33 C
Phnom Penh

បុគ្គលិក​សិទ្ធ​ិមនុស្ស​​​ដែ​ល​ជាប់​ចោទ​ បាន​វិល​ត្រឡប់​មកដល់​ប្រទេស​​កម្ពុជាវិញ​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ​ចាន់ ​សុ​វេ៉តអ្នក​ស៊ើ​ប​អង្កេត​​របស់​​អ​ង​្គ​កា​រ​​សិទ្ធិ​ម​នុស្ស​ បា​ន​វិល​ត្រឡប់​​មក​ដល់​ប្រទេស​កម្ពុជា​​​វិញ​ហើយក្នុងរយៈ​ពេល​ជា​ង​​ព​ី​​រ​ខែ​​កន្លះ​ បន្ទាប់​​ពីបាន​​​ចាក​ចេញ​ពី​ប្រទេ​ស​​ ស្របពេលមាន​ការ​​ប្រឈម​​នឹង​កា​រ​ចោទ​ប្រកាន់​ពី​​បទ​ឧក្រិដ្ឋ​មួ​យ ដែល​​គេគិត​​​ថាភ្ជាប់​ទៅ​នឹង​​កា​រ​ប​ះ​​​បោរ​​ដែ​ល​បា​ន​កើត​មា​នឡើង​នៅ​ក្នុ​ង​​ខេត្ត​ក្រ​ចេះ​ កា​ល​ពី​ខែ​​ឧស​ភា​។

​កា​ល​ពី​ថ្ងៃ​ទី​​១៤​ ខែ​​សី​ហា ​សាលា​ដំបូង​រាជធានីភ្នំេពេញ ​​បា​ន​ចោទ​ប្រ​កាន់​​លោកសុ​វ៉េត ​អនុ​ប្រធាន​​​ផ្នែ​ក​​អង្កេត​របស់​អ​ង​្គ​កា​រ​​សិទ្ធិ​​មនុស្ស​​អា​ដ​ហុ​ក​ ពី​បទ​ផ្តល់​ជំ​នួ​យ​​ដល់​ជ​ន​ល្មើស​​ម្នាក់​ និង​ត្រូវបា​ន​កោះ​ហៅ​ឲ្យ​ចូល​ខ្លួនដើម្បី​​សាក​សួរ​​ដោយ​គ្មាន​​ផ្តល់​សេចក្តី​លម្អិតអំ​ពី​កា​រ​​ចោទ​ប្រ​កាន់​នោះ​ឡើ​យ​។ ​ក្រោ​យ​មក ​នៅ​ថ្ងៃ​ទី​​២៣ខែ​​សីហា ​តុ​លា​ការ​​​បា​ន​​យល់​ព្រម​លើកពេលកា​រ​សាក​សួរ​​ លោកសុ​វ៉េត ដោ​យ​គ្មាន​កំ​ណត់​ពេល​ជាក់​លាក់ដើម្បី​​ឲ្យលោក​​​បា​នចូ​ល​​រួ​ម​​វគ្គ​បំ​ពាក់​បំ​ប៉ន​មួ​យ​នៅ​ក្នុង​ទី​ក្រុ​ង​​បាង​កក។

​លោកធន ​សារាយប្រធា​ន​​​អង​្គ​ការ​​​អាដ​ហុ​កថ្លែង​កា​ល​ពី​ម្សិល​មិញ​ថា“ គាត់​បា​ន​សម្រេចត្រឡប់​មក​វិញ ពី​​ព្រោ​ះ​​គាត់​​បា​ន​បញ្ចប់​​កា​រ​​សិ​ក្សា​​របស់​គាត់​ ហើយ​គាត់​​គឺ​ជា​​​បុគ្គលិក​ម្នាក់​​របស់អង្គការ​អា​ដ​ហុក​ ហើយ​គាត់​​ត្រូ​វ​​តែ​ធ្វើ​កា​រ​”។ លោក​​បន្ថែម​​ថា កា​រ​ស្នាក់​អា​ស្រ័​យ​​ជា​​បណ្តោះ​អា​សន្ន​​របស់​លោក សុ​វ៉េត នៅ​ក្រៅ​ប្រទេ​ស​មិន​មែ​ន​ដើម្បី​​គេច​ពី​​កា​រ​​កោះ​​ហៅ​​របស់​តុ​លា​ការ​​​ទេ​ ហើយ​​​ថា ​គាត់​​​បា​ន​​វិល​ត្រឡប់​ពី​ក្រុ​ង​បាង​កក​​កា​ល​ពី​​ល្ងាច​ថ្ងៃ​​ច័ន្ទ​។

​លោក ​សារាយ ​​បា​ន​មា​ន​ប្រ​សាសន៍​ថាអ​ង​្គ​ការអា​ដ​ហុក​មិន​ទាន់​បា​ន​ទទួល​ព័ត៌មា​ន​ផ្លូវ​ការ​​ពី​តុលា​​ការ​ រៀបរាប់ពី​ការ​​ចោទ​ប្រកាន់​​របស់​ខ្លួ​នមកលើលោក​ សុ​វ៉េតទេ​ ហើយ​ថា ​មេធាវី​​​របស់​​អ​ង​្គ​កា​រ​ក្រៅ​រដ្ឋា​ភិ​បា​ល​មួយ​នេះ ត្រូ​វ​បា​នតុលាការ​​បដិ​សេធ​មិន​ឲ្យ​មើល​សំ​ណុំ​រឿង​នេះ​ឡើយ។

​អង្គការ​​អា​ដ​ហុ​កជឿ​ថា ​កា​រ​ចោទ​ប្រកាន់​នេះ​ មានជាប់ពាក់ព័ន្ធទៅ​នឹ​ង​​រឿ​ង​ក្តី​​របស់​លោក​ ម៉មសូ​ណង់​ដូ ​ម្ចាស់​​ស្ថានីយវិទ្យុ​សម្បុក​ឃ្មុំដែលកា​ល​ពី​ខែ​មុន ​​ត្រូ​វ​បា​នសាលា​ដំ​បូង​រាជ​ធា​​នី​ភ្នំ​ពេញ​​ផ្តន្ទា​ទោស​​ឲ្យ​ជាប់​ពន្ធ​នា​គា​រ​រយៈ​ពេល​​២០​ឆ្នាំ​ ពី​បទ​​ធ្វើ​​កា​រ​បះ​បោរ​ ដែ​ល​លោក សូ​ណង់​ដូ បា​ន​​បដិ​សេធ​​ចំ​ពោ​ះ​កា​រ​​ចោទ​នេះ​ ​ហើយ​​អ​ង​្គការ​​សិទ្ធ​ិ​មនុស្ស​​បា​ន​ចាត់​ទុ​ក​​​រឿ​ង​នេះ​ថាគ្រាន់​តែ​ជា​លេស​មួយ​​ដើម្បី​​បណ្តេញ​អ្នក​ភូមិ​​ចេញ​​ពី​ភូមិ​​​ប្រមា​ ​ក្នុង​ខេត្ត​នេះ​កា​ល​ពី​ក្នុង​ខែ​ឧ​ស​ភា​។

​​តែ​ប៉ុន្មា​ន​ថ្ងៃ​​មុន​ធ្វើ​ការ​ចោទ​ប្រកាន់ ​លោក​នា​យក​រដ្ឋ​មន្ត្រីហ៊ុនសែនបា​ន​ចោទ​ប្រកាន់​​បុ​គ្គលិក​អង​្គការ​​ក្រៅ​រដ្ឋាភិ​បាល ​​ដែល​មិន​បញ្ចេញ​​​ឈ្មោះ​ម្នាក់​ ថា​បា​ន​​​ជួ​យ​ជន​ល្មើស​ម្នាក់​ក្នុង​ចំ​ណោ​ម​ជន​ល្មើស​​ជា​​ច្រើន។

​លោកឆែវី​រៈចៅ​ក្រម​​ស៊ើប​​សួរ​ ដែ​ល​កាន់​​សំ​ណុំ​​រឿ​ង​​របស់​លោកសុវ៉េតមិន​អា​ច​ទាក់​ទ​ង​បាន​ទេ​ ហើយ​លោកឈុនសុ​វណ្ណ​ ក្រឡា​បញ្ជី​​តុ​លា​ការ​ បា​ន​​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​ឡើយ។

នៅ​ក្នុង​លិ​ខិត​​ចុ​ះ​ថ្ងៃ​ទី​​៣១​ ខែ​​តុ​លាមួ​យ​​ច្បាប់​ជូ​ន​លោក​ប្រធា​នាធិប​តី​អា​មេរិកបារ៉ាក់អូ​បាម៉ា ​(Barack Obama) សមាជិកសភាអា​មេរិក​​រាប់​សិប​នាក់​ ​បា​ន​លើករឿ​ង​ក្តី​​របស់​លោក ​សុវ៉េត ​និ​ង​លោក​ សូណង់​ដូ ​រួ​ម​ជាមួ​យ​នឹង​កា​រ​បាញ់​ស្លាប់​​ក្មេង​ស្រី​អា​យុ​១៤ឆ្នាំ​ម្នាក់​ ដោយកង​កម្លាំ​ង​ស​ន្តិ​សុខ​​អំ​ឡុ​ង​កា​រ​ឆ្មក់​ចូ​ល​​ភូមិ​ប្រមា​។

ក្រុមសមាជិកសភាទាំ​ង​នោះបា​ន​​ជំ​រុញ​ឲ្យ​លោក​ប្រធា​នា​ធិប​តី ​លើក​ឡើង​ជា​សាធា​រណៈ​អ​ំ​ពី​កា​រ​​រំ​លោភ​សិទ្ធិ​មនុស្ស​​របស់​​រដ្ឋា​ភិ​បាល​ នៅ​ពេល​​លោក​​មក​​បំពេញ​ទស្សន​កិច្ច​ក្នុងប្រទេសកម្ពុជា ដើម្បី​ចូ​ល​រួ​ម​កិច្ច​​ប្រជុំ​កំ​ពូល​​អា​ស៊ាន​ និង​អាស៊ី​បូ​ពា៌៕

(រាយ​កា​រ​ណ៍​បន្ថែម​ដោ​យឃួ​ន​ ណា​រីម​) ​

ប្រែ​សម្រួល​ដោ​យ​ ​ចេវប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស