38 C
Phnom Penh

សាលាដំបូង​ខេត្ត​កំពង់​ស្ពឺ ចោទ​ប្រកាន់​មនុស្ស​​​ពីរ​នាក់​ពីបទ​ឆបោក​អ​្នកភូមិ​យក​ប្រាក់​ឲ្យ​និស្សិត​ស្ម័គ្រចិត្ត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​កា​ល​ពី​ថ្ងែ​សៅ​រ៍សាលា​ដំ​បូ​ង​ខេត្ត​​កំ​ពង់​ស្ពឺ​​បា​ន​​ចោទ​ប្រកាន់​​បុរសពី​រនា​​ក់​​ ពី​បទ​​ឆបោក​​​អ​្នក​ភូ​មិ​​​​​២២​នាក់​​យក​ប្រាក់​​អស់​ជា​ង​​១០០ដុ​ល្លារ​ដោយ​​ធ្វើ​ជា​​​រៃ​​​អង្គាស​ប្រាក់ឲ្យ​និស្សិត​​ស្ម័​គ្រ​​ចិត្ត​ដែ​ល​កំ​ពុង​​អនុវត្ត​​​កម្ម​វិ​ធី​​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​​ធ្លី​​របស់​រដ្ឋា​ភ​ិ​បាលនៅ​ទូ​ទាំ​ង​ប្រទេ​ស​​។

​លោកម៉ែន ​រដ្ឋា ​ចៅ​ក្រម​​សាក​​សួរ​​បានមា​ន​​ប្រ​សាសន៍​​​ថា ​ឈ្មោះ​ ឡាយប៊ុន​ឡេង ​​អា​យុ​​២៧ឆ្នាំ ​និង​ ​ប៊ូសីហា ​​​​អា​យ​​ុ​​២៦​ឆ្នាំ ​​ត្រូវ​បា​ន​​ចាប់​ខ្លួន​​​​ និង​ចោទ​​ប្រកាន់​​​បន្ទាប់​​ពី​អ​្នក​ស្រុក​​នៅ​ក្នុ​ង​​​ឃុំ​ ទ​ំ​ពៅ​មាស ​ស្រុ​ក​សំ​រោ​ង​ទ​ង ​បា​ន​ប្តឹង​​ទៅ​នគរបាល​​​កា​ល​ពី​សប្តា​ហ៍​មុន​។

​​លោក​ចៅក្រមរដ្ឋា ​​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា “ ​ខ្ញុំ​បា​ន​សាក​សួ​រ​ជន​សង្ស័យ​ទាំ​ង​ពី​រនាក់​នេះ​​រួច​​ហើយ ​ ហើយ​យើង​​បាន​ចោទ​ប្រកាន់​​ពួ​ក​គេ​​​ពី​បទ​ឆ​​បោក​យក​ប្រាក់​​​ពី​អ្នក​ស្រុក​​​នៅ​ក្នុ​ង​ភូមិ​ប្រចៀវ​”។​ ​លោក​​​បន្ថែម​​​ថាបុរស​ទាំ​ងពីរនាក់នេះ​ ពេល​​នេះ​​កំ​ពុ​ង​​ត្រូ​វ​ឃុំ​ខ្លួន​ជា​បណ្តោះ​​អា​សន្ន​ ​ហើយ​ថា ​​ពួ​ក​គេបា​​ន​សារ​ភាព​​ថា ​​ពួ​ក​គេ​ពិត​ជា​​បា​ន​​ប្រមូ​ល​ប្រាក់​​​ពី​​២ដុល្លារ​ទៅ​​៧​ដុ​ល្លារ​ពី​អ​្នក​ភូមិ​ម្នាក់​ៗមែន។

យោងតាម​​លោក​ចៅក្រមរដ្ឋាបា​ន​ឲ្យ​ដឹង​ថា ​​ ប៊ុនឡេង  និង សី​ហា  មក​ព​ី​​ស្រុក​​សំរោ​ង​ទ​ង​ និង​បា​ន​​ស្គាល់​អ្នក​ភូមិ​ ដែល​​ពួកគេ​ឆបោ​ក​នោះ​​។

យោងតា​ម​លោកឃួត ​សុ​ផលអធិ​កា​រ​​នគរ​បាល​ស្រុក​បា​ន​ឲ្យ​ដឹ​ង​ថា ​ជ​ន​សង្ស័យ​​ទាំង​ពីរ​នាក់​នេះ ដែ​ល​ត្រូ​វ​បា​​​ន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បា​ន​ឆ​បោក​​​អ​្នក​ភូមិ​​​យក​ប្រាក់​បាន​ចំ​នួ​ន​​​១១០​ដុល្លារ​។ ​លោក​ សុ​ផល បា​ន​​ពន្យល់​ថា បុរស​ទាំងពីរនាក់​នេះ​​បា​ន​ប្រាប់​ពួ​កគេ​​ថា និស្សិត​ស​្ម័គ្រ​​ចិត្ត​បា​ន​មក​ដល់​​​តំបន់​នេះ​ ហើយ​ត្រូ​វកា​រ​​ប្រាក់​​ដើម្បី​ដំ​ណើរកា​រ​​ឯក​សារ​​ដី​របស់​ពួក​គេ។

​លោក​បាន​មា​ន​ប្រ​សាសន៍​ថា “ ពួ​កគេ​​បា​នប្រាប់​​អ្នក​ស្រុ​ក​​​ថាពួ​ក​គេ​​ត្រូ​វ​កា​រ​​ប្រមូល​ប្រាក់​​​​ដើម្បី​​រៀប​​ចំ​ឯក​សារ​​សម្រាប់​កម្មសិទ្ធិ​ដី​”។

​​នេះ​មិន​មែនជា​លើក​ដំបូង​ទេ​ ​​ដែ​ល​គេ​​ប្រើ​កម្ម​វិ​ធី​​​ដែល​ទើប​បង្កើត​ថ​្មី​​របស់​លោកហ៊ុន សែន ​ដែ​ល​មា​នបំណង​​ផ្តល់​​ប័ណ្ណ​កម្ម​សិទ្ធិ​​ដី​​​ដល់​អ្នក​ភូមិ​ដើម្បី​​​ជួ​យ​ឲ្យ​ពួក​គាត់​មាន​សិទ្ធិ​កាន់​កាប់​​​ដី​របស់​​​ខ្លួន​ និង​ទប់​ស្កាត់​​មិន​​ឲ្យ​មា​ន​ជម្លោះ​​នៅ​ពេល​ខាង​មុខ​។

​កា​ល​ពី​ថ្ងៃទី​៥​ ខែ​​វិច្ឆិកា ​នគរបាល​បា​ន​ចាប់​​ខ​្លួន​​ជ​ន​សង្ស័យ​ម្នាក់​​​ពី​បទ​ប្រមូល​​ប្រាក់​​​ពី​​និស្សិត​ស្ម័គ្រ​​ចិត្ត​​ដោយ​​យក​លេសថា ​​យក​ប្រាក់​នោះ​​ទៅ​​ចូ​ល​បុណ្យ​​សព​និស្សិត​ម្នាក់​​ដែល​​ស្លាប់​​ដោ​យ​សារ​ព្យុះ​ភ្លៀង​នៅ​ក្នុង​ខេត្ត​​ក្រ​ចេះ​កា​ល​ពី​ខែ​មុន​។

​បច្ចុប្បន្ន​នេះ​មា​ន​​​និស្សិត​​ជា​ង​​២.០០០​នាក់​ ដែ​ល​​ត្រូ​វ​បា​ន​បញ្ជូន​​ទៅ​តាម​​ខេត្ត​​​នៅ​ទូ​ទាំង​​ប្រទេ​ស​ ​​ដើម្បី​ជួ​យ​​​វាស់​​វែ​ង​​ដី​​ឲ្យ​អ្នក​ភូមិ​ ​ដែល​រស់​នៅ​​ទា​ំ​ង​លើ​​ដី​​សាធា​​រណៈរបស់រដ្ឋនិង​​ដី​ឯក​ជន​​របស់​​រដ្ឋ​៕

ប្រែ​សម្រួល​ដោយចេវប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស