38.1 C
Phnom Penh

​​​លោក អូបាម៉ា គួរ​​​លើក​ឡើង​ពី​​​​បញ្ហា​សិទ្ធិ​​​មនុស្ស​​​ ឬប្រយោជ​​ន៍​​​ ជា​​​យុទ្ធសាស្ត្រ​​​របស់​​​អាមេរិក​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​វិភាគ​​​មួយ​​​ចំនួន​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​​​​លើក​​​ឡើង​​​ ឬក៏​​​មិន​​​លើក​​​ឡើង​​​របស់​​​លោក បារ៉ាក់ អូបាម៉ា (Barack Obama)ប្រធានាធិបតីអាមេរិកអំពី​​​របាយ​ការណ៍​បញ្ហា​​​​សិទ្ធិមនុស្សនៅ​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ អំឡុង​​​ការ​​​មក​​​បំពេញ​​​ទស្ស​​​នកិច្ច​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​របស់​​​លោក​​​នាពេល​​​ខាង​​​មុខឆាប់​​​ៗ​​​នេះ​​​ ដូច​​​ដែល​​​សមាជិក​​​សភា​​​មួយ​​​ចំនួន​​​របស់​​​​​​សហ​រដ្ឋ​អាមេរិក​​​​បាន​​​ស្នើ​​​ឲ្យ​​​លោក​​​ដោះស្រាយ​​​នោះ នឹង​​​ជា​​​ការ​​​ថ្លឹង​​​​ថ្លែង​​​មួយ​​​អំពី​​​ផល​​​ប្រយោជន៍​​​ជា​​​ច្រើន​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​នៅក្នុង​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​។

ប៉ុន្តែចំពោះអ្វីដែលលោក​​​ប្រធានា​ធិបតី​​​នឹង​​​លើក​​​យក​​​មក​​​និយាយ​​​នោះនៅ​ត្រង់ថា​តើ​​​លោកនឹង​​​និយាយ​​​ពី​​​បញ្ហា​​​នេះ​​​យ៉ាង​​​ដូច​ម្ដេច​​​​នោះ​​​ គឺវាអាស្រ័យ​​​លើទស្សនរបស់​រដ្ឋា​ភិបាល​​​ទីក្រុង​​​វ៉ាស៊ីនតោន មកលើ​​​គោល​​​ជំហរ​​​​របស់​​​ប្រទេស​​​កម្ពុជាក្នុង​​​ការ​​​ទប់ទល់​​​នឹង​​​ឥទ្ធិ​ពល​​​​ដែល​​​កំពុង​​​តែ​​​កើន​​​ឡើង​​​របស់​​​ប្រទេស​ចិន​​​នៅ​​​ទូទាំង​​​តំបន់​​​នេះ​​​។

នៅ​​​ក្នុង​​​លិខិត​​​ដែល​​​ប្រើ​​​ពាក្យ​​​ធ្ងន់​​​ៗមួយ​​​ចុះ​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​តុលា សមាជិ​​ក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ជា​​​ច្រើនរូប ​​​មក​​​ពី​​​គណបក្ស​​​សាធា​រណរដ្ឋនិង​​​គណបក្ស​​​ប្រជាធិបតេយ្យ​​​​​​ រួម​​​ទាំង​​​​​​លោក ចន ម៉ាកខេន (John McCain) សមា​ជិក​​​ព្រឹទ្ធសភា​​​ និង​​​ជា​​​អតីត​​​បេក្ខជនឈ​​រ​​​ឈ្មោះ​​​​​​​ប្រធានាធិបតី​​​អាមេរិកបាន​​​អំពាវ​​​នាវ​​​ឲ្យ​​​លោក​​​បារ៉ាក់ អូបាម៉ា លើក​​​ឡើង​​​ជា​​​សាធារណៈ​​ពីការ​​​រំលោភ​​​បំពាន​​​ជា​​​ច្រើន​​​ កើតឡើងក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​លោកនាយក​​​រដ្ឋ​​​មន្ត្រី ​ហ៊ុន ​សែន។

ពួកគេក៏បានសំណូមពរឲ្យលោកអូបាម៉ា​ជំរុញលោក ហ៊ុន សែន​ លើក​លែង​ទោស​លោក សម រង្សុី ដែលកំពុងតែ​​រស់នៅ​បែប​និរទេស​ខ្លួនអាចវិលមក​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការបោះឆ្នោតជាតិនៅឆ្នាំក្រោយ។

លោក ខាល ថាយើ (Carl Thayer) សាស្ត្រា​​ចារ្យ​​​របស់​​​បណ្ឌិត​​​សភា​​​​​​ការ​​​ពារជាតិ​​​អូស្ត្រាលី​​​​លើក​​​ឡើង​​​ថា  ប្រសិន​​​បើ​​​សមាជិក​​​សភាសហ​រដ្ឋ​​​អាមេរិក​​​ទាំង​​​នេះ ទទួល​​​បាន​​​ជោគ​ជ័យ​​​ពី​​​​អ្វី​​​ដែល​​​លោក បារ៉ាក់ អូបាម៉ា បាន​​​ពិភាក្សា​​​ជា​មួយ​​​លោក ហ៊ុន សែន វា​​​នឹង​​​មិន​​​ធ្វើ​​​ឲ្យ​​​ខាត​​​បង់​​​​ចំពោះ​​​ទំនាក់​​​ទំនង​​​រវាង​​​រដ្ឋាភិបាលក្រុង​​​ភ្នំពេញនិងរដ្ឋាភិបាល​​​ក្រុង​​​វ៉ាស៊ីនតោន​​​ឡើយ។

នៅ​​​ក្នុង​​​លិខិត​​​របស់​​​ពួក​​គេ​​​ សមាជិក​​​សភា​​​សហរដ្ឋ​​​អាមេរិក​​​ទទូច​​​ថា ការ​​​ដែល​​​បាត់​បង់​ឱកាស​​​នេះ មិន​​​បាន​​​លើក​​​ឡើង​​​អំពី​​​តម្លៃ​​​លទ្ធិ​ប្រជាធិបតេយ្យ​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​ធ្វើ​​​​​​ឲ្យ​​​ឥទ្ធិពលរបស់​​​ចិន​​​កាន់​​​តែ​​​ខ្លាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​ក្នុង​​​តំបន់​​​ទាំង​​​មូល។

លោក ថាយើបាន​​​សួរ​​​ថា“ ប្រសិន​​​បើ​​​សកម្ម​​​​ជន​​​សិទ្ធិ​​​មនុស្ស​​​ចង់​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​នេះ​​​តើ​​​ពួក​​​គេបានត្រៀមខ្លួន ដើម្បីទទួលខុសត្រូវ​ចំពោះ​​​ផល​​​ប៉ះពាល់នាំឲ្យខូច​​ទំនាក់​​​ទំនង​​​រវាង​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​កម្ពុជា​​​ និង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ឥទ្ធិពលរបស់ប្រទេសចិនដែលកំពុងតែ​​កើន​​​ឡើង​​​មកលើ​​​របប​​​ដឹក​​​នាំ​​​របស់​​​លោក ​ហ៊ុន សែន?”។

លោក​​​បា​​ន​​​បន្ដ​​​ថា “ ​​​រឿង​​​សំខាន់​​​ដែល​​​គួរ​​​តែ​​​លើក​​​យក​​​មក​​​ពិភាក្សា​​​នោះ​​​គឺ​​​ តើ​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​គួរតែ​​​ជា​​​បញ្ហា​​​សំខាន់​​​នៃ​​​ទំនាក់​​​ទំនង​​​ទ្វេ​​​ភាគី​​​រវាង​​​ប្រទេស​​​កម្ពុជា និង​​​សហរដ្ឋ​​​អាមេរិក​​​ តែ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​បញ្ហា​​​ផ្សេង​​​ៗ​​​ទៀត​​​ឬទេ​​​? ចុះ​​​អំពី​​​សិទ្ធិ​​​ការ​​​ងារ​​​ និង​​​ផលិត​​​ផល​សម្លៀក​​​បំពាក់​​​ ដែល​​​ទទួល​​​បា​ន​​​សិទ្ធិ​​​ពិសេស ដើម្បី​​​ចូល​​​ទៅ​​​កាន់​​​ទី​​​ផ្សារ​​​សហរដ្ឋ​​​អាមេរិ​​ក​​​វិញ​​​ តើ​​​យ៉ាង​​​ដូចម្ដេច​​​ដែរ”?។

លោក ថាយើ បាន​​​គូស​​​បញ្ជាក់​​​ថា ឥទ្ធិពល​​​ពិត​​​ប្រាកដ​​​របស់​​​រដ្ឋាភិបាល​​​ក្រុង​​​វ៉ាស៊ីន​តោនគឺ​​ទំនាក់​​​ទំនង​​​ផ្នែកយោធា​​​ជាមួយ​​​នឹង​រដ្ឋា​​​ភិ​​​បាល​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ លោក ថាយើ​​​ ​​​ថ្លែង​​​ថា “ ​​​លោក​​​ប្រធា​នា​ធិបតី​​​ គូួរ​​​តែ​​​សំដែងនូវការ​​​ព្រួយ​​​បារម្ភ​​របស់​លោកអំពីបញ្ហាសិទ្ធិមនុស្ស​​​​​​​​​។ សហរដ្ឋ​​​អាមេរិក​គួរ​​​ចាំមើល​​​ថា តើ​​​លោក ហ៊ុន ​សែន ​នឹងឆ្លើយ​​​​តប​​​ និង​​​អនុវត្ត​​​តាម​​​គោល​​​នយោបាយ​​​ដើម្បី​​​កែ​​​តម្រូវ​​​ស្ថាន​​​ភាព​​​នេះ​​​ បាន​​​យ៉ាង​​​ដូច​ម្ដេច​​​។ ​​​ប៉ុន្ដែ មាន​​​បញ្ហា​​​ផ្សេង​​​ៗ​​​ទៀត​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​​លាស់នៅ​​​ឡើយ​​​ទេ​​​ រួម​​​មាន​​​ទំនាក់​​​ទំនង​​​ផ្នែក​កា​​​រពារ​​​ជាតិ​​​រវាង​​​សហរដ្ឋ​​​អាមេរិក និង​​​កម្ពុជា​​​ ដែល​​​ប្រហែល​​​ជា​​​មធ្យោ​​​បាយ​​​ចម្បងតែ​​​មួយ​​​គត់​​​ សម្រាប់​បង្កើន​​ឥទ្ធិពល​​​សហរដ្ឋ​​​ អាមេរិក​​​មក​​​លើ​​​ប្រទេស​​​កម្ពុជា ដែល​​​​​ជា​​​ឥទ្ធិពល​មួយ​​​​ខ្លាំង​​​ជាង​​​ឥទ្ធិពល​​​​​​របស់​​​ប្រទេស​​​ចិន​​​នោះ​​​។

អាមេរិក​​​កំពុង​​​តែ​​​បង្កើត​​​យុទ្ធ​សាស្ត្រសំខាន់របស់​​​ខ្លួន​​​​​​មក​​​លើ​​​តំបន់​​​អាស៊ី​​​ប៉ាស៊ីហ្វិក​​​​ ដែល​​​នឹងបង្កើន​​​វត្ត​​​មាន​​ផ្នែកកង​​​កម្លាំង​​​របស់​​​ខ្លួន​​​ ​​​នៅ​​​ក្នុង​​​តំបន់​​​។ ហើយ​​​ដើ​​ម្បីធ្វើ​​​ឲ្យ​​​ការ​​​បង្វែរ​យុទ្ធ​​​សាស្ត្រ​​​របស់​​​ខ្លួនទទួលបាន​​​ការ​​​គាំ​​​ទ្រ​​​នៅ​ក្នុង​​​តំបន់​​នោះ​​​ លោក បារ៉ាក់ អូបាម៉ា ន​​ឹង​​​មក​​​បំពេញទស្សនកិច្ចក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ នៅថ្ងៃ​​​ទី​​​១៩ និងថ្ងៃ​​​ទី​​​២០ ខែវិច្ឆិកា ដើម្បីចូលរួម​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ីបូពា៌ និង​​​កិច្ច​​​ប្រជុំ​​​មេដឹក​​​នាំ​មក​ពីបណ្តា​​ប្រទេស​​​សមាជិក​​​​អាស៊ាន​​ និង​​​សហ​រដ្ឋ​​​​អាមេរិក​​​។ការ​​​មក​​​បំពេញ​​​ទស្ស​​​នកិច្ច​​​របស់​​​លោក បារ៉ាក់ អូបាម៉ា នេះ​​​ គឺ​​​ជា​​​ការ​​​មក​​​បំពេញ​​​​ទស្សនកិច្ច​​​លើកដំបូង​​​ហើយ​​​របស់​​​ប្រធានា​​​ធិបតី​​​អាមេរិក​​​ ដែល​​​កំពុងតែ​​​កាន់អំណាច​​​។

លោក អ៊ាន ស្ដរី (Ian Storey) សាស្ត្រា​ចារ្យ​​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​នៅ​​​ឯ​​​វិទ្យាស្ថាន​​​សម្រាប់​​​​​​ការ​​​សិក្សា​​​អំពីតំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅប្រទេស​​​សិង្ហបុរី បាន​​​មាន​​​ប្រសាសន៍​​​ថា សិទ្ធិ​​​មនុស្ស​​​ នឹង​​​មិន​​​មែន​​​ជា​​​បញ្ហា​អាទិភាព​​​អំឡុង​​​ការ​​​មកបំពេញ​​​ទស្សនកិច្ច​​​របស់​​​លោកបារ៉ាក់ អូបាម៉ា​​​ ឡើយ។

លោក អ៊ាន ស្ដរី បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​នៅ​​​ពេលសហរដ្ឋ​​​អាមេរិក​​​បាន​​​ផ្សា​​​រ​ភ្ជាប់​ម្ដង​​​​ទៀត​​​ជាមួយបណ្តា​​​ប្រទេស​​​មួយ​​​ចំនួន​​​​​​​​​ក្នុង​​​តំបន់​​​អាស៊ី​​​អាគ្នេយ៍​​​ ដូចជា​ ​​ប្រទេស​​​វៀតណាមកម្ពុជា ឡាវ និង​​​ប្រទេស​​​ភូមា នោះ ​អាមេរិក​នឹងមិនអើពើចំពោះ​​​​​​ការ​​​រិះ​​​គន់អំពី​​​របាយ​ការណ៍​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ប្រទេសទាំង​​​នេះ​ឡើយ​​​ ហើយ​​​បែជា​​​ចាត់​​​ទុកការ​​​បង្វែរ​​​យុទ្ធ​​​សាស្ត្រ​​​របស់​​​ខ្លួន​​​គឺ​​​ជារឿង​​​សំខាន់​​​ទៅ​​​វិញ​​​”។

នៅ​​​ពេលលោក បារ៉ាក់ អូបាម៉ា បាន​​​ជាប់​​​ជាប្រធានាធិបតី​​​រយៈ​​​ពេលបួន​​​ឆ្នាំ​​​បន្ដ​​​ទៀត​​​លោក​​​បានថ្លែង​​​​ថា ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​តុល្យភាព​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​នៅ​​​តំបន់​​​អាស៊ី នឹងធ្វើ​​​ឲ្យ​​​សហរដ្ឋអាមេរិក​​​កាន់តែ​​​ខ្លាំង ដូចជា​បង្កើន​​​​​​ទំនាក់​​​ទំនង​​​រវាង​​​រដ្ឋាភិបាលក្រុង​​​វ៉ាស៊ីន​តោននិង​​​រដ្ឋាភិបាលក្រុងភ្នំពេញ​​​ជាដើម​​​។

លោក អ៊ាន ស្ដរី ​​​លើក​​​ឡើង​​​ថា “ ​​​និយាយ​​​ជា​​​រួម​​​ ការ​​​មកបំពេញ​​​ទស្សនកិច្ច​​​​​​នេះ​​​ នឹង​​​ធ្វើ​​​ឲ្យ​​​ទំនាក់​​​ទំនង​​​កម្ពុជា​​​សហរដ្ឋ​​​អាមេរិក​​​កាន់តែ​ល្អ​ឡើង​​​ តែទោះ​​​ជាយ៉ាងណា ប្រទេសចិន​​​ក៏​​​នឹង​ទំនងជា​​​បន្ដ​​​ធ្វើ​​​ជា​​​ដៃ​​​គូ​​​គោល​​​នយោ​​​បាយ​​​​ផ្នែក​ការ​​​បរទេស​​​ដ៏​​​សំខាន់​​​បំផុត​​​ជាមួយ​​​ប្រទេស​​​កម្ពុជា​​​ដែរ។ស្ថិតក្រោម​​​ការ​​​ដឹក​​​នាំ​​​របស់​​​លោកហ៊ុន សែន ផលប្រយោជ​​ន៍​​​របស់​​​ប្រទេស​​​ចិន​នឹង​​​ត្រូវ​​​បាន​​​ការ​​​ពារ​​​ និង​​​លើកតម្កើង​​​”។

ដូច​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​ធ្វើសម្រាប់​​​ប្រទេស​​​ភូមា​​​ និង​​​ប្រទេស​​​ឡាវ​​​ ប្រទេស​​​ចិន​​​មាន​​​ទំនាក់​​​ទំនង​​​យ៉ាង​​​កក់​​​ក្ដៅ​​​ជាមួយ​​​នឹង​​​ប្រទេស​​​កម្ពុជា​​​ ដោយសារតែ​​ បាន​​​ជួយ​​​សាងសង់​​​ហេដ្ឋា​​​រចនា​​​​សម្ព័ន្ធ​​​ដ៏​​​ធំ​​​សម្បើម​​​ និងជំនួយ​​​ផ្នែកយោធា​​​ និង​​​ប្រាក់​​​កម្ចី​​​ជា​​​ច្រើន​​​ តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ មាន​​​អ្នក​​​មួយ​​​ចំនួន​​​បាន​​​គូស​​​បញ្ជាក់​​​ថា ជំនួយ​​​របស់​​​រដ្ឋាភិបាលក្រុង​​​ប៉េកាំង​​​ទាំង​​​នេះ មិន​មែន​ឲ្យ​មកដោយទទេៗនោះទេ​​​។

លោក ចន ស៊ីអូស៊ារី (John Ciorciari) ជា​សាស្ត្រាចារ្យ និង​​​ជា​​​អ្នក​​​ជំនាញ​​​ប្រចាំ​​​តំបន់​​​អាស៊ីរបស់​​សាកល​​​វិទ្យាល័យ​​​មីឈីហ្គេន​(Michigan) បាន​​​លើកឡើង​​​ថា ជំនួយ​​​ទាំង​​​នេះ​​​​របស់​​​ប្រទេស​​​ចិន គឺ​​​គ្រាន់​​​តែ​​​ធ្វើ​​​សម្រាប់​​​គោល​​​ដៅ​​​តែ​​​មួយ​​​ប៉ុណ្ណោះ ហើយ​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្វើ​​​ឲ្យ​​​មា​​ន​​​ភាព​​​សៅហ្មង​​​​​​ក្នុង​​​ចំណោម​​​ប្រទេស​​​មួយ​​​ចំនួន​​​​​​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​​ខ្លះហើយ។ ផ្ដើម​​​ធ្វើ​​​ឲ្យ​​​មា​​ន​​​ភាព​​​សៅហ្មង​​​​​​ក្នុង​​​ចំណោម​​​បណ្តាប្រទេស​​​មួយ​​​ចំនួននៅ​​​​​​​​​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​​ខ្លះហើយ។

លោក​បានមាន​ប្រសាសន៍ថា ​ក្នុង​ស្ថាន​​ភាព​បែប​នេះ​ រដ្ឋាភិបាលក្រុង​វ៉ាស៊ីន​តោនប្រ​ហែល​ជាគិត​រក​វិធី​​ផ្សេង​​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​តំបន់។ លោក​បាន​លើក​ឡើង​ទៀត​ថា “ បែប​នោះ​ផ្តល់​ឱកាស​សម្រាប់​សហ​រដ្ឋ​អាមេរិកប្រ​កួត​ប្រ​ជែង​ដោយ​មាន​ប្រ​សិទ្ធ​ភាព​ តាម​រយៈ​ការ​បង្កើត​ជា​ដៃ​គូប្លែក​គេមួួយ​ ដែល​មាន​​អំណាច​ធំធេង​ ដោយ​ផ្អែក​លើ​គោល​ការណ៍​អភិបាល​កិច្ច​ល្អនិងគោរព​សិទ្ធិ​មនុស្ស។​​

ការ​ប្រ​កួត​ប្រ​ជែង​មិន​ស្មើ​ភាព​គ្នា​បែប​នេះនឹងនាំ​ឲ្យ​មាន​ការ​​ប្រ​កួត​ប្រ​ជែង​​មួយ​ ដែល​មិនត្រឹមត្រូវតាម​បទដ្ឋាន​​អភិបាល​កិច្ច ទាំង​សម្រាប់​សហ​រដ្ឋ​អាមេរិក និង​សម្រាប់​ប្រទេស​កម្ពុជា​”។ មាន​ប្រទេស​ភូមាជាឧទាហរណ៍​ស្រាប់​។ចាប់​តាំពី​​លោកប្រធានា​ធិបតី​ ថេន សេន(Thein Sein) បាន​នាំ​ប្រទេស​នេះ​​ដើរលើ​មាគា៌​​ល្អ​មួយ​ ពី​ប្រទេស​​គួរ​ឲ្យ​ស្អប់​ខ្ពើម​​មួយ​ទៅ​ជា​ប្រទេស​អនុវត្តតាមលទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ដ៏​គួរ​ឲ្យ​ស្រ​ឡាញ់​ចូល​ចិត្ត​កាល​ពី​ឆ្នាំ​២០១០មក​ ប្រទេសភូមា​ទទួល​បាន​ការ​ដក​ទណ្ឌ​កម្ម​ពី​សហ​រដ្ឋ​អាមេរិក​ ហើយនៅ​ក្នុង​ដំណើរ​ការ​នេះនោះ ត្រូវបាន​គេ​មើល​ឃើញ​ជាទូទៅ​ថា ជា​ជម្រើស​មួយ​សម្រាប់ទប់​ទល់នឹងការ​គាំទ្រ​របស់​ចិន ដែល​គ្មាន​អ្នក​ពិនិត្យ​ពិច័យ​ជា​ច្រើន​ទស​វត្សរ៍​មក​នេះ។

ដំណើរ​ទស្សន​កិច្ច​របស់​លោក អូបាម៉ាទៅ​កាន់​ទី​ក្រុង​រ៉ង់​ហ្គូន នៅ​ក្នុង​ខែ​នេះ គឺជា​ដំណើរ​ទស្សន​កិច្ច​លើក​ដំបូង​មួយ​ទៀត​ របស់ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក កំពុង​កាន់​អំណាច គឺ​ជា​ការ​គាំ​ទ្រ​និង​ជាការទទួល​ស្គាល់​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ទាំង​នេះ។

លោក ជូស័រ ឃើឡានហ្ស៊ីក (Joshua Kurlantzick) ដែល​ជាអ្នកតាម​ដាន​ស្ថាន​ការណ៍​វិវឌ្ឍន៍យ៉ាង​ស្អិត​​​នៅ​ក្នុង​ប្រទេស​ចិននិងអាស៊ី​អាគ្នេយ៍ក្នុង​ឋានៈជា​សមា​ជិក​មួយ​រូប​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ទទួល​បន្ទុក​ទំនាក់​ទំនង​ការ​បរទេស​ (Council on Foreign Relations) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋ​​ធានី​វ៉ាស៊ីន​តោន បាន​មាន​ប្រ​សាសន៍​ថា របៀប​វារៈ​និយាយ​អំពីកំណែ​ទម្រង់​រឹង​មាំ​ក្នុង​ប្រទេស​ភូមា អាច​នឹង​​ធ្វើ​ឲ្យ​លោក ហ៊ុន សែន នៅ​តែជា​បុរស​ចម្លែក​ម្នាក់​ក្នុង​ចំណោម​បណ្តា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សមភាគី​របស់​លោក​មកពីបណ្តា​ប្រទេស​សមាជិកអាស៊ាន។

លោក​បាន​បន្ត​ថា “ លោកអូបាម៉ាដឹង​ថាដោយ​សារតែប្រទេស​ភូមា បាន​កែ​ប្រែ​ហើយ​​នោះ លោក ហ៊ុន សែន ប្រាកដ​ជា​​ត្រូវ​នៅ​ជា​មេ​ដឹកនាំផ្តាច់​ការ​បំផុត​នៅ​ក្នុង​តំបន់។ ​លោក​ អូបាម៉ាក៏​មើល​​ឃើញ​ពី​របៀប​ដែល​លោកហ៊ុនសែន ​កាន់តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​ប្រទេស​ចិនផងដែរ​ ដូច្នេះ​មាន​ន័យ​ថាលោក​ដឹង​​ពី​ក្តី​បារម្ភ​ទាំង​អស់​នេះ”។

លោក​​​បន្ថែម​ថា “ មាន​​ចំណា​ប់អារម្មណ៍​ជាច្រើន ចំពោះ​​ចំណុច​ដ៏សំខាន់​នេះ ប៉ុន្តែ​ប្រទេស​កម្ពុជា មិន​មាន​ចាប់អារម្មណ៍​អ៊ីចឹង​នោះ​ទេ​ ដូច្នេះ​ខ្ញុំ​រំពឹង​ថានឹង​មានការ​​បន្ត​ដាក់​គំនាប​ពី​រដ្ឋាភិបាល​របស់លោក​​ និង​ពិត​ ណាស់​គំនាប​ពី​រដ្ឋ​សភាអាមេរិក មក​លើ​លោក​ ហ៊ុនសែន”៕

លោកឡៅម៉ុងហៃអ្នក​វិភាគ​នយោ​បាយ​ឯក​រាជ្យ​ បានមាន​ប្រ​សាសន៍​ថា ដោយ​មាន​សម្ពន្ធ​មិត្ត​ក្នុង​តំបន់​រួច​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​​ហ្វីលីពីន ប្រទេស​ថៃ ប្រទេស​វៀត​ណាម និងប្រហែល​សូម្បី​តែ​ប្រទេស​ភូមាផង​នោះ សហ​រដ្ឋ​អាមេរិក អាច​ជំរុញ​ឲ្យ​កម្ពុជាគោរព​សិទ្ធិ​មនុស្ស​បាន​។

លោក​មាន​ប្រ​សាសន៍​ថា “ [លិខិត​ពី​ក្រុម​សមា​ជិក​សភា​សហ​រដ្ឋ​អាមេរិក] ដាក់​សម្ពាធ​មកលើ​​ប្រធានាធិបតីទើប​ជាប់​ឆ្នោត​​មួយ​អាណត្តិ​ទៀត​នេះ ឲ្យគិត​ពិចារណា​ដោយ​ប្រុង​ប្រ​យ័ត្ន​ ប្រសិន​បើ​លោក​អាចធ្វើ​អ្វី​មួយ​បាន [​នៅ​ក្នុង​ប្រទេស​កម្ពុជា] ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់គោល​​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិកនៅក្នុងតំបន់​អាស៊ីទេ​នោះ”។

នៅ​ក្នុង​​ការ​ទន្ទឹង​រង់​ចាំ​ដំណើរ​ទស្សន​កិច្ច​របស់​លោក អូបាម៉ា មក​កាន់តំបន់​អាស៊ី​អាគ្នេយ៍ក្រុម​ហ៊ុន​ IHS Global Insight ដែល​ជា​ក្រុម​ហ៊ុន​វិភាគ​ព័ត៌​មាន​ផ្នែកពាណិជ្ជ​កម្ម​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក បាន​មាន​ប្រ​សាសន៍​កាល​ពី​ថ្ងៃ​អង្គារ​ថា បណ្តា​មេដឹក​នាំរបស់​កម្ពុជា គួរតែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ការ​ពិភាក្សា​ដ៏តាន​តឹង​មួយ​ចំនួន។

ក្រុម​ហ៊ុន IHS Global Insight ​បាន​លើក​ឡើង​​​​នៅ​ក្នុង​លិខិតដ៏ខ្លី​មួយថា ប្រទេស​កម្ពុជា គួរ​តែ“ ត្រៀម​ខ្លួនទទួល​យក​ការ​ថ្កោល​ទោស​​​

​ពី​អន្តរជាតិ”។ ក្រុម​ហ៊ុន​នេះ​បន្ត​ថា “ ជំនួស​ឲ្យ​ការ​ទះ​ដៃ​​ អប​អរ​សាទរ ក៏មានការ​រំពឹង​ទុក​ថា សហ​រដ្ឋ​អាមេរិក នឹង​លើក​ឡើង​ពី​ក្តី​បារម្ភ​ធំៗ​ជុំ​វិញ​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ការ​ចាត់​​វិធាន​ការ​របស់​ក​ម្ពុជាមកលើ​​គណ​បក្ស​ប្រ​ឆាំង”។

លោក ប៉ាវីន ឆាឆាវ៉ាលពុង​ពុន (Pavin Chachavalpongpun) សាស្ត្រាចារ្យ​របស់មជ្ឈ​មណ្ឌល​សម្រាប់​ការ​សិក្សា​ពី​តំបន់អាស៊ី​អាគ្នេយ៍​​

(Center for Southeast Asian Studies) នៃ​សាកល​​វិទ្យា​ល័យ​ក្យូតូ​ (Kyoto Unioversity) បានមាន​ប្រ​សាសន៍​ថា លោក​ឆ្ងល់ថា តើការរិះ​គន់​របស់​សហ​រដ្ឋ​អាមេរិកល្អ​ប៉ុណ្ណា។

លោក​មាន​ប្រ​សាសន៍​ទៀត​ថា “ សហ​​រដ្ឋអាមេរិក មិន​អាច​គេចផុត​ពី​បញ្ហា​ដ៏​សំខាន់​នេះ​បាន​ទេ។​ ប៉ុន្តែ​ និយាយ​ដោយ​ស្មោះ​ត្រង់​​

ទៅខ្ញុំ​គិត​ថាសូម្បី​តែ​លោកអូបាម៉ាក៏​មិន​ចង់​លើក​ឡើង​អំពី​បញ្ហា​នេះ​ និង​ដាក់​គំនាប​លើ​ប្រទេស​កម្ពុជា ដោយ​សារ​បញ្ហា​នេះដែរ ពី​ព្រោះ​ស្ថាន​​ភាព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​​កម្ពុជា នឹង​មិន​​ប្រែ​ប្រួល​នៅ​ពេល​ណា​មួយ​​ឆាប់ៗ​នេះ​​ទេ”។

លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោ​បាយ​

ឯក​រាជ្យរូបទៀត ​បាន​មានប្រ​សាសន៍​ថានោះគឺ​ជាមូល​ហេតុ​ដែល​លោក អូបាម៉ានឹងត្រូវ “ ស្វែង​រកជម្រើសដ៏ល្អមួយ” នៅ​ក្នុង​ការលើក​ឡើងពី​ប្រ​​ធាន​បទ​នេះ​ជា​មួយ​លោកហ៊ុនសែន។ លោក​ស្រី​បាន​បន្ថែម​ថាជំនួយ​បន្តិច​បន្តួច​ សម្រាប់​ផ្នែក​យោធា​របស់​សហ​រដ្ឋ​អាមេរិក ប្រ​ហែល​ជា​នឹង​អាច​ជួយ​បង្កើន​ទំនាក់​ទំនង​បាន។​​​​​

លោក​ស្រី ជា​ វណ្ណាត មាន​ប្រ​សាសន៍​ថាលោកហ៊ុនសែននៅ​តែ​មាន​ចំណុច​រសើប​ ចំពោះ​មុខ​មាត់​របស់​រដ្ឋាភិបាល​លោក នៅ​លើឆាកអន្តរជាតិ ហើយ​បើ​ទោះ​បី​ជា​ក្នុង​ពេល​ថ្មី​ៗ​នេះ​ កម្ពុជា បាន​ទទួលបរា​ជ័យ​ក្រោម​​ដៃ​ប្រទេសកូរ៉េ​ខាង​ត្បូង សម្រាប់​អាសនៈ​​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រ​ជា​ជា​តិក្តី ក៏​មាន​ការ​រំពឹង​ទុក​ថា រដ្ឋាភិបាល​លោក​​នឹង​ព្យាយាម​ដណ្តើម​យក​អាសនៈ​នេះ​ម្តង​ទៀត។

ដូច​លោកឡៅម៉ុង​ហៃដែរលោកស្រីជា វណ្ណាត បាន​មាន​ប្រ​សាសន៍​ថា ប្រទេស​កម្ពុជា ​ត្រូវ​ការ​សហ​រដ្ឋ​អាមេរិក ខ្លាំង​ដូច​សហ​រដ្ឋ​អាមេរិកត្រូវ​ការ​កម្ពុជាអ៊ីចឹងដែរ។ ប្រទេស​កម្ពុជា នាំ​ចេញ​ជាង​ពាក់​កណ្តាល​​នៃ​សម្លៀក​បំពាក់​របស់​ខ្លួន​ ដែល​ជា​សរសៃ​ឈាម​នៃ​ឧស្សាហ​កម្ម​នាំ​ចេញ​របស់​ប្រទេស​ តាមរយៈការ​នាំចេញទៅ​កាន់​ទីផ្សារ​អាមេរិកដោយ​ការអនុ​គ្រោះ​ពន្ធ​ជា​យូរ​មក​ហើយ​​។

លោក ជីម ម៉ាកដឺមូត (Jim McDermott) សមា​ជិកសភា​សហ​រដ្ឋ​អាមេរិក ដែលជាអ្នក​ធ្លាប់​បាន​ជំរុញ​ឲ្យ​មាន​ការ​មិន​យក​ពន្ធ​ សម្រាប់​​ផលិតផលសម្លៀក​​បំពាក់​របស់​កម្ពុជា កាល​ពីពេល​កន្លង​​មក​នោះ គេ​ជា​សមាជិកម្នាក់​ស្ថិត​​ក្នុង​ចំណោម​សមា​ជិក​សភាចំនួន​១២​រូប​ ដែ​ល​បាន​ចុះ​ហត្ថ​លេខាលើ​លិខិត​ផ្ញើ​ជូន​លោក អូបាម៉ា ឲ្យ​លោក​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស។

បើ​យោងតាម​​ទូរលេខ​សម្ងាត់​របស់​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិកដែល​គេហ​ទំព័រ​ទម្លាយ​ភាព​អាថ៌​កំបាំង​ ដែលគេហ​ទំព័រវីគីលីក (WikiLeaks) ធ្លាប់ចេញផ្សាយ បានឲ្យដឹងថាសម្រាប់​រដ្ឋាភិបាល​កម្ពុជាចមពោះណទាណ​គ្មាន​លក្ខខណ្ឌ​របស់​ប្រទេស​ចិន មន្ត្រី​ក្នុងជួរ​រដ្ឋាភិបាល​ក្រុង​​ភ្នំពេញមាន​ការ​ខក​ចិត្ត​​របស់​ខ្លួន​ចំពោះ​អត្រា​ការ​ប្រាក់​ខ្ពស់​ ដែល​ពួកគេ​ត្រូវ​សង​ទៅ​រដ្ឋាភិបាល​ក្រុងប៉េកាំងវិញ។

លោកស្រី ជា វណ្ណាត ​​មាន​ប្រ​សាសន៍​ថា“ កម្ពុជាដូចជា​បក្សី​អ៊ីចឹង។​ស្លាប​ម្ខាងជា​សហ​រដ្ឋ​អាមេរិកនិងស្លាប​ម្ខាង​ទៀត​ជា​ចិនហើយ​បក្សី​ត្រូវ​ការ​ស្លាប​ទាំង​ពីរ​ទើប​អាចហោះ​ហើរ​បាន”៕

ប្រែ​សម្រួល​ដោយតែមសុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស