32 C
Phnom Penh

អត្រា​​ស្លាប់​ និង​អត្រា​​ឆ្លង​ជំងឺ​គ្រុន​ចាញ់​​ធ្លាក់​ចុះ​​ ប៉ុន្តែ​​​ភាព​ ស៊ាំ​​នឹង​​ថ្នាំ​គ្រុន​ចាញ់​​កើន​ឡើង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​តួលេខ​ចុង​ក្រោយ​បំផុត​របស់​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​អត្រា​ភាព​ស៊ាំនឹង​ថ្នាំ​​ជំងឺគ្រុន​ចាញ់​​កើន​ឡើង​ក៏ដោយ​ ក៏​អត្រា​​ស្លាប់​និង​​ឆ្លង​ជំងឺគ្រុន​ចាញ់​នៅ​ភាគខាង​លិច​នៃ​ប្រទេសកម្ពុជា​​នៅ​តែ​​បន្ត​ធ្លាក់​ចុះ​​ដែរ​​នៅ​​ឆ្នាំ​នេះ​ ។

លោកសីុវសុវណ្ណារ័ត្នប្រធាន​ការិយាល័យ​​បច្ចេកទេសនៃ​មជ្ឈមណ្ឌល​ជាតិ​ប្រ​យុទ្ធ​​នឹង​​​ជំងឺ​គ្រុន​ចាញ់​របស់​ក្រសួង​សុខា​ភិបាល​មាន​ប្រសាសន៍​ថា ​នៅ​ក្នុង​រយៈពេល​ប្រាំ​បួន​ខែ​ដើម​​ឆ្នាំ​នេះ​ ​ការស្លាប់​ដោយសារ​ជំងឺគ្រុន​ចាញ់​បាន​​ធ្លាក់​ចុះ​៤២ភាគរយ​​បើ​ធៀប​ទៅ​នឹង​​ឆ្នាំ​មុនគឺធ្លាក់​ចុះ​ពី​៦០នាក់​មក​៣៥​នាក់​។ ការឆ្លង​ជំងឺគ្រុន​ចាញ់​​ក្នុង​រយៈ​ពេល​​ដូច​គ្នា​នេះ​ក៏បាន​ធ្លាក់​ចុះ​៣០ភាគរយ​ដែរ​ ​គឺ​​មាន​ចំនួន​ជិត​​៥៤.០០០នាក់​។

លោកសុវណ្ណារ័ត្ន ​បាន​ចាត់​ទុក​ការ​ធ្លាក់​ចុះ​ភាគ​ច្រើន​នេះ​ដោយ​សារ​មន្ត្រី​សុខាភិ​បាល​​បាន​​ចែក​មុង​ជ្រ​លក់​ថ្នាំ​ចំនួន​២,៧លាន​​កាល​ពី​ចុង​ឆ្នាំ​២០១១និង​ដើម​ឆ្នាំ​២០១២។ប៉ុន្តែ​លោក​ក៏​បាន​កោត​សរសើរ​មជ្ឈមណ្ឌល​​នេះ​ផង​ដែរ​ចំពោះ​​ការ​យក​ចិត្ត​ទុក​ដាក់​​ជា​ដំបូង​​ទៅ​លើការ​​ចែក​មុង​​ឲ្យ​​ពល​ករ​ចំណាកស្រុក​ដែល​ជា​ជន​ងាយ​រង​គ្រោះ​​បំផុត​ដោយសារ​ជំងឺគ្រុន​ចាញ់​​ ព្រោះ​ពួកគេ​ចាក​ចេញ​ពីតំបន់​គ្មាន​ជំងឺ​គ្រុន​ចាញ់​​ទៅ​កាន់​តំបន់​មាន​ជំងឺ​គ្រុន​ចាញ់​​នៅ​ក្នុង​ប្រទេស។

លោកសុវណ្ណារ័ត្ន​ មាន​ប្រសាសន៍​បន្ថែម​ទៀតថា “ មនុស្ស​ជា​គោល​ដៅ​ដែល​​សំខាន់​បំផុត​​នោះ គឺ​ពល​ករ​ចំណាក​ស្រុក”។នៅ​​ក្នុងចំណោម​​មុង​ដែល​បាន​ចែក​​ចុង​ក្រោយនោះ ​មាន​មុង​​​ចំនួន​៥០0.០០០​បាន​ចែក​ឲ្យ​ពល​ករ​ចំណាក​ស្រុក។

ប្រទេសកម្ពុជា ​បាន​កំណត់​គោល​ដៅ​របស់​ខ្លួន​ដើម្បី​លុប​បំបាត់​ជំងឺគ្រុន​ចាញ់​ឲ្យ​​អស់​​ត្រឹម​​ឆ្នាំ​២០១៥​។

ទោះបី​ជា​​ជំងឺគ្រុន​ចាញ់​បាន​ធ្លាក់​ចុះ​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ក៏​ដោយ ​ក៏​ភាព​ស៊ាំ​នឹង​​ថ្នាំ​​ក្នុង​ចំណោម​អ្នក​ស្លាប់​ ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​នៅ​តែបន្ត​កើន​ឡើង​ដែរ។

យោង​តាម​ទិន្នន័យ​ចុង​ក្រោយ​បំផុត​ចេញ​​ដោយ​អង្គការ​សុខភាព​​​ពិភព​លោក​ឲ្យ​ដឹង​ថា នៅ​ភាគខាង​លិច​​នៃ​​ប្រទេសកម្ពុជា​ ដែល​​​ជំងឺគ្រុន​ចាញ់​ចាប់​ផ្តើម​កើត​មាន​ជា​លើក​ដំបូង​​ហើយ​​បង្ហាញ​ពី​ភាព​សុាំ​ចំពោះ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ Artemisinin (ACTs)កាល​ពីឆ្នាំ​២០០៧​នោះ ភាព​សុាំ​ចំពោះ​អ្នក​ជំងឺ​ ដែល​ត្រូវ​បាន​​ធ្វើ​តេស្ត​នៅ​ក្នុង​តំបន់​​​ខ្លះ​​​​បាន​កើន​ឡើង​​​៤០ភាគរយ។អង្គការ​សុខភាព​ពិភព លោក​ និង​រដ្ឋាភិបាល​កំពុង​ត្រៀម​​សាកល្បង​ប្រើ​វិធី​ព្យាបាល​​ថ្មី​ ACTនៅ​ខែធ្នូ ខាង​មុខនេះ​ ហើយ​បើសិន​បាន​ជោគជ័យ​ យើង​នឹង​​ចាប់​ផ្តើម​អនុវត្ត​​នៅ​ឆ្នាំ​ក្រោយ​ ហើយ​សង្ឃឹម​ថា ​ភាព​ស៊ាំ​នឹង​​ធ្លាក់​ចុះ​ជា​បណ្តើរៗ​។

នៅ​ក្នុង​សន្និសីទ​មួយ​​ស្តី​អំពីកិច្ច​ប្រឹង​ប្រែង​ប្រយុទ្ធ​នឹង​ជំងឺគ្រុន​ចាញ់​​នៅ​តាម​តំបន់​ទន្លេ​មេគង្គ​នៅ​ទីក្រុង​ស៊ីដនី កាល​ពីសប្តាហ៍មុន​ ​អ្នក

​ចូលរួម​​ត្រូវ​បាន​​​ប្រាប់​អំពី​គ្រោះ​ថ្នាក់​ ប្រសិន​បើ​កិច្ច​ប្រឹង​ប្រែង​ទាំង​នេះ​​បរាជ័យ​​នោះ។

របាយការណ៍​​មួយ​ដែល​បាន​រៀប​ចំ​សម្រាប់​​​

សន្និសីទ​នេះ​ព្យាករ​ថា ​អាច​មាន​​មនុស្ស​ជាង​៧០០.០០០នាក់​​ទៀត​​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ចាញ់​​ក្នុង​រយៈ​​ពេល​ប្រាំឆ្នាំ​ទៀត​​ បើសិន​ភាព​ស៊ាំ​​របស់ ACT ផ្លាស់​ពី​​អាស៊ី​អាគ្នេយ៍​ទៅ​កាន់​​ទ្វីប​អាហ្វ្រិក ដែល​មាន​អត្រា​ឆ្លង​ជំងឺ​គ្រុន​

ចាញ់​ច្រើន​បំផុត​។

ដើម្បី​ទប់​ស្កាត់​បញ្ហា​នោះ​មិន​ឲ្យ​កើន​មាន​ កម្ពុជា​បាន​​បង្កើត​គម្រោង​មួយ​​សម្រាប់​គ្រប់​គ្រង​ស្ថាន​ការ​ណ៍​​កាល​ពី​ឆ្នាំ​២០០៩ ដោយ​​មាន​ការ​ផ្តល់​​ជំនួយ​​ចំនួន​២២លាន​ដុល្លារ​សម្រាប់​រយៈ​ពេល​ពីរ​ឆ្នាំ​ពី​​មូលិធិ​ Bill andMelinda

Gates។​ កម្មវិធី​ចែក​មុង​ជ្រ​លក់​ថ្នាក់​គឺ​ជា​ផ្នែក​មួយ​​​នៃ​គម្រោង​នេះ​។ លោក សុវណ្ណារ័ត្ន​ មាន​ប្រសាសន៍ថា ​​ដោយ​​​ថវិកា​ជំនួយ​​ទាំង​នេះ​​បាន​ចំណាយ​អស់​ហើយនោះ ​ឥឡូវ​

នេះ​កម្ពុជា​​កំពុង​រង់​ចាំ​​ជំនួយ​​ពី​អង្គការ​ក្លូប​ប៊ល​ហ្វាន់ (GlobalFund)​ដើម្បី​បន្ត​កិច្ច​ការ​នេះ​តទៅ​ទៀត​៕​​

ប្រែ​សម្រួល​ដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស