33 C
Phnom Penh

លោក ហ៊ុន សែន និង​លោក អូបាម៉ា ​ពិ​ភាក្សា​គ្នា​អំ​ពី​ហ្គា​ហ្សា នៅ​ពេលពិសា​អាហារ​ពេល​​ល្ងាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែនបា​ន​មា​​ន​ប្រ​សាស​ន៍​កា​ល​ពី​ម្សិល​មិញ​ថាកា​រ​ប្រយុទ្ធគ្នា​ថ្មីៗនៅ​មជ្ឈិម​បូព៌ា​រវាង​ប្រទេ​ស​អីុស្រា​អែលនិ​ង​ហ្គាហ្សា គឺ​ជា​ប្រធាន​បទ​សំ​ខា​ន់​មួ​យ​ក្នុង​កា​រ​​សន្ទ​នា​រវាង​លោក និង​លោក​ប្រធា​នា​ធិប​តី​អា​មេរិកបារ៉ាក់អូបា​ម៉ា ​(Barack Obama ) នៅ​ឯ​ពិ​ធី​​ពិសាអា​ហារ​ពេល​ល្ងាច ​កា​ល​ពីយប់​ថ្ងៃ​ច័ន្ទ​ អំ​ឡុ​ង​កិច្ច​ប្រជុំ​កំ​ពូល​អា​ស៊ាន​ និង​អា​ស៊ី​បូ​ព៌ា។

លោកហ៊ុនសែន ​ថ្លែង​អំ​ឡុង​ពិធី​សម្ពោធផ្លូវជាតិ​លេខ​៨​នៅក្នុង​​ខេត្ត​ស្វាយ​រៀ​ង​​​ថា “ នៅ​ឯ​ពិ​ធី​​​កា​ល​ពី​យប់​​ថ្ងៃ​​ទី​១៩ខ្ញុំ​មា​ន​កា​រ​​​ជ​ជែក​ច្រើ​​ន​​​ជាមួ​យនឹង​​លោក​ប្រធា​នា​​ធិ​បតី​អូ​បា​មា៉ ព្រម​ទាំ​ង​លោកប្រធា​នា​ធិបតី​ចិនវេ​នជាប៉ា​វ”។​ លោក​បា​ន​​បន្ត​ថា “ ចំ​ពោ​ះ​កា​រ​​ពិ​ភាក្សា​ជាមួ​យ​​លោក​ប្រធា​នាធិប​តី អូបា​ម៉ា ​មា​ន​ប្រធា​ន​បទ​​ច្រើ​ន​ ​​ដែល​ខ្ញុំ​មិន​អាច​បញ្ចេញ​​ឲ្យ​ដឹង​។ ប៉ុន្តែ​​ប្រធា​ន​បទ​​​សំ​ខាន់​​មួ​យ​ គឺ​បញ្ហា​​នៅ​មជ្ឈិម​​បូ​ពា៌ក្នុង​តំ​បន់​ហ្គាហ្សា ដែល​កំ​ពុង​​​មាន​ភាព​​តាន​តឹង”។

​លោកហ៊ុនសែន ​បន្ថែម​ថា ​លោក អូបាម៉ា បា​ន​​ចេញ​មុនពី​​ពិធី​ស្រស់​ស្រូប​អា​ហា​រ​​ពេល​​ល្ងាចកា​ល​ពី​​យប់ថ្ងៃ​​ច័ន្ទ ដែល​​ទទួល​​រៀប​ចំ​ដោយ​លោកនាយក​​រដ្ឋ​មន្ត្រី​ និង​លោក​​ស្រីប៊ុនរ៉ា​នីភរិ​យា​របស់​លោក ​ទូ​រស័ព្ទ​ទៅ​​​មេដឹក​នាំ​​អេ​ហ្សុីបនិ​ងអុីស្រាអែល​។លោក​ក៏​បា​ន​អប​អរ​សាទរ​លោកអូបា​ម៉ានិង​​​រដ្ឋ​មន្ត្រី​ក្រសួ​ង​កា​រ​បរទេស​​អា​មេ​រិ​កហ៊ីលឡា​រីគ្លីន​តុន (Hillary Clinton) ផង​ដែរ​ ក្នុង​កា​រ​​ជួយ​​ចរចាបទ​ឈប់​បាញ់​មួយ​កា​ល​ពី​ថ្ងៃ​ពុធ​​រវាង​ភាគី​ទាំ​ង​ពីរ។

​លោក​បា​ន​មា​ន​ប្រ​សាសន៍ថា“ យើង​​សូម​ឆ្លៀត​យក​ឱកាស​​នេះ​​សម្តែង​​កា​រ​អបអរ​យ៉ាង​​កក់​ក្តៅ​​ចំ​ពោះ​​បទ​ឈប់​បាញ់ ​ដែល​ទទួល​​បា​ន​​នៅ​មជ្ឈិម​បូពា៌​រវា​ង​ពួក​ហា​ម៉ាស និ​ងអុី​ស្រាអែល”។

​​នៅ​ពេល​​លោកហ៊ុ​នសែនបា​ន​បក​ស្រាយ​​លម្អិត​​អ​ំ​ពី​កា​រ​​សន្ទនា​​ជាមួ​យ​លោក​ប្រធា​នា​ធិប​តី​អំ​ពី​​មជ្ឈិម​បូពា៌ លោក​មិន​បា​ន​​បង្ហាញ​​សេចក្តី​លម្អិត​ពី​សំ​ណើ​របស់​លោក អូ​បាម៉ា ​សុំ​ឲ្យ​លោ​ក​​​ដោះ​ស្រាយ​​បញ្ហា​​សិទ្ធិ​មនុស្ស​​ធ្ងន់​ធ្ងរនៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​តម្រូវ​កា​រ​​ធ្វើ​ឲ្យ​ការ​បោះ​​ឆ្នោត​ប្រកប​ដោ​យ​សេរី​និង​យុត្តិ​ធម៌​នៅ​ឆ្នាំ​ក្រោ​យ​នេះ​ទេ​។

​លោកហ៊ុនសែនក៏​បា​ន​មា​ន​ប្រ​សាសន៍​​កា​ល​ពី​ម្សិល​មិញ​​អំ​ពី​​សេចក្តី​រាយ​ការណ៍​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ ដែល​រិះ​គន់​​កា​រ​ទទួល​ស្វាគមន៍​​​ពេល​​​លោក ​អូ​បាម៉ាមក​​បំពេញ​ទស្ស​នកិច្ច​រយៈ​​ពេល​ខ្លី​នៅ​​កម្ពុជា​។ ​លោក​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ខ្ញុំ​សុំ​ការ​យល់​យោគពី​ប្រជា​​ពល​រដ្ឋ​​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ និ​ង​អ្នក​​កា​សែត​ ពី​ព្រោះ​មា​ន​ការ​​អត្ថា​ធិ​ប្បាយ​​​ខុស​ជា​ច្រើន​ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យ​ពួក​គេ​ចេញ​ផ្សាយ​ទេ​។សូម​​យោគ​​​យល់​​​ផង​​”។

​លោកហ៊ុនសែនបា​ន​មាន​ប្រ​សាសន៍​​​​ថា“ មេដឹក​នាំ​​ដែល​​មក​ដល់​ភ្នំ​ពេញ​ រវល់​ណាស់​ និ​ង​គ្មាន​ពេល​ធ្វើ​ទស្សនកិច្ច​​នៅ​កន្លែង​ណា​ទេ​។សូ​ម្បី​​រថ​យន្ត​ក៏​យក​មក​ពី​ប្រទេ​ស​[របស់​លោកអូ​បា​ម៉ា​] ដែរ។ ​លោក​​មិន​​អា​ច​មាន​ពេល​​​ស្វាគមន៍​​ ឬចាប់​ដៃ​នោះ​ទេ​”។ ​​សេចក្តី​រាយការណ៍​នៅ​តាម​​កា​​សែត​អន្តរ​ជាតិ​ មា​ន​ភាព​ផ្ទុយ​គ្នា​ច្រើន​​រវាង​កា​រ​​បំ​ពេញ​ទស្ស​នកិច្ច​​​​គួរ​ឲ្យ​​រីក​រាយ​របស់​លោក​ អូបា​ម៉ានៅ​​ក្នុ​ង​ប្រទេ​ស​ភូមា​ និង​ហេតុ​ការណ៍​​ដែល​អា​មេរិក​និ​យា​យ​ថា លោក​គ្រាន់​តែ​ស្ថិត​ក្នុង​ប្រទេ​ស​កម្ពុជា​​ ដើម្បី​ចូលរួ​ម​កិច្ច​ប្រជុំ​កំ​ពូល​​អា​ស៊ាននិង​អាស៊ី​បូ​ពា៌​​ប៉ុណ្ណោះ​។

​លោកហ៊ុនសែន ​​បា​ន​​មា​ន​ប្រសាសន៍​ថា“ កា​រ​មក​ដល់​របស់​ប្រ​មុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋា​ភិ​បា​ល​​នៃ​​ប្រទេ​ស​​ទាំ​ង​​អស់​ មា​ន​តែ​នាយក​​រដ្ឋ​មន្ត្រី​ចិន​ប៉ុណ្ណោះត្រូវ​បា​ន​​ទទួល​ស្វា​គមន៍​​ដោ​យ​មា​ន​កា​រ​ត្រួត​ពល”។លោក​​ពន្យល់​ថាលោកវេនបា​ន​បំ​ពេញ​​ទស្ស​នកិច្ច​ផ្លូ​វ​កា​រ​​មក​កាន់​ប្រទេ​ស​នេះ​ ចំ​ណែក​​មេដឹក​នាំ​ផ្សេង​ទៀត​គ្រាន់​តែ​មក​ទី​នេះ​​ដើម្បី​ចូ​ល​រួ​ម​​កិច្ច​ប្រជុំ​កំ​ពូល​អា​ស៊ាន​ និង​​អា​ស៊ី​បូពា៌​ប៉ុណ្ណោះ​។

​មុន​កា​រ​ធ្វើ​ទស្ស​នកិច្ច​​របស់លោកអូ​បាម៉ា ​សមាជិ​ក​សភា​អា​មេរិក​ចំ​នួន​​១២នាក់​បា​ន​ផ្ញើ​លិ​ខិត​មួ​យ​ច្បាប់​ជូ​នលោក កា​ល​ពី​​ខែ​តុ​លា​​ជំ​រុញ​ឲ្យ​លោក​លើក​ឡើង​ពី​​បញ្ហា​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​ អ​ំ​ឡុង​ពេល​លោក​​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេ​ស​កម្ពុ​ជា។

​នៅ​ក្នុង​លិ​ខិត​មួយ​​ច្បាប់​ជូ​ន​សភា​អាមេរិក​កា​ល​ពី​ថ្ងៃ​ច័ន្ទលោកសមរង្ស៊ី​ ប្រធា​ន​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោកគង់​ គាំ​ ប្រធា​ន​គណ​​បក្សសមរង្ស៊ីលោកកឹមសុខាប្រធា​ន​គណ​បក្សសិទ្ធិ​មនុស្ស ​​បា​ន​ថ្លែ​ង​អំ​ណរ​គុណ​​ដល់​ស្ថា​​ប័ន​នី​តិ​បញ្ញតិ្ត​នេះ​ចំ​ពោះ“កា​រ​ប្រកាន់​ជំហរ​ប្រឆាំ​ង​នឹង​កា​រ​​រំ​លោភ​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ប្រទេ​សកម្ពុជា​”៕

(រាយ​កា​រណ៍​បន្ថែម​​ដោ​យ Ben Woods)

                  ប្រែសម្រួល​ដោ​យ ​ចេវប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស