30 C
Phnom Penh

ធនាគារ​ ស៊ី​អាយ​អិម​ប៊ី ​បើ​ក​សា​​ខា​ថ្មី​បួន​កន្លែង​នៅ​លើ​ទីផ្សារ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិក​ធនាគារ​​ ​សុី​អាយ​អិម​ប៊ី (CIMB Bank Plc) បាន​ឲ្យ​ដឹងថា ​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែ​ង​ឆ្លើយ​តប​ទៅ​នឹ​ង​កំណើនដ៏​ច្រើន​​នៃ​​ចំនួន​អ​តិថ​ិ​ជន​ ក្នុង​វិ​ស័យ​កសិកម្ម​ ​ ធនាគារ​ដែល​​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ​កា​លពីថ្ងៃ​សុក្រសប្តាហ៍​មុន​​ ​បាន​បើក​សាខា​ថ្មី​បួន​​កន្លែង​ ​ក្នុង​​រាជធានីភ្នំ​ពេញ​ បាត់​ដំបង ​និង​ខេត្ត​កំពង់ចាម​។

លោក ​យូវ ​វ៉ានគុប (Yew​ ​Wan​ ​Kup​) ប្រធានគ្រប់​គ្រង​ទូទៅ​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ​បាន​មាន​ប្រសាសន៍បន្តទៀត​ថា ​ធនាគារ​នេះ​បា​ន​បោះ​​ទុន​​ប្រហែល​២​លាន​ដុល្លារ​ ដើម្បី​បើក​សាខា​ពីរ​​នៅ​ខណ្ឌ​ទួល​គោក ​ក្នុងរាជ​ធានីភ្នំ​ពេញ​ មួយ​ទៀត​នៅ​ខេត្ត​បាត់​ដំបង​ ​និង​មួយ​សាខា​ទៀត​នៅ​ខេត្ត​កំពង់​ចាម​។ ​ លោកបាន​​មាន​ប្រសាសន៍​ថា “ជា​ពិសេសនៅ​ខេត្ត​បា​ត់​ដំបង​ ​និង​ខេត្ត​កំពង់​ចាម​ ​យើ​ង​​​មាន​ចំណាប់​អារម្មណ៍ទៅ​លើ​ខេត្ត​ទាំង​ពីរ​នេះ និង​​កំពុង​ខិត​ខំ​ពង្រីក​វិសាល​ភាព​របស់យើ​ង​ជា​មួយ​ប្រជាជន​ក្នុង​វិស័យ​កសិ​កម្ម​”។

លោក​បាន​ថ្លែង​បន្ត​ថា ធនាគារ​ ស៊ី​អាយ​អិមប៊ី ​ចង់​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិ​ជន​ ក្នុង​អាជីវកម្ម​ស្រូវ ​ជ័រ​កៅ​ស៊ូ ​និង​ដំឡូង​មី។ ​បន្ទាប់​ពី​ពិធី​សម្ភោធដា​ក់ឲ្យ​ដំណើរ​ការ​ កាល​ពីថ្ងៃ​សុក្រ​សប្តាហ៍​មុន ​ធនា​គារស៊ី​អាយ​អិម​ប៊ី បាន​បន្ថែម​សា​ខា​​ថ្មី​ចំនួន​បួន​កន្លែង​លើ​សាខា​ចំនួន​ប្រាំពីរ​កន្លែង​ដែល​កំពុង​តែ​ដំណើរ​ការ​​ស្រាប់នៅ​​រាជធានីភ្នំ​ពេញខេត្ត​​សៀម​រាប ​និង​ខេ​ត្តព្រះ​​សីហនុ។

លោក ​គុបបាន​ថ្លែងថា ​ដោយ​មាន​អតិថិ​ជន​ជាង​៦.០០០​នាក់ ​និង​ទំហំ​ប្រាក់​បញ្ញើ​ជាង​១០០​លាន​ដុល្លារ​ ធ​នាគារ​ ស៊ី​អាយ​​​អិម​ប៊ី ​បានសម្លឹង​ឃើញ​ថា មាន​ឱកាស​កាន់​តែ​​ច្រើន​​​សម្រាប់​ពង្រីក​ទី​ផ្សារ​តាម​បណ្តាខេត្ត​។ លោក​បាន​ថ្លែង​​ថា​ “ ខេត្ត​ជា​ច្រើន​មាន​សក្តា​នុពល​ ខ្លាំង​ក្លា​ ជា​ពិសេស​ ខេត្ត​ដែល​នៅ​ជុំវិញ​រា​ជ​ធានីភ្នំ​ពេញ​ និង​ជាប់​ព្រំដែន​ជាមួយ​​ថៃ ​និង​​​វៀតណា​ម ដែល​យើង​អាច​សម្រេចចិត្ត​បើក​សា​ខាច្រើន​ទៀត​​ពេ​ល​​​យើង​មានពេលសមស្រប”៕

ប្រែ​សម្រួល​ដោយកងសុធា​

 

​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស