33.3 C
Phnom Penh

អាជី​វ​ករ​លក់​កា​សែត​នៅ​តា​ម​ផ្លូវ​លេខ៥១ ជិត​វិទ្យាស្ថានជាតិ​អប់រំប្រឈម​នឹង​កា​រ​បណ្តេញ​ចេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​ម​មន្ត្រី​បា​ននិ​យាយ​កា​ល​ពី​​ម្សិល​មិញ​​ថា អាជី​​​វ​ករ​លក់​កា​សែត​ជា​ច្រើន​នៅ​ជិត​​វិទ្យា​ស្ថាន​ជាតិ​អប់​រំ​​តា​ម​ផ្លូវ​​​លេខ​​៥១​ ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​ ត្រូ​វ​បា​ន​​​​ជូន​ដំណឹង​​​ឲ្យ​​រើ​​ចេញ​​​ក្នុង​​រយៈ​ពេល​​មួ​យ​សប្តាហ៍​។

​ខណៈ​​​ដែល​គេ​មិន​បាន​ដឹង​ពី​មូល​​​​ហេត​ុ​​ពិត​ប្រាកដ​ដែល​អាជ្ញា​ធរ​​ខណ្ឌ​​ដូន​ពេញ​​​ចេញ​សេចក្តី​ជូ​ន​ដំ​ណឹង​​​ដល់​អាជីវករ​អំ​ពី​កា​រ​បណ្តេញចេញនេះ​​កាល​ពី​ម្សិល​មិញ លោក ឡុង ឌី​ម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានីភ្នំ​ពេញ​ បា​ន​មា​ន​ប្រ​សាស​ន៍​ថា វា​ជា​​សេចក្តី​សម្រេច​របស់​ក្រសួ​ង​អប់​រំ​។

​លោកបាន​បន្ត​ថា“ ខ្ញុំ​គ្រាន់​តែ​​ដឹង​ថា ​វិទ្យា​ស្ថាន​​​ជាតិ​អប់​រំមា​ន​ផែន​កា​រ​​​សាង​​សង់​អ្វី​មួ​យ​ថ្មី​ ប៉៉ុន្តែ​​ខ្ញុំ​មិន​ដឹង​​ថា​ហេតុ​អ្វី​ពួ​កគេ​មាន​ផែ​ន​កា​រ​​​បណ្តេញអ្នក​លក់​​កាសែត​នៅ​ជិត​​របង​​វិទ្យា​ស្ថាន​​ចេញ​នោះ​ទេ​”។

​កា​ល​ពី​ម្សិល​មិញ អ្នក​លក់​កា​សែត​​​បា​ននិ​យា​យ​ថា ​​ពួ​ក​គាត់​បា​រម្ភ​ណា​ស់​ បន្ទាប់​ពី​ត្រូវ​បា​ន​​ជូន​​ដំ​ណឹង​​អំ​ពី​កា​រ​បណ្តេញ​​ពួ​ក​គាត់​​ចេញ​ និង​​ខា្លច​​បាត់​​បង់​កា​រ​​រក​ស៊ី​​​របស់​ខ្លួន។

អា​ជី​ករ​ម្នាក់​ឈ្មោះ​​​ ហុង សុ​វណ្ណារ៉ា ​​បា​ន​និ​យា​យ​ថា“​​ខ្ញុំ​មិន​អា​ច​ទទួល​យក​​សេចក្តី​​ជូន​ដំណឹង​​ពី​អា​ជ្ញា​ធរ​​េនះ​​បា​ន​ទេ​។ ខ្ញុំ​នឹ​ង​​បាត់​បង់​កា​រ​​ងារ​​​​របស់​ខ្ញុំ​។ ខ្ញុំ​​នឹ​​ង​​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ជួ​យ​”។

អា​ជី​វ​ករម្នាក់​ទៀត​ឈ្មោះ ​សេរី រ័ត្ន ​​បា​ន​​និយាយ​ថា អ្នក​ស្រី​​ព្រួ​យ​បារម្ភ​​អំ​ពី​​ការ​​ផ្គត់​ផ្គង់​​គ្រួសារ​​របស់​អ្នក​ស្រី​។​អ្ន​ក​ស្រី​បា​ន​​និយាយ​ថា “​​ខ្ញុំ​លក់​កា​សែត​​នៅ​ទី​នេះ​​អស់​រយៈ​ពេល​​១០​ឆ្នាំ​ហើយ​ ប្រសិនបើ​​ខ្ញុំ​ត្រូ​វ​បណ្តេញ​ចេញ​ ខ្ញុំ​​គ្មា​ន​ប្រាក់​​ចិញ្ចឹមកូ​ន​ពី​រនាក់​​របស់​ខ្ញុំទេ​”៕

ប្រែ​សម្រួល​ដោ​យ ​ចេវ ប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស