41.3 C
Phnom Penh

ដីសម្បទានចំនួន​​​៣២កន្លែង​ត្រូ​វ​ បា​ន​ផ្តល់ ចាប់​តាំ​ង​ពី​​រដ្ឋា​ភិបាល ប្រកា​ស​ផ្អាក​ជា​​​បណ្តោះ​អា​សន្ន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើទោះ​ជា​មា​ន​កា​រ​ផ្អាក​​បណ្តោះ​អា​សន្ន​​​ក្នុ​ង​កា​រ​ផ្តល់​​សម្បទា​ន​​ដី​សេដ្ឋ​កិច្ច​​ថ្មី​ក៏​​ដោ​យ ​ក៏​រដ្ឋា​ភិ​បាល​​បា​ន​សម្រេចផ្តល់ដី​សម្បទាន​​សេដ្ឋ​កិច្ច​ថ្មី​យ៉ាង​​តិច​៣២​កន្លែង​ ចាប់តាំ​​ង​​​ពី​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ​​បា​ន​ប្រ​កាសផ្អាក​​កា​ល​ពី​ក្នុង​ខែ​ឧ​សភា​។

​យោ​ងតា​ម​​អនុ​ក្រឹត្យ​​ចុះហត្ថលេខាក្នុង​ខែ​ឧស​ភា និង​ទទួលបានពី​អ​ង​្គការ​​សិទ្ធិ​មនុស្ស​​​លី​កា​ដូ ​​បា​ន​ឲ្យ​ដឹង​ថា ​លោកហ៊ុនសែន ​បា​ន​ចុះ​ហត្ថ​លេខា​ផ្ដល់ដី​សម្បទាន​​​​៣២ក​ន្លែង​ឲ្យទៅក្រុ​ម​ហ៊ុន​​ក្នុង​ស្រុក ​និង​ក្រុម​ហ៊ុន​បរទេ​ស​​សម្រាប់​​គម្រោ​ង​កសិឧស្សាហកម្ម​ ដែល​គ្រប​ដណ្តប់​​លើផ្ទៃដី​សរុប​២០៨.០០០ហិកតា​នៅ​ក្នុង​ខេត្ត​ចំ​នួន​ប្រាំ​បួន​។

រដ្ឋា​ភិ​បា​លបាន​​​លើក​ឡើង​ម្តង​ទៀត​កា​ល​ពី​​ម្សិលមិញ​​ថា ​កា​រ​ផ្អាក​ជា​បណ្តោះ​​អាសន្ន​​​របស់​លោក ហ៊ុន សែន នៅ​តែ​​មា​ន​ប្រ​សិទ្ធ​​ភាព​ដោ​យ​បន្ថែម​ថា ដី​សម្ប​ទាន​ទាំង​​​៣២​កន្លែង​ ដែល​ត្រូ​វ​បា​ន​សម្រេច​យល់​ព្រម​​ចាប់​តាំ​ង​ពី​​ថ្ងៃ​ទី​៧ ខែ​ឧសភាមក ទទួ​ល​បា​ន​កា​រ​សម្រេច​យល់​ព្រម​រួ​ចហើយ​ ដូច្នេះ​ ​មិន​អា​ច​​ផ្អាក​​បាន​ឡើយ។

ក្រុ​ម​មន្ត្រី​បា​ន​​បដិ​សេធ​មិន​និយាយ​​ថា ​តើ​មា​ន​ដី​សម្បទាន​ប៉ុន្មានទៀត​ ត្រូ​វ​បា​ន​ផ្តល់​ ឬ​ប៉ុន្មាន​ទៀត​នឹង​សម្រេច​ ដោយមិន​ស្ថិត​ក្រោម​បញ្ជាឲ្យ​ផ្អាក​ជា​បណ្តោះ​អា​សន្ន​នេះ​។ ​អង្គកា​រ​​សិទ្ធិ​មនុស្ស​​បា​ន​ពណ៌​នា​​សា្ថន​ភាព​នេះ​ថា​ ជា“ កល​ល្បិច” មួ​យ​ ដែល​អា​ច​អនុញ្ញាត​ ​ឲ្យ​មា​ន​កា​រ​​ផ្តល់​ដី​សម្បទាន​កា​ន់​តែ​ច្រើន​ទៀត​​បើទោះ​ជា​មា​ន​​កា​រ​ប្រ​កា​ស​​​ផ្អាក​ជា​បណ្តោះ​​អា​សន្ន​ក៏​ដោយ។

​លោកផៃស៊ីផានអ្នក​នាំ​ពាក្យ​​របស់​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ បា​ន​មា​ន​ប្រ​សាសន៍​កា​ល​ពី​ម្សិល​មិញ​​ថា “ សម្តេចហ៊ុនសែនបា​ន​​ចុះ​ហត្ថ​លេខា​លើ​អនុ​ក្រឹត្យ​នេះ​ ប៉ុន្តែ​មិន​មែន​​ដី​សម្បទាន​ថ្មី​នោះ​ទេ​”។ លោក​ ស៊ី​ផានបា​ន​ថ្លែងថា ​អនុក្រឹត្យ​ទាំ​​ង​អស់​​ដែល​ចុះ​ហត្ថ​លេខា​​តាំ​​ង​ពី​ខែ​ឧស​ភាមកពា​ក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន ​ដែល​បា​ន​​ដាក់​ពាក្យ​​សុំ​សម្បទា​ន​ដី​ មុន​សេចក្តី​ប្រកា​ស​ផ្អាក​ជា​បណ្តោះ​អា​​សន្ន​​​របស់​លោកហ៊ុនសែន។

​លោក​បន្ថែម​ថា “ ក្រុម​ហ៊ុន​ទាំ​ង​នេះត្រូ​វ​ចំណា​យពេល​យ៉ាង​តិច​ពី​ប្រាំ​ខែ​ទៅប្រាំ​មួ​យ​​ខែ​ដើម្បី​ធ្វើ​កា​រ​វាយ​តម្លៃ​ពី​​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាននិង​​សង្គម​​ជាមួ​យ​ក្រសួ​ង​ពាក់​ព័ន្ធ​”។

​អង្គ​កា​រ​សិទ្ធ​ិមនុស្ស​​ក្នុ​ង​ស្រុក​និង​អន្តរជាតិ​​ដំ​បូ​ង​ឡើយ​​​បា​ន​ស្វាគមន៍​​ចំពោះកា​រ​​ផ្អាក​គោល​​នយោបាយ​ផ្តល់​ដី​​សម្បទាន​​​របស់​រដ្ឋា​ភិ​បាល​ ដែលគេចាត់​ទុ​​ក​ថា ធ្វើឲ្យប៉ះ​ពាល់​ដល់​សិទ្ធិ​សេរី​ភាព​នៅក្នុង​ប្រទេ​ស​នេះ ហើយ​បាន​ទទួល​រង​ការស្តី​បន្ទោស​ចំ​ពោះ​​កា​រ​កាប់​បំ​ផ្លាញ​ព្រៃ​ឈើឥត​ឈប់​ឈរ កា​រ​បណ្តេញ​ប្រជា​ពល​រដ្ឋ​​ចេញ និង​អំ​ពើ​ហិង្សា​​មកលើ​ក្រុម​អ្នក​តវ៉ា​។

​អង្គកា​រ​​សិទ្ធិ​មនុស្ស​​អះ​អា​ង​​ថា ប្រជា​​ជន​កម្ពុជា​​ប្រមាណ​​៤០០.០០០នាក់ ​​ត្រូ​វ​បា​ន​​​បង្ខំ​ឲ្យ​ចេញ​​ពី​ដី​​របស់​ខ្លួន​​ដោ​យ​សារ​តែការ​ផ្តល់​ដីសម្បទា​ន​​ក្នុង​ទសវត្សរ៍​​​ចុ​ង​ក្រោយ​នេះ​។នៅក្នុង​​​របាយកា​រណ៍​​ចុង​ក្រោ​យ​​​របស់​ខ្លួនលោកសុរិយា​ ស៊ូ​បេឌីប្រសិត​សិទ្ធិមនុស្ស​​របស់​អង្គ​កា​រ​​សហ​ប្រជា​ជាតិ​ប្រចាំ​នៅ​កម្ពុជា ​បា​ន​លើកឡើង​ថា ​ការផ្តល់ដីសម្បទា​ន​នេះ​ បានបង្កឲ្យ​មាន​កា​រ​​រំ​លោភ​យ៉ាងធ្ងន់​ធ្ងរ និង​កាន់​តែ​រីក​រាល​ដាល​។

ដី​សម្បទា​ន​​​​​ ដែល​ត្រូ​វសម្រេចចុង​ក្រោយ​ដែល​​បញ្ជាក់​ដោ​យអង្គការ​សិទ្ធិ​មនុស្ស​អា​ដ​ហុកបានឲ្យដឹងថា ​បច្ចុប្បន្ននេះ​មា​ន​អនុ​ក្រឹត្យ​​ត្រឹម​​ថ្ងៃ​ទី​៤ខែ​តុ​លា​​ប៉ុណ្ណោះត្រូវបាន​សម្រេច​កា​ល​ពី​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ សម្រាប់​​ចម្ការកៅ​ស៊ូ​៦.០០០ហិកតា​​នៅ​ខាង​ក្នុង​​ដែនជម្រក​សត្វ​ព្រៃ​គូ​លែន​ ក្នុង​ខេត្ត​ព្រះ​វិ​ហា​រ​។

ក្នុង​ចំ​ណោមដី​​សម្បទាន​​៣២កន្លែង​ ដែល​ត្រូ​វ​បា​ន​សម្រេច​ចាប់​តាំ​​ង​ពី​​ខែ​ឧសភា​មកមា​ន​១៩​កន្លែង​ស្ថិត​នៅ​ក្នុង​​តំ​បន់​​កា​រ​ពា​រ​បរិ​ស្ថាន​ ហើយ​ភាគ​ច្រើន​ ផ្តល់ឲ្យ​សម្រាប់​ដាំ​ដំណាំ​កៅ​ស៊ូ​។

​ដីសម្បទានភាគ​ច្រើន​មាននៅ​ក្នុង​ខេត្ត​ភា​គ​​ខាង​ជើងនិងភាគខាងកើត​ រាប់​ទំា​ង​​ដី​សម្បទាន​​ប្រាំ​បួ​ន​កន្លែង​​ក្នុង​​ខេត្ត​ព្រះ​វិ​ហា​រ​​ប្រាំ​មួ​យ​កន្លែង​នៅ​ក្នុងខេត្ត​ឧត្តរមា​ន​ជ័យ​ និង​ប្រាំ​កន្លែង​នៅ​ក្នុង​​ខេត្ត​មណ្ឌល​គិរី​។ និ​យាយ​តាម​​បច្ចេក​ទេស អនុក្រឹត្យ​នេះ​​ គឺបានបង្វែរ​​ទ្រព្យ​សម្បត្តិ​​​សាធារណៈ​របស់​រដ្ឋទៅ​ជា​ទ្រព្យ​សម្បត្តិ​ឯក​ជនរបស់រដ្ឋក្នុងបំ​ណង​ផ្តល់​ដី​ ជា​សម្បទាន​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ឯក​ជន​។

ដើម្បី​​ចាប់​ផ្តើមធ្វើ​ការនៅ​លើ​ដី​របស់​​ខ្លួន​តា​ម​ច្បាប់ ក្រុម​ហ៊ុន​ត្រូវ​​ចុះ​ហត្ថ​លេខា​លើ​កិច្ច​សន្យា​មួ​យ​ជាមួ​យ​​ក្រសួ​ង​​ពាក់​ព័ន្ធ។ ​ក្រសួ​ង​កសិ​កម្ម​ ដែលជាអ្នកផ្តល់​​ដី​សម្បទាន​​ច្រើន​ជា​ង​គេនិង​ក្រសួ​ង​​បរិ​ស្ថាន​ ដែ​ល​ទទួ​ល​​​ខុស​ត្រូវ​ចំពោះដី​សម្បទាន​​ក្នុ​ង​តំ​បន់​កា​រ​ពា​រគឺជាភ្នាក់ងារទទួលខុសត្រូវក្នុងការត្រួត​​ពិ​និត្យ​ដីសម្បទាន​ឡើង​វិញ​នៅ​ទូ​ទាំង​ប្រទេ​ស។

​លោកនីចរិយាប្រធាន​ផ្នែ​ក​​ស៊ើប​អង្កេត​​​របស់​អ​ង​្គ​កា​រ​​អាដហុក បា​ន​សួរអំ​ពី​ការ​​ចុះ​ហត្ថ​លេខា​​​របស់​លោកហ៊ុនសែនក្រោយ​ការ​ផ្អាក​ដីសម្បទាន​ជា​បណ្តោះ​អា​សន្ន​ក្រោយ​។ លោកចរិយាបា​ន​សួរថា “ ប្រហែល​ជា​អនុក្រឹត្យ​ខ្លះ​ ដែល​គាត់បា​នចុះហត្ថ​លេខា ​គឺទទួលបានការព្រមព្រៀងមុន​សេចក្តី​ ប្រ​កាសក្នុង​ខែឧសភា ប៉ុន្តែ​ហេតុ​អ្វី​បា​ន​ជា​គាត់​​ចុះ​ហត្ថ​លេខា​ក្នុង​ខែកក្កដាខែសី​ហានិង​ខែ​កញ្ញា?”។“ បន្ទាប់​ពី​ខែ​ឧសភាពីរ​​ឬ​បី​ខែ​ទៀត​វា​ត្រូ​វ​តែ​បញ្ឈប់”៕

ប្រែ​សម្រួល​ដោយចេវប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស