31 C
Phnom Penh

ទស្សន​​​របស់អាមេរិក​​​ ចំពោះ​​​ស្ថានភាព​​​សិទ្ធិ​​​មនុស្ស​​​​​​នៅ​​​កម្ពុជា​​​ កើត​​​ឡើងដោយ​ការ​យល់​​​ច្រឡំ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ​​​ រដ្ឋាភិបាល​​​​​​​​​បន្ត​​​ទទូច​ថា ការ​​​លើក​​​ឡើង​​​របស់​​​ប្រធានាធិបតី​​​សហ​រដ្ឋ​​​អាមេរិក​​​ លោក បារ៉ាក់ អូបាម៉ា (Barack Obama) ​ដោយ​​សារ​យល់​​​ខុសចំពោះ​​​ស្ថានភាព​​​សិទ្ធិ​មនុស្ស​​​នៅ​​​ក្នុងប្រទេសកម្ពុជា​​​ គឺ​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​​ពី​​​លោក​​​បាន​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ទ្វេភាគី​​​រវាង​​​លោក និង​​​លោក​​​នាយករដ្ឋមន្ត្រីហ៊ុន​​​ សែន​​​។

ក្នុងដំណើរ​​​ទស្សនកិច្ច​​​​​លើក​​​ដំបូង​​​​​ មក​កាន់​ប្រទេ​​​សកម្ពុជា​​​កាល​​​ពី​​ថ្ងៃ​​​ច័ន្ទ​​​ លោក​​​ អូបាម៉ា ​​​បានជំរុញ​​ឲ្យ​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ រៀប​​​ចំ​​​​​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី​​​ និង​​​យុត្តិ​​​ធម៌​​​ដោយ​បង្កើត​​​ឲ្យមានគណៈ​​​កម្មការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ដោយ​​​សេរី​​​ និងអនុញ្ញាត​​​ឲ្យមេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បានចូល​​​រួមប្រកួត​ប្រជែង​ក្នុង​​​​​​ការ​​​បោះ​​​ឆ្នោត​​​ព្រមទាំងទាមទារឲ្យ​​​ដោះ​​​លែង​​​អ្នក​​​ទោស​​​នយោបាយ​​​ទាំង​​​អស់។

ប៉ុន្តែ​​​ លោក ផៃ សុីផាន អ្នក​​​នាំ​​​ពាក្យ​​​ទីស្ដី​​​ការ​​​​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​ មាន​​​ប្រសាសន៍​​​ថាការ​​​យល់​​​​​​ឃើញ​​​របស់លោក​​​ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេរិក​​​ ធ្វើឡើង​​​ដោយសារ​​​ជឿលើ​​​របាយ​​​ការណ៍មិនត្រឹមត្រូវ។

លោកបាន​​​ថ្លែង​​​បន្ត​​​ថា“វា​​​ជា​​​ការ​​​ត្រឹម​​​ត្រូវ​សម្រាប់លោក​​​ប្រធានាធិបតី​​​សហរដ្ឋ​​​អាមេ​​​រិក​​​ អាចបាន​​​ស្ដាប់​​​ឮនិង​​​បាន​​​ឃើញ​​​ការ​​​ពិត​​​​​អំពី​​​អ្វី​​​​​​ ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុ​​​ន​​​ សែនបាន​​​លើក​​​ឡើង”។នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​​​​ដែល​​​ខ្ញុំ​​​បាន​​​ឃើញ ​​​គឺ​​​ពិត​​​តែ​​​ពាក់​​​កណ្ដាល​​​ប៉ុណ្ណោះ គឺ​​​វា​​​មិន​​​ពិត​​​ទាំង​​​ស្រុង​​​ទេ​​​។ក្នុង​​​នាម​​​ជា​​​ដៃ​​​គូ​​​​​​ សហរដ្ឋ​​​អាមេរិក​​​ និង​​​កម្ពុជា​​​​​​គួរ​​​តែ​​​ទទួលបាន​​​ព័ត៌មាន​​​ត្រឹម​​​ត្រូវ​​​ មិន​​​មែនជា​​​ព័ត៌មានដែល​​​​​​គេ​​​ប្រឌិតឡើងឬ​​​ព័ត៌មាន​​​​​​កែ​​​ច្នៃនោះ​​​ទេ”។

លោកអូបាម៉ាមក​​​ធ្វើ​​​ទស្សនកិច្ច​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដើម្បី​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាននិង​​​អាសីុ​​​បូពា៌ដោយធ្វើ​​​ដំណើរ​​​ឈប់សំចត​​​​​ចុង​​​ក្រោយ​​​ ក្នុង​​ដំណើរ​​​ទស្សនកិច្ច​​​នៅតំបន់​​​អាសីុរួមមានប្រទេស​​​ភូមានិង​​​ប្រទេស​​​ថៃ​​​ផង​​​ដែរដើម្បី​​​លើក​​​តម្កើង​​​យុទ្ធ​​​សាស្ត្រ​​​ស្នូលរបស់អាមេរិកនៅ​​​តំបន់អាសុី​​​ប៉ាសីុហ្វិក​​​។ នៅ​​​មុន​​​ការ​​​ធ្វើ​​​ដំណើរ​​​ទស្សនកិច្ច​​​មន្ត្រី​​​របស់លោកសមាជិក​​​សភា​​​​​​អាមេរិក​​​ បាន​​​ជំរុញ​​​ឲ្យ​​​លោក​​​ អូបាម៉ា លើក​​​ឡើងនៅ​​​ពេល​​​លោក​​​ចូល​​​រួម​​​ក្នុង​​​កិច​​​្ច​​​ប្រជុំ​​​អាស៊ានជុំវិញ​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​ ដែល​​​កាន់​​​តែ​​​អាក្រក់​​​ទៅ​​​​​​ៗ​របស់​​​​​​រដ្ឋាភិបាល​​​​​​លោក​​​ ហ៊ុន ​​​សែន ។

នៅ​​​មុន​​​កិច្ច​​​ប្រជុំ​​​ជាមួយ​​​លោក ​​​បារ៉ាក់ ​​​អូបា​​​ម៉ា កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ផៃ សីុផាន បាន​​​រំពឹង​​​​​​ថា លោក អូបាម៉ា នឹង​​​មិន​​​លើក​​​ឡើង​​​អំពី​​​បញ្ហា​​​​​​សិទ្ធិ​​​មនុស្ស​​​ទេពីព្រោះ​​​ “អាមេ​​​រិក​​​មិន​​​អាច​​​បញ្ជា​​​ឲ្យ​​​ប្រទេស​​​ដ៏ទៃ​​​ធ្វើ​​​តាម​​​ខ្លួន​​​នោះ​​​ទេ​​​”។​​​ ប៉ុន្តែ​​​នៅ​​​ពេល​​​ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​មាន​​​​ភ្លាមៗ​​​បន្ទាប់​​​ពីចប់​​​កិច្ច​​​ប្រជុំ​​​​​​​​​ លោក ​បេន ​រ៉ូដ (Ben Rhodes) ទី​​​ប្រឹក្សា​​​​​​​​​រងទទួលបន្ទុក​សន្ដិសុខ​​​​​​អាមេរិក ​​​លើក​​​ឡើង​​​​​​​​​ថា លោក​​​ប្រធានា​ធិប​តី​​​​​​មិន​​​បាន​​​លើក​​អំពី​​​អ្វី​​​ផ្សេង ក្រៅពី​​​បញ្ហា​​​​​​​​​សិទ្ធិ​​​មនុស្ស​​​នៅ​​ក្នុងប្រទេស​កម្ពុជា​​​ទេ។

លោក បេន រ៉ូដ​​​ មាន​ប្រសាសន៍ថា​​​ លោក​អូបាម៉ា បាន​​​លើកឡើង​​​ថា “ បញ្ហា​​​ទាំង​​​នោះ​​​ គឺ​​​​ជា​​​ឧបសគ្គ​​​មួយ​​​​​​ដល់​ការពង្រឹងទំនាក់​ទំនង​ទ្វេ​ភាគី​រវាង​អាមេរិក​​​ និង​​​ប្រទេស​​​កម្ពុជា​​​”។ នៅ​​​ក្នុង​​​​សន្និសីទ​ផ្ទាល់​​​របស់​​​លោក​​​បន្ទាប់​​​ពីចប់​​​កិច្ច​​​ប្រជុំ​​​​​ភ្លាម លោក ប្រាក់ សុខុន រដ្ឋ​​​លេខា​​ធិការ​​​​​ទីស្ដីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​ថ្លែង​ថា ​​​​​លោក ហ៊ុន​​​ សែន​​​ ​​​ប្រាប់​​​​​​លោក​​​ប្រធានា​ធិបតី​​​ថា ទស្សន​​​​របស់​​​លោក​​​​​​ចំពោះ​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​​នៅ​​​កម្ពុជា​មិន​ត្រឹម​ត្រូវ​នោះ​ទេ ​ដោយ​សារ​លោក​ជឿ​តាម ​“ ​​យុទ្ធនាការ​មួលបង្កាច់​ការ​​ពិត​​​”។

កាល​​​ពី​​​ម្សិលមិញ​​​ លោក ផៃ​​​ សីុផាន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការរាំងស្ទះនៃទំនាក់​​​ទំនង​​​រវាង​​​សហរដ្ឋ​​​អាមេរិក​​​ និង​​​ប្រទេស​​​កម្ពុជា​​​​​​​​​នោះ​​​ទេ។​​​ បច្ចុប្បន្ន​​​នេះ​​​ លោក​​​ ហ៊ុន សែន ​​​មាន​​​ឱកាស​​​បន្ធូរ​បន្ថយ​​​នូវ​​​កង្វល់​​​របស់​​​លោក អូបាម៉ា។

លោក​​​លើក​​​ឡើង​​​បន្ត​​​ថា “ វា​​​ជា​​​ការ​​​សម​ហេតុ​​​ផល​​​មួយ​​​ ដោយ​​​សារ​​​យើង​​​បាន​​​អង្គុយ​​​ចុះ​​​ និង​​​បាន​​​បកស្រាយពន្យល់អំពីការព្រួយ​​​បារម្ភ​​​របស់លោក​​​ ហើយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រីបាន​​​​ពន្យល់​​​អំពី​​​ស្ថានភាព​​​ពិត​​​នៅ​​​កម្ពុជា​​​។ នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ យើង​​​បាន​​​​​​ធ្វើ​​​កំណែ​​​ទម្រង់​​​ពី​​​មួយ​​​ថ្ងៃ​​​ទៅ​​​មួយ​​​ថ្ងៃ… ហើយ​​​យើង​​​បាន​​​ពន្យល់​​​លោក​​​ អូបាម៉ា យ៉ាង​ច្បាស់​លាស់អំពីអ្វីដែល​​​កំពុង​​​កើត​​​ឡើង​​​នៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​”។

ទោះ​ជា​យ៉ាង​ណា​ លោក​​​បានថ្លែង​​​បន្ត​​​ថា ដំណើ​រការបោះ​​​ឆ្នោត​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​​ពិត​ជា​បាន​​​ឆ្លុះ​បញ្ចាំង​​ការពិត​តាមរយៈ​ការ​ទទួលស្គាល់ពី​​មជ្ឈដ្ឋាន​​​អន្តរជាតិ​​​ថា បាន​ប្រសើរ​​​​ជាង​​​មុន​​​ ចាប់​​​តាំង​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​អង្គការ​​​សហប្រជាជាតិ​​​ ​​​​នា​ឆ្នាំ​​​១៩៩៣។ តែក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​មក​​​ពី​​​សហភាព​​​អឺរ៉ុប​​​​​​លើក​​​ឡើង​​​ថា ការ​​​បោះ​ឆ្នោត​​​​ជាតិ​ឆ្នាំ​​​២០០៨ គឺ​​​នៅ​​​តែ​​​មិន​​​ទាន់​បាន​ត្រឹម​ត្រូវ​​​​​​​តាម​​​និយាម​​​អន្តរជាតិ​​​នៅ​​​ឡើយ​​​ទេ។ លោកស៊ី​​ផាន​​ បានមាន​ប្រ​សាសន៍​ថា​​​​ មិន​​​មាន​​​រឿង​​​បែប​​​នោះ​​​កើត​​​ឡើងឡើយ​​​។

លោក​​​បានបន្ត​​​ថា “ តើអ្វី​​​ទៅ​​​ជា​​​និយាម​​​អន្តរជាតិ​​​នោះ​​​?​ប្រទេស​​​នីមួយៗ មាន​​​និយាម​​​ផ្ទាល់​​​ខ្លួន​​​។ ខ្ញុំ​​​មិន​​​ឃើញ​​​និយាម​​​អន្តរជាតិ​​​ណា​មួយ​​​ទេ​​​ឥឡូវ​​​នេះ។ ក្នុង​​​ចំណោម​​​ប្រទេស​​​ជាង​​​១០០ គឺ​​​មាន​​​និយាម​​​ការ​​​បោះឆ្នោត​​​ខុសៗ​គ្នា​​​ សហភាព​​​​អឺរ៉ុបពួក​​​គេ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​ខុស​​​ប្លែក​​​ពី​​​​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ហើយ​​​សហរដ្ឋ​​​អាមេរិក​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​ខុស​​​ប្លែក​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​អាសីុ”។

សមាជិក​សភា​​មក​ពី​​​​គណបក្ស​​​ប្រឆាំង​​​​​​និង​​​ក្រុម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​នានា​​​ បាន​​​យល់​​​ឃើញ​​​​ថា ប្រព័ន្ធ​​​បោះ​​​ឆ្នោត​​​នៅ​​ក្នុងប្រទេស​កម្ពុជា​​មាន​​​ការ​​​លម្អៀង​​​​​​ ចំណែកប្រ​ព័ន្ធ​តុលាការ​​​ពុក​​​រលួយ។ មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​​គឺលោក​សម រង្សុី បច្ចុប្បន្ន​​​នេះ​​​កំពុង​​​រស់នៅ​​​និរទេស​​​ខ្លួន​​​​នៅ​​​ក្រៅ​​​ប្រទេស​​​​​ ដើម្បី​​​ចៀស​​វាង​​​​​​ទោស​​​ជាប់​​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១១​​​ឆ្នាំ​​​ ពី​​​បទ​​​ចោទ​​​ប្រកាន់​​​​​​យ៉ាង​​​ច្រើន​​​ ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​។

លោក ផៃ សីុផាន មាន​​​ប្រសាសន៍​​​ថា “ការ​​​​យល់​​​ខុស​​” របស់​​​សហរដ្ឋ​​​អាមេរិក​​​​​​ចំពោះ​​​ស្ថានភាព​​​សិទ្ធិមនុស្ស​​​នៅក្នុង​​​កម្ពុជា​​​ គឺ​​​ដោយ​​​សារ​​​រនាំង​​​វប្បធម៌។ លោក​​​​​​ថ្លែង​​​បន្តទៀត​​​ថា “ដោយ​​​សារ​​​មាន​​​វប្បធម៌​​​​​​​ និងភាសា​​​ខុស​​​គ្នា ពួក​​​គេ​​​ត្រូវ​​​ការ​​​ការ​​​​បកប្រែ​​​ ហើយ​​​ការ​​​បកប្រែ​​​នោះ​​​មិន​​​ប្រាកដ​​​ថា  ល្អ​​​សម្រាប់​​​ពួក​​​គេ​​​ទេ”។

ដើម្បី​​​ឲ្យ​​​យល់​​​អំពីចំណុច​​​នេះច្បាស់លោក ផៃ សីុផាន ​​​បាន​​​លើក​​​អំពី​​​អាហារ​​​ឆ្អិន​​​ស្រាប់​​​ ដើម្បី​​​បញ្ជាក់​​​ថា “ អ្នក​​​ណែនាំ​​​អំពីភីហ្សា​​​និងមាន់បំពងរបស់​​ KFC តើ​​​មាន​​​ប្រជាពល​រដ្ឋ​​​កម្ពុជា​​​ប៉ុន្មាន​​​នាក់​​​ ដែល​​​យល់​​​​​​ និង​​​ចូល​​​ចិត្ត​​​បរិភោគ​​​អាហារ​​​ទាំង​​​នេះ​​​?។ គឺ​​​មាន​​​តែ​​​ប្រជា​​​ពលរដ្ឋ​​​តិច​​​តួច​​​ប៉ុណ្ណោះ​​​ដែល​​​បរិភោគ​​​អាហារ​​​នោះ។ ពួក​​​គេ​​​នៅ​​​តែ​​​បរិភោគ​​​បាយ​​​ដដែល​​​ពួក​​​គេ​​​ត្រឡប់​​​មក​​​វិញ​​​… ពួក​​​គេ​​​មិន​​​ផ្លាស់​​​ប្ដូរ​​​ទម្លាប់​​​របស់​​​ពួក​​​គេ​​​ ដើម្បី​​​បរិភោគមាន់បំពង​របស់​​​ KFC នោះ​ទេ”៕

 ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស