29.6 C
Phnom Penh

នគរ​​​បាល​​​ខេត្ត​​​បាត់​​​ដំបង​​​បិទ​​​​កន្លែង​ជីក​​​​រ៉ែ​​​ខ្នាត​តូច​ដែល​គ្មាន​​​អាជ្ញាប័ណ្ណ​​​ចំនួន​​​​១២​កន្លែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​ខ្លួន​​​​បាន​​​បិទ​​​ និង​​​រឹប​​​អូស​​​គ្រឿង​​​ចក្រ​​​ពី​​​​កន្លែង​ជីក​​​​រ៉ែ​​​មាស​​​ខ្នាត​​​តូច​​​ដែ​​ល​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ចំនួន​​​១២ កាល​​​ពី​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​​​ក្នុង​​​ស្រុក​​​ភ្នំព្រឹក​​​ បន្ទាប់​​​ពី​​​គោ​​​​​​ពីរ​​​ក្បាល​​​បាន​​​ងាប់​​​កាល​​​ពី​​​ខែ​​​មុន​​​ ដោយ​​​សារ​​​តែ​​​ផឹក​​​ទឹក​​​មាន​​​ជាតិ​​​ពុល​​​ ដែល​​​ទំនង​​​ជា​​​ហូរ​ចេញ​​​ពីកន្លែង​ជីក​​​​រ៉ែ​​មាស​​ទាំង​​​នោះ​​​។

លោក សារ៉េត វិសិដ្ឋ អធិការ​​​រង​នគរ​បាល​​​​ស្រុក​​​ភ្នំ​​​ព្រឹក បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​យើង​​​បាន​​​ចុះ​​​​​​បង្ក្រាប​​​ និង​​​រឹប​​​អូស​​​សម្ភារ​​​ពី​​​កន្លែង​ជីក​​​​រ៉ែ​​​មាស​​​ជាង​​​១០កន្លែង​ ប៉ុន្ដែ យើង​​​មិន​​​អាច​​​ចាប់​​​ខ្លួន​​​​ម្ចាស់​​​កន្លែង​ជីក​រ៉ែ​​​ទាំង​​​នោះ​​បាន​​​​ឡើយ​​​ ព​ីព្រោះ​​​ពួក​​​គេ​​​បាន​​​គេច​​​ខ្លួន​​​នៅ​​​ពេល​​​យើង​​​ទៅ​​​ដល់​​​”។ លោក​​​បាន​មាន​ប្រសាសន៍​បន្ថែម​​​ថា មន្ដ្រី​​​ជាង​​​១០០​​​នាក់​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ប្រតិបត្តិការ​​​នេះ។

លោក សារ៉េត វិសិដ្ឋ ​​​ថ្លែង​​​ថា កន្លែង​ជី​ក​​​​រ៉ែមាស​​​ដែល​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ទាំង​​​នោះ​​​បាន​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​ព្រួយ​​​បារម្ភ​​​អំពី​សុខភាព​​​របស់​​​អ្នក​​​ភូមិ​​​ និង​​​សត្វ​​​ពាហនៈ​​ ពី​​​ព្រោះ​​​សារធាតុ​​​គីមី​​​មាន​​​ជាតិ​​​ពុល​​​ដែល​​​ប្រើសម្រាប់​​​​ជីក​​​​រ៉ែ​​​មាស​​​បាន​​​ហូរ​​​ចូល​​​ទៅ​​​ក្នុង​​​ប្រឡាយ​​​ក្បែរ​​​នោះ​​​។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ សារធាតុ​​​ពុល​​​នោះ​​​​មាន​​​គ្រោះ​​​ថ្នាក់​​ណាស់​​​ ហើយ​​​នៅ​​​ពេល​​​​ប្រជា​​​ពល​​​​​​រដ្ឋ​​​​​​ប្រើ​​​ទឹក​​​ ឬក៏​​​ផឹក​​​ទឹក​​​​នោះ ពួក​​​គាត់​​​​​​​អាច​​​ស្លាប់​​​រួ​​​មទាំង​​​សត្វ​​​ពាហនៈ​​​ផង​ដែរ​​​។

លោក គឿង សុខហេង ប្រធាន​​​ការិយា​ល័យនៅ​​​មន្ទីរ​​ឧស្សាហកម្ម ​រ៉ែ និង​ថាមពល​​​ខេត្ត​​​បាត់​​​ដំបង​​​បាន​​ប​ញ្ជាក់​​​​ថា កន្លែង​ជីក​​​​​រ៉ែ​​​ទាំង​​​១២​កន្លែង​​​​នេះ គ្មាន​​​អាជ្ញា​​​ប័ណ្ណ​​​នោះ​​​ទេ​។ លោកបាន​​​ថ្លែង​​​ថា “​​​ពួក​គេ​គ្មាន​​​អាជ្ញា​ប័ណ​្ណ​​​ឡើយ​​​ ហើយ​​​វា​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​បរិស្ថានពី​​​ព្រោះ​​​ពួកគេ​​​​គ្មា​ន​​​បច្ចេក​វិទ្យា​​​​ ដើម្បី​​​ការ​​​ពារ​​​កាក​​​សំណល់​​​មិន​​​ឲ្យ​​​ហូរ​​​ចូល​​​ទៅ​​​ក្នុង​​​ប្រឡាយ​​​ក្បែរ​​​ៗ​​​នោះបាន​ទេ៕ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស