35 C
Phnom Penh

មន្ត្រី​​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ក្នុង​ខេត្ត​បាត់​ដំ​បង ​​បញ្ឈប់​កា​រ​កា​ប​់​ព្រៃ​ឈើ និង​រាន​ដី​ព្រៃ​សហ​គមន៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​ម​មន្ត្រី​មូល​ដ្ឋាន​​បា​ន​និ​យា​យ​​កា​ល​ពី​សប្តាហ៍​មុន​ថាមន្ត្រី​​រដ្ឋ​​បាល​ព្រៃ​ឈើ​​ក្នុ​ង​ខេត្ត​បា​ត់​ដំ​បង​​​បា​ន​​បញ្ឈប់​​​កា​រ​កា​ប់​ឈើ​និង​​រាន​ព្រៃ​សហ​គ​ម​ន៍​ជាថ្មី​ម្តង​ទៀត​​ ​និ​ងកំ​ពុង​ព្យា​​យាម​​​រារាំង​​​​និស្សិត​ស​​្ម័គ្រ​​ចិត្ត​ ដែ​ល​​​ក្រសួ​ង​រៀប​ចំ​ដែន​ដី​ដាក់​ពង្រាយ ​​មិ​ន​ឲ្យ​​បោះ​ព្រំ​​ដី​​​នៅ​ក្នុ​ង​​តំ​បន់​​កាប់​ឆ្កា​រ​​រួច​ហើយ​។

ទាហា​ន​ នគរ​បាល ​និង​កង​​រាជ​អា​​វុធ​​ហត្ថ​ជាតិ​​​​ បា​ន​បន្ត​កា​ប់​ឈើ ​​និ​ង​រាន​ព្រៃ​ប្រហែល​៣០​ហិ​កតា​នៅ​​ក្នុ​ង​​ព្រៃ​ត្រឡា​ច ដែល​មាន​ទំហំ​១.៣៣៥ហិក​តា ក្នុ​ង​ស្រុក​​​រុក្ខ​​គិរី​​ ខេត្ត​​បាត់​ដំ​បង​​​កា​ល​ពី​​ដើ​ម​​ខែ​​នេះ​ ​បន្ទាប់​ពី​​ក្រុម​មន្ត្រី​​រដ្ឋ​បា​ល​​ព្រៃ​​ឈើ​​បា​ន​បញ្ឈប់​​កា​រ​​កាប់​បំ​ផ្លាញ​ព្រៃ​ឈើ​​ស្រដៀង​​គ្នា​​​​នេះ​នៅ​ក្នុ​ង​តំ​បន់​នេះ​​កា​ល​ពី​​ខែ​​សី​ហា​។

​លោក លី ជូ​បេង ​នាយ​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​​ឈើ​ខេត្ត​​បាត់​ដំ​បង ​​បា​ន​មា​ន​ប្រ​សាសន៍​​​​កា​ល​ពី​ថ្ងៃ​​ព្រហស្បតិ៍ថា បើ​ទោ​ះ​ជា​​គ្មានការ​​កា​ប់​បំ​ផ្លាញ​ព្រៃ​ឈើ​ថ្មី​​បា​នកើត​ឡើង​​ចាប់​តាំ​ង​​ពីថ្ងៃ​ទី​១៥ ​ខែ​​វិច្ឆិ​កាក៏​ដោ​យ ក៏​លោកបា​ន​​ស្នើ​​សុំ​ជំ​នួ​យ​​ពី​លោកពេជ្រម៉ា​ឡេអភិ​បា​ល​ស្រុ​ក ​​ដើ​ម្បី​កា​រ​ពារ​​ព្រៃ​នេះ​ដែរ។ លោក​បាន​បន្ថែម​ថា​“ យើ​ង​បា​ន​​ទា​​ក់​​ទង​​​អា​ជ្ញា​​ធរ​ស្រុក​​ឲ្យ​ជួ​យ​​កា​រ​​ពា​រ​​ព្រៃ​​​ឈើ​នេះ​”។

លោកជូ​បេ​ងមា​ន​ប្រ​សាសន៍​​​បន្ថែម​ថាថ្មី​ៗ​នេះ​​លោក​​បា​ន​​ជួ​ប​ជាមួ​យ​​​និស្សិត​ស្ម័គ្រ​ចិត្ត​ ដែ​ល​ធ្វើ​កា​រ​ជា​មួ​យ​​ក្រសួ​ង​​​រៀប​ចំ​​ដែន​​ដី​ ជា​ផ្នែក​មួ​យ​​​នៃ​កម្ម​វិ​ធី​ប្រគល់​​ប័ណ្ណ​កម្ម​​​សិទ្ធ​ិ​ដី​ធ្លី​​របស់​លោកនា​​យក​រដ្ឋ​​មន្ត្រី​ ហ៊ុនសែន​ដើ​ម្បី​​​ពន្យល់​អ​ំ​ពី​​ព្រំ​​ប្រទល់​ព្រៃ​ត្រ​ឡា​ច ​​និង​​រារាំង​ពួ​ក​គេមិន​ឲ្យ​​វាស់​​​វែ​ង​ដី​ ដែ​ល​មា​ន​ទី​តាំ​ង​នៅ​ក្នុ​ង​​​តំ​បន់​​ដែល​ត្រូ​វ​បាន​​កាប់​រួច​ហើយ​កា​ល​​ពី​ដើ​ម​ខែ​នេះ​។

​លោក​មា​ន​ប្រ​សាសន៍​ថា “ ខ្ញុំ​បា​ន​​បង្ហាញ​​ព្រំ​​​ប្រទល់​​ព្រៃ​​ឈើ​​សហ​គមន៍​​​នេះ​ដល់​​អ្នក​វាស់​វែង​ដី​នេះ។​ឥឡូវ​ពួក​គេ​ដឹង​ច្បាស់​ហើយ​”។

​លោក ​ចនមា៉ក​ហ្គ្រេ​ហ្គ័រ (John Macgregor)​ ជំ​នួ​យ​ការ​ប្រធា​ន​គ​ម្រោ​ង​ នៅ​អង្គការ​ After the Flood ជា​​​​ក្រុម​ចម្រុះនៃអ​ង​្គ​កា​រ​ក្រៅ​រដ្ឋា​ភិ​បាលដែល​​ធ្វើ​កា​រនៅ​ក្នុ​ង​ព្រៃ​នេះ​ ​បា​ន​មា​ន​ប្រ​សាសន៍​ថា ក្រុ​ម​មន្ត្រី​​រដ្ឋ​បា​ល​ព្រៃ​ឈើ​​ក៏​បា​ន​ជួ​​ប​​ដោ​យ​​ផ្ទាល់​​ជា​មួ​យ​​​អ​្នក​នៅ​ពី​ក្រោ​យ​​ប្រតិ​​បត្តិ​កា​​រ​​កា​ប់​​​ឈើ​នៅ​ក្នុ​ង​​ត​ំបន់​នេះ​ដែរ​។

​លោកមា៉ក​ហ្គ្រេ​ហ្គ័រ ​បា​ន​​​លើក​ឡើង​នៅ​ក្នុ​ង​អុី​ម៉េល​​ម​ួ​យ​ថា “ នៅ​ពេល​ថ្មីៗ​នេះ​​នាយ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ បា​ន​រៀប​ចំ​កិច្ច​ប្រជុំ​ជា​មួ​យ​​ក្រុម​ចាប់​យក​ដី​ ​​បន្ទាប់​​មក​បាន​​​បំផ្លាញ​ខ្ទម​​មួយ​ចំនួន​​ដែល​​​ពួក​គេ​បា​ន​​សាង​​សង់ឡើង​នាពេល​ថ្មីៗ​នេះ​​”។

​​​អង​្គ​ការ​ក្រៅ​រដ្ឋា​ភិ​បាល អ​ភ​ិ​​វឌ្ឍន៍​ជ​ន​បទអូក​​ខេបដិន (Ockdnden) ​បា​ន​បញ្ជាក់​​​កា​ល​ពី​ថ្ងៃ​​​ព្រហ​ស្បតិ៍​ថា ​ក្រុម​មន្ត្រី​​​ព្រៃ​ឈើ​​បា​ន​​​បំផ្លាញ​ខ្ទម​​ទាំ​ង​នោះ​កា​ល​ពី​ថ្ងៃ​​ពុធ​ ដែ​ល​គេ​ប្រើ​​​សម្រាប់​​ឲ្យ​អ្នក​កាប់​ព្រៃ​ស្នាក់​នៅ​​។

​យោ​ង​តា​ម​អ​ង​្គកា​រអូក​​ខេនដិន ​បា​ន​ឲ្យ​ដឹង​ថា ​ក្រសួ​ង​កសិ​កម្ម​​បាន​ទទួ​ល​ស្គាល់​​ព្រៃ​ត្រ​ឡា​ច​​ជា​ផ្លូវ​កា​រ​​​កាលពី​​ឆ្នាំ​​២០១០។ ព្រៃ​ប្រមាណ​​២០០​​ហិក​តាត្រូ​វ​បា​ន​​​ទាហា​ន​ និង​នគរ​​បាល​​​កាប់​ឆ្ការ​រួច​ហើយ​ដើម្បី​​ដាំ​ដំ​ណាំ​ ដូច​ជា​ពោត​ជា​​ដើ​ម៕

ប្រែ​សម្រួល​ដោ​យ ​ចេវប៊ុននី​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស