27.5 C
Phnom Penh

លោកប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា មិនស្ថិត​ក្នុង​​តួ​នាទី​​បង្រៀន​កម្ពុជា​អំ​ពី​​សិទ្ធិ​មនុស្ស​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ផៃ ស៊ីផាន អ្ន​ក​នាំ​ពាក្យ​ទី​ស្តី​កា​រ​​គណៈ​រដ្ឋ​មន្ត្រី​​​ បា​ន​មា​ន​ប្រ​សាសន៍​​​កា​ល​ពី​ម្សិល​មិញ​​ថា ​ព្រោះ​​តែ​​លោក​ដឹង​អ​ំ​ពី​សិទ្ធិ​មនុស្ស​​​និ​ង​លទ្ធិ​ប្រជា​​ធិ​ប​តេយ្យ​យ៉ាងទូលំ​ទូលាយលោក​ប្រធា​​នា​ធិប​​តី​​​អា​មេ​រ​ិកបា​រា៉ក់អ​ូ​បាម៉ា ​(Barack Obama) ពុំ​មា​ន​តួ​នាទី​​បង្រៀន​​កម្ពុជា​​លើ​ប្រធា​ន​បទ​​ទាំ​ង​នេះ​ អ​ំឡុង​ការ​​ធ្វើ​​ទស្ស​ន​កិច្ច​​​​របស់​លោក​​​ក្នុ​ង​ប្រទេ​ស​កម្ពុជា​​នៅ​ស​ប្តា​​ហ៍​នេះ​ទេ​។​

​មា​ន​​ប្រសា​សន៍​​ប្រាប់​​អ្នក​យក​ព័ត៌​មា​ន​​នៅ​ក្រៅ​​វិ​មា​ន​​សន្តិ​ភាព​​​កា​ល​ពី​ម្សិល​មិញ​​មុន​ការ​អញ្ជើញ​​ដល់​​របស់​លោក អូបាម៉ា ​លោក​ ស៊ី​ផានមា​ន​​ប្រ​សាសន៍​ថា ​កម្ពុជា​​ មា​ន​បទ​ពិ​​សោធច្រើ​ន​​ សម្រាប់បង្រៀន​សហរដ្ឋ​អា​មេរិ​កវិញ​អំ​ពី​​ប្រជា​​ធិប​តេយ្យ​ ជាជាងទ្រឹស្តី។

លោក​បា​ន​មា​ន​​​ប្រ​សា​សន៍​ថា “ ​ខ្ញុំ​គិត​ថា​ លោកអូ​​បា​មា៉ ​អ្វី​​ដែល​លោក​​បា​ន​​​សិក្សា​​នោះគឺ​​គ្រាន់តែចេញ​ពី​សៀវ​ភៅ​​​នៅ​​តាមសាលា​​រៀន​ទេប៉ុន្តែ​​យើង​ជា​​ខ្មែរ ​យើង​​បា​ន​ចាប់់​ផ្តើម​​​នៅ​ទី​នេះ​ ​ដូច្នេះ​​លោកអូ​បា​ម៉ា​ នឹ​ង​​សិក្សា​​ពី​បទ​ពិ​សោធពិត​​​អ​ំ​ពី​លទ្ធិ​ប្រជា​​ធិ​ប​តេយ្យ​ និង​​សិទ្ធ​ិ​មនុស្ស​​​ ដែ​ល​កំ​ពុង​​​វិវឌ្ឍនៅ​ក្នុ​ង​ប្រទេ​ស​នេះ”។

​លោក​បន្ថែមថា “ នៅ​ពេលលោក អូបាម៉ា​​លើកឡើ​ង​​អំ​ពី​​បញ្ហា​​សិទ្ធិ​មនុស្ស​ ខ្ញុំ​គិត​​ថា ​លោកអ​ូ​បាម៉ា ​នឹង​ស​ិក្សា​​ជា​ពិ​សេស​​ពី​កម្ពុជា​”​។លោកក៏​បា​ន​មា​ន​​ប្រ​សាសន៍​​ដែរ​​ថា លោក​មិន​គិត​ថា ​​លោកអូ​បាម៉ា ​នឹ​ង​​​លើក​ពី​បញ្ហាសិទ្ធិ​​មនុស្ស​​ជាមួ​យ​លោក​​នា​យក​​រដ្ឋ​មន្ត្រី​ ហ៊ុនសែន​អ​ំឡុង​កា​រ​បំ​ពេញ​ទស​្ស​កិច្ច​​​របស់​លោក​​ទេ​។

​លោក​មា​ន​ប្រ​សាសន៍​ថា “ ​​លោក​ អូ​បាម៉ា​នឹ​ង​មិ​ន​លើក​ពី​​សិទ្ធិ​មនុស្ស​​​ទេ។ ​អា​មេ​រិ​​កមិន​​បញ្ជា​អ្ន​ក​​ផ្សេង​ឲ្យធ្វើ​​អ្វី​មួ​យ​ទេ​​”។

​“ កា​រ​មកបំ​ពេញ​ទស្ស​ន​កិច្ច​​​​របស់​លោកអូ​បាម៉ា ​បង្ហាញ​ពី​​ទ​ំ​នាក់ទ​ំ​​នង​ជិ​តស្និទ្ធ​​រវា​ង​​ប្រទេ​ស​​ធំ ​​​និ​ង​ប្រទេ​ស​​តូ​ច។ប៉ុ​ន្តែវា​ក៏​​បង្ហាញ​ថា សហរដ្ឋ​​អាមេរិក បា​ន​បន្ទន់​ឥរិ​យាបថ​របស់​​ខ្លួន​។ ​សហ​រដ្ឋ​​អា​មេ​រិ​ក​នឹ​ង​មិ​ន​ដើរ​​តួ​ជានគរ​បាល​ដែ​ល​គ​ំ​រាម​​អ្នក​ឯទៀត​នោះ​ទេ​”។

​លោក​ ស៊ីផាន ​​បា​ន​បន្ថែម​​ថា ​​សិទ្ធិ​មនុស្ស​ មិន​មែនគំនិតរបស់​​​អា​​​មេ​រិ​ក​តែឯកឯងនោះ​ទេហើយ​វាមិ​ន​គួរ​ធ្វើតាមអាមេរិកដែរ​។​ “​​ យើងមិន​អា​ច​​​ជំ​នួ​សគុណ​​ភាពសិទ្ធិ​មនុស្ស​​របស់អា​ស៊ាន​ តាមរយៈការនាំ​ចូ​ល​សិទ្ធិ​មនុស្ស​ពី​សហ​រដ្ឋ​អា​​មេរិ​ក​ទេ​”។

​លោក ស៊ីផាន បា​ន​មា​ន​​ប្រ​សាសន៍​ថាអំ​ឡុង​​ពេល​បំ​ពេញ​ទស្ស​​កិច្ច​​​របស់​លោកអូបា​ម៉ា​ នៅ​ប្រទេស​កម្ពុជា លោក ​អូបាម៉ា ​គឺមកក្នុងតំណាងផលប្រយោជន៍​​​​របស់​សហ​រដ្ឋ​មេរិក​ ជាពិសេសផ្នែក​សេដ្ឋ​កិច្ច​​។ “ តើ​​ប្រជាជ​ន​​អា​មេ​រិករំពឹងអ្វី? តាម​ពិត​គឺ​កំ​ណើន​​សេដ្ឋ​កិច្ច​។ តើ​ពួ​ក​គេ​​យក​ចិត្ត​​ទុក​ដាក់​​ពី​កម្ពុជា​​ដល់កម្រិតនោះ​មែនទេ​? ​ខ្ញុំ​មិន​គិត​ដូ​ច្នេះ​​ទេ​”៕

​ប្រែ​សម្រួល​ដោយ ​ចេវប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស