27 C
Phnom Penh

បក្សប្រឆាំងដាក់​ពាក្យ​បណ្ដឹង​ជំទាស់​នឹង​ការ​លុប​ឈ្មោះ​លោក សម រង្ស៊ី ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​គណបក្សបាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថាគណបក្ស​ សមរង្ស៊ីកាល​ពី​ថ្ងៃ​សៅរ៍​ បាន​ដាក់​ពាក្យ​បណ្ដឹងទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដោយ​ជំរុញ​ឲ្យ​គណៈកម្មាធិការ​នេះ​កែប្រែ​សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ដែល​បាន​លុប​ឈ្មោះ​​លោកសមរង្ស៊ីមេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​។

ឈ្មោះ​របស់​លោកសមរង្ស៊ីត្រូវ​បាន​ក្រុម​ប្រឹក្សា​សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​លុប​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត​អំឡុង​កាល​ចុងក្រោយ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​​កាល​ពី​ថ្ងៃ​ទី​២៧ខែ​តុលា​។កាល​ពី​ថ្ងៃ​ទី​៦ខែ​វិច្ឆិកា គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​តម្កល់​សេចក្ដី​សម្រេច​លុប​ឈ្មោះ​លោកសមរង្ស៊ីដោយ​លើក​ហេតុ​ផល​ថា លោក​ជា​ឧក្រិដ្ឋ​ជន​ ដែល​ត្រូវ​បាន​តុលា​ការ​ផ្ដន្ទាទោសរួចហើយ ដូច្នេះលោក​គ្មាន​សិទ្ធិ​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ ក្នុង​ខែ​កក្កដា​ ឆ្នាំ​២០១៣​នោះ​ទេ។

លោក​ ជូងជូងីមេធាវី​របស់​លោក​ សមរង្ស៊ីថ្លែង​ថា “ ​ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង​កាល​ពី​ថ្ងៃ​សៅរ៍​ ​ដោយស្នើសុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញទាត់​​ចោល​នូវ​សេចក្ដី​សម្រេច​​របស់​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​គណៈ​កម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ ដែលបាន​លុប​ឈ្មោះ​លោកសមរង្ស៊ីចេញ​ពី​បញ្ជីឈ្មោះ​អ្នកបោះ​ឆ្នោត​”។លោក​បន្ថែម​ថាក្រុម​​​​ប្រឹក្សា​​​​ធម្មនុញ្ញបាន​ទទួល​យក​ពាក្យ​បណ្ដឹង​​ហើយ​ ប៉ុន្ដែមិន​ទាន់​បាន​ឆ្លើយ​តប​វិញ​​ទេ​។

ទោះ​បី​ជា​បច្ចុប្បន្ន​កំពុង​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯង​ក្នុង​ប្រទេសបារាំងក៏ដោយ​ ក៏​លោកសមរង្ស៊ីត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១១​ឆ្នាំ កាល​ពី​ដើម​ឆ្នាំ​២០១០ ដោយ​ចោទ​ប្រកាន់ពី​បទ​ផ្ដល់​ព័ត៌មាន​មិន​ពិត​ ញុះ​ញង់និង​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​។

អ្នក​គាំ​ទ្រ​លោកសមរង្ស៊ីដែល​ពេល​នេះ​ជាមេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ទើបបង្រួប​​​បង្រួម​គ្នា​​ថ្មីរវាង​គណបក្ស​ សមរង្ស៊ីនិង​គណ​បក្ស​សិទ្ធិ​មនុស្ស​ បាន​លើក​ឡើង​ថាការ​ផ្ដន្ទា​ទោស​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ គឺ​ជា​ហេតុផលនយោបាយ​។

លោកទេព​ នីថាអគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតកាល​ពី​ម្សិលមិញបាន​មាន​ប្រសាសន៍​ការពារ​សេចក្ដី​សម្រេច​ របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោតឲ្យ​​លុប​ឈ្មោះ​លោកសមរង្ស៊ីចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​។

លោកនីថា ​មាន​ប្រសាសន៍​ថា“ ​លោក ​សមរង្ស៊ីគឺ​ជា​​ឧក្រិដ្ឋ​ជន​​ ហើយ​ឈ្មោះ​លោក​ត្រូវ​បាន​លុប​​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោត ដោយសារ​លោក​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោសរួចហើយ​”។លោក​បាន​បន្ថែម​ថាយោង​តាម​មាត្រា​៥០​ ជំពូក៦នៃ​ច្បាប់​​​បោះ​ឆ្នោត​ និយាយអំពី​សមាជិក​សភា​ បាន​ចែង​ថាជន​ណា​ត្រូវ​បានផ្ដន្ទាទោស​រួចហើយរួម​ទាំង​អ្នក​ដែល​បាន​ផ្លាស់​លំនៅ​ដ្ឋាន​ចេញ​ពី​ឃុំ-សង្កាត់​មួយ​ទៅ​ឃុំ-សង្កាត់​មួយ​ផ្សេង​ទៀត​ក៏​អាច​ត្រូវលុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែរ។

ទោះ​ជា​ក្រឡាបញ្ជី និង​សមាជិក​ក្រុម​ប្រឹក្សា​​ឃុំ​-សង្កាត់​​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បញ្ចូល​ទិន្ន​ន័យ​ក្នុង​បញ្ជី​ឈ្មោះ​អ្នកបោះ​ឆ្នោតថ្មី ​រួម​ទាំង​ការ​លុប​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​បាន​ស្លាប់​ ឬ​ផ្លាស់​​ទី​លំនៅ​ក៏​ដោយក៏​​មាត្រា៥០នៃ​ច្បាប់​​​​​បោះ​ឆ្នោតពិតជា​ចែង​ថា ជន​ “ ដែល​ជាប់​ពន្ធ​​នាគារពុំមាន​​សិទ្ធិ​បោះ​ឆ្នោត​ប៉ុណ្ណោះ​”។

លោកនីថាបានមាន​ប្រសាសន៍​ផង​​ដែរ​ថាគណបក្ស​ សមរង្ស៊ីបាន​ដាក់​ពាក្យ​បណ្ដឹង​របស់​ខ្លួនទៅ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ ក្នុងរយៈពេល​ប្រាំ​ថ្ងៃ​ បន្ទាប់ពី​សេចក្ដីសម្រេច​របស់គណៈកម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដោយ​អំពាវ​នាវ​សុំ​ឲ្យ​មាន​ការ​​ពិចារណា​ឡើងវិញ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ នេះ​គឺ​ជា​សិទ្ធិ​របស់​ [លោក​ ជូងី​] ដែល​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​ ប៉ុន្ដែសេចក្ដី​សម្រេច​​ គឺអាស្រ័យ​លើ​ក្រុម​ប្រឹក្សាធម្មនុញ្ញ​ឯណោះទេ”៕

ប្រែសម្រួលដោយហមសុផាណ្ណា

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស