34 C
Phnom Penh

ជន​​​ជាតិជប៉ុន​​​ ១០​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​ឆបោក​​​វិនិយោគិនក្នុង​​​គម្រោង​​​វិនិយោគ​​​នៅ​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សេចក្ដី​​​រាយការណ៍​​​របស់​​​ប្រព័ន្ធ​​​​​​ផ្សព្វ​​​ផ្សាយ​​​ជប៉ុន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា នគរបាល​​​ក្រុង​​​តូក្យូ​​​ បាន​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​ជប៉ុន​​​១០​​​នាក់​​​ កាល​​​ពីដើម​​​ខែ​​​នេះ​​​ ពី​​​បទ​​​ឆបោក​​​វិនិយោគិន​​​ជាង​​​១.០០០​​​នាក់​​​យក​​​បាន​​​ទឹក​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ​​​ តាម​​​រយៈ​​​ការ​​​ប្រើ​​​ប្រាស់​​​គម្រោង​​​វិនិ​​​យោគ​​ក្លែង​​​ក្លាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។

កាសែត​​​ក្យូដូ ញូស (Kyodo News) បាន​​​ធ្វើ​​​សេចក្ដីរាយការណ៍​​​ថាបុរស​​​ឈ្មោះ​​​ស៊ូសាគុ ​​​ណាកាមុរ៉ាក់ (Shusaka Nakamura) អតីត​​​ប្រធាន​​​ក្រុម​​​ហ៊ុន​​​​​​ Japan Honesty Inception និង​​​មនុស្ស​​​ប្រាំបួន​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​នាយក​​​ដ្ឋាន​​​នគរបាល​​​ក្រុង​​​តូក្យូ​​​ ចាប់​​​ខ្លួន​​​ នៅ​​​ឈីយូដាក់ ​​​(Chiyoda) កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ខែ​​​វិច្ឆិកា​​​ ដោយ​​​​​​ជាប់​​​ចោទ​​​ពី​​​បទ​​​ឆបោក​​​វិនិយោគិន​​​ចំនួន​​​១.១០០​​​នាក់​​​យក​​​ប្រាក់​​​បាន​​​១,៦​​​ពាន់​​​លាន​​​យ៉េនឬ​​​ប្រហែល​​​២០​​​លាន​​​ដុល្លារ​​​។

យោង​​​តាម​​​ទូរ​​​ទស្សន៍​​​​​​រដ្ឋ NHK របស់​​​ជប៉ុន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​ហ៊ុន​​​ Japan Honesty Inception បាន​​​ផ្ដល់​​​ភាគ​​​លាភ​​​យ៉ាង​​​ក្រាស់​​​ក្រែល​​​សម្រាប់​​​វិនិ​​​យោគ​​​ទុន​​​នៅ​​​ក្នុង​​​គម្រោង​​​នានា​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ​​​ ដូច​​​ជា​​​ចម្ការ​​​កាហ្វេ​​​ជាដើម​​​។

ទូរទស្សន៍​​​ NHK បាន​​​ធ្វើ​​​សេចក្ដី​​​រាយការ​​​ណ៍ថានាយកដ្ឋាននគរបាល​​​ក្រុង​​​តូក្យូមិន​​​បានរក​​​ឃើញ​​​ភ័ស្តុតាង​​​ណាមួយ​​​ដែល​​​បង្ហាញ​​​ថា​​​ ចំនួន​​​ប្រាក់​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​វិនិ​​​យោគ​​​នោះ​​ទេ។

មន្ត្រី​​​នគរបាល​​​ក្រុង​​​តូក្យូ​​​ មួយ​​​រូប​​​ដែល​​​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ ដោយសារ​​​តែ​​​ខ្លួន​​​មិន​​​​​​ត្រូវបាន​​​អនុញ្ញាត​​​ឲ្យ​​​និយាយ​​​ទៅកាន់ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​នោះបាននិយាយ​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​ពេល​​​នេះ​​​រឿង​​​ក្ដីកំពុង​​​ស្ថិត​​​ក្នុងដៃ​​​នគរបាល​​​ជាតិ​​​ជប៉ុន។

មន្ត្រី​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​បន្ដ​​​ទៀត​​​ថា “បញ្ហានេះ​​​ត្រូវ​​​បាន​​​ទី​​​ភ្នាក់​​​ងារ​​​នគរបាល​​​ជាតិ​​​ចេញផ្សាយ​​​រួច​​​ហើយ”។ យោង​​​តាម​​​គេហទំព័រ​​​របស់​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​បាន​​​ឲ្យ​​​ដឹង​​​ថាក្រុម​​​ហ៊ុន Japan HonestyInception បាន​​​រៀបចំ​​​សន្និសីទ​​​មួយ​​​ស្ដី​​​ពី​​​ការ​​​វិនិយោគ​​​របស់​​​ជប៉ុន​​​ នៅ​​​កាស៊ីណូ ​​​ណាហ្គា​​​វើល​​​ ​​​កាល​​​ពី​​​ខែ​​​មីនា​​​ឆ្នាំ​​​មុន​​​៕

ប្រែសម្រួល​​​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស