29 C
Phnom Penh

លោក ហោ ណាំ​ហុង ថ្លែង​ថា វិវាទ​​ដែ​ន​សមុទ្រ​ស្ថិត​ក្នុង​របៀប​វារៈ​​​នៃកិច្ច​ប្រជុំ​អា​ស៊ាន​ម្តងទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កិច្ច​ប្រជុំ​​​ទាក់​ទ​ង​នឹង​អា​ស៊ាន​រយៈ​ពេល​ប្រាំ​មួយ​​ថ្ងៃ​​ ​​បា​ន​​ចាប់​ផ្តើម​​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​កា​ល​ពី​ម្សិល​មិញ ដោ​យ​ប្រទេ​ស​​កម្ពុជា​​​បា​ន​ប្រ​កាស​ផែន​កា​រ​​​របស់​ខ្លួន​​សម្រាប់​​អ្វី​​ដែល​នឹង​ត្រូវ​លើក​ឡើង​​នៅឯ​កិច្ច​ប្រជុ​ំ​​របស់​មេ​ដឹក​​នាំ​ក្នុង​តំ​បន់និង​ពិ​ភពលោក​នេះ​។

លោក​ ហោណាំ​ហុង ​រដ្ឋ​មន្ត្រី​ក្រសួ​ង​​កា​រ​បរទេ​ស​​បា​ន​មា​ន​​ប្រ​សាសន៍​នៅ​ឯ​សន្និសីទ​កា​​សែត​មួ​យ​​ថា ​មេដឹក​នាំ​មក​ពី​ប្លុក​អា​ស៊ាន​​ដែល​មា​ន​​សមាជិ​ក​​១០​ប្រទេ​ស​ ព្រម​ទាំង​ប្រទេ​ស​ចិន​ នឹ​ង​ព្យាយាម​ចេញ​សេចក្តី​​ថ្លែង​ការណ៍​​រួ​ម​ ដែល​​បញ្ជាក់​​ឡើង​វិញ​​​ពី​​កា​រ​​ប្តេជ្ញា​​​របស់​ខ្លួន​​​ចំពោះ​គោល​កា​រណ៍​អ​នុវត្ត​(DOC)​ដែលមា​ន​អា​យុ​​កាល​មួយ​ទស​វត្សរ៍​មក​ហើយ​​ស្តី​ពី​​​សមុទ្រ​​ចិន​​​ខាង​​ត្បូង​នេះ​។

​លោក​ ហោណាំ​​ហុង ​ថ្លែ​ង​ថា “ ​អា​ស៊ាន​បូ​ក​​ចិន​ នឹ​ង​អនុ​ម័ត​សេចក្តី​ថ្លែ​ង​កា​រណ៍រួម​មួយ​​នៅ​​ខួ​ប​លើក​ទី​១០​នៃ គោល​កា​រណ៍​អ​នុវត្តនេះ ​ពី​ព្រោះ​​គោល​កា​រណ៍​អ​នុវត្ត​នេះ​គឺ​ជា​​កិច្ច​ព្រម​ព្រៀ​ង​មួ​យ​ ផ្តួច​ផ្តើមឡើង​​​ដោ​យ​ប្រទេ​ស​កម្ពុ​ជា​​កាល​ពី​​ឆ្នាំ​​២០០២​”។

​ប្រទេ​ស​​ហ្វីលី​ពីន ​និង​វៀត​ណា​ម ​រួ​ម​ជា​មួ​យ​​ម៉ា​ឡេ​ស៊ី និង​ប្រទេ​ស​​ព្រុយ​ណេប្រជែង​គ្នា​​​​ជាមួយ​​​​ប្រទេ​ស​ចិន​ ដើម្បី​កាន់​កាប់​ដែន​សមុទ្រ​នេះ​ ចង់​​ឲ្យ​អាស៊ាន​​ដំណើរ​ការ​​គោល​កា​រណ៍​អ​នុវត្ត​នេះ​ ហើយ​​ធ្វើ​កា​រ​​​ចរចាអំ​ពី​ក្រម​ប្រតិ​បត្តិ​ (COC) ដែល​អា​ច​​​ប្រើ​​ជា​​វិធាន​កា​រ​​ផ្លូវ​​ច្បាប់​​​ដើម្បី​​ដោះ​ស្រាយ​​​ជម្លោះ​​េនះ​។

​ទោះ​ជា​យ៉ាងណា ​លោក​ ហោណាំ​ហុង ​បា​ន​ថ្លែ​ង​ថាគោល​កា​រណ៍​អ​នុវត្ត​នេះ​រួ​ម​មា​ន​ទាំង “ យន្ត​កា​រ​​នយោបា​យ​​និង​យន្ត​កា​រ​​ច្បាប់​​ដើម្បី​ដោះ​ស្រាយ​​ជម្លោះ​​ក្នុង​សមុទ្រ​ចិន​ភា​​គ​ខាង​ត្បូង​” ហើយ​លោកបា​ន​​បញ្ជាក់​​ពី​សារៈ​សំ​ខាន់​នៃ​កា​រ​​អនុ​វត្ត​​​គោល​ការណ៍​​នេះ​។

​ជម្លោះ​នេះ​​គ្រប​​ដណ្តប់​​កិច្ច​ប្រជុំកំ​ពូល​​ អាស៊ាន ​លើក​មុន​​កា​ល​ពី​​ខែ​កក្កដា​ ដែ​ល​អ​ំ​ឡុង​ពេលនោះ​​កម្ពុជា​​ត្រូ​វ​បា​នចោទ​ប្រកាន់​​​ថា​​​លម្អៀង​ទៅ​ខាង​​​ចិន​ និង​ត្រូ​វ​បា​ន​​បន្ទោស​​ចំពោះ​​ការ​បរាជ័យ​​របស់​អាស៊ាន​​​មិន​​បា​ន​​​ចេញ​សេចក្តី​ថ្លែង​កា​រ​​ណ៍​រួ​ម​​ ​ហើយ​ការ​បរាជ័យ​នេះ​​​ជា​លើ​ក​ដំ​បូង​ហើយ​ក្នុងប្រវត្តិ​​សាស្ត្រ​​៤៥​​ឆ្នាំ​​​របស់​​អាស៊ាន។

​លោក​ ហោណាំ​ហុង ​​មា​ន​ប្រ​សាសន៍​ថា “ មា​ន​កិច្ច​ប្រជុ​ំ​ពីរ​ ដែ​ល​ក្នុង​នោះ​រដ្ឋមន្ត្រី​អា​ស៊ាន និងរដ្ឋ​មន្ត្រី​​ចិន​​បា​ន​ព្យាយាម​បង្កើត​ក្រម​ប្រតិ​បត្តិ​មួ​យ​។ ​នេះ​ក៏​ជា​ការ​​ផ្តួចផ្តើម​របស់​កម្ពុជា​​​​ដែរ​ក្នុង​ការ​​​​ជួ​​ប​ប្រជុំ​កា​ល​​ពី​​ខែ​​កក្កដានិង​ខែ​​កញ្ញា ដូ​ច្នេះ​​គេ​មិនអា​​ចនិ​យា​យ​​ថាកម្ពុជា​ព្រងើយ​កន្តើយឬមិន​ដោ​ះ​ស្រាយ​​​​សមុទ្រ​ចិន​ដែល​មា​ន​ជម្លោះ​​នោះ​ទេ​។កម្ពុជា​​​​ក្នុង​នាម​ជា​ប្រធា​ន​​អា​ស៊ាន​ ​បា​ន​​​ខិត​ខំ​ប្រឹង​ប្រែ​ង​អស់​ពី​សមត្ថភាព​​​របស់​ខ្លួន​”។

​យោង​តា​ម​​សេចក្តី​រាយ​​​ការណ៍​មួ​យនៅ​ក្នុង​កា​សែត​ហ្វី​លី​ពីនឈ្មោះ Philippine Daily Inquirer ​បាន​រាយការណ៍​កា​ល​ពី​ថ្ងៃ​ពុធ​​ថាអ្នក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​បរទេ​ស​ម្នាក់​​ក្នុ​ង​ទី​ក្រុ​ង​ម៉ា​នីល បា​ន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មា​ន​ថាលោក​ប្រធា​នាធិប​តីបេនិកណូអា​គី​ណូ (Benigno Aquino) នឹ​ង​ជំ​រុញ​ឲ្យមា​ន​​ក្រម​ប្រតិ​បត្តិ​នៅ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​។

​លោករ៉ាអ៊ូលហឺណង់​ដេស(Raul Hernandez) ​អ្នក​នាំ​ពាក្យ​ក្រសួង​ត្រូវ​បា​ន​ដក​ស្រង់​សម្តី​​ថា “ យើង​រំ​ពឹង​ថា យើង​​នឹ​ង​អាច​បញ្ចុះ​បញ្ចូល​ចិនឲ្យ​​​បេ្តជ្ញា​​​ចំពោះ​​កា​រ​​ចរចាអំ​ពី​​​ក្រម​ប្រតិ​បត្តិ​​ដើម្បី​ផលប្រយោជន៍​ ​ស្ថិរភាពនិង​សន្តិ​ភាព​នៅ​ក្នុង​តំ​បន់​”។

យោង​តា​ម​សេចក្តី​ប្រកាស​ព័ត៌មា​ន​​មួ​យ​បា​ន​ឲ្យ​ដឹង​ថា ក្នុង​កិច្ច​ប្រជុំ​ដំ​បូ​ង​នៃ​ជំនួ​ប​កំ​ពូល​​នេះ​ ​ដែល​ធ្វើ​ឡើង​ជា​សម្ងាត់កា​ល​ពី​ម្សិល​មិញ​​តំ​ណាង​អ​ចិន្ត្រៃយ៍​​របស់​ប្រទេ​ស​​ជា​ច្រើនប្រចាំ​នៅ​អា​ស៊ាន​ បា​ន​ពិ​ភាក្សា​គ្នាអំ​ពី​ផែន​កា​រ​​សកម្ម​ភាព​លើក​ទី​៣នៃ​កិច្ច​​ព្រម​ព្រៀង​នៅ​កោះ​បាលី​ជា​កិច្ច​ព្រម​ព្រៀង​មួយ ​​ដើម្បី​តា​ម​​ដាន​ការ​ប្រែ​ប្រួល​​ធាតុ​អា​កាស​ ​ដែ​ល​នឹ​ង​ចូល​ជា​ធរមាន​​​នៅ​ឆ្នាំ​ក្រោ​យ​នេះ​។

លោកហោណាំ​​ហុងក៏​បា​ន​ប្រ​កាស​​​ពី​ផែន​កា​រ​​នានា​ដែល​​​អា​ស៊ាន​នឹ​ង​ព្រមព្រៀង​​​ចំពោះ​ការ​បង្កើតមណ្ឌលក្នុង​តំ​បន់​មួ​យ​ទទួល​បន្ទុក​គ្រាប់​មី​ន​កប់​ដី​មា​ន​មូល​​ដ្ឋាន​នៅក្នុង​ប្រទេ​ស​កម្ពុជា​ ប៉ុន្តែ​ លោកមិន​បា​ន​ផ្តល់​សេចក្តី​លម្អិត​ទេ​។

​លោក​បាន​ថ្លែង​ដែរ​ថា ​មេដឹក​នាំ​នឹ​ង​​ចុះ​ហត្ថ​លេខា​​លើ​​សេចក្តី​ប្រកា​ស​ស្តី​ពី​សិទ្ធិ​មនុស្ស​អា​ស៊ាន​ ដែ​ល​នៅ​ជា​​សេចក្តី​ព្រាង​​នៅ​ឡើយ​នោះ ត្រូ​វ​បា​ន​​រិះ​គន់​ជាទូ​ទៅ​​ដោ​យ​អង​្គការ​​សិទ្ធិ​មនុស្ស​ចំពោះ​ការ​ដាក់​កម្រិត​សេរី​ភា​ព​របស់​ប្រជា​ពល​រដ្ឋ​។

​​មុន​​​កិច្ច​ប្រជុំ​កំពូល​​នេះ​ ប្រទេ​ស​កម្ពុជា​​​បា​ន​ទទួល​រង​​កា​រ​រិះ​គន់​​ចំ​ពោះ​កា​រ​​រំ​លោភ​​សិទ្ធិ​មនុស្ស​។លោកហោ ណាំ​ហុង ​បា​ន​ចាត់​​ទុក​កា​រ​​​រិះ​គន់​នេះ​​ថា ​ចេញ​ពី​“កាសែត​ និង​ស្ថានីយ​វិទ្យុ​​​មួយ​ចំនួន​​ដែល​គាំ​ទ្រ​គណ​​បក្ស​នយោ​បា​យ​”។ ​លោក​បា​ន​សួរ​ថា “ ប្រសិនជា​គ្មាន​​សេរី​ភាព​ក្នុង​កា​រ​បញ្ចេញ​មតិ​ តើ​កាសែត ​ស្ថានីយ​វិទ្យុ ឬមនុស្ស​ទាំ​ង​នោះអា​ច​បញ្ចេញ​​ទស្សន​​របស់​ខ្លួន​បា​ន​ដែរ​ទេ?”៕

(រាយ​កា​រ​ណ៍បន្ថែម​ដោ​យកាំ​ងម៉េង​ហ៊ុន)

ប្រែសម្រួលដោ​យ ​ចេវប៊ុននី​​​​​​​​​​​​​

​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស