29 C
Phnom Penh

ហ៊ុន សែន នឹងបើក​កិច្ចពិភា​ក្សា​ ​ទ្វេភាគី​ជាមួយ​ ​បារ៉ាក់ អូបាម៉ា អំឡុង​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

Janelle Kohnert

ខេម​បូឌាដេលី​

 

លោកនាយករដ្ឋ​មន្ត្រី​ ហ៊ុន​ សែននឹង​បើក​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​លោក​ បារ៉ាក់​ អូបា​ម៉ា​

(Barack Obama) ប្រធានា​ធិប​តី​​អាមេរិក​ នៅ​ពេល​មេដឹកនាំ​​សហរដ្ឋអាមេរិក ដែល​ទើប​តែ​​ជាប់​ឆ្នោត​សាជាថ្មីម្តង​ទៀត​​រូបនេះ​ មក​បំពេញ​ទស្ស​នកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​ អំឡុង​កិច្ច​ប្រជុំ​កំពូលអាស៊ាន​និង​អាស៊ី​បូ​ព៌ា​​នៅក្នុង​ខែនេះ។

លោក​ ហ៊ុន​ សែន ​បានប្រកាសពី​កិច្ច​ប្រជុំ​ទ្វេភាគី​នេះនៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅកាន់​ លោក​ បារ៉ាក់អូបាម៉ា​ កាលពីថ្ងៃ​ពុធ​ ដោយ​អប​​អរ​សាទរ​ចំពោះការ​ឈ្នះ​ឆ្នោត​ជាប្រធា​នា​ធិបតី​នៅ​អាណត្តិទី២នេះ។ លោកបារ៉ាក់អូបាម៉ា​ ដែលគេ​រំពឹងថា​នឹង​មកបំពេញទស្ស​ន​កិច្ច​ក្នុង​រាជ​ធានី​ភ្នំពេញ​ពីថ្ងៃទី​១៨ ដល់ថ្ងៃ​ទី​២១​​នោះ​ នឹង​ជា​ប្រធានា​ធិបតី​​អាមេរិក​​កំពុង

​កាន់​អំណាច​ដំបូង​ដែលមកបំពេញ​​ទស្ស​នកិច្ច​នៅប្រទេស​កម្ពុជា។

នៅក្នុងលិខិត​របស់​លោក​ផ្ញើទៅកាន់​លោក​ បារ៉ាក់អូបាម៉ា​ លោក​ ហ៊ុនសែន ​ក៏បាន​

កោត​សរសើរពី​ការ​រីកចម្រើន​នៃ​កិច្ច​សហ​ប្រតិបត្តិការ ​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន និង​រដ្ឋាភិបាលរាជ​ធានី​ភ្នំពេញ​ផង​ដែរ​។

លោកហ៊ុនសែនសរសេរ​ថា “ ស្ថិតក្រោម​

​ការ​ដឹក​នាំ​ដ៏ឈ្លាសវៃ​​របស់​លោក​ ចំណង​​មិត្ត​ភាព​រវាង​ប្រជា​ពលរដ្ឋ​របស់​យើង​ក៏​ដូច​ជា​ទំនាក់​ទំនង​និង​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេសជាតិ​របស់​យើង​ទាំង​ពីរ​ត្រូវ​បាន​ពង្រឹង​

ដើម្បី​ផល​ប្រយោជ​ន៍​ទៅ​វិញ​ទៅ​មក​”។

លិខិត​នោះ​បានបន្ដ​ថា“ ខ្ញុំ​សង្ឃឹម​ថាទំនាក់​

 

ទំនង​ទ្វេ​ភាគី​របស់​យើង​នឹង​ត្រូវ​ពង្រឹង​បន្ថែម​​ទៀត​ អំឡុង​ការ​កាន់​តំណែង​នៅ​អាណត្តិ​ទី​២​របស់​លោក​ ដែល​​នឹង​ធ្វើ​ឲ្យ​កិច្ច​សហប្រតិ​បត្តិការកើន​ឡើង​លើ​គ្រប់​វិស័យ​​ ដែលយើងកំពុង​តែ​មាន​សព្វ​ថ្ងៃ​”។

លោក​ កុយគួងអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បានបញ្ជាក់​ ​កាល​ពី​ម្សិលមិញ​ថាលោកហ៊ុនសែននឹង​បើក​កិច្ច​ពិភាក្សា​មួយ​ទល់​នឹង​មួយ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

លោក​ កុយគួងបាន​ថ្លែង​ថា “ ​នៅ​ខាង​ក្រៅ​​​កិច្ច​ប្រជុំ​កំពូល​នឹង​មាន​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​រវាង​លោកហ៊ុនសែននឹង​លោក​ប្រធានា​ធិបតី​ បារ៉ាក់អូបាម៉ា”។តែ​ទោះ​ជា​យ៉ាង​ណា​លោកមិន​ទាន់​មាន​ព័ត៌​មាន​ទេថា តើ​មេ​ដឹក​នាំ​ទាំង​ពីរ​នឹង​ត្រូវ​ពិភាក្សា​អំពីអ្វី​នោះ​។

ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​​លើក​ឡើង​ថាការ​មក​បំពេញ​ទស្សនកិច្ច្​ក្នុង​ប្រទេស​កម្ពុជា​របស់​លោកបារ៉ាក់អូបាម៉ានៅ​មិន​ទាន់​បញ្ជាក់​​នៅ​ឡើ​យទេ​ ហើយ​ក៏​នឹង​មិន​អាច​រៀប​រាប់​​លម្អិតពី​​កិច្ច​ប្រជុំ​របស់​លោកបារ៉ាក់​ អូបាម៉ាជាមួយ​នឹង​លោកហ៊ុនសែនដែរ​។

លោកសៀនម៉ាក់គិ​នតូស (Sean McIntosh) អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អាមេរិក​​ បាន​ថ្លែង​ថា “ សេត​វិមាន​នៅ​មិន​ទាន់​បញ្ជាក់​អំពី​គម្រោង​មក​បំពេញ​ទស្សនកិច្ច​នេះ​នៅ​ឡើយ​ទេ​”។

ទោះ​ជា​យ៉ាងណាលោកហ៊ុនសែនបាន​បញ្ជាក់​ច្បាស់​ជាង​ស្ថាន​ទូត​ កាល​ពី​ម្សិល​មិញ។ លោក ហ៊ុន សែន ថ្លែងនៅ​ពេល​ថ្លែង​សុន្ទរកថានៅ​វិទ្យាស្ថាន​ជាតិ​អប់​រំ​ថា “ តាម​អ្វី​ដែល​បាន​គ្រោង​ទុក ​លោក​ប្រធានា​ធិបតី​អាមេរិក​ នឹង​មក​កាន់​រាជ​ធានីភ្នំពេញ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន និង​អាស៊ី​បូពា៌”​។

លោក​បាន​ថ្លែងថា“​យើង​សង្ឃឹម​ថាទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ នឹង​ត្រូវ​ពង្រឹង​បន្ដ​ទៀត​”។លោក​បន្ដ​ថាលោកបារ៉ាក់អូបាម៉ាបាន​បំពេញ​ការ​ងារ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​សមាជិក​អាស៊ាន​  ជាពិសេស​នោះគឺ​ដោយ​សារ​តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​ក្នុង​តំបន់​ជា​ច្រើន​។

លោក​ បារ៉ាក់អូបាម៉ាបាន​មក​ចូល​រួម​ប្រជុំ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច​អាស៊ី​-ប៉ាស៊ី​ហ្វិក​ដែល​ធ្វើ​ឡើង​ក្នុង​ប្រទេស​សិង្ហបុរី​ កាល​ពី​ឆ្នាំ​២០០៩​ និងបាន​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ីបូពា៌នៅកោះ​បាលី​ប្រទេសឥណ្ឌូណេសុី​ ក្នុង​ឆ្នាំ​២០១១និង​បាន​ចូល​រួម​កិច្ច​ប្រជុំ​រវាង​សហរដ្ឋ​​អាមេរិក​ និង​ប្រទេស​សមាជិក​អាស៊ាន​ ដែល​ធ្វើឡើង​ក្នុង​បុរី​ញូវយ៉ក​។

លោកឡៅម៉ុងហៃអ្នក​វិភាគ​នយោបាយ​​ឯករាជ្យ​ បាន​លើក​ឡើង​ថាកិច្ច​ពិភាក្សា​រវាង​លោកបារ៉ាក់​ អូបាម៉ានិង​លោកហ៊ុនសែននឹង​​ទំនង​ជា​ផ្ដោត​លើ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​​ចិន​ខាង​ត្បូង ឬក៏​កំណែ​ទម្រង់​នៅ​​ភូមា។

លោកឡៅម៉ុងហៃមាន​ប្រសាសន៍​ថាកំណែ​ទម្រង់ការ​បោះ​ឆ្នោត​ និង​របាយ​ការណ៍​​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​ នឹង​មិន​ទំនង​ជា​ស្ថិត​ក្នុង​កិច្ច​ពិភាក្សា​នោះ​ឡើយ។

លោក​បានលើក​ឡើងថា “ ​ប្រហែល​ជា​លោកនឹង​និយាយ​ថា លោក​​ចង់​ឃើញ​ការ​អនុវត្តលទ្ធិប្រជា​ធិបតេយ្យ​ឲ្យកាន់តែល្អ​”​។លោក​បាន​បន្ដ​​ថា បញ្ហា​ផ្ទៃ​ក្នុង​ដូច​ជា​បញ្ហា​គណ​បក្ស​ សមរង្ស៊ីខ្ញុំ​មិន​គិត​ថាលោក​នឹង​លើក​យក​បញ្ហា​នេះ​មក​ពិភាក្សា​ឡើយ”។

កាល​ពី​ដើម​ខែ​នេះលោកគឺតខេម​ប៊េល​ (Kert Campbell) ឧបការីរង​ទទួល​បន្ទុក​កិច្ច​ការ​អាស៊ី​បូពា៌និង​ប៉ាស៊ីហ្វិក​ បាន​ថ្លែង​ថាសហ​រដ្ឋ​អាមេរិក​មាន​ក្ដី​ព្រួយ​បារម្ភ​អំពី​ចំណាត់​ការ​របស់​រដ្ឋាភិបាល​​​​កម្ពុជាលើ​មន្ត្រី​មក​ពី​គណ​បក្ស​ប្រឆាំង​ អង្គការ​សង្គម​ស៊ីវិល​ និង​បុគ្គល​ផ្សេង​ទៀត​។ លោក ខេមប៊េល មិន​បាន​លើក​​ឡើង​ទេថា តើ​លោក បារ៉ាក់ អូបាម៉ា នឹង​លើក​យក​បញ្ហា​ទាំង​នោះ​មក​ពិភាក្សា​អំឡុង​ការ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ក្នុង​រាជ​ធានី​ភ្នំពេញ​ ឬក៏​អត់​នោះ​ទេ។​

លោកសមរង្ស៊ីមេដឹក​នាំ​គណបក្ស​ប្រឆាំង​​បាន​សរសេរ​លិខិត​អប​អរ​សាទរ​​ផ្ញើ​ទៅ​​លោក​បារ៉ាក់​ អូបាម៉ាថាលោក​សង្ឃឹម​ថាលោក​ប្រធា​នាធិបតី​អាមេរិក​ នឹង​ប្រើការ​មក​បំពេញ​ទស្សន​កិច្ច្​រ​បស់​លោក ដើម្បី​លើក​កម្ពស់លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ក្នុង​ប្រទេស​កម្ពុជា​។

លិខិត​នោះ​បាន​លើក​ឡើង​ថា “ ខ្ញុំ​សង្ឃឹម​ និង​ជឿជាក់​ថាលោក​នឹង​ប្រើ​ការ​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ នៅ​ក្នុង​ខែ​នេះ​របស់​លោក ដើម្បី​ជួយ​ជំរុញប្រទេស​កម្ពុជា​ឲ្យអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដដូច​សហរដ្ឋ​អាមេរិក​បាន​អនុវត្ត​នោះ​”។

លោកសមរង្ស៊ីដំបូង​ឡើយ​បាន​អំពាវ​នាវ​ឲ្យ​លោក​ បារ៉ាក់អូបាម៉ាធ្វើ​ពហិការ​មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ដោយ​លើក​ឡើងថាវត្ត​មាន​របស់​លោក​នឹង​ជួយ​គាំ​ទ្រ​ដល់​ការ​បោះ​ឆ្នោត​មិន​យុត្តិធម៌​ក្នុង​ប្រទេស​កម្ពុជា៕

(រាយការ​ណ៍​បន្ថែម​ដោយគុចណារ៉េន)

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស