28.4 C
Phnom Penh

​អ្នក​​តវា៉​​ស្នើ​សុំ​កា​រ​គាំ​​ទ្រ​​ពី​សហ​រដ្ឋ​​​អា​​​មេរិ​ក​​ក្នុ​ង​​ការ​​​បណ្តេញ​​​ចេញ​ពី​ដី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ប្រជាពលរដ្ឋ​​​ប្រ​ហែ​ល​​១០០​នាក់​ ដែ​ល​ពាក់​ព័ន្ធ​ក្នុ​ង​ជម្លោះ​​ដី​ធ្លី​​ក្នុ​ង​រាជ​​ធា​នី​ភ្នំ​ពេញ​បា​ន​​​ដាក់​​ញត្តិ​​មួ​យ​​ទៅ​ស្ថាន​ទូ​ត​អា​មេរិ​ក​​កា​ល​ពី​ម្សិល​មិញ​ ​​ស្នើឲ្យ​លោក​ប្រធា​នា​ធិ​ប​​តី​សហ​រដ្ឋ​​អាមេរិ​ក ​បារ៉ាក់ អ​ូបា​ម៉ា (Barack Obama) ​លើក​​ឡើង​​ពី​​បញ្ហា​​បណ្តេញ​​ចេញ និ​ង​កា​រ​​កែ​ទម្រង់​​​គោល​នយោបា​យ​​ដី​​សម្បទាន​​នៅ​ក្នុ​ង​ប្រទេ​ស​ នៅ​ពេល​​​លោក​ធ្វើ​ទស​្សន​កិច្ច​នៅ​​​ប្រទេ​ស​​កម្ពុ​ជា​​នៅ​ចុ​ង​ខែ​នេះ​។

កា​រ​​ស្នើ​សុំ​នេះ​ ធ្វើ​ឡើង​​​បន្ទាប់​ពី​​សេចក្តី​សម្រេច​​មួ​យ​អ​នុ​ម័ត​​ដោ​យ​​សភា​​អឺរ៉ុប​​​ កា​ល​ពី​ខែ​មុន​ ​ដែ​ល​បាន​​​​បន្ទោស​​សម្បទាន​​ដី​​សេដ្ឋ កិច្ច​​​ផ្តល់​​ឲ្យ​ក្រុ​ម​​ហ៊ុន​​កសិ​ពា​ណិជ្ជ​​កម្ម​​​​ចំពោះ​ការ​បណ្តេញ​​ប្រជា​ពល​រដ្ឋ​​​​​ប្រ​មាណ​​៤០០.០០០​គ្រួ​សារ​​ចេញ​ពី​ដី​​​របស់​ពួក​គាត់​​​ក្នុង​រយៈ​ពេល​​១០​ឆ្នាំ​​​មក​​នេះ​។

​​លោក ង៉ែត ឃុន ​​អា​យុ​​៧២ឆ្នាំ​ ដែល​​ជា​អ្ន​ក​តវ៉ា​ម្នាក់​ក្នុ​ង​ចំ​ណោម​​អ្នក​តវ៉ា​​ជា​​ច្រើន​នាក់​​មក​ពី​​​សហ​គមន៍​បឹង​កក់ ​បុរី​កី​ឡា និង​សហ​គមន៍​ថ្ម​គោល​ ​ដែល​​ឈរ​គ្រវី​ទង​់​ជាតិ​​​អាមេ​រិ​ក​​ដ៏​ធំ​មួយ​​នៅ​ក្រៅ​ស្ថាន​ទូ​ត​​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ រដ្ឋា​ភិ​បាល​​​របស់​យើង​​​បា​ន​អ​នុម័ត​​សម្បទាន​​ដី​​ច្រើ​ន​​​ណាស់​។ ខ្ញុំ​​សូ​ម​អំ​ពា​វ​នា​វ​​ឲ្យ​លោក អូ​បា​ម៉ា​ ​​មក​​ពិ​និត្យ​​ស្ថាន​ភាព​​នេះ ហើយ​កុំ​ជឿ​​អ្វី​​ដែល​​ក្រុម​មន្ត្រី​រដ្ឋា​ភិ​បាល​​​និ​យា​យប្រាប់​លោក”។

​បន្ទាប់​ពី​ក្រុ​ម​អ្នក​តវ៉ាបា​ន​​ដាក់​ញត្តិ​​ទៅ​ស្ថាន​ទូ​ត​​​នេះ ​ពួ​ក​គាត់​បា​ន​ដើរ​ក្បួ​ន​​ទៅ​​ព្រះ​បរម​រាជ​វាំ​ង​ ហើយ​​​ត្រូ​វ​​បា​ន​​​​កង​កម្លាំង​នគរ​បាល​ជា​ច្រើន​រារាំង​​​នៅ​​តាម​​មហា​​វិ​ថី​ព្រះ​​នរោត្តម​។ ​​ខណៈពេល​​​​ដែល​ពួ​ក​គាត់​ឈរ​នៅ​មុខ​​​អា​ជ្ញាធរ​ ក្រុ​ម​អ្ន​ក​តវ៉ា​​​បា​ន​ស្រែ​ក​​ថា “ ​យើង​កំ​ពុង​​រស់​នៅ​​​​ក្រោម​គំ​នាប​​របស់​រដ្ឋា​ភិ​បា​ល​នេះ​។​សូ​ម​លោក​​ប្រធា​នា​​ធិប​តី​ អូ​បា​ម៉ា ជួ​យ​ពួ​ក​​យើ​ង​ផង​”។

លោក អូបាម៉ា គ្រោ​ង​នឹង​​ធ្វើ​​ទស្ស​ន​កិច្ច​​​នៅ​រាជ​ធានី​ភ្នំ​ពេញដើម្បី​ចូល​រួម​​ក្នុង​កិច្ច​ប្រជុំ​​កំ​ពូល​​អា​ស៊ាន និង​អា​ស៊ី​បូ​ពា៌​ ដែល​នឹង​​ប្រព្រឹត្ត​​ទៅ​​​នៅ​​ពេល​ដំណាល​គ្នា​​​​ពី​ថ្ងៃ​ទី​​១៨​ ខែ​​វិច្ឆិ​កា​​ ដល់​ថ្ងៃ​ទី​​២១​​ខែ​​វិ​ច្ឆិ​កា​។

​មុន​កា​រ​តវ៉ា​​​កា​ល​ពី​ម្សិល​មិញ​ ក្រុម​មន្ត្រី​សាលា​​រាជ​ធានី​​បា​ន​និ​យា​យ​ថា ​រដ្ឋា​ភិ​បា​ល​​មា​ន​ផែ​ន​ការ​​បណ្តេញ​​ប្រជា​ពល​រដ្ឋ​ចំ​នួន១៨០​គ្រួ​សារ​​​ក្នុ​ង​​​ភូមិ​​ថ្ម​គោល​ ​សង្កាត់​ចោម​ចៅ ​មុន​​​កិច្ច​​ប្រជុំ​កំ​ពូល​​នៅ​ខែ​នេះ​ ដើម្បី​​រៀប​ចំ​​សន្តិ​​សុខ​ឲ្យ​បាន​​ប្រសើរ​​ឡើង​​នៅ​​ជុំ​វិញ​​អា​កាស​​យាន​ដ្ឋាន​​អន្តរជាតិ​ភ្នំ​ពេញ​។

​ប៉ុន្តែ​ លោក វ៉ា សា​រ៉ាង ​​​​​​ចៅ​សង្កាត់​រង​ចោ​ម​​​ចៅ​ ដែ​ល​​ជា​សមា​ជិ​ក​គណៈ​កម្ម​កា​រ​​​រួ​ម​​ដែល​ត្រូ​វ​​បា​ន​​បង្កើត​ឡើង​​ដើម្បីធ្វើ​កា​រ​​បណ្តេញ​​ចេញ​​េនះ​ បា​ន​មា​ន​ប្រ​សាសន៍​ថា​ ​ផែ​ន​កា​រ​​បណ្តេញអ្ន​ក​ស្រុ​ក​​ចេញ ​មុន​កិច្ច​​ប្រជុំ​​កំ​ពូល​​​នេះ​មិន​មាន​ទៀត​ទេ​។

​លោក សារ៉ា​ង ​មាន​ប្រ​សាស​ន៍​ថា  “ ​យើង​​គ្មាន​ផែនកា​រ​​បណ្តេញ​ប្រជា​ពល​រដ្ឋ​​មុន​កិច្ច​ប្រជុំ​កំ​ពូល​​ទេ​ ព្រោះ​​​យើង​នឹ​ង​ពង្រឹង​​សន្តិសុ​ខ​​​នៅ​ខាង​ក្នុ​ង​អា​កាស​យាន​ដ្ឋាន​”។ លោក​បន​្ត​ថា ​លោក​មិន​ដឹង​​​ថា​ តើ​​កា​រ​បណ្តេញ​​ចេញ​នេះ​​នឹង​ធ្វើ​​ឡើ​ងពេល​​អនាគត ​ឬ​យ៉ា​ង​​ណា​ទេ​។

​លោក ណុប ​សារិន ​អា​យុ​​៤១ឆ្នាំ ​ជា​អ្ន​ក​ស្រុ​ក​នៅ​ក្នុ​ង​ភូមិ​​ថ្មគោល ​បា​ន​មា​ន​ប្រ​សាសន៍​នៅ​ក្រៅ​​ស្ថាន​ទូត​អា​មេរិ​ក​ថា “ យើង​គ្រាន់​តែ​ព្រួ​យ​បា​រម្ភ​​ថា ថ្ងៃ​ណា​មួ​យ​យើង​​នឹ​ង​ភ្ញាក់​ខ្លួន​ ហើយ​ពួ​ក​គេ​​នឹង​​​បោស​​សម្អាត​ដី​​របស់​​យើង និង​បំ​ផ្លាញ​ផ្ទះ​​​របស់​យើង​”។

​លោក សៀ​ន ម៉ាក​គិន​​តុស (Sean Mclntosh)​ អ្នកនាំ​ពាក្យ​​​ស្ថាន​ទូ​ត​អាមេរិក​​​បា​ន​បញ្ជាក់​​ថា ​​ស្ថាន​ទូក​បាន​ទទួល​​ញត្តិ​នេះ​​ហើយ​​។ លោក​បា​នលើក​ឡើង​នៅ​ក្នុង​អុី​ម៉េល​​មួយ​​ថា “ ជា​ទូ​ទៅ ​យើង​បា​រម្ភ​អំ​ពី​​បញ្ហា​​សិទ្ធិ​ដី​ធ្លី​ ​និង​​ពិ​និត្យ​តា​ម​ដាន​​ពី​​ការ​វិវឌ្ឍនៃ​បញ្ហា​នេះ​​យ៉ាង​ដិត​ដល់​​បំ​ផុត​។វា​​​មា​ន​​សា​រៈ​សំ​ខាន់​ក្នុ​ង​​កា​រ​​ដោះ​ស្រាយ​​ជម្លោ​ះ​ដី​ធ្លី​​ដោយ​ឯក​រាជ​ភាព​និង​​ប្រ​ក​ប​ដោ​យ​តម្លា​ភាព​ ដែ​ល​​សាធា​រណ​ជន​បា​ន​​យល់​ដឹង​យ៉ាង​​ច្បាស់​ និង​​អនុវត្ត​ចំពោះ​ប្រជា​ជ​ន​កម្ពុជា​ទាំ​ង​អស់​​ឲ្យ​ស្មើភាព​គ្នា​ និង​ស្រប​តា​ម​​ច្បាប់​”៕

ប្រែ​សម្រួល​​​ដោ​យ ​ចេវ ប៊ុននី​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស