34 C
Phnom Penh

ថ្នាក់​​​ដឹក​​​នាំ​​​អាស៊ាន​​​ធ្វើ​​​វិសោធនកម្ម​​​ និង​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​សេចក្ដី​​​ប្រ​​​កាស​​​ស្ដីពី​បញ្ហា​សិទ្ធិ​​​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញ ថ្នាក់​​​ដឹក​​​នាំ​​​​អាស៊ាន​​​​​​ចំនួន​​​១០​​​ប្រទេស​បានចុះ​​​ហត្ថ​​​លេខា​​​លើ​​​សេចក្ដី​​​ប្រកា​​​សសិទ្ធ​​​ិមនុស្ស​​​លើក​​​ដំបូង​​​បង្អស់​​​ ដែល​​​មិន​​​ធ្លាប់​​​មាននៅ​​​​​​​​​ក្នុង​​​តំបន់​​​ ជាមួយ​​​នឹង​​​វិសោធ​ន​កម្មមួយនៅ​​​​​​នាទី​​​ចុង​​​ក្រោយ ​​​ដែល​​​សកម្ម​​​ជន​​​សិទ្ធិ​​​មនុស្សបាន​​​និយាយ​​​ថា មិន​​​អាច​​​ជួយ​​​បន្ថយ​​​ការ​​​​ភ័យ​​​ខ្លាច​​​បាន ដោយ​​​សារតែការ​​​ប្រើ​​​ពាក្យ​​​ពេចន៍​​​ក្នុង​​​ឯកសារ​​​នោះអាច​​​នឹង​​​ផ្ដល់​​​ផល​​​អវិជ្ជ​មាន​​​ដល់​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​សេរី​ភាព​របស់​​​​ពលរ​​​ដ្ឋ​​​។​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ក្នុង​​​នាម​​​ជា​​​ប្រធាន​​​អាស៊ាន​​​ឆ្នាំ​​​នេះ​​​ដែល​​​​ប្រឈម​​​នឹង​​​ការ​​​​រិះ​​​គន់​ពី​​​អន្ដរជាតិ​ចំពោះ​​កំណត់​​​ត្រា​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ប្រទេស​​​កម្ពុជា​​​ បាន​​​រៀប​​​ចំ​​​ពិធី​​​ចុះ​​​​​​ហត្ថ​​​លេខាលើ​​​សេចក្ដី​​​ប្រកាស​ស្តី​ពី​​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​​​​តំបន់អំឡុង​​​កិច្ច​​​ប្រជុំ​​​នៅឯវិមាន​​​សន្ដិ​ភាព​ក្នុង​​​រាជធានី​​​ភ្នំពេញ។​​​

សេចក្ដី​ប្រ​​​កាស​​​ព្រាង​​​​​​​​​​​​ដំបូង​​​បានរង​​​កា​​​ររិះ​​​គន់យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​និង​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ដែល​​​បាន​​​រំឭក​​​​ថា កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​ផ្តល់​ឲ្យ​ប្រទេស​ក្នុង​តំបន់​នូវ​​​​​បទ​ប្បញ្ញត្តិ​​មួយ ​​​ដែល​ត្រូវ​បាន​ដក​ចេញ​ពី​សន្ធិ​​​សញ្ញា​​​​​​សិទ្ធិ​​​មនុស្ស​​​អន្ដរជាតិ​​​​ ដែល​ខ្លួន​ជា​ហត្ថ​លេខី​រួ​ច​ហើយ​នោះ​​​។

នៅ​​​ចំពោះ​​​មុខ​​​អ្នក​​​យក​​​ព័ត៌មាន​​​បន្ទាប់​​​ពី​​​ការ​​​ចុះ​​​ហត្ថ​​​លេខា​​​លើ​​​សេចក្ដី​​​ប្រកាស​​​​នេះ​លោក សុ៊ូរិន ពិត​​​ស៊ូវណ្ណ ​​​មាន​​​ប្រសាសន៍​ថា ​ថ្នាក់​​​ដឹកនាំ “ បាន​​​កត់​​​ត្រា​ទុក​ពី​ការ​ត្អូញ​ត្អែរ​​​​ទាំង​​​នោះ​​​ហើយ” និង​​​ថា រដ្ឋ​មន្ត្រី​​​ការ​​​បរទេស​​​ក្នុង​​​តំបន់​​​បាន​​​យល់​​​ព្រម​​​​កែ​ប្រែ​បទ​ប្បញ្ញត្តិ​នោះ​ហើយកាល​ពី​ថ្ងៃ​​​​សៅរ៍។​​​

លោក ស៊ូរិន បាន​​​មាន​​​ប្រសាសន៍​​​​សំដៅ​ដល់សេចក្ដី​​​ប្រ​​​កាសជាសាកល​​​ឆ្នាំ​​​១៩៤៨​​​​​​​ស្ដី​​​ពី​​​សិទ្ធិ​​​មនុស្ស​​​ និង​​​សេចក្ដី​ប្រកាស​​​​នៅ​ទីក្រុង​វីយែន​ឆ្នាំ​១៩៩៣​និង​​​កម្មវិធី​​​សកម្មភាព​​​ថា “ ត្រូវ​​​តែ​​​បន្ថែម​​​កថាខណ្ឌ​​​សំខាន់​​​មួយ​​​ទៀត​ដែលយើង​​​ហៅ​​​ថា ជា​​​ផ្នែក​នៃ​​​​ប្រតិ​​​បត្តិ​ការនិង​ដើម្បី​​អនុវត្ត​​​តាម​​​សេចក្ដី​​​ប្រកាស​​​ជា​សាកល​​នេះ”។ លោក​​​បាន​​​បន្ថែម​​​ថា “ [យើង]​​​មិន​​​មែន​​​ត្រឹម​​​តែ​​​ប្រកាស​​​ថាយើង​​​នឹង​​បន្ដ​ការ​​​ពារ និង​​​ពង្រឹង​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​តំបន់​​​តាម​​​វិធី​​​របស់​​​យើង​​​នោះទេ ប៉ុន្ដែ​​​យើង​​​ត្រូវ​​​ខិតខំ​​​ប្រឹង​​​ប្រែង​​​​ រក្សា​​​​ឲ្យ​មាន​បទ​​​ដ្ឋាន​​​ខ្ពស់​​​បំផុត​​​ដូច​​​ដែល​​​បាន​​​លើកឡើង​​​​​​ក្នុង​​​​បរិធាន​​​និង​​​សេចក្ដី​​​ប្រកាស​​​​ជា​​​ច្រើន​​​របស់​​​សហគមន៍​​​អន្ដរជាតិ​​”។

យោង​​​តាម​​​ច្បាប់​​​ថត​​​ចម្លង​​​មួយ​​​ដែល​​​បាន​​​ប្រគល់​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌មាន​​​កាល​​​ពី​​ម្សិល​​​មិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា បទប្បញ្ញត្តិ​ចុង​​​ក្រោយ​​​នៃ​​​សេច​ក្ដី​​​​ប្រកាស​​​នេះ​​​​ចែង​​​ថា “ គ្មាន​​​ចំណុចណា​​​មួយ​​​នៅ​​​ក្នុង​​​សេចក្ដី​​​ប្រកាស​​​នេះ​​​អាច​​​​ត្រូវ​បាន​បក​ស្រាយ​សម្រាប់​​​រដ្ឋ​​ ក្រុម ឬបុគ្គល​​​​ណាមួយ​​ក្នុង​ការ​អនុវត្ត​​ច្បាប់​ណាមួយ​​ដែល​មាន​បំណង​​ធ្វើ​​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​គោល​​​បំណង ​​​និង​គោល​​​ការណ៍​​​​​​​ អាស៊ាន​​​ ឬក៏​​​បំផ្លាញ​​​សេរីភាពនិង​​​សិទ្ធិ​​​​​​​​​មូល​​​ដ្ឋាន​​​ណាមួយដែល​​​បាន​​​កំណត់​​​ក្នុង​​​សេចក្ដី​​​ប្រកាស​នេះនិង​​​បរិធាន​​​សិទ្ធិ​​​មនុស្ស​​​អន្ដរជាតិដែល​​​មាន​​​រដ្ឋ​​​ជា​​​សមាជិក​​​អាស៊ាន​​​ជា​​​ប្រទេស​​​ចុះ​​​ហត្ថ​​​លេខា”។

វិសោធ​​​នកម្មនាទី​​​ចុង​​​ក្រោយ​​​នេះ​​​ កើត​​​មាន​​​ឡើង​​​បន្ទាប់​​​ពី​​​សេចក្ដី​​​ប្រកាស​​​នេះ​​ រង​​ការ​​​រិះ​​​គន់​​​​​​យ៉ាង​​​ខ្លាំងពី​​​គណៈកម្មាធិការ​​​ស្វែង​​​រក​​​ការពិត​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ កាល​​​ពីថ្ងៃ​​​សុក្រ។

នៅ​​​ក្នុង​​​លិខិត​​​បើក​ចំហមួយ​​​ គណៈ​កម្មា​ធិ​ការ​​​សម្រប​​​សម្រួល​​​ដំណើ​​​រការ​​​ពិសេសរបស់​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​អន្ដរជាតិ​​​ បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ប្រទេស​​​ជា​ហត្ថលេខី​​​ទាំង​​​អស់​​ “ ធ្វើ​​​យ៉ាង​​​ណា​​​ធានាឲ្យ​​​បាន​​​នូវ​​​បទ​​​ដ្ឋាន​​សិទ្ធិមនុស្ស​​​អន្ដរជាតិពេល​​​ពួកគេ​​​ពិចារណា​​​លើ​​​ការ​​​អនុ​ម័ត​សេចក្ដី​​​ប្រកាស​​​សិទ្ធិ​​​មនុស្ស​​​អាស៊ាន”។​​​​​​​​​

ក្នុង​​​លិខិត​​​នេះ អ្នក​​​ជំនាញ​​​អង្គការ​​​សហ​ ​​​ប្រជាជាតិបាន​​​ផ្ដោត​​​លើ​​​​​​ពាក្យ​​​ពេចន៍​ប្រើ​​​ ប្រាស់​​​​ក្នុង​​​សេច​​​ក្ដី​​​ប្រកាស​នេះ​​​ ដូចជា “ ក្រម​​​សីលធម៌ សន្ដិសុខ​​​ជាតិ សណ្ដាប់​​​ធ្នាប់​​​សាធា​រណៈ” និង​​​ហានិភ័យ​​ ​ដែល “ ត្រូវ​​​រដ្ឋា​​​ភិបាល​​​ប្រើ​​​ប្រាស់​​​ជា​​​លេស ដើម្បី​​​ដាក់​​​កម្រិត​តាម​អំពើ​ចិត្ត​​​​ មិន​​​ស្មើ​​​ភាព និង​​​មិន​​​ចាំបាច់​​​មក​​​លើ​​​សិទ្ធិ​​​មនុស្ស​​​​​​”​​​​​​​​​​​​​​​​​​​​​​​។​​​

​​សេចក្ដី​​​ប្រកាស​ចុង​ក្រោយ​​​​នោះ​​​នៅ​​​តែ​​​បញ្ចូល​​​ពាក្យ​ទាំង​​​នោះ​​​ដដែល។ សេចក្ដី​​​ប្រកាស​​​នេះ​ចែង​ថា “ កា​​​រអនុវត្ត​​​​សេរី​​​ភាព​​​ និង​​​សិទ្ធិ​​​មនុស្សជា​​​មូល​​​ដ្ឋាននឹង​​​ធ្វើ​​​តាម​​​​​​លក្ខខណ្ឌ​​​ដូច​​​បាន​​​កំណត់​ក្នុង​​​ច្បាប់ ដើម្បី​​​ធានាឲ្យ​​​មាន​​​ការ​​​ទទួល​​​ស្គាល់​​​សេរី​​​ភាព​​​និង​​​សិទ្ធិ​​​មនុស្ស​​​មូល​​​ដ្ឋាន​​​​​​របស់​​​អ្នក​​​ដ៏ទៃ និង​​​ដើម្បី​​​ឆ្លើយ​​​តប​​​ទៅតាម​​​តម្រូវ​​​ការ​​​សន្ដិ​​​សុខ​​​ជាតិ​សណ្ដាប់​​​ធ្នាប់​​​សាធារណៈ សុខភាព​​​សាធា​រណៈ​សន្ដិ​​​សុខ​​​សាធារណៈ ក្រម​​​សីលធម៌​​​សាធារណៈ​ព្រម​​​ទាំង​​​សុខុមាល​​​ភាព​​​ប្រជាពល​​​រដ្ឋ​​​ទូទៅ ​នៅ​​​​ក្នុង​​​សង្គម​​​ប្រជាធិបតេយ្យ​”។

លោក ម៉ាទី ណាតាឡេហ្គាវ៉ា(Marty Nata​-legawa)​​​រដ្ឋ​​​មន្ត្រីក្រសួង​​​ការបរទេស​​របស់​​ឥណ្ឌូណេស៊ី ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ការពារ​​​សេចក្ដី​​​ប្រកាស​​​នេះដែរ។​​​

លោក ណាតាឡេហ្គាវ៉ា ​​​មាន​​​ប្រសាសន៍​​​ថា“ ប្រសិន​​​បើ​​​​​​អ្នក​​​សង្កេត​​​ការណ៍​​​អព្យាក្រឹត​​​​ភាគ​​​ច្រើន​​​ពិតជា​​​បាន​​អាន​​​នូវ​​​អ្វីដែល​​​​​​ទើប​​​តែ​​​បាន​​​អនុម័ត​​​ពេល​​​នេះ ពួកគេនឹង​​​ត្រូវ​​​ទទួល​​​ស្គាល់​​​ថា នេះ​​​គឺជា​​​ឯក​​​សារ​​​សំខាន់​​​​​ដែល​​​ស្រប​​​តាម​​​សេចក្ដី​​​ប្រកាស​​​​ស្តី​ពី​សិទ្ធិ​​​មនុស្ស​​​សាកល​ក៏​​​ដូច​​​ជា​​​កម្មវិធី​​​សកម្មភាព​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ទីក្រុងវីយែន​​​ដែរ”។

លោក​​​បាន​​​បន្ថែម​​​ថា “ នេះ​​​គឺជា​​​អ្វី​​ដែល​​​យើង​​​បាន​​​អនុម័ត​​​នា​​​ពេល​​​នេះ និង​​​ដែល​​​មិន​​​​​​បាន​​​អនុម័ត​​​សោះ​​​ពី​​​មុន​​​មក។​​​ ដូច្នេះ ​វាគឺ​ជា​​​បទ​​​ដ្ឋាន​​​សំខាន់​​​មួយ​​​សម្រាប់​​​អាស៊ាន​​​ដើម្បី​​​រក្សា​​​ភាព​​​ស្មោះ​​​ត្រង់​​​ពាក់​​​ព័ន្ធ​​​នឹង​​​កាតព្វ​​​កិច្ច​​​សិទ្ធិ​​​មនុស្ស​​​របស់​​​ខ្លួន”។

លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson)​​​​​​អនុ​​​ប្រធាន​​​អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ប្រចាំ​​​តំបន់​​​អាស៊ី​​​ ​​​មានប្រសាសន៍​ថា ​សេចក្ដី​​​ប្រ​​​កាស​​​នេះជា​​​​​​ “ លទ្ធផល​​​ដែល​​​មាន​​​គុណវិបត្តិកើត​​​ចេញ​​​ពី​​​ដំណើរ​​​​​​មាន​​​គុណវិបត្តិ ដែល​​​រដ្ឋា​​​ភិបាល​​​បាន​​​ធ្វើ​​​ការ​​​សម្រេច​​​ដោយ​​​គ្មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ប្រជាពល​​​រដ្ឋ”។

លោករ៉ូប៊ឺត​​​សុនបាន​​​លើកឡើង​​​នៅ​​​ក្នុង​​​អុីម៉េល​​​ថា “ គួរ​​​ឲ្យ​​​​សោក​ស្តាយ​ណាស់ ​ការ​​​មិន​​គោរព​តាម​​​​បទ​​​ដ្ឋាន​​​សិទ្ធិ​​​មនុស្ស​​​អន្ដរ​​​ជាតិ​​​មិន​​​មែន​​​ជា​​​រឿង​​​ថ្មី​​​ចំពោះ​​​អាស៊ាន​​​ទេ​​​​”៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស