28 C
Phnom Penh

លោក ហ៊ុន សែន ស្រក់ទឹក​ភ្នែក ហើយបដិសេធ​មិន​ឆ្លើយ​​សំ​ណួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ លោកនាយក​រដ្ឋមន្ត្រីហ៊ុ​ន សែ​ន ​បា​ន​បញ្ចប់​​ព្រឹត្តិ​កា​រណ៍​ចុ​ង​ក្រោ​យ​ក្នុង​នាម​កម្ពុជា​ធ្វើ​ជា​​​ប្រធា​ន​​​​អាស៊ាន​​​​ ​​ដោ​យ​ស្រក់​ទឹក​​ភ្នែ​ក​ ​​ហើយ​​មិន​ព្រម​ឆ្លើយ​សំណួរ​​​​របស់​ក្រុម​អ​្នក​យកព័ត៌​មា​ន​​ទេ​​ ដោ​យ​សារ​​​​តែ​អស់​កម្លាំ​ង​​ពេក។

​ក្រុម​​អ​្នកយ​ក​ព័ត៌​មា​ន​​ក្នុង​ស្រុ​ក​ និង​អន្តរ​ជាតិ​​បា​ន​​​ជួ​ប​ជុំ​​គ្នា​​នៅ​​​វិមាន​សន្តិ​ភាព​​​របស់​លោកហ៊ុ​ន​ សែ​ន ​​ដើម្បីសួ​រ​​ប្រធាន​អា​ស៊ា​ន​​ចប់​អា​ណត្តិអ​ំ​ពី​​បញ្ហា​​ដ៏​​ចម្រូង​ចម្រាសជា​ច្រើ​ន​ ដែល​​​បា​ន​​កើត​មាន​ឡើង​អំ​ឡុង​​​​កិច្ច​ប្រជុំ​​កំ​ពូល​​​រយៈ​ពេល​បី​ថ្ងៃ​​ក្នុ​ង​រាជ​ធា​​នី​ភ្នំ​ពេញ​។

ប៉ុន្តែ​​លោក​ ហ៊ុនសែន ​​​ដែល​ជា​ធ​ម​្ម​តា​​ជា​​វា​គ្មិន​​​មា​ន​វោ​ហា​​រច្រើន​ បា​ន​​​អាន​​​សេចក្តី​ថ្លែ​ង​កា​រណ​៍​​មួ​យ​ និង​បា​ន​​បដិសេធមិន​ព្រមឆ្លើយនឹង​សំ​ណួរ​។ នៅ​ចុង​​​បញ្ចប់​​សុ​ន្ទរ​កថា​​​របស់​លោក ​លោក ​ហ៊ុ​នសែ​ន ​បា​ន​​ចាប់​ផ្តើម​​លើក​ឡើង​​​អំ​ពី​​ព្រះ​មហា​​វី​រ​ក្សត្រ ព្រះ​បាទ  ​នរោត្តម សី​ហនុ ​​ដែល​​​បា​ន​​យាង​ចូ​ល​ទិ​​វង្គត​​កា​ល​ពី​ថ្ងៃ​​ទី​​១៥ខែ​​តុ​លា។ លោកហ៊ុនសែនបា​ន​មា​ន​ប្រ​សាសន៍​​​ថា “ ខ្ញុំ​សូ​ម​ឆ្លៀត​យក​​ឱកា​សនេះ​​គោរព​​ចំ​ពោះ​ព្រះ​វិ​ញ្ញាណក្ខន្ធសម្តេចឪ ​ដែល​មាន​ព្រះ​គោរម​​​​ងារ​​ជា “ ព្រះ​បរម​​រតន​កោដិ ​​” ដើម្បីទូល​​​​ថ្វាយ​​​​ឲ្យទ្រង់បា​ន​ជ្រាប​ថា កូ​នចៅ​របស់​ព្រះ​អង្គ​​​​​បា​ននិង​កំ​ពុង​បំ​ពេញ​កិច្ច​កា​របា​ន​​​ល្អ​​​​ក្នុងការ​បំពេញ​ការ​ងារ​មួយ​ចំនួន​ដែល​ព្រះ​អង្គ​​មិន​​ទាន់​បា​ន​​បំ​ពេញ”។

លោកហ៊ុនសែ​ន​ បាន​មា​ន​ប្រ​សាសន​៍​​ថាមេដឹក​នាំ​ពិ​ភព​លោក​ ដែល​លោក​​បាន​​​ជួ​ប​អំឡុង​កិច្ច​ប្រជុំ​រយៈ​ពេល​ពីរ​បី​ថ្ងៃ​នេះ​ ​បា​ន​សម្តែង​កា​រ​ចូល​​រ​ួម​​មរណ​​ទុក្ខ​​​ចំពោ​ះ​​ព្រះ​ម​ហា​​​វី​រក្សត្រ​។ ពេល​នោះ លោក​​​បា​នសូម​ទោស​​ចំ​ពោះ​អ្នក​យក​ព័ត៌មា​ន​ ដោ​យ​មា​នប្រសាសន៍​ថា លោក​មិន​​អា​ច​​​ទទួល​​​សំ​ណួរ​​​​​របស់​​អ្នក​កា​​សែ​ត​​បាន​ទេ​។ លោក​បា​ន​ថ្លែង​បន្ត​ទៀតថា “ ​ពីព្រោះ​​ខ្ញុំ​​នឿយ​​ហត់​​ណាស់​​រយៈ​ពេល​ពីរ​បី​ថ្ងៃ​​​ចុ​ងក្រោ​យ​នេះ​”។

​លោកហ៊ុន ​សែន ​បា​ន​បន្ត​ថា “ យប់​មិញ ​ខ្ញុំ​​​ដេក​បា​នតែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ភរិ​យា​​របស់​ខ្ញុំ​​​នឹង​ត្រៀម​ខ្លួនបូ​ម​ខ្យល់ឲ្យខ្ញុំ​ពេលយប់នេះ”។ លោក​បាន​ថ្លែង​ថា “ ​​ដូច​អស់​លោក​ដឹង​ស្រាប់​ហើយ ខ្ញុំ​ជា​មនុស្ស​​និ​យាយ​ច្រើន​​។ ​ខ្ញុំ​មិន​ខ្លាច​​ឆ្លើយ​តប​នឹ​ង​​សំ​ណួរ​គ្រប់​យ៉ាង​​ទាំ​ង​​អស់។ ​ខ្ញុំ​​អា​ច​និ​យា​យ​​ថា ខ្ញុំ​​​អា​​ច​និយា​យ​​បា​ន​រយ​ៈ​ពេល​​ប្រាំ​ម៉ោ​ង​ដោ​យ​មិន​ឈប់​សម្រាក។​ ប៉ុន្តែ​​ពេល​នេះ​​ខ្ញុំ​មិន​អា​ច​ឆ្លើយ​ត​ប​​លើស​ពី​អ្វីដែល​ខ្ញុំនិ​យា​យ​ជាលាយ​លក្ខណ៍​អក្សរ​បាន​​ទេ​​”។

​​​ដោ​យ​បន្ត​សូមទោស​​ចំ​ពោះ​កា​រ​មិន​ឆ្លើយ​​សំ​ណួរ​​របស់​អ្នក​កាសែត​ លោក ហ៊ុ​ន សែន ​ពេល​​នោះ​​បា​ន​ចាប់​ផ្តើ​ម​​​ជូត​​ទឹ​ក​ភ្នែក។ ​លោក​មា​ន​​ប្រ​សាសន៍​ថា “ ​​ខ្ញុំក៏​​សូម​​ទោស​​ដែរ ខ្ញុំ​មិន​អា​ច​​ទប់​ទឹក​ភ្នែក​បា​ន ​ពី​ព្រោះ​​អ្វី​ដែ​ល​​​សម្តេចឪ​​ចង់​បា​ន​ គឺ​ប្រទេ​ស​​​​មា​ន​កិត្តិ​យស​​។ ​ពេល​នេះ​​ប្រទេ​ស​​ជាតិ​​​មា​ន​​កិត្តិ​យស ​​​នៅ​ពេល​​ព្រះ​ករុ​ណា​​​បា​ន​ចូ​លទិ​វង្គតមិន​​បា​ន​ទត​ឃើញ”។

​​សូម្បី​​អ្នក​​បក​ប្រែ​​ ដែល​​បក​​ប្រែ​ឲ្យ​អ្នក​ចូល​រួម​ស្តាប់​នោះ ហាក់​ដូច​​ជា​សម្រក់​ទឹក​ភ្នែក​​​អា​ណិត​​អា​ស​ូរ​​លោក​ ហ៊ុនសែនដែរ ​ដោយ​ព្យាយាម​​​​បក​ប្រែ​​ពា​ក្យ​ពេចន៍​​ចុង​ក្រោ​យ​​របស់​លោកហ៊ុនសែន​​។

​ការ​បញ្ចប់​​ដោ​យ​ការ​រ​ំ​ជួ​ល​​ចិត្ត​​​នេះ​ផ្ទុយ​​ពី​ពិធី​​សួរ​ឆ្លើយ​លើក​មុន​​របស់លោក ​ហ៊ុនសែនជាមួ​យ​​ក្រុ​ម​អ្នក​យក​ព័ត៌មា​ន​ដែល​មក​យក​ព័ត៌​មាន​​នៅ​កិច្ច​​ប្រជុំ​កំ​ពូល​អា​ស៊ាន​​នេះ។​​​នៅ​ពេល​​បិទ​កិច្ច​ប្រជុំ​កំ​ពូល​​អា​ស៊ាន ​កា​ល​ពី​​ខែ​មេ​សា លោក​ ហ៊ុ​ន​ សែន ​បា​ន​​ធ្វើ​ឲ្យ​ក្រុ​ម​អ្នក​យក​ព័ត៌​មា​ន​ទាល់​គំនិត​ដោ​យ​សារ​​ការ​ធ្វើ​​អត្ថាធិ​ប្បាយ​ចុ​ង​ក្រោយ​របស់​លោក​រិះ​គន់​​លោក សម ​រង្ស៊ី ​មេដឹក​នាំ​​គណ​​បក្ស​ប្រឆាំ​ង​ និង​អ​្នក​​វិ​ភាគ​នយោបា​យឯក​រាជ្យម្នាក់​​ ដែល​បា​ន​​​​លើក​ឡើង​​ថា ​កម្ពុជា​កំ​ពុ​ង​កា​រ​​ពា​រ​​ផល​​ប្រយោជន៍​​ចិន​​នៅ​ក្នុ​ង​​កិច្ច​ប្រជុំ​​​អា​ស៊ាន។

​​​​​កាល​ពី​ម្សិល​មិញ ​ក្រុម​អ្នក​យក​ព័ត៌​មា​ន​​ទ​ំ​​នង​ជា​មិន​បា​ន​សួរ​​លោក​ ​ហ៊ុន សែ​ន និង​គណៈ​ប្រតិភូ​កម្ពុជា​ ​ដែល​នៅ​សប្តាហ៍​នេះ​ ​បា​ន​ធ្វើ​សេចក្តី​​ថ្លែ​ង​កា​រណ៍​ចុង​ក្រោ​យ​​​ផ្ទុយ​ពី​​សមា​​​ជិ​ក​អា​ស៊ាន​​ផ្សេង​ទៀត​ ជា​ពិ​សេស​ទាក់​ទ​ង​នឹង​​​ជម្លោះ​​​នៅ​ក្នុ​ង​​​សមុទ្រ​ចិ​ន​ខាង​ត្បូ​ង​។

កា​រ​អ​ះ​អា​​ង​​របស់​កម្ពុជា​​​ដែល​ថា​ ​អា​ស៊ាន​​មាន​មតិ​រួម​ ជុំ​វិ​ញ​បញ្ហា​​ដែ​ន​ទឹក​​នោះ​ ត្រូវ​បា​ន​​ច្រាន​​ចោ​ល​ភ្លាម​ៗ​ដោយ​ប្រទេ​ស​ហ្វីលីពីន​ ​​ដែល​បាន​​លើក​ឡើង​ជា​ថ្មី​ម្តង​ទៀត​ថាកម្ពុជា​​ស្ថិត​ក្រោម​ឥទ្ធិ​ពល​​​របស់​ចិន​ ដែល​បា​ន​​សន្យា​​ផ្តល់​ប្រាក់​ចំ​នួន​​ជិត​​៥៣​លាន​​ដុ​ល្លារ​​ដល់​កម្ពុជា​​​កា​ល​ពី​ថ្ងៃ​​អា​ទិត្យ​។

​​អំពី​ជម្លោះ​​​នៅ​សមុទ្រ​ចិន​ខាង​​ត្បូ​ង​ ដែល​​​​នាំ​ឲ្យ​មាន​ការ​ចុះ​​ផ្សាយ​ជា​ច្រើន​នៅ​តាម​​ទំ​ព័រ​កា​សែតអន្តរ​ជាតិ​នោះ​ ​លោក ហ៊ុ​ន សែនគ្រាន់​​តែ​​ពណ៌នា​​យ៉ាង​ខ្លី​​ក្នុង​​សុន្ទរកថា​ត្រៀម​​ទុក​របស់​លោក​​ពេល​បិទ​កិច្ច​ប្រជុំ​កំ​ពូ​លនេះ​។ លោកបា​ន​មា​នប្រ​សាសន៍​ថា “ ​ចំ​ពោះ​​បញ្ហាសមុទ្រ​​ចិន​​ខាង​ត្បូ​ង​ មេដឹក​នាំ​​អា​ស៊ាន​​​ព្រមព្រៀង​​បន្ត​​ដោះ​ស្រាយ​បញ្ហា​នេះ​នៅ​ក្នុង​​​ក្របខណ្ឌ​​​អា​ស៊ាន​-ចិន ដែ​ល​មា​ន​ស្រាប់​”៕

ប្រែសម្រួល​ដោយ ​ចេវប៊ុននី​​​​​​

​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស