31 C
Phnom Penh

អ្នក​​​ភូមិ​​​​​​ប្រហែល​​​១០០គ្រួសារនៅ​​​ខេត្ត​​​កំពត ​​​ប្រ​​​ឈម​​​ការ​​​បណ្តេញ​​​ចេញ​​ពីសំណាក់​​​ក្រុម​​​ហ៊ុន​​​​​​ ​​​សូ ងួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រុម​​​ហ៊ុន​​​កសិកម្ម​​​ និង​​​ដឹក​​​ជញ្ជូន​​​មួយ​​​ត្រូវទទួលរង​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​ថា​​​ បាន​គំរាម​​​​​បំផ្លាញ​​​​ផ្ទះ​​​សំបែង​​​របស់​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ប្រ​​​ហែល​​​១០០​​​គ្រួ​​​សារ​​​កាល​​​ពី​​​ថ្ងៃពុធ ប្រ​​​សិន​​​បើ​​​ពួក​​​គាត់​​​មិ​​​ន​​​ព្រម​​​ចាក​​​ចេញ​​​ពី​​​ដី​​​សម្ប​​​ទាន​​​កសិកម្ម​​​មួយ​​​កន្លែង​​​ស្ថិត​​​ក្នុង​​​ស្រុក​​​ឈូក ខេត្ត​​​កំពត​​​ទេ​​​នោះ។

អ្នក​​​ស្រី ភោគ​ ម៉ៅ អាយុ​​​៤៥​​​ឆ្នាំ ដែល​​​ជា​​​តំណាង​​​អ្នក​​​ភូមិ បាន​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ក្រុម​​​ហ៊ុន សូ ងួន និង​​​លោក ​​​ជុំ សឿន ​​​មេឃុំតេជោអភិវឌ្ឍន៍ ​​​កាល​​​ពី​​​ថ្ងៃសុក្រ​​​សប្តាហ៍​​​មុន​​​ បាន​​​មក​​​ប្រាប់​​​ពួក​​​យើងថាពួក​​​យើង​​​មាន​​​ពេល​​​ប្រាំ​​​ថ្ងៃ​​​ដើម្បី​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​របស់​​​យើង”។

អ្នក​​​ស្រី​​​ក៏​​​បាន​​​និយាយ​​​ដែរថាពីរ​​​ថ្ងៃ​​​មុន​​​​​​ការ​​​ជូន​​​ដំណឹង​​​អំពី​​​ការ​​​បណ្តេញ​​ចេញ​​​នេះ ​​​មាន​​​នគរ​​​បាល​​​ប្រហែល​​​១៥​​​នាក់ អម​​​ដោយ​​​បុគ្គ​​​លិក​​​ក្រុម​​​ហ៊ុន​​​ សូ ងួន និង​​​លោក ជុំសឿន បាន​​​ចាប់​​​​​​ផ្តើម​​​​​​រុះ​​​រើ​​​ផ្ទះ​​​ចំនួន​​​បួន​​​ខ្នង​​​ទុក​​​ជា​​​គំរូ។​​​អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្តទៀតថា “ពួកគេ​​​​​បាន​​​និយាយ​​​ថាពួកគេ​​​នឹង​​​ត្រ​​​ឡប់​​​មក​​​វិញ​​ដើម្បី​​​​​​បំផ្លាញ​​​ផ្ទះ​​​របស់​​​ពួក​​​យើង​​​ឲ្យអស់”។

លោក ជុំសឿន បាន​​​បដិសេធ​​​ថា កាល​​​ពី​​​សប្តាហ៍​​​មុនគ្មាន​​​ការ​​​បំផ្លាញ​​​ផ្ទះ​​​សំបែង​នោះ​​​ទេ។ ​​​លោក​​​បាន​​​បន្ថែម​​​ទៀតថា“ក្រុម​​​ហ៊ុន​​​មិន​​​ទាន់​​​បាន​​​បំផ្លាញ​​​ផ្ទះ​​​ណា​​​មួយ​​​នៅ​​​ឡើយ​​​ទេពួកគេ​​​គ្រាន់​​​តែ​​​ជូន​​​ដំណឹង​​​ទៅ​​​អ្នក​​​ភូមិ​​​ថា ​​​ពួក​​​គេ​​​មាន​​​ពេល​​​រហូត​​​ដល់​​​ថ្ងៃ​​​ពុធ​​​ ដើម្បី​​​រើ​​​ផ្ទះ​​​ចេញ​​​ប៉ុណ្ណោះ”។

លោក សូ ងួន ប្រធាន​​​ក្រុម​​​ហ៊ុន សូ​​​ ងួនបាន​​​អះអាងថា តុលាការ​​​បាន​​​​​​ចេញ​​​ដីកា​​​បង្គាប់​​ឲ្យ​​​គ្រួសារ​​​ទាំង​​​នេះ​​​ត្រូវរើ​​​​​ចេញ​​​។​​​លោក​​​​​បាន​​បន្តថា “ក្រុម​​​ហ៊ុន​​​មិន​​មានជាប់ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បណ្តេញ​​​ប្រ​​​ជា​​​ជន​​​ទាំង​​​នេះ​​​ឡើយ ​​​មានតែ​​​អាជ្ញាធរ​​​ទេ​​​ដែល​​​នឹងត្រូវ​​​អនុវត្ត​​​ដីកា​​​បង្គាប់​​​របស់​​​តុលាការនោះ​​​”។

លោកសូងួនបានមានប្រសាសន៍ថាក្រុម​​​​​​ហ៊ុន សូ ងួន ទទួល​​​បាន​​​ដី​​​សម្បទាន​​​ទំហំ​​​៩.៨០០​​​ហិកតា​​​ កាល​​​ពី​​​ឆ្នាំ​​​២០០៥ដើម្បី​​​ដាំ​​​ដំណាំ​​​ដំឡូង​​​មី​​​ ដាំស្រូវ​​​និង​​​ដាំ​​​ដើម​អាកាស្យា។ លោក​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ថាគ្រួសារ​​​ទាំង​​​នេះ​​​ទើប​​​តែ​​​ចូល​​​មក​​​រស់នៅ​​​​​លើ​​​ដី​​​នេះ​​​ក្នុង​​​ពេល​​​ថ្មីៗ​​​នេះ​​​ប៉ុណ្ណោះ​​​ហើយ​​​បាន​​​រាន​​​ដី​​​ព្រៃ​​​​​​អស់​​​ចំនួន​​​​​​៣០០​​​ហិកតាដើម្បី​​​សង់​​​ខ្ទម​​​តូចៗ។

លោក​​​​​​​មា​​​នប្រ​​​សាសន៍​​​ថា“មនុស្ស​​​បី​​​នាក់​​​បានញុះ​​​ញង់​​​ឲ្យ​​​គ្រួសារ​​​ទាំង​​​នេះចូល​​​មក​​​រស់​​​នៅ​​​លើ​​​ដី​​​របស់​​​ខ្ញុំ​​​នៅ​​​ក្នុង​​​ព្រៃ​​​ ហើយ​​​រឿង​​​នេះ​​​​​​ទើប​​​តែ​​​បាន​​​កើត​​​ឡើង​​​​​ កាល​​​ពី​​​មួយ​​​ខែ​​​មុន​​​ប៉ុណ្ណោះ” ។ការលើកឡើងរបស់លោកគឺ​​​ផ្ទុយ​​​គ្នា​​​ស្រឡះ​​​ពី​​​ការអះអាង​​​របស់​​​អ្នក​​​ភូមិ​​​ដែល​​​ថា ពួកគាត់​​​ភាគ​​​ច្រើន​​​បាន​​​ទៅ​​​រស់​​​នៅ​​​ទី​​​នោះ​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៥​​​មក​​​ម៉្លេះ។

លោកសូងួនបាន​​​​​​ថ្លែង​​​​​​ដោយ​​​មិន​​​បញ្ចេញ​​​​​​​​​ឈ្មោះ​​​អ្នក​​​ណា​​​ម្នាក់​​​យ៉ាង​​​ដូច្នេះ​​​ថា “ខ្ញុំ​​​នឹង​​​មិន​​​ផ្តល់​​​សំណង​​​ដល់​​​ពួកគេ​​​ទេ ប៉ុន្តែ​​​យើង​​​នឹង​​​ចាប់​​​ខ្លួន​​​បុរស​​​ទាំង​​​បី​​​នាក់​​​នោះ​​​[ដែល​​​​​​​​បាន​​​​​​ញុះ​​​ញង់​​​គ្រួសារ​​​ទាំង​​​នេះ]។ប្រសិន​​​បើ​​​យើង​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​នេះពួក​​​គេ​​​នឹង​​​គេច​​​ខ្លួន​​​បាត់​​​”៕ ប្រែ​​​សម្រួល​​​ដោយ តែម សុខុម​​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស