40.3 C
Phnom Penh

ការស៊ើបអង្កេតឡើងវិញរបស់​ តុលាការ មិនបាន​រកឃើញ​ការ​ ពិតនៃ​ការ​​សម្លាប់​ ជា វិជ្ជា ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់​ពី​បើក​សវនាការ​ជំនុំជម្រះ​រយៈ​ពេល​ខ្លី​ ដែល​មិនមានភ័ស្តុ​តាង​អ្វីថ្មី​ត្រូវ​យក​មក​បង្ហាញ​នោះ​ សាលាឧទ្ធរណ៍​ កាល​ពីម្សិល​មិញ ​បាន​ផ្អាក​ប្រកាសសាល​ដីកា​របស់​ខ្លួន​នៅ​​ក្នុង​ការ​បើក​សវនាការ​ជំនំុ​ជម្រះ​ឡើង​វិញនូវ​​​សំណុំ​រឿង​ឃាតកម្ម​ លោក ជា វិជ្ជាមេដឹក​នាំ​​សហជីព​ដ៏ល្បី​នៅ​កម្ពុជា កាល​ពី​ឆ្នាំ២០០៤។

នៅក្នុង​ការ​បើក​សវនាការ​រយៈពេល​ពីរ​ម៉ោង​ កាលពីម្សិលមិញ បង្ហាញ​ឲ្យ​ឃើញ​ថាមិនបានរក​ឃើញ​ភ័ស្តុតាង​ថ្មី​ទេ អំឡុង​ការ​សើុប​អង្កេត​ឡើង​វិញ​រយៈពេល​បីឆ្នាំ​​នេះ​។

លោក តាន់ សេណារ៉ុង ព្រះ​រាជ​អាជ្ញាអមសា​លា​​​ឧទ្ធរណ៍​បាន​មាន​ប្រសាសន៍​ថា​ ការ​សើុប​អង្កេត​លើក​ទី​២ គឺវា​មិន​ខុស​ទៅ​នឹង​ការ​សើុប​អង្កេត​លើក​ដំបូងឡើយ ដែល​លោក​​​ការ​​​សើុប​អង្កេត​លើក​ដំបូងឡើយ ដែល​លោក​​​ប៊ន សំណាង​ និងលោក ​សុខ សំអឿន នៅ​តែមានពិរុទ្ធភាពពីបទ​ធ្វើឃាតលោក ជា វិជ្ជា។

លោក សេណារ៉ុង បាន​មានប្រសាសន៍ថា “ការ​សើុប​អង្កេត​របស់​ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ មិន​បាន​ផ្តល់​ចម្លើយ​ថ្មី​នោះ​ទេ វា​មិន​ខុស​ពី​ចម្លើយ​ចាស់​ឡើយ”។

កាលពីឆ្នាំ​២០០៥ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​រក​ឃើញ​ថា លោក ប៊ន សំណាង​ និងលោក សុខ សំអឿន មានពិរុទ្ធ ភាពពីបទធ្វើ​ឃាតមេដឹក​នាំ​សហ​ជីព​ដ៏​ល្បី​​ ទាំង​​​កណ្តាល​​​ថ្ងៃ​​​ត្រង់​ កាល​ពី​ខែ​មករា ឆ្នាំ​២០០៤ ហើយ​បាន​ផ្តន្ទា​ទោស​ពួកគេ​ឲ្យ​ជាប់​ពន្ធ​នា​គារ​ម្នាក់​ៗរយៈ​​​​ពេល​២០ឆ្នាំ។

ដោយ​ដឹងជា​ទូ​ទៅ​ថា ការចោទ​ប្រកាន់​ពីបទធ្វើ​ឃាត​នេះ គឺជាការ​ទម្លាក់​កំហុស​នោះ​ អង្គ​ការ​សិទ្ធិមនុស្សទាំង​ក្នុងស្រុក​ និង​អន្តរ​​​ជាតិ​បាន​តវ៉ា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ចំពោះ​ការ​​​ចោទ​ប្រកាន់មក​លើ​បុរស​ទាំង​ពីរ​រូបនេះ​។

ដោយ​ប្រឈម​មុខ​ទៅ​នឹង​សេចក្តី​សម្រេច​មួយ​នៅក្នុង​ចំណោម​សេចក្តី​សម្រេច​ដ៏​​​ចម្រូង​​​​ចម្រាស​បំផុត​របស់​តុលាការ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ តុលាការ​កំពូល​​ កាល​ពី​ចុង​ឆ្នាំ​២០០៨​ បាន​តម្កល់​សាល​ក្រម​ផ្តន្ទាទោស ​ប៉ុន្តែ បាន​ដោះ​លែង​បុរស​ទាំង​ពីរ​ឲ្យ​នៅ​ក្រៅ​​​​ឃុំ​ ហើយ​​បាន​បង្គាប់​ឲ្យ​សាលា​ឧទ្ធរណ៍​បើក​​​ការសើុប​អង្កេត​ឡើង​វិញ លើ​សំណុំ​រឿង​​​ឃាត​​​កម្ម​ទាំង​មូល​។

កាល​ពីចុង​ឆ្នាំ​២០០៩ សា​លា​ឧទ្ធរណ៍​បាន​​​​បង្វិល​សំណុំ​រឿង​ឃាតកម្ម​នេះត្រឡប់​ទៅ​កាន់​សាលា​ដំបូង​រាជធានីភ្នំពេញ​វិញ ដោយ​បង្វិល​ទៅ​ឲ្យមនុស្ស​ដដែល​ ដែល​ជាអ្នកបាន​ចោទ​ប្រកាន់​ លោក ប៊ន សំណាង​ និង​ លោក សុខ សំអឿន ដោយ​សំអាង​លើ​ភ័ស្តុតាង​មិន​គ្រប់​គ្រាន់​ និង​មិនជាប់ពាក់ព័ន្ធ​ កាលពីឆ្នាំ​២០០៥។ ​ប៉ុន្តែ កំហុសរបស់តុលាការ មិនមែនមាន​តែ​​​ក្នុងករណី​សើុប​អង្កេត​សំណុំ​រឿង​លើ​លោក ជា វិជ្ជា ​នោះ​ទេ។

មន្ត្រីនគរបាល​សើុបអង្កេត​ដំបូង​លើ​សំណុំ​រឿង​ឃាតកម្ម​​លោក ជា វិជ្ជា ត្រូវ​បាន​ដឹក​នាំ​ដោយ​លោក ហេង ពៅ អតីត​ស្នង​ការ​រាជ​ធានី​ភ្នំពេញ ដែល​ឥឡូវ​កំពុង​ទទួល​ទោស​​​​ជាប់​ពន្ធនាគារ​១០០ឆ្នាំ​ពី​បទឧក្រិដ្ឋ​ជា​ច្រើន​ រួម​ទាំង​​ករណីធ្វើឃាត លោកចៅក្រម​មួយ​រូប​ផង​ដែរ​។

កាលពី​ឆ្នាំ​២០០៦ នៅពេល​កំពុង​រត់​គេច​ខ្លួន​ និងមុន​ពេល​ត្រូវបាន​ចាប់​ខ្លួន​នោះ លោកហេង ពៅ បាន​ផ្តល់​បទ​សម្ភាស​ពិសេស​មួយ​ជាមួយ​នឹងទស្សនាវដ្តី​ព័ត៌​មាន​បារាំងឈ្មោះ​ ឡិក្សប្រេ៉ស (L’ Express) ហើយបាន​អះអាង​ថា លោក ហុក ឡងឌី អតីតអគ្គស្នងការ​នគរ​​​បាល​ជាតិ ដែល​បាន​ស្លាប់​ក្នុង​​ឧបទ្ទវ​​​ហេតុ​​​ធ្លាក់​ឧទ្ធម្ភាគចក្រ​ កាលពីឆ្នាំ​២០០៨ បាន​ចេញ​​​​បទ​បញ្ជា​ឲ្យ​លោកទម្លាក់​កំហុស​លើ លោក ប៊ន សំណាង និង​លោក សុខ សំអឿន ថា ជាអ្នក​ធ្វើឃាត​លោក ជា វិជ្ជា​។

លោក ហេង ពៅ បាន​ប្រាប់​ទស្ស​នាវដ្តី​បារំាងនេះថា “ខ្ញុំមិនត្រូវពេលវេលា​ច្រើន ​​ដើម្បី​ស្វែងយល់​ថា ជន​សង្ស័យ​ទាំង​ពីរគឺ ប៊ន សំណាង និង​ សុខ សំអឿន មិន​បាន​ធ្វើអ្វី​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើឃាតកម្ម​នេះ​ឡើយ”។

លោក ហេង ពៅ ដែល​ក្រោយ​មក​ត្រូវ​បាន​ដំឡើង​ទៅ​ជា​រដ្ឋលេខាធិការ ក្រសួង​មហាផ្ទៃ​ និង​ជា​ទីប្រឹក្សា​របស់​​​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ បាន​លើក​ឡើង​ដែរថា គ្មានការ​​​​សើុបអង្កេតឲ្យ​បានដិតដល់លើ​សំណុំ​រឿង​ឃាតកម្ម​នេះទេ ។

នៅពេល​សំណំុ​រឿង​នេះ​ ត្រូវតុលា​ការ​​​កំពូល​​បង្គាប់​ឲ្យ​សើុបអង្កេត​ឡើង​វិញ ​នៅ​ពេល​នោះ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ក៏​​​បាន​​​​សាក​សួរ​លោក ហេង ពៅ ដែរ កាល​​​ពី​​​ឆ្នាំ​​​​២០១០ តែទោះ​ជា​យ៉ាង​ណា​ ទាំង​សាលា​ដំបូង ​និង​អតីត​ស្នង​ការ​នគរបាល​មិន​បាន​និយាយ​លម្អិត​អំពី​រឿង​នេះ​ឡើយ​នៅ​ពេល​នោះ។

កាលពីម្សិលមិញ លោកព្រះរាជ​អាជ្ញា​ សេណារ៉ុង បាន​ប្រាប់​តុលាការ​ថា លោក ហេង ពៅ មិន​បាន​និយាយ​អ្វី​នោះ​ទេ​នៅក្នុង​បទ​សម្ភាស​ កាល​ពីពេល​នោះ។

លោក សេណារ៉ុង​ បាន​មាន​ប្រសាសន៍ថា “ចម្លើយ​លោក ហេង ពៅ មិន​អាច​យក​មក​ប្រើ​ក្នុង​សំណុំ​រឿងនេះ​បាន​ទេ​ ពីព្រោះ​លោក​​​មិន​បាន​ឆ្លើយ​អ្វី​ឡើយ​”។ លោកព្រះរាជអាជ្ញាបាន​បន្តថា “ លោក​មិន​​​​ឆ្លើយ ព្រោះ​​លោកឈប់​ជឿព្រះ​ពុទ្ធ​​​សាសនា​ទៀត​ហើយ​ ហើយ​បែរជា​ទៅ​កាន់​សាសនាគ្រិស្តវិញ”។

លោក ហេង ពៅ មិន​បាន​ចូល​រួម​សវនា​​​ការ​ កាលពី​ម្សិលមិញ ដើម្បី​និយាយ​ការពារ​ខ្លួន​នោះ​ឡើយ។

លោក កៅ ទី មេ​ធាវី​តំណាងឲ្យ​គ្រួសារ​លោក ជា វិជ្ជា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ការកត់ត្រាសម្តីជា​ច្រើន​ របស់​លោក ហេង ពៅ ដែលបាន​អះអាង​ពីអ្វី​ដែល​លោក​បាន​ឆ្លើយ​ក្នុងបទសម្ភាស​។

កាល​ពី​ម្សិល​មិញ មាន​តែភស្តុតាង​តែមួយ​គត់​​ បាន​មក​ពីសាក្សី​ម្នាក់ ដែល​ជា​ម្ចាស់​ផ្ទះសំណាក់​ ត្រូវបាន​តុលាការយក មកអានក្នុងសវនាការ ដែល​ភស្តុតាងនោះ​​បាន​លើក​ឡើង​ថា លោក ប៊ន សំណាង បានស្នាក់​នៅ​មួយ​យប់​ ក្នុង​រាជធានី​ភ្នំពេញ មុន​ថ្ងៃ​លោក ជា វិជ្ជា ត្រូវបាន​គេ​សម្លាប់។

តែទោះជា​យ៉ាង​ណា លោក ប៊ន សំណាង និង​លោក សុខ​ សំអឿន បាន​ប្រកែក​តាំង​ពី​យូរមក​ហើយ​ថា ខ្លួន​គ្មាន​កំហុសនោះ​ទេ។

លោក សុខ សំអឿន បាន​ទទួចថា ខ្លួន​គ្មាន​កំហុស​តាំង​ពី​ដើម​មក​ម្លេ៉ះ។ លោក ប៊ន សំណាង​ ដំបូង​ឡើយ​ បាន​សារភាព​ ប៉ុន្តែ កាល​ពី​ឆ្នាំ​២០០៨​ លោកបាន​ប្រាប់​តុលាការ​កំពូល​ថា ខ្លួន​ក៏គ្មាន​កំហុស​ដែរ ប៉ុន្តែ នគរបាល​បាន​វាយ​ដំ​ខ្លួន ​ដើម្បីឲ្យ​ខ្លួន​សារភាព។

កាលពីម្សិលមិញ លោក ប៊ន​ សំណាង​​ បាន​ប្រាប់តុលាការ​ថា លោក ហ៊ុន សុង អតីតអធិការ​រង​នគរបាល​ ខណ្ឌទួលគោក​ និង​លោក លី រ៉ាសីុ អតីតមន្ត្រីនគរបាលព្រហ្មទណ្ទកម្រិតស្រាល ​រាជធានី​ភ្នំពេញ​ ដែល​កំពុង​តែ​ជាប់​ពន្ធនាគារ​ជា​មួយ​លោក ហេង ពៅ បាន​មក​សួរសុខ​ទុក្ខ​ខ្្លួន​នៅ​ពន្ធនាគារ​បេ៉ហ្សុី ដើម្បី​យកស្រីមកឲ្យដេកជាមួយ ព្រម ផ្តល់​អាហារ​ និង​លុយ​កាក់​ទៀត ដើម្បី​ឲ្យ​លោករក្សា​សម្តី​សារភាព​របស់​ខ្លួន។

នៅក្នុង​សក្ខីកម្ម ​ដែលក្រឡាបញ្ជីយក​មកអានក្នុងសវនាការលោក ហ៊ុន សុង លោក លី រ៉ាសុី និងលោកស្រី វត្ថា អតីតប្រធាន​ពន្ធនាគារ​បេ៉ហ្សុី សុទ្ធ​តែបាន​បដិសេធថា​មិន​បាន​នាំស្រីទៅឲ្យ លោក​ ប៊ន សំណាង​ ឡើយ។

លោក ប៊ន សំណាង​ ក៏បាន​ប្រាប់​តុលាការ​ដែល​ថា ខ្លួន​បាន​នៅ​ជាមួយ​មិត្ត​ស្រី​របស់​ខ្លួន​នៅក្នុង​ក្រុងអ្នក​​លឿង​ ខេត្ត​ព្រៃវែង ដែលមានចម្ងាយ​​​៦០គីឡូម៉ែត្រ ពី​ភាគ​អាគ្នេយ៍​នៃ​រាជ​ធានីភ្នំពេញ នៅមុន​ថ្ងៃ​ ​លោក​ ជា វិជ្ជា ត្រូវ​គេ​បាញ់សម្លាប់​។

លោក ជួន ស៊ុនឡេង ប្រធានក្រុមប្រឹក្សា​ជំនុំ​ជម្រះ​ បាន​លើកឡើងពី​​សក្ខីកម្ម​ របស់សង្សារ​លោក​ ប៊ន សំណាង​ ​។​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស