងតំបន់​នេះ​បា​ន​​រៀប​រាប់​​ថា បា​ន​ឃើញ​ជ​ន​សង្ស័​យគីមហេង ​បើក​រថយន្ត​ម៉ាក​ហាយ​ឡិនឌ័រ​ របស់​​ខ្លួនចេញ​​ចូ​ល​​​ផ្ទះ​ នៅ​ក្នុង​​តំបន់​​ដែល​សម្បូរ​អ្នក​​មា​ន​នេះ​។ អ្ន​កជិត​ខាង​ម្នាក់​ក៏​​បា​ន​និ​យាយ​​ថា​បា​ន​ឃើញ​មិត្ត​ប្រុស​​​របស់ ​គីមហេង នៅ​ផ្ទះ​​េនះ​កា​ល​ពី​ថ្ងៃ​ទី​២៣​ ខែ​តុ​លា​ គឺ​នៅ​ថ្ងៃ​​​ ដែ​ល​នគរបា​ល​​និ​យា​យ​ថាលីមស្រីពេជ្រ ត្រូវ​បា​ន​​គេ​​សម្លាប់​ បន្ទាប់​ពី​ទៅ​លេង​ផ្ទះ​នេះ​។

លោក អេង សុភា ប្រធា​ន​នគរបាល​ព្រហ្ម​​ទណ្ឌ​រាជ​ធា​នី​ ថ្លែង​​ពី​ម្សិល​មិញ​ថា លោក សៀងត្រូវ​បា​ន​​ដោះ​លែ​ង​ ដោ​យ​សារ​គាត់មិននៅ​ផ្ទះ​​នេះ​នៅ​ពេល​ឃាត​កម្ម​​នេះកើតឡើង។

អ្នកស្រី​ ដាដានីដែល​ជា​ម្តាយ​របស់​​ លីម​ ស្រី​ពេជ្រ​ បា​ន​លើក​ឡើង​ម្តង​ទៀត​កា​ល​ពី​ម្សិល​មិញ​​ថា គ្រួសារ​របស់​​គាត់​ជឿ​ថាមា​នកា​រ​​​លាក់​កំ​បាំ​ង​។អ្នក​ស្រី​បា​ន​មា​ន​ប្រ​សាសន៍​​​ថា“ ខ្ញុំ​នឹង​ពិ​ភាក្សា​​ជាមួ​យ​ក្រុម​គ្រួសារ​​​របស់​ខ្ញុំ​ថា​តើ​ត្រូ​វ​ប្តឹង​ឲ​្យ​នគរបា​ល​​ធ្វើ​កា​រ​ស៊ើប​អង្កេត​រក​​ជន​​សង្ស័​យ​​ផ្សេង​ទៀតឬយ៉ាង​ណា​​”៕

ប្រែសម្រួលដោ​យចេវប៊ុននី​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស