រ៉ាន់ បូរ័ត្ន ជា ជនសង្ស័យតែម្នាក់គត់ដែលត្រូវបានតុលាការផ្តន្ទាទោសពីរករណីពីបទសម្លាប់លោក ឈុត វុទ្ធី សកម្មជនការពារបរិស្ថានដ៏ល្បីក្នុងប្រទេសកម្ពុជានិងមន្រ្តីកងរាជអាវុធហត្ថម្នាក់ កាលពីប្រាំមួយខែមុន ហើយកាលពីថ្ងៃសុក្រត្រូវបានដោះលែងពីពន្ធនាគារ បន្ទាប់ពីសាលាដំបូងខេត្តកោះកុងចេញបទបញ្ជាឲ្យធ្វើការដោះលែងជននេះ។
ជនសង្ស័យឈ្មោះ បូរ័ត្ន សន្តិសុខរបស់ក្រុមហ៊ុនកាប់ឈើថែមប៊ើហ្គ្រីន(Timber Green Logging Firm) ត្រូវបានតុលាការផ្តន្ទាទោសពីបទសម្លាប់លោក អុិន រតនា មន្រ្តីកងរាជអាវុធហត្ថដោយអចេតនា ដែលគេចោទប្រកាន់ថាបានបាញ់សម្លាប់ លោក ឈុត វុទ្ធី នៅតំបន់ដាច់ស្រយាលមួយក្បែរជួរភ្នំដងរែកក្នុងខេត្តកោះកុង។
លោក ទ្រី ប៊ុនថា អនុប្រធានពន្ធនាគារខេត្តកោះកុង បានមានប្រសាសន៍ថា “ សាលាដំបូងបានចេញដីកាដោះលែង ឈ្មោះ រ៉ាន់ បូរ័ត្ន រួចហើយ និង បានដោះលែងនៅថ្ងៃនេះហើយ”។ លោក បានបន្តទៀតថា “ លោក បូរ័ត្ន បានទទួលទោសជាប់ពន្ធនាគាររួចរាល់ហើយ និងនៅពេលនេះដល់ពេលត្រូវដោះលែងលោក”។
កាលពីថ្ងៃទី២២ខែតុលា ឈ្មោះ បូរ័ត្ឋ ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំពីបទសម្លាប់ លោក អុីន រតនា ប៉ុន្តែ លោក ចៅក្រម ខេម សុផារី មិនបានធ្វើការពន្យល់អំពីសេចក្តីសម្រេចរបស់លោកនោះទេ ក្រោយពីបានព្យូរទោសរយៈពេល១៨ឆ្នាំចំពោះការផ្តន្ទាទោសនោះ។
ការផ្តន្ទាទោសនេះទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអង្គការសិទ្ធិមនុស្សនានាដែលបាននិយាយថា ការសើុបអង្កេតលើករណីសម្លាប់លោក ឈុត វុទ្ធី ចាំបាច់ត្រូវតែបន្ត។
ទោះជាយ៉ាងណា តុលាការបានបញ្ឈប់ការសើុបអង្កេតដោយសម្ងាត់ លើករណីសម្លាប់លោក ឈុត វុទ្ធី កាលពីប៉ុន្មានខែកន្លងទៅ។ មន្រ្តីតុលាការបានលើកឡើងថា ពេលនេះមិនចាំបាច់បន្តការសើុបអង្កេតទៀតទេ ដោយសារឃាតករបានស្លាប់បាត់ទៅហើយ។
ការដោះលែងលោក បូរ័ត្ន នាំឲ្យអង្គការសិទ្ធិមនុស្សនានាបញ្ចប់ការរិះគន់ដល់ប្រព័ន្ធយុត្តិធម៌ និងការសើុបអង្កេតរបស់តុលាការដែលនាំឲ្យមានការចោទជាសំណួរច្រើនជាងចម្លើយចំពោះការសម្លាប់លោក ឈុត វុទ្ធី។
លោក ឈុត វុទ្ធី បានរួមដំណើរជាមួយអ្នកសារព័ត៌មានពីរនាក់មកពី កាសែត ខេមបូឌា ដេលី ដើម្បីសើុបអង្កេតសកម្មភាពកាប់ឈើខុសច្បាប់នៅក្នុងខេត្តកោះកុង កាលពីថ្ងៃទី២៦ខែមេសា ដែលពេលនោះអ្នកទាំងបីត្រូវបានមន្ត្រីកងរាជអាវុធហត្ថ និងសនិ្តសុខឃាត់ខ្លួន និងដកយកម៉ាស៊ីនថតពីពួកគេ។
អ្នកសារព័ត៌មាន និងលោក ឈុត វុទ្ធីកំពុងអង្គុយក្នុងរថយន្តរបស់លោក ខណៈពេលដែល អុិន រតនា មន្ត្រីកងរាជអាវុធហត្ថបាញ់សម្លាប់។លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសប្រចាំអង្គការសិទ្ធិមនុស្សលីកាដូបានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “ចំពោះករណីដោះលែង រ៉ាន់ បូរ័ត្ន រដ្ឋាភិបាលនិងតុលាការមានបំណងបិទបាំងករណីសម្លាប់លោកឈុត វុទ្ធី និងសកម្មភាពកាប់ឈើខុសច្បាប់”៕
ប្រែសម្រួលដោយ ថូ ណារឿន