29 C
Phnom Penh

សមា​ជិ​ក​កង​កម្លាំ​ង​​ទ័ព​​អា​កាស​បួ​ន​នាក់​ ត្រូវ​បា​ន​​ចា​ប់​ខ្លួន​ បន្ទាប់​ពី​ឈ្លោះ​ជាមួយ​និស្សិតស្ម័គ្រ​ចិត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមា​ជិ​ក​បួ​ន​នាក់នៃ​ក​ង​ទ័ព​​​អាកាសកម្ពុជា​ រួ​ម​ជា​មួ​យ​ជ​ន​ស៊ី​វិល​ម្នាក់​ទៀត ត្រូ​វ​បា​ន​កង​រាជ​អា​វុធ​​ហត្ថ​ចាប់​ខ្លួន​​​កា​លពី​ថ្ងៃ​​​អ​ង្គារ​​ក្នុ​ងខេត្ត​​កំពង​់ឆ្នា​ំង​ បន្ទាប់​ពី​​ពួ​ក​គេ​​មា​ន​ជម្លោះ​​ជា​ម​ួ​យ​​និស្សិត​ស្ម័គ្រ​ចិត្ត​​ក្នុ​ង​កម្ម​វិ​ធី​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​​ដីធ្លី​របស់​​​លោក​នា​យក​រដ្ឋ​មន្ត្រី ហ៊ុនសែ​ន។

លោកឈួនឈឿនមេបញ្ជា​កា​រ​កង​រាជ​អា​វុធ​ហត្ថ​​ខេត្ត​​​ បា​ន​មាន​ប្រ​សាសន៍​កា​ល​ពី​ម្សិល​​មិញ​ថា ​លោកហ៊ុនម៉ា​និតជា​​កូ​ន​ប្រ​ុស​​របស់​លោកហ៊ុនសែននិង​ជា​អគ្គ​លេខាធិ​កា​រ​រង​នៃ​គណៈ​កម្មាធិ​កា​រ​ជាតិ​​​ទទួ​ល​បន្ទុក​ដោះ​​ស្រាយវិវាទដី​ធ្លី បា​ន​ធ្វើ​អ​ន្តរាគមន៍​ដោ​យ​ផ្ទាល់​ក្នុង​ករណី​នេះ​ ដោយឲ្យ​ចាប់​ខ្លួន​អ្នកទាំ​​ង​បួ​ន​នេះ​។

លោកឈឿនបា​នមា​ន​ប្រ​សាសន៍​ថាឈ្មោះមុ៉ចចាន់ណាវុធអា​យុ​២៧​ឆ្នាំអ៊ុនឡុងអា​យុ​១៩​ឆ្នាំហេងតុ​លាអា​យុ​២២ឆ្នាំនិង​ឈ្មោះធិនថា​រ៉ាអា​យុ​២៣ឆ្នាំទាំ​ង​អស់​គ្នា​ជា​ទាហា​ន​នៅ​មូល​ដ្ឋាន​ទ័ព​អា​​កា​សក្នុង​ខេត្ត​កំពង់ឆ្នាំង​ និង​ជា​ង​មា​ស​ ឈ្មោះ​ ថនសុវណ្ណដេតអា​​យុ​១៩​ឆ្នាំត្រូ​វ​បា​នឃាត់​ខ្លួន​ដោយ​សង្ស័យ​​ថា​​បា​ន​គំ​រាម​និស្សិត​មួ​យ​ក្រុម​នៅ​ក្នុង​ឃុំ​ក្រាំ​ង​លាវ​ ស្រុក​រលាប្អៀរ កា​ល​ពី​ថ្ងៃ​ច័ន្ទ​។

បុរស​​ប្រាំ​នាក់​នេះ​បានជិះ​ម៉ូ​តូតា​ម​​ផ្លូវ​ជាតិ​​លេខ៥ ពេល​នោះ​ពួ​ក​​គេ​បើក​វ៉ានិស្សិត​បី​នាក់​មក​ពី​ក្រុ​ម​៩០​នៃ​កម្ម​វិធី​ជាតិ​ ដែ​ល​មាននិស្សិត​ជាង​២.០០០នាក់​​ស្លៀក​ពាក់​​របៀប​យោ​ធា ត្រូ​វ​បា​ន​បញ្ជូន​​ទៅ​វាស់​​វែ​ង​ដី​នៅតា​មបណ្តា​ខេត្ត​​ក្នុង​ប្រទេ​ស​កម្ពុជា​។

លោក ឈឿន ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា“ បុរស​ប្រាំ​​នាក់​នេះ​បា​ន​ជិះ​ម៉ូតូ​ពីរ​គ្រឿង​បក​ក្រោ​យ ហើយ​គំ​រាម​និស្សិត​ស្ម័គ្រ​​ចិត្ត​។ ពួ​ក​គេ​​និ​យា​យ​ថា ’ហេតុ​អ្វី​ពួ​ក​ឯង​មិន​​ស្គាល់​យើង​?’ហើយ​ស្រែក​ជេរ​ប្រ​មាថ ​[និស្សិត​ទាំ​ង​នោះ​]”។

លោក​​បន្ថែម​ថា “ពួ​ក​គេ​ស្រវឹង​ជោក​”។​លោក ឈឿន បា​ន​មាន​ប្រ​សាសន៍​ថាមន្ត្រី​កង​រាជ​​អាវុធ​ហត្ថ​​​បា​ន​ទៅ​ដល់​កន្លែ​ង​កើត​ហេតុ​ ហើយ​បា​ន​សម្រប​សម្រួ​ល​គ្នា ប៉ុន្តែ​មិន​​បា​ន​​ចាប់​ខ្លួន​នៅ​ពេល​នោះ​ទេ​។លោក​​បាន​បន្ថែ​ម​ថា ​ក្រោ​យ​មក និស្សិតទាំ​ង​នោះ​បា​ន​ត្រឡប់​មក​រាជ​ធានី​ភ្នំ​ពេញ​វិញ​។

លោក ឈឿន ​​បា​ន​មា​ន​ប្រ​សាសន៍​បន្ថែ​ម​ថា ​ក្រោយ​មកលោកហ៊ុនម៉ានិតដែល​ជា​កូន​ប្រុស​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​បា​ន​​ទាក់​ទង​ទៅ​លោក​ ចេងងែ៉នអភិ​​បា​ល​​រង​ខេត្ត​កំពង់​ឆ្នាំ​ង​ ប្រាប់​ពី​ឧប្បត្តិ​ហេតុ​នេះ​។ ពេល​នោះ លោក​អភិ​បា​ល​​រង​បា​ន​ទូ​រស័ព្ទ​ទាក់​​ទ​ង​កង​រាជ​អា​វុធ​ហត្ថ​ ហើយ​នៅ​ថ្ងៃ​អ​ង្គារ​​ពួ​ក​គេ​​បា​ន​ឃាត់​ខ្លួន​ទាហា​ន​​បួ​ន​នាក់​​នៅឯ​មូល​ដ្ឋាន​​​កង​ទ័ព​​អា​កាស។ លោកសុវណ្ណដេត ​​ដែល​ជា​ជាង​មា​សនិងជា​កូ​ន​ប្រុស​​​របស់​មន្ត្រី​ទ័ព​

អា​កាស​​ម្នាក់​​ ក៏​ត្រូ​វ​ចាប់​ខ្លួនដែរ​។ លោក​ ឈឿនបានមាន​ប្រ​សាសន៍ថា ពេល​នេះ​ជ​ន​សង្ស័យ​កំ​ពុ​ង​ត្រូ​វ​ឃុំ​ខ្លួន​នៅ​បញ្ជាការ​​ដ្ឋាន​​កង​រាជ​អា​វុធ​ហត្ថខេត្ត​៕

ប្រែ​សម្រួល​ដោ​យចេវប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស