30 C
Phnom Penh

គណបក្ស​​​ប្រឆាំ​​ង​​​ស្នើ​​​ឲ្យ​​​មាន​ការ​​​កាត់បន្ថយ​​​បំណុល​​​ថ្មី​​​នៅ​ក្នុង​​​ច្បាប់​​​ថវិកា​ជាតិ​​​ឆ្នាំ​​​២០១៣​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​​​ សម រង្ស៊ី​​​ បានស្នើ​​​ឲ្យ​​​សភា​​​ជា​​​តិ​​កាត់បន្ថយ​​​៧៥​​​ភាគរយ​​​នៃ​​​ទំហំបំណុល​​​ថ្មី​​​ដែលរាជ​​​​​​រដ្ឋាភិបាល​​​អាច​​​ទទួល​​​បាន​​​នា​​​ឆ្នាំ​​​ក្រោ​​​យ ក្រោម​​​សេចក្តីព្រាង​​​ច្បាប់​​​ចុង​​​ក្រោ​​​យស្តីពី​​​ថវិកា​​​ជាតិ​​​ឆ្នាំ​​​២០១៣​​​។ 

លោក ​សុន ​ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដែល​​​បាន​​​ផ្ញើ​​​លិខិត​​​ស្នើសុំ​​​ទៅក្រសួង​សេដ្ឋកិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​ កាល​​​ពីថ្ងៃ​​​សុក្រ​​​សប្តាហ៍​​​មុន ​​​បាន​​​មាន​​​​ប្រសា​​​សន៍ថា ​​​​​បំណុល​​​សាធារណៈ​​​នៅ​​​ក្នុង​ប្រទេស​​​កម្ពុជា​​​ ​​​មាន​​​ទំហំ​​​ធំ​​​រួច​​​ស្រាប់​​​ហើ​​​យ​​​ ​​​ពោល​​​គឺ​​​មាន​​​ប្រហែល​​​១០​​​ពាន់​​​លាន​​​ដុ​​​ល្លារ​​​ ឬ​​​៧៧​​​ភាគរយ​​​នៃ​​​ផលិតផ​​​ល​​​ក្នុងស្រុក​​​សរុប​(ជីឌីភី) ​​​កាល​​​ពីឆ្នាំ​​​មុន​​​។ ដើម្បី​​​ឲ្យ​​​ទំ​​​ហំបំណុល​​​ជាតិ​​​ស្ថិត​​​ក្នុងទំហំ​​​មួយ​​​ដែល​​សម​​​ស្រប​​​ជាង​​​មុន​​​ ​​​គណបក្ស​​​ សម រង្ស៊ី ​​​បាន​​​ឲ្យ​​​ដឹ​​​ងថា ​​​បំណុល​​​អប្បបរិមា​​​ចំនួន​​​២០០​​លានដុ​​​ល្លា​​​រ ​​​គួរតែ​​​អនុ​​​ញ្ញាត​​​ឲ្យ​​​ទទួល​​​បាន​​​ នាឆ្នាំ​​​ក្រោ​​​យ ​​​ប្រសើរ​​​ជាង​​​​៨០០​​​លានដុល្លារ​​​ ដែ​​​ល​​​ត្រូវបានស្នើ​​​ឡើង​​​នៅក្នុង​​​សេចក្តី​​​ព្រាង​​​គ​​​ម្រោង​​​ថវិកា​នេះ​​​។​

លោក សុន ឆ័យ បាន​​​មានប្រសាសន៍​​​ថា “ ចំនួន​​​ទឹក​​​ប្រាក់​​​នេះ​​​ច្រើន​​​ពេក​​​ ដូច្នេះ យើង​​​ចង់​​​ឲ្យ​​​ពួកគេ​​​បញ្ចុះ​​​ចំនួន​​​ទឹកប្រាក់នេះ​​​ មក​​​២០០​​​លាន​​​ដុល្លារ​​​ ​​​ដោយ​​​សារតែ​​​​បំ​​​ណុ​​​ល​ដែល​​​រដ្ឋាភិបាល​​​ជំពាក់​​​ប្រទេស​​​ផ្សេង​​​ៗ​​​នោះ​​​មាន​​ចំនួន​​​ច្រើន​​​ស្រាប់​​​ហើយ​​។ ​​​ក្នុង​​​អ​​​ត្រា​ ​​​៨០​​​​ភាគរយ​​​ នៃ​​​ជីឌីភី ​​​យើង​​​ជឿថា ​​​វា​​​មិ​​​ន​ចាំបាច់​​​សម្រាប់​​​រដ្ឋាភិបាល​​​ ដែល​​​ត្រូវ​​​បង្កើ​​​ន​​​ចំនួន​​ប្រាក់​​​កម្ចីថ្មីៗ​​​ទេ​​​”។​

សេចក្តីព្រាង​​​គម្រោង​​​ថវិកា​​​ ដែល​​​ប​​​ច្បុបន្ន កំពុងរង​​​់ចាំ​​សេចក្តីអនុម័ត​​​ពី​​​រដ្ឋសភា​​​ ​​​មាន​​​សេចក្តីអំពាវ​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​ចំណា​​​យ​​​ជាង​​​បីពាន់​​​លានដុល្លារ​​​ ក្នុងឆ្នាំ២០១៣​​​ ​​​ដែល​​​ជា​​​ទំហំចំណាយ​​​កើន​​​ឡើង​​​ពី​​​២,៦​​​ពា​​​ន់​​​លាន​​​ដុល្លារ​​​ ក្នុងឆ្នាំ​​​២០១២​​​។ ​​​ដោយ​​​សារ​​​តែ​​​ទំហំ​​​បំណុល​របស់​​​ប្រទេស​​​កម្ពុជា​​​កើន​​​ឡើង​​​ជាង​​​១ពាន់​​​លានដុល្លារ​​​ក្នុង​​​មួយឆ្នាំ​ ​​​សេដ្ឋវិទូ និង​​​អង្គការ​​​អន្តរ​​​​​ជាតិ​​​នានា​​​ ដូចជា​​​ធនាគារ​​​ពិភព​លោក​(WorldBank, WB)​​ និង​​​អង្គកា​​​រ​​​មូល​និធិ​​​រូបិយ​​​វត្ថុអន្តរជាតិ (InternationalMonetaryFund, IMF) ជា​ដើម​​​ បាន​​​ក្រើន​​​រំឭក​​​ថា  ​​​ទោះបីជា​​ទំហំ​បំណុល​​​សាធារណៈ​​​ បច្ចុប្បន្ន​​​ មាន​​​លំនឹង​​​ក៏ដោយ ​​​នៅ​តែមាន​​​ហានិភ័យខ្វ​​​ះ​​​លទ្ធ​​​ភាព​​​សង​​​​​​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយនេះដែរ​​​។​​​​​​​​​​​

ធនាគារពិភព​​​លោក និង​​​អង្គការ IMF បា​​​ន​ឲ្យ​​​ដឹងកាលពីខែ​​​កញ្ញាថា ​​​កំណើន​​នៃ​​​ទំហំ​​​ទឹក​​​ប្រាក់​​​កម្ចីរបស់រដ្ឋាភិបាល​​​ ក្នុងរយៈពេល​​​១០​ឆ្នាំ​​​ខាង​​​មុខ​​​ ​​​អាច​​​នឹងកាត់បន្ថយ​​​សមត្ថភា​​​ព​​​របស់​​​​ប្រទេស​​​កម្ពុជា​​​ ក្នុងការ​​​បញ្ចេញប្រតិ​​​កម្ម​​​ទប់​​​ទល់​​​វិបត្តិ​សេដ្ឋកិច្ច​​​នានា​ ដែល​​​អាច​​​កើត​​​ឡើង​​​ក្នុង​​​ពេល​​​អនាគត​​​។ ​​​អង្គការ​​​ទាំង​​​នេះ​​​ក៏បាន​​​ឲ្យ​​​​ដឹងថា ​​​ការគ្រប់​​​គ្រង​​​មិន​​​ត្រឹម​​​ត្រូវ​​​លើ​​​គម្រោង​​​កសាង-ប្រតិបត្តិការ​​​-ផ្ទេរ​​​ ដែល​​​មានទ្រង់​​​ទ្រាយធំដូចជា គម្រោង​​​ទំន​​​ប់វារីអគ្គិសនី​​​ ដែល​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​កា​​​រ​​​ខាត​​​បង់​​​ក្នុង​​​វិស័យ​​​វិនិ​យោគ​​​ដែ​​​លមាន​​​ទំហំ​​​ស្មើ​​​នឹង​​​៥ភាគ​​​រ​​​យ​​​នៃ​​​ជីឌីភី ខណៈដែល​​​វិបត្តិ​​​​​​ប្រព័ន្ធធនាគារ​​​អាច​ជំរុញ​​​ឲ្យមានការ​​​ខាត​​​ប​​​ង់ប្រហែល​​​១០​ភាគ​រយ​​​នៃ​​​ផលិត​ផល​ក្នុង​ស្រុក​សរុប​។

​​បំណុល​​​នៅ​​​​​​កម្ពុជា​​​ត្រូ​​​វ​​​បា​​​ន​រាយការណ៍​​​ថា  មាន​ទំហំ​​​ខុស​​​ៗ​​​គ្នា​​​។ ​​​ខណៈ​​​ដែល​​​គណបក្ស​​​សម រង្ស៊ី ​​​បង្ហាញថា ​​​ទំហំ​​​បំ​​​ណុល​​​នៅប្រទេស​​​នេះមាន​​​១០​​​ពាន​​​់លានដុ​ល្លារ​គណបក្ស​​​ប្រជា​ជន​​​កម្ពុជាដែ​​​ល​​​ជា​​​គណ​បក្ស​​​​កាន់​​​អំណាច​​​ ​​​និង​​​អង្គការ​​​អន្តរជាតិ​​​នានា​​​ ​​​បាន​​​បង្ហាញតួលេខ​​​បំណុល​​​ក្នុង​​​ចន្លោះ​​​ពី​​​ពីរ​​​ពាន់​​​លានដុល្លារ​​​ទៅ​​​ប្រាំពីរ​​​ពាន់​​​លានដុល្លារ​​​។​ អង្គ​​​ការ​​​ IMF បាន​​​ព្យាករ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ថា ​​​ទំហំ​​​បំណុល​​​មាន​៣,៩៩​​​ពាន់​​​លានដុល្លារ​​​សម្រា​​​ប​់ឆ្នាំ​២០១២ ​​ខណៈដែល​​​ទីភ្នាក់ងារ​​​វាយត​​​ម្លៃ​អន្តរ​​​ជាតិ​​​មូឌី (Moody’s)​ ​​​បង្ហាញ​​​តួលេ​​​ខ​បំណុលថា ​មាន​​​​​៥,២ពាន់​​​លាន​​​ដុល្លារ​​​ នៅ​​​ដំណាច់ឆ្នាំ​​​២០១០​​​។

ដោយ​​​កាត់​​​បន្ថយទំហំបំណុល​​​សម្រាប់​​​ឆ្នាំ​​​២០១៣​​​ផងដែរ គណបក្ស សម រង្ស៊ី ក៏​​​បា​​​ន​អំពាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​អនុវត្ត​​​តាម​​​ការស​​​ន្យា​ថា​នឹង​​​ដំឡើង​​​ប្រាក់ឈ្នួល​​​អប្បបរិមា​​​ សម្រាប់​មន្ត្រី​រាជការ​​​ និង​​​បង្កើន​​​ប្រាក់​​​ចំណូល​​​​​​សា​ធារណៈ​​​ដោយ​​​ដាក់​​ចេញនូវអត្រា​​​ពន្ធ​​​ខ្ព​​​ស់​​ ចំពោះ​​​អាជីវ​កម្ម​​​កាស៊ីណូ ​​​និង​​​ម្ចាស់​​​ដីស​​​ម្បទាន​​​សេដ្ឋកិច្ច​​​។

ឧទាហរណ៍ គណបក្ស​​​ ស​​​ម រង្ស៊ី ​​​កំពុងតែស្នើ​​​ឲ្យ​​​មានការដាក់​​​ពន្ធ​​​៥០​​​ភាគរយ​​​លើ​​​ប្រាក់​ចំណូល​​​​ពី​​​កាស៊ីណូ​​​ប្រ​​​ហែល​​​៦០​​​កន្លែង​​​ ដែល​​​បច្ចុប្បន្ន ​កំពុង​​​ប្រតិ​​​បត្តិការ​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​។ លោក សុន ឆ័យ បាន​​​មានប្រសាសន៍​​​ថា អត្រា​​​ពន្ធ​​​បែបនេះ​​​អាច​​​នឹង​​នាំ​​​ឲ្យ​​​រដ្ឋា​​​ភិ​​​បាល​​​ទទួល​​​បាន​​​ប្រាក់​​​ចំណូល​​​ក្នុង​​​ទំហំប្រ​​​ហែ​ល​​​ជា​​​៣០០​​​លានដុល្លារ​​​។ គណបក្ស​​​ សម រង្ស៊ី ​ក៏បាន​​​​ស្នើ​​​ឲ្យ​​​មានការដំឡើង​​​ពន្ធ​​​ពីប្រាំដុ​​​ល្លា​​​រក្នុង​មួយ​ហិកតាក្នុងមួយឆ្នាំ ដល់​​​១៧​​​ដុ​​​ល្លារ​​​ក្នុង​​​មួយ​​​ហិកតា​​​ក្នុង​​​មួយឆ្នាំ លើ​​​ដីសម្ប​​​ទាន​​​សេដ្ឋកិច្ច​​​។ ​​​លោក សុន ឆ័យ ​​​មាន​​​ប្រសា​​​សន៍​ថា  ​​ចំណូល​​​ពន្ធ​​​ពី​​​២០០​​លានដុ​​​ល្លារ​​​ ​​​ទៅ ៣០០​​​លាន​ដុល្លារ​​​ ​បន្ថែមទៀត​​​ អា​​​ច​​​កើនឡើង​​​នៅ​​​ក្នុង​​​ថវិកា​​​ដោយ​​​​សារ​​​តែ​ការ​​​ដំឡើង​​​ពន្ធ​​​បែប​​​នេះ​​​។

លោក​​​បាន​​​ថ្លែង​​​បន្តទៀតថា ​​​ការ​​​បន្ថយ​​​អំពើ​​​ពុក​រលួយ​​​នៅ​​​តាម​​​បណ្តា​​​ក្រសួង​​​រដ្ឋា​ភិបាល​​​ និង​​​ការ​​​បង្វិល​​​មូលនិធិ​​​ទាំង​​​នេះទៅ​​​ក្នុង​​​ថវិកាជាតិ​​​​​​ក៏​​​នឹង​​​បង្កើន​​​ចំនួន​​​ទឹក​​​ប្រាក់​​​នៅ​​​ក្នុង​​​ថវិកាជាតិ​​ ឲ្យ​​​កើនឡើង​​​កាន់តែ​​​ច្រើន​​​ថែម​​​​ទៀត​​​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេដ្ឋវិទូ​​​ភាគ​​​ច្រើន​​​បាន​​​លើក​​​ឡើងថា ​​​ទំហំបំណុល​​​របស់​​​ប្រទេស​​​កម្ពុជា​​​ គឺជា​​​ទំហំ​​​ថេរ​​​។ ​​ទោះជាយ៉ាង​​​ណាក៏​​​ដោយ ​ចំនួន​​​ប្រា​​​ក់​​​កម្ចី​ដ៏​ច្រើន​​​ពីប្រទេស​​​ចិន​​​ត្រូវបាន​​​គេ​​​និយា​​​យ​​​ថា ​​​ត្រូវ​បាន​​​ផ្តល់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ ក្នុង​​​​​​អ​​​ត្រា​​​ការ​​​ប្រាក់​​​ខ្ពស់​​​ជាង​ម្ចាស់​​​ជំនួយ​​​ផ្សេងៗ​​​ទៀត​​​យ៉ាង​ខ្លាំង​​​ ដូចជា ​​​ធនាគារ​​​អភិវឌ្ឍន៍​​​អា​​​ស៊ី ​(AsianDevelopmentBank, ADB) ជាដើម​​​។

លោក ចាន់ សុផល ​​​ប្រធា​​​ន​​​សមាគម​សេដ្ឋ​កិច្ច​​​កម្ពុជា ​(Cambodian ​​​Economic ​​​Assoication) ​​បាន​​​មានប្រសាសន៍ឲ្យដឹង​​​ដូច្នេះថា “ ខ្ញុំយល់​​​ថា តាម​​​ការពិត​​​ ទំហំ​​​បំណុ​​​ល​​​របស់​​​ប្រ​​​ទេស​​​កម្ពុ​​​ជា​​​ មិន​​​មាន​​​បញ្ហា​​​ទេ។ ​​​វា​​​តិច​​​ពេក​​​”។ ​​​លោ​​​ក សុផល ក៏​​​បានមានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ ​​​ប្រទេស​​​កម្ពុជាត្រូវការ​​​អភិវឌ្ឍហេ​​​ដ្ឋា​​​រច​​​នា​សម្ព័ន្ធជាច្រើន​​បន្ថែម​​​ទៀត​​​ ​​​ហើ​​​យ​​ម​​ក​​​ដ​​​ល់​​​ដំ​​​ណាក់​​​កាល​​​នេះ មិន​​​ទាន់​​​មាន​​​ផ្លូវ​​​ថ្នល់ ​ស្ពាន​ឬ​​​ធនធាន​​​ថាមពល​​​គ្រប់​​​គ្រាន់​​​នៅ​​​ឡើ​​​យ​​​ទេ​​​ដូច្នេះ ហើយ​​​ពិត​​​ជា​​​ត្រូវ​​​ការ​​​មូល​​​ធន​​​ច្រើន​​​ទៀត ដើម្បីយក​​​មក​​​ប្រើ​​​ប្រា​​​ស់​​​ក្នុងដំ​​​ណើរ​ការ​​​​អភិ​​​វឌ្ឍន៍​​​ហេដ្ឋារ​​​ចនា​​​សម្ព័ន្ធ​​​មូល​​​ដ្ឋាន​​​ទាំង​នេះ”​ឲ្យបានកាន់តែ​​​​​​ច្រើន​​​ឡើង​។

ប្រធាន​​​សមាគម​​​សេដ្ឋកិច្ច​​​កម្ពុជា​​​រូប​នេះ​ក៏បាន​​​លើកឡើង​​​បន្ត​​​ទៀត​​​ថា “ ទាក់​​​ទង​​​នឹង​​​ប្រាក់កម្ចីពីប្រទេស​​​ចិន គួរតែ​​​មាន​​​​ត​​​ម្លាភាព​​​​ច្រើន​​​ជាង​​​មុន ​​​ពីព្រោះយើង​​​ត្រូវកា​​​រដឹង​​​​លម្អិត​​​​​បន្ថែម​​​ទៀត​​ថា  តើ​​​ប្រាក់​​​ចំនួន​​​ប៉ុ​​​ន្មាន​​​ដែល​​​កំពុងត្រូវបានខ្ចី ​​និងត្រូវការ​​​ដឹង​​​អំពី​​​គុណភាព ​​​លក្ខខណ្ឌ និង​​​ប្រសិទ្ធផល ព្រ​​​មទាំង​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រាក់​​​កម្ចីទាំង​​​នេះ​​”។​

ក្នុងអត្រា​​​ការប្រាក់​​​ជាមធ្យម​​​២ភាគ​​​រយ​​​ក្នុង​​​មួយឆ្នាំ ​​​ប្រទេស​​​ចិន​​​បាន​​​ផ្តល់​​​អត្រា​​​ការ​​​ប្រាក់​​​មិន​​​អនុគ្រោះបំផុត​​​ លើ​​​ប្រាក់កម្ចី​​​ដែ​​​ល​​​​​​​​​​​​​​​​​​​​​​​​​​​​ខ្លួនបាន​​​ផ្តល់​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ ​​​បើ​​​ធៀប​​​នឹ​​​ង​ម្ចាស់​​​ជំនួយ​​​សំខាន់ៗ​​​ផ្សេង​​​ៗទៀត​​​ដែល​​​បា​​​ន​ផ្តល់​​​ប្រាក់កម្ចី​​​ដល់​​​ប្រទេស​​​នេះ​​​ដែរ​​​នោះ​​​។ ​​​ធនាគារ​​​អភិវឌ្ឍន៍អាស៊ី ដែល​​​ហៅកាត់​ បាន​គិត​​​អត្រា​​​ការ​​​ប្រាក់​ជាមធ្យ​​​ម​​​១,២៣​​ភាគរយ​​​លើ​​​ប្រាក់​​​កម្ចីរបស់ខ្លួន​​ ​ខណៈដែល​​​​ប្រទេស​​​កូរ៉េខាងត្បូង ​​​សហភាព​​​អឺរ៉ុ​​​ប ហៅ​​​កាត់ថា EU និង​​​ប្រទេស​​​ជប៉ុន សុទ្ធតែ​​​ផ្តល់​​​ប្រាក់​កម្ចីដល់​​​​​ព្រះរាជាណាចក្រ​​​​កម្ពុជា​​​ ក្នុងអត្រា​​​​​​ការ​​​ប្រាក់​​​០,៥​ភាគរ​យ​​​​ ឬក៏​​​ក្រោម​​​នេះ​​​។

កាល​​​ពី​​​ខែ​​​កញ្ញានាឆ្នាំនេះ​​លោក ​វេន​ជាប៉ាវ (WenJiabao) នាយ​​​ករដ្ឋមន្ត្រីនៃ​​​សាធារ ណរដ្ឋ​​​ប្រជាមានិត​​​ចិន បានប្រកាស​​​កិច្ចព្រ​​​មព្រៀង​ផ្តល់​​ប្រាក់កម្ចី​​​មិនមាន​​​លក្ខខណ្ឌ​​​ជា​​​ក់​​​លា​​​ក់​​​​​​ចំនួន​ជាង​​​៥០០​​​លានដុល្លារ​​​ អំឡុង​​​ដំណើរ​​​ទស្សនកិច្ច​​​របស់​​​លោក​​​មកកាន់​​​ព្រះ​​​រា​​​ជា​​​ណា​ច​​​ក្រ​​​កម្ពុជា​​​។ ​​​ហើយ​​​កាល​​​ពីខែ​​​កុ​​​ម្ភៈ​ ​​​លោក ​គាត ឈន់ ឧបនា​​​យក​​​រដ្ឋមន្ត្រី រដ្ឋ​​​មន្ត្រីក្រសួង​​​សេដ្ឋកិច្ច​​​ និងហិរញ្ញវត្ថុ នៃ​​​ព្រះ​​​រា​​​ជា​​​ណា​​​ចក្រ​​​កម្ពុជា​​​ បាន​​​ចុះ​​​ហត្ថ​​​លេ​​​ខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ហិរញ្ញ​​​ប្បទានចំនួន​​​៣០២​​​លា​​​ន​​​ដុល្លារ​​​សម្រាប់​​​រយៈពេល​​​បីឆ្នាំ​​​ជាមួយ​​​ធនាគារ​​​ អុិចផត​​​-​​​អុីម​ផត

ប៊េង អហ្វ ឆាយណា​​​ (Export​​​-​​​Import ​​​Bank ​​​of C​​​hina​​​)​ ដើម្បី​​​យកមក​​​អភ​​​ិ​​​វឌ្ឍគម្រោង​​​ប្រព័ន្ធ​​​​ធារា​​​សាស្ត្រ​​​នៅ​​​ប្រទេ​​​ស​កម្ពុជា​​​។ ​​​ប្រទេស​​​កម្ពុជា​​​ក៏ទទួល​​បាន​​​ប្រា​​​ក់​​​កម្ចី​ឥត​​​ការប្រាក់​​​ចំនួន​​​១,២​​​ពាន់​​​លាន​​​ដុល្លា​​​រ​​​ ពីប្រទេស​​​ចិន​​​ នៅ​​​ដំណាច់ឆ្នាំ២០០៩​​​ផងដែរ៕

ប្រែសម្រួលដោយ កង សុធា​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស