30 C
Phnom Penh

ភាព​​​រុង​​​រឿង​​​នៃ​​​សម័យ​​​អង្គរ​​​ដែល​​​បក​​​ស្រាយ​​​នៅ​​​ក្នុង​​​ទំព័រ​​​សារព័ត៌​​​មាន​​​ភាសា​​​បារាំង ​​​​​​ប៉ឺទីត ហ្ស៊កណាល់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​ប្រមូល​​​សារព័ត៌មាន​​​ភាសា​​​បារំាង​​​ដែល​​​បក​​​ស្រាយ​​​ពី​​​រឿង​​​រ៉ាវ​​តាំង​ពី​​​​ឆ្នាំ​​​១៨៧៥​​​​ហើយ​​​ពេល​​​នេះ​​​កំពុង​​​ត្រូវ​​​បាន​​​ដាក់​​​តាំង​​​ពិព័រណ៍​​​នៅ​​​ឯហាង​​​លក់​​​វត្ថុ​​​សិល្បៈ​​​ ម៉េក ​​​មៀក(Make Maek) ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​នោះបាន​​​កើត​​​ឡើង​​​នៅ​ពេល​​​លោក ​​​ម៉ាធាវ ​​​ដំពើ​រ៉ុង(Matiev Damperon) កំពុង​​​រើ​​​កកាយ​​​សារ​ព័ត៌មាន​​​​​​​​​និង​​​សៀវ​​​ភៅ​​​លោក​​​តា​​​របស់​​​លោក​​​នៅ​​​ក្នុង​​​បន្ទប់​​​​​​ដែល​​​​សុទ្ធ​តែ​​​​ធូលី​​​​​​ក្នុង​​​ហាងមួយ​​​នៅ​​​​​​​​​បារាំង។​​​

ខណៈ​​​ដែល​​​កំពុង​​​រើ​​​កកាយ​​​នោះ ​​​លោក ​​​ដំពើ​រ៉ុង​​​ បាន​​​ប្រទះ​​​ឃើញ​​​សារព័ត៌មាន​​​ភាសា​​​បារាំង​​​ “ឡឺប៉ឺទីត ហ្ស៊កណាល់ (Le Petit Journal)”ចេញ​​​ផ្សាយ​​​ក្នុង​​​ឆ្នាំ​​​១៩០៦​​​ដែល​​​មាន​​​រូប​​​ថត​​​យ៉ាង​​​កម្រ​​​របស់​​​ក្រុម​​​របាំ​​​ព្រះរាជទ្រព្យ​​​​​​កម្ពុជា​​​ដែល​​​កំពុង​​​សម្ដែង​​​នៅ​​​ភូមិ​​​គ្រឹះ​​​​​​​ប្រធានា​​​ធិបតី​​​បារាំង​​​ អេលីសេ ​​​(Elysee)​​​ អំឡុង​​​ពេល​ព្រះ​​​​មហាក្សត្រ​​​កម្ពុជា​ព្រះ បាទ​ស៊ីសុវត្ថិបំពេញ​​​ព្រះ​​​រាជ​​​ទស្សនកិច្ច​​​​​​ទី​​​នោះ​​​។​​​

ការ​​​ប្រទះ​​​ឃើញ​​​នេះ​​​បាន​​​ជំរុញ​​​ឲ្យ​​​លោក ​​​ដំពើ​រ៉ុងស្រាវ​​​ជ្រាវ​​​រក​​​ច្បាប់​​​ដើម​​​នៃ​​​សារព័ត៌​​​មាន​​​ ឡឺប៉ឺទីត ហ្ស៊កណាល់​​​ ដែល​​​និយាយ​​​អំពី​​​កម្ពុជា​​​បន្ថែម​​​ទៀត។លោក​​​បាន​​​ជួល​​​អ្នក​​​ប្រមូល​​​​​​សារព័ត៌មានពីរ​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​ឲ្យ​​​​​​ស្វែង​​​រក​​​នៅ​​​ក្នុង​​​ឃ្លាំង​​​របស់​​​ពួកគេ​​​​​​ដោយ​​​បាន​​​រកឃើញ​​​សារព័ត៌មាន​​​នេះ​​​ដែល​​​ចេញ​​​ផ្សាយ​​​តាំង​​​ពី​​​ឆ្នាំ​​​១៨៧៥​​​​​​សរសេរ​​​​​​បក​​​ស្រាយ​​​អំ​​​ពី​​​អង្គរ​​​វត្ត​​​ជាច្រើន​​​ទំព័រ​​​ពេញៗ។

ដោយ​​​​មាន​ចំណង​ជើង​ថា“ព័ត៌មាន​​​អំពី​​​កម្ពុជា​​​ ដែល​​​ខ្ញុំ​​​ចាំបាន”ពិព័រណ៍​​​នេះ​​​មាន​​​ដាក់​​​តាំង​​​ច្បាប់​​​ដើមរបស់​​​​​​សារព័ត៌​​​មាន​​​ “ឡឺប៉ឺទីត ​​​ហ្ស៊ក​​​ណាល់​​” ​​​កម្រាស់​​​១៥​​​ទំព័រ​​​បោះ​​​ពុម្ព​​​ផ្សាយ​​​​​​ចន្លោះ​​​​​​​ពី​ឆ្នាំ​​​១៨៧៥​​​​ដល់​​​​ឆ្នាំ​​​១៩៣០​​​ដែល​​​មាន​​​រឿង​​​រ៉ាវ​​​អំពី​​​កម្ពុជា។

លោកដំពើ​រ៉ុងបាន​​​មានប្រសាសន៍​​​ថា  “ ​​​យា៉ង​​​ហោច​​​ណាស់​​​ក៏​​​រឿង​​​រ៉ាវ​​​ទាំង​​​នោះ​​​អាច​​​បង្ហាញ​​​អ្នក​​​អាន​​​សារព័ត៌មាន​​​ភាសា​បារាំង​​​នេះ​​​ថាតើ​​​អច្ឆរិយ​​​វត្ថុ​​​នេះ​​​មាន​​​សារៈ​​​​សំខាន់​​​​​​ប៉ុណ្ណា​​​ចំពោះ​​​មនុស្ស​​​ជាតិ​​​ទាំង​​​មូល។

ដោយ​​​បាន​​​​បង្កើត​ឡើង​​​នៅ​​​​​​ឆ្នាំ​​​១៨៦៣​​​​ក្នុង​​​​ទី​ក្រុង​បា៉រីសសារព័ត៌មាន​​​​ “ឡឺប៉ឺទីត​​​ហ្ស៊កណាល់”គឺជា​​​សារព័ត៌មាន​​​មួយ​​​ក្នុង​​​ចំណោម​​​​​​សារព័ត៌មានប្រចាំ​​​ថ្ងៃ​​​​​នាំមុខ​​​គេនៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​​​​ រហូត​​​ដល់​​ទសវត្សរ៍​ឆ្នាំ​​​១៩៩០​​​ដែល​​​​ការ​ចេញ​ផ្សាយ​របស់​​​សារ​​​ព័ត៌​​​មាន​​​នេះ​​​ប្រសើរ​​​ជាង​​​សារព័ត៌មាន​​​បារាំង​​​ដទៃទៀត​​​អំឡុ​​​ងឆ្នាំ​​​១៨៩០​​​ដែល​​​អាច​​​លក់​​​បាន​​​​រហូត​​​១លាន​​​ច្បាប់​​​។សារព័ត៌មាន​​​នេះ​​​បាន​​​បញ្ឈប់​​​ការ​​​ចេញ​​​ផ្សាយ​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៤៤។​​​

​ចន្លោះពេល​​​ដែល​​​សារព័ត៌មាន​​​នេះ​​​រៀប​​​រាប់​​​ពីសម័យ​​​អង្គរ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៨៧០​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​​ការ​​​​ចាប់​អារម្មណ៍​ដែល​ប្រជា​ជន​បារាំង​មាន​មក​លើ​​​ប្រាសាទ​​​នេះ​​​តាំង​​​​ពី​មាន​ការ​​​​ចុះ​​​ផ្សាយ​នៅ​ឆ្នាំ​១៨៦៣​អំពី​ដំណើរ​​ទស្ស​នកិច្ច​​​របស់​​​លោក​​​ ហិនរីមូហត់ (Henri Mouhot)​​​​​ មក​កាន់​ប្រាសា​ទ​​​​អង្គរ​វត្ត​ ​​​ដែល​​​បាន​​​ធ្វើ​​​ឲ្យ​​​​​​មាន​​​ការ​​​ភ្ញាក់​​​ផ្អើល​​​យ៉ាង​​​ខ្លាំង​​​​នៅ​ក្នុង​ប្រទេស​បារាំង។

រឿង​​​រ៉ាវ​​​របស់​​​លោកមូហត់និង​​​ការ​​​ពិត​​​អំពី​​​កម្ពុជា​​​​ត្រូវ​បាន​សរសេរ​​​ក្នុង​​​សារព័ត៌​​​មាន​​​នោះចាប់​​​តាំង​​​ពី​​​ប្រទេស​​​កម្ពុជាស្ថិត​​​ក្រោម​​​សន្ធិសញ្ញា​​​អាណានិគម​​​ជាមួយ​​​បារាំង​​​ក្នុង​​​ឆ្នាំ​​​១៨៦៣​​​មកហើយ​រដ្ឋាភិបាល​​​បារាំង​​​បាន​​​បង្កើត​​​រដ្ឋ​​​បាល​​​អាណានិគម​​​បារាំងនៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​រហូត​​​ដល់ថ្ងៃ​​​ទទួល​​​បាន​​​ឯករាជ្យ​​​​​​ពី​​​បារាំង​​​​​​ក្នុង​​​ឆ្នាំ​​​១៩៥៣។​​​

រឿង​​​រ៉ាវ​​​ក្នុង​​​ឆ្នាំ​​​១៨៧៥​​​​​​ក្នុង​​​សារព័ត៌​​​មាន​ “ឡឺប៉ឺទីត​​​ ហ្ស៊កណាល់​​​”បាន​​​មក​​​ស្រាយ​​​អំពី​​​ទិដ្ឋភាព​​​នៃ​​​ការ​​​ដ្ឋាន​​​សាង​​​សង់​​​ប្រាសាទ​​​ក្នុង​​​សម័យ​​​អង្គរ​​​ដែល​​​មាន​​​មនុស្ស​​​រុញ​​​ផ្ទាំង​​​ថ្ម​​​ធំៗ​​​​និង​មាន​ជំនួយ​ពី​សត្វ​​​​ដំរី។ ​​​នៅ​​​ដើម​​​ទសវត្សរ៍​​​ឆ្នាំ១៩០០​​​ សារព័ត៌មាន​​​នេះ​​​បាន​​​ចេញ​​​ផ្សាយ​​​រូប​​​ថត​​​អង្គរ​​​ពិតៗ​​​ពណ៌​​​សខ្មៅដែល​​​អាច​​ទស្សនា​​​បាន​​​នៅ​​​ពិធី​​​តាំង​​​ពិព័រណ៍។អត្ថបទ​​អំពី​​ការ​​​​តាំង​​​ពិព័រណ័​​​នោះ​​​ត្រូវ​​​បាន​​​សង្ខេប​​​ជាភាសាបារាំង​​​និង​​​អង់គ្លេស។​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​លោក ដំពើ​រ៉ុង ​មាន​ការ​ចាប់​​​អារម្មណ៍​​​​មក​លើ​ប្រទេស​​​កម្ពុជា​​​តាំង​ពី​​​​ជាង​មួយ​​​ទសវត្សរ៍​​​​​​​មុន​នោះ​ម្លេ៉ះហើយ​នៅ​​​​ពេល​​នោះ ​​លោក ​​​និង​​​ ចាន់ សុធី ប្រពន្ធ​​ខ្មែរ​​​របស់​​​លោក បាន​​​ទៅ​​​លេង​​​ស្រុក​​​កំណើត​​​នៅ​​​បាត់​​​ដំបង​​​ដើម្បី​​​ស្វែង​​​រក​​​សមាជិក​​​គ្រួសារ​​​របស់​​​គាត់​ ហើយ​គាត់​​​​បាន​​​​ភៀស​ខ្លួន​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ក្នុង​​​ឆ្នាំ​​​១៩៧៩ ​​​និង​​​បាន​​​និរទេស​​​ទៅ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​បារាំង​​​​​​ក្នុង​​​ឆ្នាំ​​​១៩៨២។​​​តំាង​​​ពី​​​​ពេល​​​នោះ​​​មក​​​ ពួក​គាត់​​​​​​បាន​​​បើក​​​ផ្ទះសំណាក់​​​​​និង​ភោជនីយ​ដ្ឋាន​​​មួយ​​​ក្នុង​​​ក្រុង​​​បាត់​​​ដំបង​​​ ហើយ​ជាធម្មតា​​​ពួកគាត់​​​​ដាក់​​​តាំង​​​សារព័ត៌មាន​​​ “ឡឺប៉ឺទីត​​​ ហ្ស៊កណាល់”នៅ​​​ទីនោះ។​​​ ពិព័រណ៍​​​នៅ​​​ឯ​​​ហាង​​​លក់​​​វត្ថុសិល្បៈ​​​ ម៉េក ​​​មៀក ​​​ដែល​​​ស្ថិត​​​នៅ​​​ផ្លូវ​​​២.៥​​​នឹង​​​បន្ដ​​​រហូត​​​ដល់​​​ថ្ងៃទី​​​៦ ខែ​​​ធ្នូ៕

ប្រែ​​​សម្រួល​​​ដោយ​​​ ហម សុផាណ្ណា​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស