26 C
Phnom Penh

ការ​​​រៀបចំ​​​សន្តិសុខ​​​ ត្រូវ​​​បាន​​​រឹត​បន្តឹង​​សម្រាប់​​​ការ​​​អញ្ជើញ​​​មក​​​ដល់​​​របស់លោក​​​ បារ៉ាក់ អូបាម៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​រៀប​​​ចំ​​​សន្តិសុខ​​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​យ៉ាង​​​​សកម្ម​​​​ កាល​​​ពី​​​ចុង​​​សប្ដាហ៍​​​​​សម្រាប់​​​ការ​​​អញ្ជើញ​មកដល់​​​របស់​​​លោក បារ៉ាក់ អូបាម៉ា (Barack Obama)​​​​​​​​​​​​ប្រ​​​ធានាធិបតី​អាមេរិក​នៅ​​​​ថ្ងៃ​​​នេះ ​ខណៈ​​​យន្ដ​​​ហោះ​​​ដឹក​​​ជញ្ជូន​​​យោធា​​​​​​អាមេរិក​​​ចំនួន​​​ពីរ​​​គ្រឿង បាន​​​មក​​​ដល់​​​​​​អាកាស​​​យាន​​​ដ្ឋាន​​​​អន្តរជាតិ​​​​​​ភ្នំពេញដឹក​​​គ្រឿង​​​ផ្គត់​​​ផ្គង់ជា​​​ច្រើន​​​ រួមមាន សម្ភារគ្រប់​​​មុខ ចាប់​​​ពី​​​ទឹក​​​​ពិសា​​​រហូត​​​​ដល់​​​រថ​​​យន្ដ​​​​ទំនើប​មួយ​ចំនួន​​​​សម្រាប់​​​ដំណើរ​​​ទស្ស​​​នកិច្ច​​​របស់​​​លោក​​​ប្រធានាធិបតី។

លោកឧត្ដមសេនីយ៍ឯក ជួន សុវណ្ណ ស្នង​​​ការ​​​នគរ​​​បាល​​​រាជធានី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​កង​​​កម្លាំង​​​សន្តិសុខ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​និង​​​កំពុង​​បំពេញ​​​ការងារ​​​​​​ជា​​​មួយ​​​នឹង​​​ទីភ្នាក់ងារ​​​ចារកម្ម​​​​​​អាមេរិក​​​​ ដើម្បី​​​​​ធានា​សុវត្ថិភាព​​​​កម្រិត​​​ខ្ពស់​​​សម្រាប់​លោក អូបាម៉ា។

លោកឧត្ដម​​​សេនីយ​​៍​ឯក​​​ ជួន សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​ទៀតថា “ យើង​​​បាន​​​ពង្រឹង​​​សន្តិសុខ​​​សម្រាប់​​​លោក​​​ ​​បារ៉ាក់​​ អូបាម៉ា ​ប្រធា​នា​​ធិប​​​តី​​​សហរដ្ឋ​​​អាមេរិក​ ដើម្បី​​​ធានា​​​​​​សុវត្ថិភាព​​ដល់​​​​ការ​​​អញ្ជើញ​​​មក​​​ដល់​​​របស់​​​លោក​​​នៅ​​​ថ្ងៃ​​​ស្អែក។ ​​​យើង​​​មាន​​​កង​​​កម្លាំង​​​ពិសេស​​អាមេរិក​​​

​ចំនួន​​​៣០​​​នាក់ ដែល​​​បាន​​​បំពេញ​​​ការ​​​ងារ​​​រួមគ្នា​​​ជា​​​មួយ​​​នឹង​​​​​​ក្រុម​​​មន្ត្រី​​​នគរបាល​​​​​​រាជធានី​​​សម្រាប់​​​​សុវត្ថិភាព​​​របស់​​​លោក​​​ប្រធានាធិបតី”។កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ឧទ្ធម្ភាគ​​​ចក្រ​​​ពីរ​​​គ្រឿង ​និង​​​រថយន្ដ​​​​ទំនើប​ៗ​ពណ៌​​​ខ្មៅមួយ​ចំនួន​ បាន​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញនៅ​​​មុន​​​ពេល​​​ការ​​​អញ្ជើញ​​​​មក​​​ដល់​​​របស់​​​លោក អូបាម៉ា ​រីឯ​​​​​​​ផ្លូវ​​​នៅ​​​ខាង​​​មុខ​​​សណ្ឋាគារ Raffles នៅ​​​ក្បែរស្ថាន​​​ទូត​​​សហ​​​រដ្ឋ​​​អាមេរិក ត្រូវ​​​បាន​​​បិទ​​​ទាំង​​​ស្រុង​​​។​​​

លោក អូបាម៉ា ​​​អញ្ជើញ​​​មក​​​ដល់​​​រាជ​ធានី​​​​ភ្នំពេញ​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​​​​​​​និង​​​អាសុីបូពា៌ ដែល​​​លោក​​​រំពឹង​​​ថា នឹងពិភាក្សា​​​​អំពី​ចំណាប់​អារម្មណ៍​​សា​ជា​ថ្មីរបស់​​​អាមេរិក​ចំពោះ​​​​តំបន់​​​អាសុី​​​ប៉ាសុីហ្វិក។ លោក ក៏​​​ស្ថិត​​​នៅ​​​ក្រោម​​​សម្ពាធ​​​របស់​​​​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​ផង​​​ដែរ​​​ ដើម្បី​ឲ្យ​លោក​លើក​​​ឡើង​​​អំពី​​​​​​​ស្ថាន​​​ភាព​​​​​​សិទិ្ធ​​​មនុស្ស​​​​​​នៅ​​ប្រទេស​​​កម្ពុជា​​​​ដែល​ត្រូវ​​​បាន​​​​គេ​​​​​​មើល​​​ឃើញ​​​ថា​​​មាន​​​សភាព​​​កាន់​​​តែ​​​យ៉ាប់យឺុន​​​ទៅៗ។

លោកឧត្ដមសេនីយ៍​​​ឯក ជួន សុវណ្ណ ​ក៏​បាន​​​លើកឡើង​​​​​​ដែរថា អាជ្ញាធរបាន​​​បិទ​ស្ថានីយ​​​​ប្រេង​​​ឥន្ធនៈ តាម​​​បណ្ដោយ​​​មហា​វិថី​សំខាន់​​​ៗ​​​​មួយ​​​ចំនួន​​​ ជា​​​ផ្នែក​​​​​​មួយ​​​នៃ​​​ការ​​​បង្ការ​​​សុវត្ថិភាព​​​ទុក​​​ជា​​​មុន​​​សម្រាប់​​​មេ​​​ដឹក​​​នាំ​​​​​​អាស៊ាន និង​​​មេ​ដឹក​​​នាំ​​​ពិភព​​​លោក​​​ផ្សេង​​​ៗ​​​ទៀត។ លោក​​​បានបន្ថែម​​​ទៀត​​​ថា “សាលា​​​រាជ​ធានី បាន​​​ជូន​​​ដំណឹង​​​ដល់​​​ម្ចាស់​​​ស្ថានីយ​​​ប្រេង​ឥន្ធនៈ​​​ និង​​​ម្ចាស់​​​ហាង​ទាំង​​​អស់ ដែល​​​លក់​​​ប្រេង​​​​ឥន្ធនៈ​​​នៅ​​​តាម​​​​​​មហា​​​វិថីសហព័ន្ធ​​​រុស្សុីព្រះ​​​មុនីវង្ស ម៉ៅ​​​សេទុង សុធារស និង​​​មហា​វិថីព្រះ នរោត្ដម ឲ្យ​​​ផ្អាក​​​ការ​​​លក់ដូរ​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ទី១៩​​​ និង​​​ថ្ងៃ​​​ទី​​​២០ ខែវិច្ឆិកា”៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស