30.7 C
Phnom Penh

បង្កើន​​ថ​វិ​កា​សម្រាប់​​​ឆ្នាំ​២០១៣​ ដើម្បី​ពង្រឹង​​យោ​ធា​​តា​ម​ព្រំ​​ដែ​ន​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញលោកទៀ ​បាញ់រដ្ឋ​មន្ត្រី​​​ក្រ​សួង​កា​រ​ពា​​រ​​ជាតិ​ បា​ន​មា​ន​ប្រសាសន៍​ថា ​លោក​មា​ន​ផែន​កា​រ​​ប្រើថវិ​កា​មួយ​ចំ​នួ​ន​ធំ​ក្នុង​ចំណោម​​ទឹក​ប្រាក់​ចំ​នួ​ន​​៤៥.១២​លាន​​ដុ​ល្លា​រ ដែល​ត្រូ​វ​បា​ន​​ស្នើ​សម្រាប់​ក្រ​សួង​​​របស់​លោក​​ក្នុ​ង​​​ច្បាប់​ថវិ​កា​ឆ្នាំ​​២០១៣ ​ដើម្បី​​ពង្រឹង​សមត្ថភាព​​យោ​ធា​​​​តា​ម​ព្រំ​​ដែ​ន​ថៃ។

​យោ​ង​តា​ម​​សេចក្តី​ព្រាង​​​ទី​១​​នៃ​ច្បាប់​​​ថវិ​កា​​ជាតិ​ឆ្នាំ​​២០១៣ ​​ការ​ចំណាយ​របស់​រដ្ឋា​ភិ​បាល​លើ​វិស័យ​ការ​ពារ​ជាតិ​​​ នឹ​ង​កើន​ឡើង​​១៥,​៧៨​​បើ​ធៀបនឹង​កា​រ​បែង​​ចែក​​ថវិ​កា​​នៅ​ឆ្នាំ​នេះ​ ​រីឯ​​​ថវិ​កា​១៥៥,០៤​លាន​ដុល្លារ​ទៀត​ នឹ​ង​ផ្តល់​ឲ្យ​​ទៅ​ក្រ​សួ​ង​មហា​ផ្ទៃ​សម្រាប់​សន្តិ​សុខ​ជាតិ​ផ្ទៃ​ក្នុង​។

ថវិកាស​រុប​សម្រាប់​ក្រសួង​ការ​ពារ​ជាតិ​និង​ក្រសួង​មហាផ្ទៃ​​ស្មើ​នឹង​​១៣,៣២​ភាគ​រយ​នៃ​ថវិកា​ចំណាយ​សរុប​របស់​រដ្ឋាភិបាល​នៅ​ឆ្នាំ​ក្រោយ​​នេះ​។

​​ទោ​ះ​ប​ី​​ជា​​លោកឧត្តមសេនីយ៍​ ​ទៀបាញ់ ​​មិនបា​នបញ្ជាក់​​​ច្បាស់​ពី​ចំ​នួន​​​ថវិកា​​​​សម្រាប់​ក្រ​សួ​ង​របស់​លោក​​​​ដើ​ម្បី​ពង្រឹង​​សមត្ថភាព​​​យោ​ធា​​​កម្ពុជា​នៅ​តា​ម​ព្រំ​​ដែ​ន ​ឬ​​ថវិកា​ប៉ុន្មាន​នឹង​ត្រូវ​​ចំណាយ​ក៏​ដោយ ក៏​លោកបា​ន​មា​ន​ប្រ​សាស​ន៍​ថា ​មា​ន​ផែ​ន​កា​រ​​​ពង្រី​ក​មូល​​ដ្នាន​យោ​ធា​​​ដែល​មា​ន​ស្រាប់​នៅ​តាម​​បណ្តោ​យ​​ព្រំ​ដែ​ន​ថៃ​។

​ដោយ​សំ​ដៅ​​ដល់​ភាព​តាន​តឹង​​ផ្នែ​ក​​យោ​ធា​​ពី​ឆ្នាំ​២០០៨​ដល​់​ឆ្នាំ​២០១១ ជា​ម​ួ​យ​ប្រទេ​ស​​ថៃ និង​​​កា​រ​ប្រយុទ្ធ​គ្នាដណ្តើម​​កាន់​កាប់​ប្រាសាទ​ព្រះ​វិ​ហារសាងសង់​​​នៅ​​​​សតវត្ស​រ៍ទី​១១​នេះ​​ លោកឧត្តម​សេនីយ៍​ ទៀបាញ់ថ្លែងថា “ យើងបា​ន​​ឆ្លង​កាត់​​បញ្ហា​​ម្តង​​​ហើយ​​​ កា​ល​​​​ពី​ប៉​ុន្មាន​ឆ្នាំ​មុ​ន​ ពី​ព្រោះ​យើង​គ្មាន​អា​​វុធ​គ្រប់​គ្រាន់​”។

លោក​​​ ទៀ បាញ់ បាន​មា​ន​ប្រ​សាសន៍​ថា “ យើង​បា​ន​លើក​សំ​ណើ​មួ​យ​ទៅ​រដ្ឋាភ​ិ​បាល​ និង​​រដ្ឋ​​សភា​ស្នើ​បង្កើន​ថវិ​កា​​សម្រាប់​សន្តិ​សុខ​​ជាតិ​​ឆ្នាំ​ក្រោ​យ​ ដើម្បី​​ធានា​​​សុ​វត្ថិ​ភាព​នៅ​តាម​ព្រំ​ដែន”។ ​ទាហា​​ន​កម្ពុជា​យ៉ា​ង​ហោច​ណាស់​ជាង​២០​នាក់​​ត្រូ​វ​បា​ន​រាយ​កា​រណ​៍​ថា បា​ន​ស្លាប់​​នៅ​ក្នុង​ការ​ប្រយុទ្ធ​ដាច់​​​ដោ​យ​​ឡែក​ពី​គ្នា​កា​ល​ពី​ឆ្នាំ​មុ​ន​ ជា​មួ​យ​​កងកម្លាំ​ង​ថៃ​​នៅ​ក្បែរ​ប្រា​សាទ​ព្រះវិ​ហា​រ​​និង​ក្នុ​ង​​ខេត្ត​ឧត្តរ​មាន​ជ័យ​។

​កា​ល​ព​ី​ថ្ងៃសុក្រ ​លោកឧត្តមសេនីយ៍​ ទៀបាញ់ ​មា​ន​​ប្រ​សាសន៍​ថា ​ថវិកា​ចំនួន​​២៤៥,១២​លា​ន​ដុលា្លារ​េនះ​តិចជា​ង​ចំនួន​​​ដែ​ល​​ក្រ​សួង​​បា​ន​ស្នើ​​ពី​ទី​​ស្តី​កា​រ​គណៈរដ្ឋ​មន្ត្រី។

យោង​តា​ម​​​សេចក្តី​ព្រាង​ច្បាប់​ថវិកា​​​ ដែល​​ត្រូ​វបា​ន​​បង្ហាញ​នៅ​​រដ្ឋ​សភា​កា​ល​ពី​ថ្ងៃ​​ព្រ​ហស្បតិ៍​បា​ន​ឲ្យ​ដឹង​ថា ​​ការ​ចំណាយ​របស់​រដ្ឋា​ភ​ិ​បាល​​​លើ​​វិ​​ស័យ​អប់​រំ​ នឹ​ង​​កើន​ដល់​​២៧៩,៨៩​លាន​​ដុ​ល្លារ​នៅ​​ឆ្នាំ​​២០១៣​ គឺ​​កើន​ឡើង​​១៤,២៤​​ភាគ​​រយ​​ពី​​ថវិ​កា​ជាតិ​​ឆ្នាំ​​២០១២។ ​ការ​ចំ​ណា​យ​ទៅ​លើ​វិ​ស័យ​សុ​ខាភិ​បាល​​នៅ​ឆ្នាំ​ក្រោ​យ​នឹ​ង​​​កើន​​ឡើង​​​១៦,​៧៧ភាគ​រយ​​ គឺកើន​ដល់​​​២២៥,៣៧លា​ន​​ដុ​ល្លារ​​។

​លោក ​យឹមសុ​វណ្ណអ្ន​ក​នា​ំ​ពាក្យ​​​គណ​បក្ស​សមរង្ស៊ី ​បា​ន​ថ្លែង​ថាកា​រ​​បង្កើន​ថវិកា​​សម្រាប់​​សន្តិ​សុខ​​នៅ​តា​ម​ព្រំ​ដែន​ថៃ​ និង​​សន្តិ​សុខទូ​ទៅ​គឺ​​​ជា​កា​រ​​ចាំ​បាច់​ ប៉ុន្តែ​​មិន​ត្រូវ​ឲ្យ​លើស​ពី​១៣​ភាគ​រយ​​​​នៃ​​ថវិ​កាជាតិទេ។

​លោក​​​ថ្លែ​ង​ថា “ ខ្ញុំមិន​យល់​ថា​ ហេតុ​អ្វី​បាន​ជា​​រដ្ឋាភិ​បាល​​បង្កើន​​ថវិ​កា​​​ច្រើន​បែប​នេះ​សម្រាប់​​​វិ​ស័​យ​កា​រ​ពា​​រ​ជាតិ​​ ខណៈ​​ដែ​ល​​ប្រទេស​​របស់​យើង​គ្មាន​​សង្គ្រាម”។ លោក​​បន្ថែមថា ​គួ​រ​តែមា​ន​ការចំ​ណាយ​ថែ​ម​ទៀត​ទៅ​​លើវិ​ស័​យ​​សំខាន់​ៗ​​ផ្សេង​ទៀត ដូច​ជា​​​វិ​ស័យ​អប់​រំ​​និ​ងសុខាភិ​បាល​ជាដើម។

​លោក​​មា​ន​​​ប្រ​សាសន៍​ថា “ រដ្ឋា​ភ​ិ​បាល​គួរ​តែ​​​សហ​កា​រ​​​ឲ្យ​បា​ន​ដិ​ត​ដល់​​ថែម​ទៀត​​ជាមួ​យ​អ​ង​្គ​កា​រ​​សហ​​ប្រជា​​ជាតិ​​និង​​​រក​ដំ​ណោះ​ស្រាយ​​​​កា​រ​ទូត​​ថែ​ម​ទៀត​​ជា​មួ​យ​ប្រទេ​ស​​ថៃ​ ជា​ជាង​បង្កើន​​ការ​​ចំណា​យ​ផ្នែ​ក​​យោ​ធា​​​ដើ​ម្បី​​ដោ​ះ​​ស្រាយ​​បញ្ហា​ព្រំ​​ដែ​ន​​”៕

ប្រែ​សម្រួល​ដោ​យ ​ចេវប៊ុននី​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស