26 C
Phnom Penh

លោក​នា​យករដ្ឋមន្ត្រី ហ៊ុន សែន​ ​ចូ​ល​​រួ​ម​កាន់​ទុក្ខ​​ការ​​ស្លាប់​​របស់​និ​ស្សិត​​ស្ម័គ្រ​ចិត្ត​វាស់​វែង​ដីធ្លី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោកនា​យក​​រដ្ឋមន្ត្រី ​ហ៊ុន សែន បា​ន​​ចូ​ល​​​រួ​ម​ពិធី​កាន់​​ទុក្ខ​មួ​យ​​​ដោ​យ​ផ្ទាល់​ក្នុង​​រាជ​ធានី​ភ្នំ​ពេញ​កា​ល​ពី​ម្សិលមិញ​ចំ​ពោះ​​និស្សិត​​ស្ម័គ្រ​ចិត្ត​ម្នាក់​​ក្នុង​កម្មវិធី​​ប្រគល់ប័ណ្ណ​​កម្មសិទ្ធិ​ដី​​​របស់​លោក​ ដែ​ល​បាន​​​ស្លាប់​​​កា​ល​ពី​ថ្ងៃ​ពុធ​ ដោ​យ​សារ​​ដើម​ឈើ​រលំ​សង្កត់​ ​ក្នុង​ភូមិ​​ប្រមា​ ខេត្ត​ក្រចេះ​ ជា​​កន្លែង​ដែលមា​ន​កា​រ​​​បណ្តេញ​​ចេញ​​​ដោ​យ​ហិង្សា​​​កា​ល​ពី​ខែ​​ឧសភា​។

និស្សិត​ឈ្មោះ ចាន់ មា៉ារា៉ឌី ​ជា​និស្សិត​ស្ម័គ្រ​ចិត្ត​ម្នាក់ក្នុង​ចំ​ណោម​​និស្សិ​ត​ស្ម័គ្រ​ចិត្ត​​​ចំនួន​​​២.០០០នាក់ ​​ដែ​ល​​លោក ​ហ៊ុន សែ​ន ​បញ្ជូ​ន​ចេញ​​ទូ​ទាំ​ង​ប្រទេ​ស​ ឲ្យ​ចូល​រួម​នៅ​ក្នុង​​កម្ម​វិធី​ផ្តល់ប័ណ្ណ​កម្ម​​សិទ្ធិ​ដី​​នោះ បា​ន​ស្លាប់​​នៅ​ក្នុង​ភូមិប្រមា​ ​​ដោ​យ​​សារ​​ដើម​ឈើ​រលំសង្កត់ ក្នុ​ង​​ពេល​​​មា​ន​ព្យុះ​​ភ្លៀង​។

​​អ្នក​ស្រី ឈុំ បញ្ញា​រ័ត្ន ​ដែលជា​ម្តាយ​​​របស់​ ​ចាន់ មា៉រា៉ឌី បា​ន​មា​ន​​ប្រ​សាសន៍​ថា លោក ហ៊ុន សែន ​​បា​ន​​​ចេញ​ថ្លៃ​ធ្វើ​បុណ្យ​ និង​ថ្លៃ​ដឹក​​​សាក​សព​កូ​ន​ប្រុស​​​របស់​អ្ន​ក​ស្រី​ពី​ខេត្ត​ក្រ​ចេះ​ និង​បា​ន​​ផ្តល់​អំ​ណោយ​ជា​ប្រាក់​ចំ​នួ​ន​​២០.០០០​ដុល្លារ​ដល់​គ្រួសារ​របស់​គាត់​។ អ្ន​ក​ស្រី​មា​ន​ប្រ​សាសនន៍​ថា “ ​​ខ្ញុំ​​សោក​ស្តាយ​ណាស់​​ ពី​ព្រោះ​​​ខ្ញុំនៅ​សល់​តែ​កូន​ប្រុស​ម្នាក់​គត់​។ ប្តី​របស់​ខ្ញុំ​​បា​ន​ស្លាប់​ នៅ​ពេល​​គាត់​មា​ន​​អា​យុ​៣៧ឆ្នាំ​​ដោ​យ​សារ​ជំ​ងឺ​”។

​ភូមិ​ប្រមា នៅ​​តែ​មាន​ការ​ចុះ​ផ្សាយ​តាម​សារ​ព័ត៌​មាន​ច្រើន​ ចាប់​តាំ​ង​ពី​​ទាហា​ន ​​​​និង​​នគរ​បាលរាប់​រយ​នាក់​ត្រូ​វ​បា​ន​​ដាក់​ពង្រាយ​​​នៅ​ទី​នោះកា​ល​ពី​​ខែ​​ឧសភា ដើម្បី​បណ្តេញ​​អ្នក​​ភូមិ​​​រាប់​រយ​នាក់​ ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​វិ​វាទ​​ដី​ធ្លី​ជា​មួ​យ​​​ក្រុម​ហ៊ុន​​ចម្ការ​កៅ​ស៊ូ​​មួ​យ​។ ​​នៅពេល​​មាន​​កា​រ​បណ្តេញ​​ប្រជាជ​ន​​​ដោ​យ​ហិង្សាចេញ​ពីភូមិ​ប្រមា​នោះ ​កងកម្លាំ​ង​​​​រដ្ឋា​ភិ​បា​ល​​បា​ន​បាញ់​ស្លាប់​ក្មេង​ស្រី​​អា​យុ​​១៤​ឆ្នាំ​ម្នាក់ ឈ្មោះ ​​ហេង ​ចន្ថា ​ដែ​ល​​កំ​ពុង​ពួន​សម្ងំ​នៅ​ក្រោម​ផ្ទះ​​​របស់​​នាង​ នៅ​ពេល​ពួ​ក​គេ​បាញ់​​កាំ​ភ្លើង​ពេល​​​ឆ្មក់​ចូ​ល​​ភូមិ​​នេះ។ ក្រុ​ម​មន្ត្រី​​រដ្ឋា​ភិ​បាល​គ្រប់​ជាន់​ថ្នាក់​​​បា​ន​លើកឡើង​ថា មិន​ចាំ​បាច់​ធ្វើ​ការ​ស៊ើប​អង្កេត​ការ​​ស្លាប់​​ក្មេ​ង​ស្រី​​ ដែល​​ពួ​ក​គេ​និ​យា​យ​ថាជា “ គ្រោះ​ថ្នាក់​​ដោយ​ចៃដន្យ​​” នេះ​ទេ​។

មនុស្ស​ប្រមាណ​​​១០​០​នាក់​​ បា​ន​​ចូ​ល​រួ​ម​ពិ​ធី​នេះ​​នៅ​​គេ​ហ​ដ្ឋាន​​របស់​អ្នក​ស្រី​ បញ្ញា​រ័ត្ន ក្នុង​ខណ្ឌ​ទួល​គោក​កា​ល​ពី​ម្សិល​មិញ រាប់​​ទាំ​ង​និស្សិត​ស្ម័គ្រ​ចិត្ត​ប្រមាណ​​៥០​នាក់​ ដែ​ល​ជា​មិត្ត​ភក្តិ​​​​របស់​ ម៉ារា៉ឌី​ ផង។ លោក កែវ សូ​ដារ៉ុន ​ដែ​ល​បា​ន​ដឹក​នាំ​​ក្រុម​​របស់​​ ចាន់ ​មា៉​រ៉ាឌី ​ក្នុង​ភូមិ​ប្រមា​ ​មា​ន​ប្រ​សា​សន៍​​ថា ​ព្យុះ​​ដ៏​កំ​ណា​ច​មួ​យ​​​បា​ន​​ធ្វើ​​ឲ្យ​ដើម​ឈើ​​​នោះ​​បាក់​រលំ​​សង្កត់​ មា៉​រ៉ា​​ឌី បញ្ញា​រ័ត្ន។

​លោក សូដារ៉ុន បាន​​បន្ត​ទៀត​ថា “ ​យើង​ទាំ​ង​អស់​គ្នា​បា​ន​ឮស្នូរ​​​លាន់​ចេញ​ពី​ដើម​ឈើ​នោះ​ មុន​ពេល​​វា​​រលំ​ ប៉ុន្តែ​ មា៉​រ៉ា​ឌី មិន​បាន​គេច​ទេ​ ពី​ព្រោះ​គាត់​ប្រ​ហែល​ជា​ស្លន់​ស្លោ”។ លោក​បន្ដ​ថា ចាន់​ ម៉ា​រា៉​ឌី បាន​ក្រាប​ហើយ​ត្រូ​វ​ដើម​ឈើ​សង្កត់​​​ចំ​កញ្ចឹង​ក និង​បាន​​ស្លាប់​ភ្លាម​ៗ​តែ​ម្តង។ លោក សូដារ៉ុន ​បាន​ចាត់​ទុក​គាត់​​​​ថា ​​ជា​​​មនុស្ស​ស្រគត់​ស្រគំ ​ប៉ុន្តែ​ខំ​ប្រឹង​ធ្វើ​ការ​ក្នុង​ចំណោម​​និស្សិត​​ស្ម័គ្រ​ចិត្ត​​ទាំង​អស់​។

​លោក ហ៊ុន សែន បា​ន​បង្កើត​កម្មវិធី​​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​​​កា​ល​ពី​​​ខែ​​ឧ​សភា ​ដើម្បី​ជួ​យ​ទប់​ស្កាត់​​ជម្លោះ​ដី​ធ្លី​នៅ​ពេល​អនា​គត​ និង​ផ្តល់​​​ប័ណ្ណ​កម្មសិទ្ធិ​​ជូ​ន​​ប្រជា​ពល​រដ្ឋ​​ដែល​រស់​នៅ​​ក្នុ​ង​ដី​សម្បទាន​​​សេដ្ឋ​កិច្ច​ ឬ​​ដី​រដ្ឋ​។

​កា​ល​ពី​ថ្ងៃ​​ទី​១ ខែ​​តុ​លា ​សាលា​ដំ​បូ​ង​​រាជធានីភ្នំ​ពេញ ​​បា​ន​ផ្តន្ទា​​ទោស​មនុស្ស​​ចំ​នួ​ន​​១៤​នាក់​​ រាប់​​ទាំ​ង​​លោក ម៉ម សូ​ណង់​ដូ ម្ចាស់​ស្ថា​នី​យ​វិទ្យុ​​សម្បុក​ឃ្មុំ​ ពី​បទ​​ដឹក​នាំ​ ឬ​ចូល​​រួ​ម​​ចល​នា​អ​ប​គមន៍​​នៅ​ក្នុ​ង​​ភូមិ​​ប្រមា ដោ​យ​ផ្តន្ទា​ទោស​ពួ​ក​គេ​​ឲ្យ​ជាប់​ពន្ធ​នា​​គា​រ​​​ចន្លោះ​​ពី​៧​ឆ្នាំ​ទៅ​​៣០​​ឆ្នាំ​។ ​អ​ង​្គ​កា​រ​​សិទ្ធិ​មនុស្ស​មួយ​ចំ​នួ​ន​​បា​ន​ចោទ​ប្រកាន់​រដ្ឋា​​​ភិ​បាល​​​ថា ​​បា​ន​ប្រឌិ​ត​កា​រ​​​អ​ះ​​អា​ង​​អំ​ពី​​ចល​នា​​​អប​គមន៍​នៅ​ក្នុង​ភូមិ​ប្រមា ​ជា​​លេស​​ដើម្បី​បណ្តេញ​​អ្នក​ភូមិ​​កា​ល​ពី​​​ខែ​ឧសភា​៕

ប្រែ​សម្រួល​​ដោយ ​ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស